Western Union តាមទូរស័ព្ទ

ធនាគារ ABA បានបន្ថែមសេវាផ្ទេរប្រាក់ Western Union ក្នុងកម្មវិធី ABA Mobile ដែលនឹងផ្តល់ភាពងាយស្រួល និងបត់បែនកាន់តែប្រសើរសម្រាប់ការផ្ទេរប្រាក់គ្រប់ពេលវេលា និងគ្រប់ទីកន្លែងពីជុំវិញពិភពលោក។
ប្រើ ABA Mobile លោកអ្នកអាចទទួលប្រាក់ ឬផ្ញើប្រាក់ទៅក្រៅប្រទេសដោយផ្ទាល់តាមគណនី ABA របស់អ្នកដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះ។ មិនបាច់អញ្ជើញទៅសាខា មិនចាំបាច់ទៅទីតាំងភ្នាក់ងារផ្ទេរប្រាក់ - រាល់ប្រតិបត្តិការធ្វើឡើងយ៉ាងសុវត្ថិភាព និងងាយស្រួលនៅក្នុង ABA Mobile គ្រប់ពេលវេលា 24/7 ដោយផ្ដល់ឲ្យអ្នកនូវការគ្រប់គ្រងពេញលេញ បត់បែន និងស្ងប់ចិត្ត។
ហេតុអ្វីត្រូវប្រើ Western Union?
Western Union គឺជាស្ថាប័នសកលឈានមុខលើផ្នែកទូទាត់ និងសេវាផ្ទេរប្រាក់ឆ្លងប្រទេសពីបុគ្គលទៅបុគ្គល (P2P) ដោយបម្រើអតិថិជននៅតាមប្រទេស និងដែនដីជាង 200 តាមរយៈភ្នាក់ងារផ្ទេរប្រាក់ជាង 600,000 ទីតាំងជុំវិញពិភពលោក។ សេវាផ្ទេរប្រាក់អន្ដរជាតិ Western Union៖
- លឿនស្រួល – ទទួលប្រាក់ភ្លាមៗដោយប្រើកូដ MTCN របស់ Western Union តាមរយៈ ABA Mobile។ គ្រាន់តែតម្រូវឲ្យលោកអ្នកមានគណនី ABA ប្រាក់រៀល និងអេប ABA Mobile។
- លុយចូលភ្លាម ប្រើបានភ្លាម – បន្ទាប់ពីបញ្ចូលលេខកូដទទួលរួចរាល់ ទឹកប្រាក់នឹងចូលទៅក្នុងគណនី ABA របស់អ្នកភ្លាមៗ និងអាចប្រើប្រាស់បានសម្រាប់តម្រូវការផ្សេងៗបានភ្លាមៗតែម្ដង។
- មិនគិតថ្លៃសេវាទទួលប្រាក់ – សម្រាប់សេវាទទួលប្រាក់ Western Union ក្នុង ABA Mobile មិនមានគិតថ្លៃសេវាទទួលនោះទេ។
របៀបទទួលប្រាក់ ដោយប្រើប្រាស់សេវាកម្ម Western Union ក្នុង ABA Mobile
- បើកកម្មវិធី ABA Mobile
- ចុចប៊ូតុង ផ្ទេរប្រាក់, ចុច ផ្ទេរ/ទទួលប្រាក់តាម Western Union នៅក្រោមផ្នែក ផ្ទេរប្រាក់ទៅក្រៅប្រទេស
- ជ្រើសរើស ទទួលប្រាក់
- ជ្រើសរើស គណនីប្រាក់រៀល (1) ដែលអ្នកចង់ដាក់ប្រាក់ផ្ទេរចូល
- បញ្ចូលលេខកូដ MTCN 10 ខ្ទង់ ដែលទទួលបានពីអ្នកផ្ញើប្រាក់
- ជ្រើសរើស ទំនាក់ទំនងជាមួយអ្នកផ្ញើ និងគោលបំណងនៃការផ្ទេរប្រាក់
- អាន និងយល់ព្រមនឹងលក្ខខណ្ឌនៃសេវាកម្ម
- ចុច ទទួលឥឡូវនេះ និង បញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ ABA Mobile របស់អ្នកជាការស្រេច។
(1) សេវាកម្មនេះ សម្រាប់ការទទួលប្រាក់ផ្ទេរចូលគណនី ABA ប្រាក់រៀលប៉ុណ្ណោះ។
របៀបផ្ញើប្រាក់ដោយប្រើសេវាផ្ទេរប្រាក់ Western Union ក្នុង ABA Mobile (នឹងមានឆាប់ៗ)
ព័ត៌មានសំខាន់
- ព័ត៌មានដែលបង្ហាញនៅក្នុងការណែនាំនេះ គឺសម្រាប់គោលបំណងបង្ហាញប៉ុណ្ណោះ។
- ដើម្បីទទួលប្រាក់ពី Western Union តម្រូវឲ្យលោកអ្នកមានគណនី ABA ប្រាក់រៀល យ៉ាងហោចណាស់មួយគណនី។
- ចំនួនអតិបរមានៃ Western Union MTCN រហូតដល់ 10,000 ដុល្លារក្នុងមួយប្រតិបត្តិការ។
- មិនមានគិតថ្លៃសេវាទទួលប្រាក់តាមរយៈ Western Union ឡើយ។
ខ និងលក្ខខណ្ឌ របស់ ABA, ខ និងលក្ខខណ្ឌ របស់ Western Union និងរបាយការណ៍ឯក ជនរបស់ Western Union ត្រូវបានអនុវត្តន៍។ លោកអ្នកត្រូវមាន Adobe Reader ដើម្បីបើក PDF files ទាំងអស់នេះ។
- ចំនួនទឹកប្រាក់ផ្ទេរលើសចំនួនទឹកប្រាក់កំណត់អតិបរមា
- ព័ត៌មានរបស់អ្នកទទួលមិនគ្រប់គ្រាន់
- ប្រតិបត្តិការមិនអាចដំណើរការបាន ផ្អែកតាមច្បាប់ និងគោលការណ៍ផ្ទេរប្រាក់របស់ធនាគារ ABA

