ផ្ដល់ទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ

ជាមួយ​សេវា​ ផ្ដល់​អ៊ីនធឺណិត​ឥត​គិតថ្លៃ​ យើងខ្ញុំ​ លោក​អ្នក​អាច​បន្ដ​ប្រើ​សេវា​ធនាគារ​នៅ​លើ​កម្មវិធី​ ABA​ Mobile​ បាន​យ៉ាង​ស្រួល​ និង​សុវត្ថិភាព​ ទោះ​អស់​លុយ​អ៊ីនធឺណិត​ក្នុង​ទូរស័ព្ទ​ ឬ​កញ្ចប់​អ៊ីនធឺណិត​ផ្ទាល់ខ្លួន​ បាន​ផុតកំណត់​!​ បច្ចុប្បន្ន​ សេវា​នេះ​ ផ្ដល់​ជូន​សម្រាប់​អតិថិជន​ Smart​ Axiata​ និង​ Metfone​ ។​

របៀប​ប្រើ​សេវា​ ផ្ដល់​អ៊ីនធឺណិត​ឥត​គិតថ្លៃ​

សេវាកម្ម​នេះ​ ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​អ្នក​មិន​ចាំបាច់​ត្រូវធ្វើ​អ្វី​ទាំងអស់​!​ គ្រាន់តែ​ប្រាកដ​ថា​ អ្នក​ចុច​បើក​ អ៊ីនធឺណិត​លើ​ទូរស័ព្ទ​ នោះ​អ្នក​នឹង​អាច​បើក​ចូល​កម្មវិធី​ ABA​ Mobile​ ប្រើ​បាន​ធម្មតា​ ដើម្បី​ពិនិត្យ​សមតុល្យ​គណនី​ ឬ​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​នៅ​ក្នុង​នោះ​។​

មុខងារនានា ដែលអាចប្រើបានក្រោមសេវា ផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃ

ពិនិត្យសមតុល្យគណនី យ៉ាងងាយស្រួល

ទូទាត់វិក្កយបត្រ ដោយមិនអស់ថ្លៃសេវា

ដកប្រាក់ដោយមិនប្រើកាត និង ផ្ញើប្រាក់ ទៅខេត្ត

បញ្ចូលលុយទូរស័ព្ទ ដោយប្រើ ឬមិនប្រើលេខកូដ

ផ្ញើប្រាក់ទៅគណនី ABA ណាមួយ ភ្លាមៗ

ទទួលបានការជូនដំណឹងជានិច្ច អំពីទឹកប្រាក់របស់អ្នក

បង្កើតគំរូ សម្រាប់ប្រតិបត្តិការដែលធ្វើញឹកញាប់

ទូទាត់ដោយសុវត្ថិភាពជាមួយមុខងារស្គែនក្រយៅដៃ ឬ Face ID

​របៀប​បង្កើត​ ABA​ Mobile​

អតិថិជន​ ABA​ អាច​ដោ​ន​ឡូត​កម្មវិធី​ និង​បន្ដ​ប្រើ​សេវា​ធនាគារ​ដោយ​គ្មាន​ការ​រំខាន​លើ​ ABA​ Mobile​ ដោយ​ឥត​គិតថ្លៃ​។​ អ្នក​អាច​ចុច​លើ​រូប​ខាងក្រោម​ ដើម្បី​ដោ​ន​ឡូត​កម្មវិធី​ ពី​ app​ store​ ឬ​ Google​ Play​ Store​ ពី​ស្មា​ត​ហ្វូ​ន​ របស់​អ្នក​៖

    

ប្រសិនបើ​អ្នក​មិន​ទាន់​មាន​គណនី​ ABA​ នោះ​ទេ​ អ្នក​អាច​បើក​ គណនី​រហ័ស​ ABA​ នៅ​លើ​ស្មា​ត​ហ្វូ​ន​ (​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​មាន​សុពលភាព​)​ ឬ​អញ្ជើញ​ទៅ​សាខា​ធនាគារ​ ABA​ ណាមួយ​ ដើម្បី​បើក​គណនី​។​ ប្រសិនបើ​មាន​សំណួរ​ ឬ​ ច​ម្ង​ល់​ណាមួយ​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​លេខ​ 1​ 800​ 203​ 203​ (​ឥត​គិតថ្លៃ​ សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​។

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader