ផ្ទេរតាម SWIFT
ធនាគារ ABA បាននាំមកនូវបទពិសោធធនាគារទំនើប មានសុវត្ថិភាព ទាំងការផ្ញើ និងទទួលប្រាក់របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការផ្ទេរប្រាក់អន្តរជាតិ សូមពិនិត្យជម្រើសខាងក្រោម។
លេខកូដ SWIFT របស់ធនាគារ ABA គឺ ABAAKHPP
ការផ្ទេរប្រាក់ចេញ
ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រសិទ្ធផលខ្ពស់បំផុត សូមជ្រើសរើសសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសរបស់យើង ដែលដំណើរការលឿន និងមានប្រសិទ្ធផលបំផុតដោយប្រើបច្ចេកវិទ្យា SWIFT។ ជាមួយបច្ចេកវិទ្យា SWIFT នេះ ទឹកប្រាក់របស់លោកអ្នក នឹងត្រូវបានផ្ទេរចូលក្នុងគណនីអ្នកទទួលដោយផ្ទាល់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។
ក្នុងគោលបំណងដើម្បីធ្វើឲ្យបទពិសោធរបស់អ្នកជាមួយធនាគារ ABA បានកាន់តែមានភាពងាយស្រួល យើងបានបង្កើតសំណុំបែបបទផ្ញើប្រាក់ទៅក្រៅប្រទេស OTT (Outward Telegraphic Transfer) ។ អ្នកអាចទាញយកវាបានយ៉ាងងាយស្រួល បំពេញវាពេលដែលវាផ្តល់ភាពងាយស្រួលសម្រាប់អ្នក បន្ទាប់មកបោះពុម្ពចេញ និងនាំយកវាទៅឲ្យ Teller នៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។
ដើម្បីទាញយកសំណុំបែបបទ សូមចុចលីងក្រោមនេះ
- ពាក្យស្នើសុំផ្ទេរប្រាក់ទៅក្រៅប្រទេស (PDF, 1.5 MB)
- ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់ (PDF, 0.2 MB)
រូបិយប័ណ្ណ | កម្រៃជើងសារ1 | ថ្លៃបណ្តាញ | សេវាកែសម្រួល |
---|---|---|---|
USD | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 30ដុល្លារ |
CAD | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
AUD | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
EUR | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
GBP2 | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
THB3 | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
CNY | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
VND | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
JPY4 | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
SGD5 | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
សម្រាប់ម៉ាស៊ីនគិតលេខអត្រាផ្ទេរប្រាក់ក្រៅប្រទេស សូម ចុចត្រង់នេះ សម្រាប់ព័ត៌មានបន្ថែម។
រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ។
1 ប្រសិនបើលោកអ្នកចង់បង់ថ្លៃសេវាធនាគារ ABA និងថ្លៃសេវាធនាគារអន្តរការី/ធនាគារដៃគូឲ្យហើយ ដើម្បីធានាថាទឹកប្រាក់នឹងត្រូវបានផ្ទេរទៅកាន់ធនាគារទទួលផលបានគ្រប់ចំនួននោះ អ្នកគួរជ្រើសរើសយកជម្រើស “OUR” ខណៈពេលដែលអ្នកកំពុងបំពេញពាក្យស្នើសុំផ្ទេរប្រាក់។ ក្នុងករណីបែបនេះ ថ្លៃសេវាបន្ថែមត្រូវបានអនុវត្ត៖
រូបិយប័ណ្ណ | ថ្លៃសេវា | រូបិយប័ណ្ណ | ថ្លៃសេវា |
USD | 30ដុល្លារ | CNY | 50ដុល្លារ |
CAD | 30ដុល្លារ | EUR | 50ដុល្លារ |
AUD | 30ដុល្លារ | GBP | 50ដុល្លារ |
VND | 30ដុល្លារ | THB | 50ដុល្លារ |
SGD | 50ដុល្លារ | JPY4 | 100ដុល្លារ |
2 សម្រាប់ការផ្ទេរជារូបិយប័ណ្ណ ផោន (GBP) ដែលតិចជាង 100ផោន (GBP ) នឹងត្រូវគិតថ្លៃសេវាបន្ថែមចំនួន 5ផោន (GBP )។
3 សម្រាប់ការផ្ទេររូបិយប័ណ្ណ THB តម្រូវឲ្យផ្ទេរចាប់ពី 1000 THB ឡើងទៅ។
4 សម្រាប់ការផ្ទេរប្រាក់ យេនជប៉ុន (JPY) ជាមួយចំនួនទឹកប្រាក់ តិចជាង ឬស្មើ 10,000,000 យេនជប៉ុន ថ្លៃសេវារួម (OUR) គឺ 100 ដុល្លារអាមេរិក។ សម្រាប់ការផ្ទេរប្រាក់លើសពី 10,000,000 យេនជប៉ុន ថ្លៃសេវារួម (OUR) គឺ 100 ដុល្លារអាមេរិក + 0.05% នៃចំនួនទឹកប្រាក់ផ្ទេរ។
5 សម្រាប់ប្រតិបត្តិការជារូបិយប័ណ្ណដុល្លារសិង្ហបុរី (SGD) ទៅកាន់ប្រទេសនានា ក្រៅពីសិង្ហបុរី ថ្លៃសេវាបន្ថែម ចំនួន SGD 20 + 0.125% (អតិ. SGD 200) នឹងត្រូវទូទាត់ពីលើ ចំនួនផ្ទេរជា SGD (អនុវត្តទាំងអស់ចំពោះជម្រើសណាមួយរវាង SHA,BEN,OUR)។
ការផ្ទេរប្រាក់ទៅក្រៅប្រទេស ត្រូវបានធ្វើទៅតាមធនាគារដៃគូរបស់យើង និងតាមរយៈបណ្តាញរបស់ពួកគេនៅជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាឈ្មោះធនាគារដែលជាដៃគូរបស់យើង ដែលមាននៅប្រទេសផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ ចេញ រឺ ចូលក្នុងគណនីរបស់អ្នក៖
រូបិយប័ណ្ណ | ឈ្មោះធនាគារភ្នាក់ងារ | លេខ SWIFT កូដ |
USD | JPMorgan Chase Bank National Association, USA | CHASUS33 |
USD | Standard Chartered Bank, USA | SCBLUS33 |
USD | Standard Chartered Bank (Singapore) Limited | SCBLSG22 |
USD | Woori Bank, South Korea | HVBKKRSE |
USD | Kookmin Bank, South Korea | CZNBKRSE |
USD | KEB Hana Bank, South Korea | KOEXKRSE |
USD | DBS Bank, Singapore | DBSSSGSG |
USD | Oversea-Chinese Banking Corporation Limited, Singapore | OCBCSGSG |
USD | Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam | BFTVVNVX |
USD | KasikornBank Public Company Limited, Thailand | KASITHBK |
VND | Joint Stock Commercial Bank for Foreign Trade of Vietnam, Vietnam | BFTVVNVX |
CAD | National Bank of Canada, Canada | BNDCCAMMINT |
USD | National Bank of Canada, Canada | BNDCCAMMINT |
EUR | National Bank of Canada, Canada | BNDCCAMMINT |
EUR | Commerzbank AG, Germany | COBADEFF |
GBP | Standard Chartered Bank, UK | SCBLGB2L |
SGD | DBS Bank, Singapore | DBSSSGSG |
CNY | China Construction Bank Corporation, China | PCBCCNBJGPS |
CNY | ICBC Limited Phnom Penh Branch | ICBKKHPP |
THB | Standard Chartered Bank (Thai), Thailand | SCBLTHBX |
THB | KasikornBank Public Company Limited, Thailand | KASITHBK |
KRW | Woori Bank, South Korea | HVBKKRSE |
AUD | JPMorgan Chase Bank National Association, Australia | CHASAU2X |
JPY | Sumitomo Mitsui Banking Corporation, Japan | SMBCJPJT |
- ប្រើកម្មវិធី ABA Mobile ឬ ផ្លែតហ្វម ABA Business ដែលអ្នកអាចធ្វើខ្លួនឯងបាន 24/7។ ឬ
- ទៅកាន់សាខាធនាគារ ABA ដែលនៅជិតបំផុតហើយ បំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។
ចំណាំៈ ប្រទេសមួយចំនួនខាងក្រោមនេះ មានតម្រូវការព័ត៌មានដោយឡែកៗពីគ្នា៖
ប្រទេសដែលផ្ញើប្រាក់ទៅ | តម្រូវការព័ត៌មានដែលអតិថិជន ABA ត្រូវបញ្ចូល |
USA | Routing Number/Fedwire Number/ABA |
United Kingdom | Sort code |
New Zealand | BSB Number |
Australia | BSB Number |
Canada6 | Transit Number and Institution Number |
Thailand | Branch Name |
Japan | Branch Name/Branch Code |
Latvia | Intermediary Bank |
Vanuatu | Intermediary Bank |
UAE | Purpose Code |
6 សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសកាណាដា អាសយដ្ឋានអ្នកទទួល ត្រូវមានទម្រង់ "លេខផ្លូវ/អគារ ឬអាផាតមនត៍, ឈ្មោះផ្លូវ, ទីក្រុង, លេខកូដខេត្ត, លេខកូដប្រៃសណីយ៍, ប្រទេស" ដើម្បីចៀសវាងការបដិសេធ ឬផ្អាកប្រតិបត្តិការ ដោយធនាគារទទួល។
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ 1 800 203 203។
លក្ខខណ្ឌនៃការផ្ទេរប្រាក់របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ “ABA”
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះគឺជា កិច្ចព្រមព្រៀង រវាងរូបអ្នក (អ្នកផ្ទេរ) និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ធនាគារ) ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។
- អ្នកផ្ទេរបញ្ជាក់ថា រាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវ និង ពិតប្រាកដមែន ។ ហើយធនាគារ នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវ អាក់ដំណើរការ និងការដកចេញ ដែលបង្កឡើងដោយសារអ្នកផ្ទេរបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវនោះទេ។
- អ្នកផ្ទេរយល់ព្រមថា នឹងមិនបង្ហាញ លេខកូដ (PIN) ឬ ពាក្យសម្ងាត់ ដែលតម្រូវសម្រាប់ការប្រើប្រាស់ កម្មវិធី ABA Mobile និង I Banking ទៅកាន់ភាគីទីបីនោះទេ។
- អ្នកផ្ទេរបញ្ជាក់ថា ពិតជាបានបង្កើតប្រតិបត្តិការផ្ទេរប្រាក់ក្នុងគោលបំណងផ្ទាល់ខ្លួន ដោយមិនបង្កើតប្រតិបត្តិការផ្ទេរប្រាក់ណាមួយជំនួសឱ្យភាគីទីបីឡើយ។
- អ្នកផ្ទេរបានផ្ដល់សិទ្ធិឱ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរ នូវចំនួនប្រាក់ផ្ទេររួមទាំងកម្រៃសេវាផ្សេងៗ។
- អ្នកផ្ទេរបានយល់ និង ឯកភាពថា ធនាគារនឹងអនុវត្តអត្រាប្ដូរប្រាក់របស់ធនាគារ ដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
- ធនាគារនឹងបញ្ជូនប្រតិបត្តិការនៅថ្ងៃធ្វើការបន្ទាប់ ហើយអត្រាប្តូរប្រាក់ថ្មីអាចនឹងត្រូវបានអនុវត្តសម្រាប់ការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស ប្រសិនបើប្រតិបត្តិការនេះស្ថិតក្នុងការរង់ចាំការត្រួតពិនិត្យផ្សេងៗ ឬ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោយម៉ោង ៤ រសៀល (ម៉ោងនៅកម្ពុជា) នៃថ្ងៃធ្វើការនៅតាមបញ្ជរបេឡារបស់ធនាគារ។
- អ្នកផ្ទេរអនុញ្ញាតឱ្យធនាគារធ្វើការពន្យារ បង្កក ឬលុបចោលការផ្ទេរប្រាក់ប្រសិនបើធនាគារ ឬធនាគារអន្តរការី រកឃើញថាការផ្ទេរប្រាក់នោះមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
- អ្នកផ្ទេរធានាថា ការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ ។ ធនាគារមានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេត/សិក្សាបន្ថែមអំពីអតិថិជន។
- អ្នកផ្ទេរនឹងមិនទាមទារសំណងណាមួយពីធនាគារសម្រាប់ការខាតបង់ ឬការបដិសេធណាមួយ ប្រសិនបើប្រតិបត្តិការរបស់ខ្លួនត្រូវបានបង្កក ឬបដិសេធដោយធនាគារអន្តរការី ឬធនាគាររបស់អ្នកទទួល ពាក់ព័ន្ធនឹងទណ្ឌកម្ម ឬលក្ខខណ្ឌកម្រិតអន្តរជាតិណាមួយ។
- អ្នកផ្ទេរយល់ព្រម ផ្ដល់ជូននូវព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ។
- ធនាគារមានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្ម និង កម្រៃ ក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។
- ធនាគារមានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបី ដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលការសម្រេចពីតុលាការ ការស៊ើបអង្កេត និងបទបញ្ជានានា។
- អ្នកផ្ទេរយល់ស្របថា ធនាគារអន្តរការី ឬ ធនាគាររបស់អ្នកទទួល អាចស្នើសុំ កែប្រែ ឬ បញ្ឈប់ប្រតិបត្តិការបាន ដោយផ្អែកទៅតាមនីតិវិធីរបស់ធនាគារអន្តការី ឬ ធនាគាររបស់អ្នកទទួល។
- អ្នកផ្ទេរយល់ព្រមថា អត្រាប្តូរប្រាក់ថ្មី ថ្លៃសេវាកែប្រែ/ថ្លៃសេវាបញ្ឈប់ប្រតិបត្តិការ និង ថ្លៃសេវាផ្សេងៗទៀតនឹងត្រូវបានអនុវត្ត សម្រាប់ការស្នើសុំកែប្រែ ឬ បញ្ឈប់ប្រតិបត្តិការ ។ ការកែប្រែ ឬ ការបញ្ឈប់ប្រតិបត្តិការអាចប្រព្រឹត្តទៅបានជោគជ័យ អាស្រ័យទៅលើនីតិវិធីរបស់ធនាគារអន្តរការី ឬ ធនាគាររបស់អ្នកទទួលផល ឬ ការអនុញ្ញាតពីអ្នកទទួលផល។
- ក្នុងករណីបញ្ឈប់ប្រតិបត្តិការ ធនាគារនឹងផ្ទេរប្រាក់ត្រលប់ទៅកាន់អ្នកផ្ទេរវិញ នៅពេលដែលធនាគារទទួលបានប្រាក់ត្រឡប់ពីធនាគារអន្តរការី ។ គួរបញ្ជាក់ផងដែរថា ធនាគារអន្តរការី ឬ ធនាគារអ្នកទទួលផល អាចនឹងដកថ្លៃសេវាកម្មមុនពេលដែលផ្ទេរប្រាក់ត្រឡប់មកវិញ។
- ដើម្បីស្នើសុំកែប្រែ ឬ បញ្ឈប់ប្រតិបត្តិការ អ្នកផ្ទេរត្រូវតែបំពេញពាក្យស្នើសុំកែប្រែ/បញ្ឈប់ប្រតិបត្តិការ រួចចុះហត្ថលេខា ហើយប្រគល់ជូនសាខាណាមួយរបស់ធនាគារ។ លោកអ្នកអាចធ្វើការទាញយកទម្រង់ស្នើសុំពីគេហទំព័រ www.ababank.com/en/international-transfers/.
- ជម្រើសបង់ថ្លៃសេវា "OUR" មានន័យថាអ្នកផ្ទេរទទួលខុសត្រូវលើថ្លៃសេវាទាំងអស់របស់ធនាគារ ABA រួមទាំងថ្លៃសេវារបស់ធនាគារអន្តរការីផងដែរ ។ គួរបញ្ជាក់ផងដែរថា ធនាគាររបស់អ្នកទទួលផល អាចនឹងគិតថ្លៃសេវាផ្សេងៗមួយចំនួន ដោយផ្អែកទៅតាមនីតិវិធីរបស់ធនាគារអ្នកទទួលផល ហេតុនេះ ធនាគារ ABA មិនធានាថាអ្នកទទួលផលនឹងទទួលបានប្រាក់ផ្ទេរក្នុងចំនួនពេញលេញនោះទេ។
- អ្នកផ្ទេរបានយល់ស្របថា ធនាគារមួយចំនួនមិនអនុវត្តជម្រើសបង់ថ្លៃសេវា “OUR” នោះទេ។
- ជម្រើសបង់ថ្លៃសេវា “BEN” មានន័យថា ថ្លៃសេវាផ្ទេរប្រាក់ទាំងអស់នឹងត្រូវដកចេញពីទឹកប្រាក់ដែលបានផ្ទេរ។
- ជម្រើសបង់ថ្លៃ “SHA” មានន័យថាភាគីនីមួយៗ (អ្នកផ្ទេរ និង អ្នកទទួលផល) ត្រូវទទួលខុសត្រូវលើថ្លៃសេវាផ្ទេរប្រាក់ដែលកំណត់ដោយធនាគាររបស់ភាគីនីមួយៗ រៀងខ្លួន។
- ដើម្បីបំពេញ និង បញ្ចប់ការផ្ទេរប្រាក់ឱ្យបានត្រឹមត្រូវ ធនាគារអាចធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការីអាចនឹងគិតកម្រៃ ដែលកម្រៃនោះនឹងត្រូវដកចេញពីប្រាក់ផ្ទេរ ឬទូទាត់ដោយធនាគារយើងខ្ញុំ ។ ប្រសិនបើធនាគារអន្តរការីយកកម្រៃពីធនាគារយើងខ្ញុំ នោះធនាគារយើងខ្ញុំនឹងដកកម្រៃនោះ ពីគណនីអ្នកផ្ទេរវិញ។
- ធនាគារមិនទទួលខុសត្រូវលើពន្ធនានា, កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះទេ។
- សម្រាប់ប្រទេសមួយចំនួន លេខ IBAN គឺជាតម្រូវការចាំបាច់។ សូមត្រួតពិនិត្យជាមួយអ្នកទទួលជាមុនសិនមុននឹងអ្នកធ្វើការផ្ទេរប្រាក់។សូមមើលគេហទំព័រនេះសម្រាប់ព័ត៌មានលម្អិតបន្ថែម www.iban.com/structure
- ការផ្ទេរប្រាក់នៅតាមសាខាធនាគារផ្ទាល់ អាចផ្ទេរទៅកាន់ប្រទេសមួយចំនួន ដែលមិនអនុញ្ញាតឱ្យធ្វើឡើងនៅតាម កម្មវិធី ABA Mobile និង I Banking ។
ដើម្បីធ្វើឲ្យបទពិសោធសេវាធនាគាររបស់អ្នកជាមួយយើងខ្ញុំកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាព សូមធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយប្រើកម្មវិធី ABA Mobile! ដើម្បីដឹងបន្ថែម សូមចុចលើគេហទំព័រនេះ www.ababank.com/aba-mobile-app/transfers/aba-swift-mobile-transfers/
ការផ្ញើប្រាក់ចូល
ធនាគារ ABA ផ្តល់ការផ្ទេរប្រាក់រហ័សពីក្រៅប្រទេសសម្រាប់ឯកត្តបុគ្គល/ក្រុមហ៊ុន តាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូដោយមានរូបិយប័ណ្ណយ៉ាងច្រើន។
ការណែនាំ
សម្រាប់ការផ្ទេរប្រាក់ចូល អ្នកផ្ទេរត្រូវផ្តល់ព័ត៌មានលម្អិតដូចខាងក្រោម ទៅឲ្យធនាគាររបស់គាត់ ដើម្បីឲ្យខាងធនាគារធ្វើប្រតិបត្តិការដាក់ប្រាក់ចូលទៅក្នុងគណនី ABA របស់អ្នក។
ឈ្មោះអ្នកទទួលប្រាក់ | ឈ្មោះរបស់អ្នក ត្រូវតែដូចទៅនឹងឈ្មោះក្នុងធនាគារ ABA |
អាសយដ្ឋានអ្នកទទួលប្រាក់ | អាសយដ្ឋានរបស់អ្នក |
លេខគណនីអ្នកទទួលប្រាក់ | លេខគណនីទាំង 9ខ្ទង់ របស់អ្នកនៅធនាគារ ABA |
ឈ្មោះធនាគារអ្នកទទួលប្រាក់ | ADVANCED BANK OF ASIA LIMITED |
អាសយដ្ឋានធនាគារអ្នកទទួលប្រាក់ | អគារលេខ 148 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ប្រទេសកម្ពុជា |
លេខកូដ SWIFT ធនាគារអ្នកទទួលប្រាក់ | ABAAKHPP |
ធនាគារដៃគូ | សូមជ្រើសរើសធនាគារកណ្តាល ទៅតាមរូបិយប័ណ្ណ ពី បញ្ជីឈ្មោះធនាគារដៃគូភ្នាក់ងារ របស់យើង។ |
រូបិយប័ណ្ណ | ចំនួនប្រាក់ | ថ្លៃសេវា |
USD | 0.01 - 1.00 | សេវាស្មើទឹកប្រាក់ដែលបានទទួល |
USD | 1.01 - 10 | 1ដុល្លារ |
USD | ច្រើនជាង 10 | 0.10% ឬ អប្ប. 10 (ណាមួយខ្ពស់ជាង) |
CAD, AUD, EUR, GBP, SGD, THB, CNY, VND, JPY | មិនកំណត់ | មិនគិតថ្លៃ |
- រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ។
- ថ្លៃសេវាស៊ើបអង្កេត 100ដុល្លារ នឹងត្រូវកាត់ពីទឹកប្រាក់ផ្ទេរ។ ក្នុងករណីដែលទឹកប្រាក់ត្រូវបានផ្ញើត្រលប់ទៅធនាគារទទួលប្រាក់ទូទាត់ពាណិជ្ជកម្មវិញ (remitting bank) ដោយសារការសង្ស័យករណីឆបោក។
ដើម្បីងាយស្រួលដល់អ្នកផ្ញើ ទម្រង់អេឡិកត្រូនិកបំពេញស្រាប់សម្រាប់រូបិយប័ណ្ណសំខាន់ៗទាំងអស់ មាននៅទីនេះ។ គ្រាន់តែដោនឡូត ហើយបំពេញព័ត៌មានលម្អិតអំពីគណនី ABA របស់អ្នកទទួលផលក្នុងទម្រង់នេះជាការស្រេច។
រូបិយប័ណ្ណ | ទម្រង់ |
ប្រាក់ដុល្លារអាមេរិក (USD) | ដោនឡូត |
ប្រាក់ដុល្លារកាណាដា (CAD) | ដោនឡូត |
ប្រាក់អឺរ៉ូ (EUR) | ដោនឡូត |
ប្រាក់ដុល្លារអូស្រា្តលី (AUD) | ដោនឡូត |
ប្រាក់ផោន (GBP) | ដោនឡូត |
ប្រាក់បាតថៃ (THB) | ដោនឡូត |
ប្រាក់ដុល្លារសិង្ហបុរី (SGD) | ដោនឡូត |
ប្រាក់យ៉ន់ចិន (CNY) | ដោនឡូត |
ប្រាក់ដុង (VND) | ដោនឡូត |
ប្រាក់យេន (JPY) | ដោនឡូត |
អតិថិជនជាទីគោរព សូមជម្រាបថា ចាប់ពីថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2020 តទៅ ការទទួលប្រាក់តាម SWIFT ទាំងអស់ ត្រូវតែដាក់លេខគណនី 9 ខ្ទង់របស់ធនាគារ ABA ក្នុងបែបបទទួលប្រាក់ ទើបអាចដំណើរការបាន។ ការផ្ទេរប្រាក់ណាមួយដោយប្រើលេខកាត ABA 16 ខ្ទង់ នឹងមិនអាចដំណើរការបានឡើយ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក ttsupport@។ ababank.com
ចុចលើរូបិយប័ណ្ណត្រូវផ្ញើខាងក្រោមនេះដើម្បីទទួលបានព័ត៌មានលម្អិតអំពីការណែនាំពីការផ្ទេរប្រាក់ចូលគណនីតាម SWIFT ដើម្បីផ្តល់ជូនអ្នកផ្ញើអោយផ្ញើប្រាក់ចូលគណនី ABA៖
- ប្រាក់ដុល្លារអាមេរិក (USD)
- ប្រាក់ដុល្លារកាណាដា (CAD)
- ប្រាក់អឺរ៉ូ (EUR)
- ប្រាក់ដុល្លារអូស្រា្តលី (AUD)
- ប្រាក់ផោន (GBP)
- ប្រាក់បាតថៃ (THB)
- ប្រាក់ដុល្លារសិង្ហបុរី (SGD)
- ប្រាក់យ៉ន់ចិន (CNY)
- ប្រាក់ដុង (VND)
សេវាផ្ទេរប្រាក់ផ្សេងទៀត
ធនាគារយើងក៏មានការផ្តល់ជូនសេវាផ្ញើប្រាក់ទៅក្រៅប្រទេសផងដែរ តាមរយៈសេវា MoneyGram និង Ria Money Transfer។ សំរាប់ជនជាតិ ហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេស អាចធ្វើការផ្ញើប្រាក់ទៅស្រុកកំណើតតាមរយៈសេវា MoneyGram (MoneyGrado) និង DBP Money Transfer។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។