ផ្ទេរប្រាក់ទៅក្រៅប្រទេស

ធនាគារ ABA និង SWIFT ដែលជាបណ្ដាញផ្ទេរប្រាក់ក្រៅប្រទេស បាននាំមកនូវបទពិសោធធនាគារទំនើប មានសុវត្ថិភាព ទាំងការផ្ញើ និងទទួលប្រាក់របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការផ្ទេរប្រាក់អន្តរជាតិ សូមពិនិត្យជម្រើសខាងក្រោម។

ការផ្ទេរប្រាក់ចេញ

ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកប ដោយសុវត្ថិភាព និងប្រសិទ្ធផលខ្ពស់បំផុត សូមជ្រើសរើសសេវា ផ្ទេប្រាក់ទៅក្រៅប្រទេសរបស់យើង ដែលដំណើរការលឿន និងមានប្រសិទ្ធផលបំផុតដោយប្រើបច្ចេកវិទ្យា SWIFT។ ជាមួយបច្ចេកវិទ្យា SWIFT នេះ ទឹកប្រាក់របស់លោកអ្នក នឹងត្រូវបានផ្ទេរចូលក្នុងគណនីអ្នកទទួលដោយផ្ទាល់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។ លេខកូដ SWIFT របស់ធនាគារ ABA គឺ ABAAKHPP

ក្នុងគោលបំណងដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកជាមួយធនាគារ ABA បានកាន់តែមានភាពងាយស្រួល យើងបានបង្កើតសំណុំបែបបទផ្ញើប្រាក់ទៅក្រៅប្រទេស OTT (Outward Telegraphic Transfer) ។ អ្នកអាចទាញយកវាបានយ៉ាងងាយស្រួល បំពេញវាពេលដែលវាផ្តល់ភាពងាយស្រួលសម្រាប់អ្នក បន្ទាប់មកបោះពុម្ពចេញ និងនាំយកវាទៅអោយ Teller នៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។

ដើម្បីទាញយកសំណុំបែបបទ សូមចុចលិងក្រោមនេះ

ធនាគារដៃគូ

ការផ្ទេរប្រាក់ទៅក្រៅប្រទេស ត្រូវបានធ្វើទៅតាមធនាគារដៃគូរបស់យើង និងតាមរយៈបណ្តាញរបស់ពួកគេនៅជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាឈ្មោះធនាគារដែលជាដៃគូរបស់យើង ដែលមាននៅប្រទេសផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ ចេញ រឺ ចូលក្នុងគណនីរបស់អ្នក៖

រូបិយប័ណ្ណឈ្មោះធនាគារភ្នាក់ងារលេខ SWIFT កូដ
USDJP Morgan Chase Bank, USACHASUS33
USDStandard Chartered Bank, USASCBLUS33
USDStandard Chartered Bank (Singapore) LimitedSCBLSG22
USDWoori Bank, South KoreaHVBKKRSE
USDKookmin Bank, South KoreaCZNBKRSE
USDKorea Exchange Bank, South KoreaKOEXKRSE
USDDBS Bank, SingaporeDBSSSGSG
USDVietcom Bank, VietnamBFTVVNVX
USDNational Bank of Canada, CanadaBNDCCAMMINT
EURNational Bank of Canada, CanadaBNDCCAMMINT
EURCommerzbank AG, GermanyCOBADEFF
GBPStandard Chartered Bank, UKSCBLGB2L
SGDDBS Bank, SingaporeDBSSSGSG
CNYChina Construction Bank Corporation, ChinaPCBCCNBJ
THBStandard Chartered Bank, ThailandSCBLTHBX
KRWWoori Bank, South KoreaHVBKKRSE
រូបិយប័ណ្ណទឹកប្រាក់កម្រៃជើងសារ*ថ្លៃសេវាខ្សែកាបសេវាកែសម្រួល
USD<=9,00015ដុល្លារមិនមាន30ដុល្លារ
USD>9,0000.15% ឬ min. 15ដុល្លារ (ណាមួយខ្ពស់ជាង)15ដុល្លារ30ដុល្លារ
EURមិនកំណត់0.15% ឬ min. 15ដុល្លារ (ណាមួយខ្ពស់ជាង)15ដុល្លារ40ដុល្លារ
GBP**មិនកំណត់0.15% ឬ min. 15ដុល្លារ (ណាមួយខ្ពស់ជាង)15ដុល្លារ40ដុល្លារ
SGDមិនកំណត់0.15% ឬ min. 15ដុល្លារ (ណាមួយខ្ពស់ជាង)15ដុល្លារ40ដុល្លារ
THB***មិនកំណត់0.15% ឬ min. 15ដុល្លារ (ណាមួយខ្ពស់ជាង)15ដុល្លារ40ដុល្លារ
CNY/RMBមិនកំណត់0.15% ឬ min. 15ដុល្លារ (ណាមួយខ្ពស់ជាង)15ដុល្លារ40ដុល្លារ

* ប្រសិនបើ​លោក​អ្នក​ចង់​បង់ថ្លៃ​សេវា​ធនាគារ​ ABA​ និង​ថ្លៃ​សេវា​ធនាគារ​អន្តរការី​/​ធនាគារ​ដៃគូ​ឲ្យ​ហើយ​ ដើម្បី​ធានា​ថា​ទឹកប្រាក់​នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​ធនាគារ​ទទួលផល​បាន​គ្រប់​ចំនួន​នោះ​ អ្នក​គួរ​ជ្រើសរើស​យក​ជម្រើស​ “OUR”​ ខណៈ​ពេល​ដែល​អ្នក​កំពុង​បំពេញ​ពាក្យ​ស្នើរ​សុំ​ផ្ទេរ​ប្រាក់​។​ ក្នុង​ករណី​បែប​នេះ​ ថ្លៃ​សេវា​បន្ថែម​ត្រូវ​បាន​អនុវត្ត​៖

 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ដុល្លារ (USD) តម្លៃ 30ដុល្លារ
 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ អឺរ៉ូ (EUR) តម្លៃ 50ដុល្លារ
 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ផោន (GBP) តម្លៃ 50ដុល្លារ
 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ដុល្លាសិង្ហបុរី (SGD) 50ដុល្លារ
 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ថៃបាត (THB) តម្លៃ 50ដុល្លារ
 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ យ៉ន់ (CNY) តម្លៃ 50ដុល្លារ
 • សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ រ៉េនហ្គីត (MYR) តម្លៃ 30ដុល្លារ

** សម្រាប់ការផ្ទេរជារូបិយប័ណ្ណ អឺរ៉ូ (GBP) ដែលតិចជាង 100 អឺរ៉ូ (GBP ) នឹងត្រូវគិតថ្លៃសេវាបន្ថែមចំនួន 5អឺរ៉ូ(GBP )។
*** សម្រាប់ការផ្ទេរជារូបិយប័ណ្ណ បាតថៃ (THB) ដែលជ្រើសយកជម្រើស SHA ឬ BEN នឹងត្រូវគិតថ្លៃសេវាបន្ថែម រហូតដល់ចំនួន 1000បាត (THB)។

រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ

សូម​អាន​លក្ខខណ្ឌ​ខាងក្រោម​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​លក្ខខណ្ឌ​នេះ​គឺជា​“​កិច្ចព្រមព្រៀង​”​រវាង​រូប​អ្នក​និង​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​“​ធនាគារ​”​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​។​

 1. អ្នក​ផ្ទេរ​បាន​អះអាង​និង​បញ្ជាក់​ថា​រាល់​ព័ត៌មាន​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​គឺ​ត្រឹមត្រូវ​និង​ពិតប្រាកដ​មែន​។​ហើយ​ធនាគារ​ABA​នឹង​មិន​ទទួលខុសត្រូវ​រាល់​ការ​យឺតយ៉ាវ​អាក់​ដំណើរការ​និង​ការ​ដក​ចេញ​ដែល​បង្ក​ឡើង​ដោយសារ​អ្នក​ផ្ទេរ​បាន​ផ្ដល់​ព័ត៌មាន​មិន​មាន​ភាព​ច្បាស់លាស់​ឬ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ពាក្យ​ស្នើ​សុំ​ផ្ទេរ​ប្រាក់​។​
 2. អ្នក​ផ្ទេរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ដក​ប្រាក់​ចេញពី​គណនី​របស់​អ្នក​ផ្ទេរ​នូវ​ចំនួន​ប្រាក់​រួម​ទាំង​កម្រៃ​សេវា​ផ្សេងៗ​។​
 3. អ្នក​ផ្ទេរ​បាន​យល់​និង​ឯកភាព​ថា​ធនាគារ​នឹង​អនុវត្ត​តាម​អត្រា​ប្ដូរ​ប្រាក់​ក្នុងស្រុក​ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស​។​
 4. អ្នក​ផ្ទេរ​អនុញ្ញាត​ឲ្យ​ធនាគារ​ធ្វើការ​ពន្យារ​,​បង្កក​ឬ​លុប​ចោលការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​ធនាគារ​ឬ​ធនាគារ​អន្តរការី​រក​ឃើញ​ថា​ការ​ផ្ទេរ​ប្រាក់​នោះ​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​និង​/​ឬ​អំពើ​ល្មើសច្បាប់​ឬ​បទ​ប្បញ្ញត្តិ​ជាតិ​ឬ​អន្តរជាតិ​។​
 5. អ្នក​ផ្ទេរ​ធានា​ថា​ការ​ផ្ទេរ​ប្រាក់​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ស្របច្បាប់​នានា​និង​/​ឬ​ការ​លាង​ប្រាក់​និង​/​ឬ​សកម្មភាព​ហិរញ្ញប្បទាន​ភេរវកម្ម​ណាមួយ​ឡើយ​។
 6. ធនាគារ​មាន​សិទ្ធិ​ក្នុង​ការ​បដិសេធ​ឬ​បង្កក​ការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​ចាំបាច់​ដើម្បី​ស៊ើបអង្កេត​/​សិក្សា​បន្ថែម​អំពី​អតិថិជន​។​
  ​អ្នក​ផ្ទេរ​ធានា​ផ្ដល់​ជូន​នូវ​ព័ត៌មាន​និង​/​ឬ​ឯកសារ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​តម្រូវ​ដោយ​ធនាគារ​។​អ្នក​ផ្ទេរ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ធនាគារ​ធ្វើការ​ពន្យារ​ឬ​ប​ពា្ឈ​ប់​ឬ​លុប​ចោល​នូវ​ការ​ផ្ទេរ​ប្រាក់​ប្រសិនបើ​ធនាគារ​ABA​ឬ​ធនាគារ​អន្តរការី​បាន​រក​ឃើញ​ថា​ការ​ផ្ទេរ​ប្រាក់​នោះ​ធ្វើ​ឡើង​ដោយ​មិន​ស្រប​ឬ​មិន​គោរព​តាម​ច្បាប់​ជាតិ​ឬ​អន្តរជាតិ​។
 7. ធនាគារ​ABA​មាន​សិទ្ធិ​ធ្វើការ​កែប្រែ​ថ្លៃ​សេវាកម្ម​និង​កម្រៃ​ក៏​ដូច​ជា​លក្ខខណ្ឌ​ទាំងអស់​គ្រប់ពេលវេលា​ដោយ​មិន​ចាំបាច់​ធ្វើការ​ជូនដំណឹង​ជា​មុន​។​
 8. ធនាគារ​ABA​មាន​សិទ្ធិ​ផ្ដល់​ព័ត៌មាន​នៃ​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ភាគី​ទី​បី​ដែល​កំណត់​ដោយ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​រួម​បញ្ចូល​ការ​សម្រេច​ពី​តុលាការ​ការ​ស៊ើបអង្កេត​និង​បទបញ្ជា​របស់​ធនាគារជាតិ​។​
 9. ក្នុង​ករណី​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បដិសេធ​ឬ​លុប​ចោល​ធនាគារ​ABA​នឹង​ផ្ទេរ​ប្រាក់​ត្រលប់​ទៅ​ឲ្យ​អ្នក​ផ្ទេរ​វិញ​នៅ​ពេល​ធនាគារ​ABA​ទទួល​បាន​ប្រាក់​ពី​ធនាគារ​អន្តរការី​។​អ្នក​ផ្ទេរ​បាន​យល់​និង​ឯកភាព​ថា​ធនាគារ​អន្តរការី​អាច​នឹង​គិតថ្លៃ​លុប​ចោលការ​ផ្ទេរ​និង​កម្រៃ​ផ្សេងៗ​ហើយ​អត្រា​ប្ដូរ​ប្រាក់​លើ​ការ​ទូទាត់​នោះ​នឹង​ត្រូវ​អនុវត្ត​ផង​ដែរ​។​
 10. ធនាគារ​មិន​ទទួលខុសត្រូវ​លើ​ពន្ធ​នានា​,​កាតព្វកិច្ច​និង​ការ​ចំណាយ​ផ្សេងៗ​ដែល​នឹង​អាច​កើត​មាននៅ​ប្រទេស​ដទៃ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​។​
 11. ដើម្បី​បញ្ចប់​ការ​ផ្ទេរ​ប្រាក់​ឲ្យ​បាន​ត្រឹមត្រូវ​ធនាគារ​ធ្វើការ​ជ្រើសរើស​ធនាគារ​អន្តរការី​ដោយ​ខ្លួនឯង​។​ធនាគារ​អន្តរការី​អាច​នឹង​គិត​កម្រៃ​ដែល​កម្រៃ​នោះ​នឹង​ត្រូវ​ដក​ចេញពី​ប្រាក់​ផ្ទេរ​ឬ​ទូទាត់​ពី​ធនាគារ​យើងខ្ញុំ​។​ប្រសិនបើ​ធនាគារ​អន្តរការី​យក​កម្រៃ​ពី​ធនាគារ​យើងខ្ញុំ​នោះ​ធនាគារ​យើងខ្ញុំ​នឹង​ដក​កម្រៃ​នោះ​ពី​គណនី​អ្នក​ផ្ទេរ​វិញ​។​

របៀបផ្ទេរ

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយ ប្រធានផ្នែក គ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ 023 225 333 សម្រាប់ព័ត៌មានបន្ថែម។

ការផ្ញើប្រាក់ចូល

ធនាគារ ABA ផ្តល់ការផ្ទេរប្រាក់រហ័សពីក្រៅប្រទេស​សម្រាប់ឯកត្តបុគ្គល/ក្រុមហ៊ុន​ តាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូ​ដោយមានរូបិយប័ណ្ណយ៉ាងច្រើន។

សម្រាប់ការទូទាត់សងចំណូលទាំងអស់ ខាតក្រោមនេះ​ជាព័ត៌មានលម្អិត​ដែលអតិថិជនបញ្ជា ត្រូវផ្តល់ឲ្យធនាគារ​ទូទាត់សងធ្វើការទូទាត់ទៅក្នុងគណនីរបស់ធនាគារ ABA។

ឈ្មោះអ្នកទទួលផលឈ្មោះរបស់អ្នកក្នុងកំណត់ត្រាធនាគារ ABA
អាសយដ្ឋានអ្នកទទួលផលអាសយដ្ឋានរបស់អ្នក
លេខគណនីអ្នកទទួលផលលេខគណនីរបស់អ្នកនៅធនាគារ ABA (លេខចាប់ពី 000)
ឈ្មោះធនាគារអ្នកទទួលផលADVANCED BANK OF ASIA LIMITED
អាសយដ្ឋានធនាគារអ្នកទទួល​ផលអគារលេខ 148 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ប្រទេសកម្ពុជា
លេខកូដ SWIFT ធនាគារអ្នកទទួលផលABAAKHPP
ធនាគារដៃគូសូមជ្រើសរើសធនាគារភ្នាក់ងារ ទៅតាមរូបិយប័ណ្ណ ពី បញ្ជីឈ្មោះធនាគារដៃគូភ្នាក់ងារ របស់យើង។

រូបិយប័ណ្ណទឹកប្រាក់ថ្លៃសេវា (Commission)
USD0.01 - 1.00សេវាស្មើទឹកប្រាក់ដែលបានទទួល
USD1.01 - 10USD 10
USDច្រើនជាង 100.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)
EURមិនកំណត់0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)
GBPមិនកំណត់0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)
SGDមិនកំណត់0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)
THBមិនកំណត់0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)
CNY/RMBមិនកំណត់0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង)

បច្ចុប្បន្ននេះ យើងខ្ញុំមានប្រូម៉ូសិនពិសេស មិនគិតថ្លៃសេវាទទួលប្រាក់ សម្រាប់ការផ្ទេរប្រាក់ចូលតាមប្រព័ន្ធ SWIFT ជារូបិយប័ណ្ណផ្សេងៗក្រៅពីដុល្លារអាមេរិក រហូតដល់ថ្ងៃទី31 ធ្នូ ឆ្នាំ2019 ។ សូមចូលមើលនៅទំព័រប្រូម៉ូសិន របស់យើងខ្ញុំ។

រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 20ដុល្លារ។


សេវាផ្ទេរប្រាក់ចូលក្នុងគណនី គឺជាការផ្ទេរប្រាក់រហ័សពីក្រៅប្រទេសសម្រាប់ឯកត្តបុគ្គល ឬក្រុម ហ៊ុនតាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូដោយមានរូបិយប័ណ្ណយ៉ាងច្រើន។
អតិថិជនត្រូវផ្តល់ពត័មានយ៉ាងច្បាស់ទៅអោយអ្នកផ្ញើរដែលមានលក្ខខណ្ឌដូចខាងក្រាមដើម្បី អោយអតិថិជនទទួលប្រាក់ពីក្រៅប្រទេសបាន៖
ឈ្មោះធនាគារAdvanced Bank of Asia Limited
ឈ្មោះអ្នកទទួលXXXXXXXXX
លេខគណនីអ្នកទទួលXXXXXXXXX
លេខកូដ SWIFTABAAKHPP
អាសយដ្ឋានអ្នកទទួល#148, Preah Sihanouk Blvd., Phnom Penh, Cambodia
ជាធម្មតាការផ្ទេរប្រាក់ចូលគណនីប្រើរយៈពេលបីថ្ងៃនៃថ្ងៃធ្វើការ។
យើងមិនអនុញ្ញាតិនោះទេនៅពេលដែលមានការផ្ទេរប្រាក់ចូលគណនីធនាគារ ABA ជារូបិយប័ណ្ឌផេ្សង ប៉ុន្តែទឹកប្រាក់និងប្តូរដោយស្វ័យប្រវត្តិទៅជារូបិយប័ណ្ឌដុល្លារ។
អាសយដ្ឋានធនាគារ ABA ដែលត្រូវបំពេញនៅក្នុងសេវាផ្ទេរប្រាក់ចូលគណនី គឺអាស័យដ្ឋានទីស្នាក់ការកណ្តាល៖ ផ្ទះលេខ148 មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខ័ណ្ឌចំការមនភ្នំពេញ។
ការផ្ទេរប្រាក់ចូលគណនីគ្មានការកំណត់នោះទេ។

សេវាផ្ទេរប្រាក់ផ្សេងទៀត

ធនាគារយើងក៏មានការផ្តល់ជូនសេវាផ្ញើរប្រាក់ទៅក្រៅប្រទេសផងដែរ តាមរយៈសេវា MoneyGram និង IME។ សំរាប់ជនជាតិ ហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេស អាចធ្វើការផ្ញើរប្រាក់ទៅស្រុកកំណើតតាមរយៈសេវា MoneyGram (MoneyGrado) និង DBP

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader