គណនីចរន្ត PLUS
គណនីចរន្ត PLUS ផ្តល់លទ្ធភាពកាន់តែប្រសើរជូនលោកអ្នកក្នុងការចាប់ផ្តើមទទួលបានការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក។ ជាធម្មតា ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពថ្លៃចំណាយ ក្នុងការ គ្រប់គ្រងប្រាក់របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅបរទេស គណនីចរន្ត plus ផ្តល់កម្រិតងាយស្រួលលើសគេប្រកបដោយប្រសិទ្ធ ផលដ៏គួរឲ្យរីករាយ។
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)1 សម្រាប់ប្រាក់ដុល្លារ
សមតុល្យប្រចាំថ្ងៃ | ក្រុមហ៊ុន | ស្ថាប័នរដ្ឋាភិបាល |
USD ≤ 1,000 | 0.00% | 0.00% |
USD ≤ 10,000 | 0.10% | 0.10% |
USD ≤ 25,000 | 0.15% | 0.15% |
USD ≤ 50,000 | 0.20% | 0.20% |
USD ≤ 100,000 | 0.30% | 0.30% |
USD ≤ 500,000 | 0.45% | 0.45% |
USD > 500,000 | 0.70% | 0.70% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
សមតុល្យប្រចាំថ្ងៃ | ក្រុមហ៊ុន | ស្ថាប័នរដ្ឋាភិបាល |
KHR ≤ 20,000,000 | 1.00% | 1.00% |
KHR ≤ 100,000,000 | 1.25% | 1.25% |
KHR > 100,000,000 | 1.50% | 1.50% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
ប្រាក់បញ្ញើដំបូង | ||
ឯកត្តជន/ក្រុមហ៊ុន | 500 | 2 លាន |
រដ្ឋាភិបាល | 500 | 2 លាន |
សមតុល្យបន្តអប្បបរមា | ||
ឯកត្តជន/ក្រុមហ៊ុន | 500 | 2 លាន |
រដ្ឋាភិបាល | 500 | 2 លាន |
ការដកប្រាក់ | អនុញ្ញាតឲ្យដកប្រាក់ជាផ្នែកដោយមិនកំណត់ពីសមតុល្យបន្តនៃគណនីចរន្តដោយពុំមានការខាតបង់ការប្រាក់បង្គរតាមលក្ខខណ្ឌដែលថា សមតុល្យបន្តអប្បបរមាត្រូវមាននៅក្នុងគណនីបញ្ញើ។ | |
ក្រដាសប្រាក់ទទួលយក3 | ទទួលយកក្រដាសប្រាក់រៀលត្រឹមត្រូវគ្រប់ប្រភេទតាមការគិតថ្លៃត្រូវអនុវត្តមួយចំនួន | |
ការទូទាត់ការប្រាក់ | រៀងរាល់ 1ខែ ម្តង (ក្រុមហ៊ុន) និង រៀងរាល់ 3 ខែ ម្តង (ស្ថាប័នរដ្ឋាភិបាល) ឬនៅពេលបិទគណនី | |
បិទគណនី4 | សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3 ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20 ដុល្លារ ឬ 80,000 រៀល | |
ការដាក់ប្រាក់បន្ថែម5 | អាចដាក់បានដោយគ្មានកំណត់ និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ | |
ថ្លៃសេវា | សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ |
សៀវភៅមូលប្បទានបត្រ6 | 20 ដុល្លារ/80,000 រៀល/ក្បាល | |
ផ្លែតហ្វម ABA Business | តាមលក្ខខណ្ឌ ផ្លែតហ្វម ABA Business នៅទីនេះ | |
គណនីមិនមានសកម្មភាព7 | 10 ដុល្លារ / 40,000 រៀល/ឆ្នាំ | |
បញ្ជាក់សមតុល្យគណនី | 10 ដុល្លារ / 40,000 រៀល/សន្លឹក | |
ការបញ្ជាក់សវនកម្ម | 10 ដុល្លារ / 40,000 រៀល/ម្តង | |
មូលប្បទានបត្រ Nostro ឬ Banker | 10 ដុល្លារ / 40,000 រៀល/មូលប្បទានបត្រ | |
អត្ថប្រយោជន៍ | មិនគិតថ្លៃចេញកាតឥណទានថ្មី និងថែទាំប្រចាំឆ្នាំសម្រាប់ម្ចាស់គណនីបង្គោលតាមលក្ខខណ្ឌ ដូចខាងក្រោម៖
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។ លើសពីនេះ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ (EOD) តិចជាង និង/ឬស្មើនឹងកម្រិតទឹកប្រាក់ដែលបានកំណត់ នោះអត្រាការប្រាក់នឹងត្រូវអនុវត្តតាមចំនួនជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ លើសកម្រិតដែលបានកំណត់ ការប្រាក់ខ្ពស់នឹងត្រូវបានអនុវត្ត។
3 ថ្លៃសេវាត្រូវបានអនុវត្តទៅលើប្រភេទនៃកំណត់សម្គាល់ផ្សេងៗគ្នា ចុចទីនេះ។
4 អតិថិជនត្រូវប្រគល់សៀវភៅធនាគារ និងកាត បរិក្ខារគណនីដែលបានប្រគល់ជូននានាជូនធនាគារវិញ។
5 ថ្លៃសេវាសម្រាប់ការដាក់ប្រាក់/ដកប្រាក់នៅតាម OTC ចុចទីនេះ។
6 ការដកសាច់ប្រាក់ត្រូវបានដកចេញដោយផ្អែកលើមូលប្បទានប័ត្រដែលចេញ។
7 ប្រព័ន្ធនឹងគិតថ្លៃ 10 ដុល្លារ ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីមិនប្រតិបត្តិការរយៈពេល 12 ខែ ឬលើសពីនេះ លើកលែងស្ថាប័នរដ្ឋាភិបាល។
អត្ថប្រយោជន៍បន្ថែម៖
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ផ្លែតហ្វម ABA Business។
លក្ខខណ្ឌតម្រូវ
ដើម្បីបើកគណនីក្រុមហ៊ុន លោកអ្នកត្រូវតែផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម និងចុងក្រោយបង្អស់ដែលបានចុះហត្ថលេខាដោយនាយកក្រុមហ៊ុន។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមក្នុងការតែងតាំងហត្ថលេខី និងអណត្តិគណនី។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់អភិបាល និងម្ចាស់ភាគហ៊ុនទាំងអស់។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិទាំងអស់។
- ពន្ធប៉ាតង់អាជីវកម្ម (ប្រសិនបើមាន)។
- អាជ្ញាប័ណ្ណអាជីវកម្មចេញដោយក្រសួងនិង/ឬអាជ្ញាធរដែលពាក់ព័ន្ធ (ប្រសិនបើមាន)។
- លិខិតអនុញ្ញាតចេញពីក្រសួង និង/អាជ្ញាធរពាក់ព័ន្ធ (ប្រសិនបើមាន)។
- គំរូ សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលដែលមានក្បាលទំព័ររបស់ក្រុមហ៊ុន (សូមប្រើមាតិកានៅក្នុងគំរូសេចក្តីសម្រេចក្រុមប្រឹក្សាភិបាលនៅពេលអាចប្រើបាន)។
បន្ទាប់មក បំពេញបែបបទដូចខាងក្រោម៖
- បែបបទស្នើសុំបើកគណនីក្រុមហ៊ុន (ផ្នែក 5 សំដៅលើ FATCA Status Code)
- បែបបទប្រកាសអ្នកទទួលផលប្រយោជន៍ចុងក្រោយ
- គំរូបែបបទព័ត៌មានអតិថិជន (សាមញ្ញ) សម្រាប់អ្នកទទួលផលប្រយោជន៍ចុងក្រោយ (ភាគហ៊ុនិកដែលមានភាគហ៊ុនចាប់ពី 20% ឡើងទៅ) និងអភិបាលដែលមិនត្រូវបានតែងតាំងជាហត្ថលេខី
- ទម្រង់គំរូហត្ថលេខា និងបែបបទព័ត៌មានអតិថិជន ត្រូវចុះហត្ថលេខាដោយហត្ថលេខីទទួលសិទ្ធិនៅចំពោះមុខបុគ្គលិកធនាគារ។
លក្ខខណ្ឌតម្រូវបន្ថែម៖
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល និងឯកសារពាក់ព័ន្ធនានា។
- អតិថិជនត្រូវផ្តល់ជូនធនាគារនូវ លេខចុះបញ្ជីពន្ធដារ ឬ លេខអត្តសញ្ញាណកម្មសារពើពន្ធ បើមាន។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវមានវត្តមាននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
សម្គាល់
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចខុសគ្នា សូមទាក់ទងមកកាន់សាខាធនាគារសម្រាប់ព័ត៌មានបន្ថែម។
- បន្ថែមលើលក្ខខណ្ឌតម្រូវចាំបាច់ខាងលើនេះ អតិថិជនក៏ត្រូវប្រតិបត្តិតាមគោលនយោបាយ និងនីតិវិធីទទួលយកអតិថិជន មុនពេលបើកគណនីក្រុមហ៊ុន។
លក្ខខណ្ឌតម្រូវសម្រាប់កែប្រែគណនីបញ្ជើកាលកំណត់សម្រាប់ក្រុមហ៊ុន៖
ឯកសារចាំបាច់
- អនុស្សរណៈ និង លក្ខន្តិកៈច្បាប់ដើម (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែគណនី (ប្រសិនបើមានបន្ថែម ដកចេញហត្ថលេខី ឬផ្លាស់ប្តូរអាណត្តិគណនី)។
- សេចក្តីសម្រេចក្រុមប្រឹក្សាភិបាលច្បាប់ដើមសម្រាប់កែប្រែផ្លែតហ្វម ABA Business (ប្រសិនបើមានការផ្លាស់ប្តូរអ្នកមានសិទ្ធិប្រើផ្លែតហ្វម ABA Business)។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម/សាជីវកម្មដែលចេញដោយក្រសួងពាណិជ្ជកម្ម ឬវិញ្ញាបនបត្រចុះបញ្ជីប្រភេទ មានកូដ QR (ប្រសិនបើមានធ្វើបច្ចុប្បន្នភាព)។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់នាយកក្រុមហ៊ុន និងម្ចាស់ភាគហ៊ុន។
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមរបស់ហត្ថលេខីទទួលសិទ្ធិ។
លក្ខខណ្ឌតម្រូវចាំបាច់ផ្សេងៗដែលអ្នកត្រូវអនុវត្តតាម
- ត្រូវប្រថាប់ត្រាក្រុមហ៊ុនលើសេចក្តីសម្រេចក្រុមប្រឹក្សាភិបាល ឬឯកសារពាក់ព័ន្ធផ្សេងៗ។
- ហត្ថលេខីទទួលសិទ្ធិចាំបាច់ត្រូវបង្ហាញខ្លួននៅធនាគារ ឬនៅចំពោះមុខបុគ្គលិកធនាគារ។
- កាតសាជីវកម្មដែលជាកម្មសិទ្ធិរបស់ហត្ថលេខីដែលត្រូវបានដកចេញ ត្រូវតែប្រគល់មកធនាគារវិញ។
- កាតសាជីវកម្មដែលភ្ជាប់នឹងគណនីក្រុមហ៊ុន ត្រូវតែប្រគល់មកធនាគារវិញ ប្រសិនបើអាណត្តិគណនីផ្លាស់ប្តូរទៅអ្នកផ្សេងមិនមែន “នរណាម្នាក់ចុះហត្ថលេខា”។
ចំណាំ
- គណនីសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ៖ លក្ខខណ្ឌតម្រូវអាចមានភាពខុសគ្នា សូមទាក់ទងសាខាធនាគារយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលកែប្រែគណនី។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។