ធនាគារអាជីវកម្ម​​អនឡាញ​

ទុក​ពេលវេលា​ ដើម្បី​ផ្ដោត​លើ​កិច្ចការ​ក្រុមហ៊ុន​របស់​លោក​អ្នក​ ប្រសើរ​ជាង​ចំណាយពេល​ធ្វើ​ដំណើរ​មក​ធនាគារ​!​ ជាមួយ​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​ លោក​អ្នក​អាច​គ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​រំហូរ​សាច់ប្រាក់​ក្រុមហ៊ុន​តាម​ ​កុំព្យូទ័រ​ បាន​យ៉ាង​ងាយ​ស្រួល​និង​មាន​សុវត្ថិភាព​ខ្ពស់​។​

អត្ថប្រយោជន៍​សំខាន់ៗ​

​យើងខ្ញុំ​ផ្តល់​សេវា​ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម​ដោយ​ឥត​គិតថ្លៃ​ ដូច្នេះ​ ​លោក​អ្នក​មិន​ចាំបាច់​ចំណាយ​បន្ថែម​សម្រាប់​ អាជីវកម្ម​របស់​លោក​អ្នក​ឡើយ​។​

ទម្រង់​កម្មវិធី​សេវា​នេះ​ដំណើរការ​ 24/7​ និង​365​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ដូច្នេះ​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​ឬ​ប្រើប្រាស់​បាន​គ្រប់ពេល​ គ្រប់​ទីកន្លែង​។​

​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​លោក​អ្នក​ ត្រូវ​បានការ​ពារ​យ៉ាង​មាន​សុវត្ថិភាព​ ដោយ​មុខងារ​ផ្ទៀងផ្ទាត់​2​កត្តា​ និង​ការ​គ្រប់គ្រង​ការ​បើក​ចូល​ប្រើប្រាស់​។​

ប្រ​យោជន៍​ដែល​អ្នក (និងអាជីវកម្មរបស់អ្នក) ទទួលបាន

គ្រប់គ្រង​សាច់ប្រាក់​បាន​ស្រួល

  • ​គ្រប់គ្រង​គណនី​តែ​មួយ​/​ច្រើន​ ឬ​បើក​គណនី​បញ្ញើ​កាលកំណត់​សម្រាប់​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​របស់​លោក​អ្នក​។​
  • តាមដាន​គណនី​ក្រុមហ៊ុន​បុត្រ​សម្ពន្ធ​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​គណនី​មេ​តែ​មួយ​។​
  • ពិនិត្យ​សមតុល្យ​គណនី/កាតក្រុមហ៊ុន និង​ប្រវត្តិ​ប្រតិបត្តិការ​នានា​​។​
  • គ្រប់គ្រង​មូល​ប្ប​ទា​នប​ត្រ​ធនាគារ​ ដែល​ចេញ​ដោយ​ក្រុមហ៊ុន​របស់​លោក​អ្នក​ ឬ​អាច​បិទ​មូល​ប្ប​ទា​នប​ត្រ​បាន​ទៀត​ ប្រសិនបើ​ចាំបាច់​។​

បង់ប្រាក់​បាន​យ៉ាង​ងាយ​

  • បង់​វិក្កយបត្រ​ និង​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ ឬ​អ្នក​ផ្គត់ផ្គង់​ជា​ច្រើន​ រួម​មាន​ ថ្លៃ​ទឹក​/​ភ្លើង​,​ អុ​ី​ន​ធឺ​ណិ​ត​/​ទូរទស្សន៍​,​ ទូរស័ព្ទ​ និង​សេវា​ជា​ច្រើន​ទៀត​។
  • កំណត់​ការ​ទូទាត់​ស្វ័យប្រវត្តិ​ សម្រាប់​ប្រតិបត្តិការ​ទៀងទាត់​។​
  • បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ​បាន​យ៉ាង​ស្រួល​។​
  • បង់ប្រាក់​កម្ចី​អាជីវកម្ម​ជូន​ធនាគារ​ ABA​ ហើយ​ទទួល​សារ​រំលឹក​សម្រាប់​ ប្រតិបត្តិការ​​បន្ទាប់​។​

ផ្ទេរ​ប្រាក់​ទាំង​ក្នុង​ និង​ក្រៅប្រទេស​

  • ផ្ទេរ​ប្រាក់​ទៅ​កាន់​ដៃគូ ឬ​ក្រុមហ៊ុន​ផ្គត់ផ្គង់នានា ទាំង​ក្នុង​និង​ក្រៅ​ស្រុក​។​
  • រីករាយ​នឹង​សេវា​ផ្ទេរ​ប្រាក់​រហ័ស​ជាមួយ​រូបិយប័ណ្ណ​ខ្មែរ ដែលមានសេវាធូរថ្លៃ​។​
  • បង្កើត​ទម្រង់​បែបបទ​សម្រាប់​ប្រតិបត្តិការ​ញឹកញាប់​​។​
  • ទទួល​បាន​ព័ត៌មាន​អត្រា​ប្តូរ​ប្រាក់​ថ្មីៗ​ សម្រាប់​ប្រតិបត្តិការ​ឆ្លង​រូបិយប័ណ្ណយ៉ាងងាយស្រួល​។​

គ្រប់គ្រង​រដ្ឋបាល​ និង​មាន​សុវត្ថិភាព​

  • ការ​បើក​ចូល​/​កូដ​សម្ងាត់​រួម​បញ្ចូល​គ្នា​
  • ឧបករណ៍​កូដ​សុវត្ថិភាព​ ដែល​បង្កើត​កូដ​បន្ថែម​ (OTP)​ សម្រាប់​រាល់​ការ​បើក​ចូល​ និង​រាល់​ការ​អនុញ្ញាត​ដំណើរការ​ប្រតិបត្តិការ​ម្តងៗ​។​
  • អាច​កែសម្រួល​ដំណើរការ​គ្រប់គ្រង​ការ​ប្រើប្រាស់​គណនី​ ឲ្យ​ស្រប​តាម​តម្រូវការ​ជាក់ស្ដែង​របស់​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​លោក​អ្នក​។​
  • កំណត់​តួនាទី​ប្រើប្រាស់​ឲ្យ​បុគ្គលិក​តាម​ចំនួន​ត្រូវការ​ជាក់ស្ដែង​។​

 

តោះ​!​ យើង​ពិភាក្សា​គ្នា​បន្ថែម​ទៀត​

នៅ​មានមុខ​ងារ​ជា​ច្រើន​ទៀត​ ដែល​ធនាគារ​អន​ឡាញ​ ABA​ សម្រាប់​អាជីវកម្ម​អាច​ផ្តល់​ជូន​លោក​អ្នក​បាន​។​ យើងខ្ញុំ​តែងតែ​បើកចំហ​ក្នុង​ការ​សម្រួល​ទម្រង់​កម្មវិធី​ធនាគារ​របស់​យើង​ ឲ្យ​ត្រូវ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ ឬ​ក្រុមហ៊ុន​នីមួយៗ​។​ ដើម្បី​ដឹង​បន្ថែម​អំពី​សេវា​ រី​របៀប​ដាក់​ពាក្យសុំ​ប្រើប្រាស់​សេវា​នេះ​ សូម​អញ្ជើញ​មក​ជួប​ប្រធាន​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់​យើងខ្ញុំ​ នៅ​តាម​សាខា​ធនាគារ​ ABA​ ណាមួយ​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។​ លោក​អ្នក​ក៏​អាច​ទូរស័ព្ទ​មក​លេខ​ +855 23​ 225​ 333​ ឬ​អាច​ផ្ញើ​អ៊ីមែល​មក​យើងខ្ញុំ​ តាម​ info(at)ababank.com​ ដើម្បី​យើងខ្ញុំ​ទាក់ទង​ទៅ​លោក​អ្នក​វិញ​។​

លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader