មុខងារ GiftCard
ជាមួយ ABA GiftCard អ្នកអាចផ្ញើកាដូឌីជីថល បានភ្លាមៗតាមកម្មវិធី ABA Mobile – ជាកាដូដែលអ្នកអាចរៀបចំយ៉ាងងាយស្រួល ពេញដោយអត្ថន័យ ហើយត្រូវតាមចិត្តរបស់អ្នក និងភាគីទទួល។
ABA GiftCard គឺជាអ្វី?
ABA GiftCard គឺជាមុខងារផ្ញើកាដូឌីជីថល នៅក្នុង ABA Mobile ដែលអ្នកអាចទិញកាតទឹកប្រាក់របស់ហាងនានា ហៅថា Voucher ហើយផ្ញើទៅឲ្យមិត្តភក្តិ គ្រួសារ ឬអ្នកណាម្នាក់ដែលអ្នកចង់ជូន។
ភាគីទទួល អាចប្រើ GiftCard ដើម្បីទិញអីវ៉ាន់ ឬសេវាកម្មនៅតាមហាងដែលមានឈ្មោះ ឬ ប្រេនលើ GiftCard នោះ។ ពេលទៅដល់ហាង ភាគីទទួលត្រូវប្រើ ABA Mobile ស្គែន ABA KHQR ដូចធម្មតា ពេលនោះប៊ូតុង GiftCard នឹងបង្ហាញស្វ័យប្រវត្តនៅលើអេក្រង់ទូទាត់របស់ ABA Mobile ដែលនៅជាប់នឹង ប៊ូតុងសរសេរចំណាំ – ដូច្នេះ គ្រាន់ចុចលើ GiftCard ហើយបញ្ជាក់ការបង់ប្រាក់ជាការស្រេច។ លឿនស្រួល សុវត្ថិភាព ដូចស្គែនទូទាត់ធម្មតា។
ហេតុអ្វីជ្រើសរើស ABA GiftCard
មានន័យជាងការផ្ញើលុយ ផ្ញើអ្វីដែលពួកគេចូលចិត្ត ទាំងផលិតផល ឬប្រេនដែលភាគីទទួលនិយមប្រើ
ផ្ញើភ្លាមៗ ដល់អ្នកទទួលភ្លាម ស័ក្តិសមគ្រប់ឱកាស ពិសេស កាដូដែលនឹកឃើញភ្លាម ចង់ភ្ញើភ្លាម – មិនចាំបាច់រង់ចាំ មិនចាំបាច់ដឹកជញ្ជូន
កាដូដែលបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួន និងការយល់ចិត្ត សរសេរពាក្យពេចន៍ ជាមួយម៉ូដរចនាស្អាតៗ ធ្វើឲ្យកាដូកាន់តែមានន័យ
មានសុវត្ថិភាពខ្ពស់ សុវត្ថិភាពពេញលេញនៅក្នុងកម្មវិធី ABA Mobile
ស័ក្តិសមគ្រប់ឱកាស
- ថ្ងៃកំណើត
- ការប្រារព្ធពិធីផ្សេងៗ
- ទឹកចិត្ត ជូនជាសគុណ និងការគោរព
- ផ្ដល់អារម្មណ៍រំភើប និងស្នាមញញឹមភ្លាមៗដល់អ្នកណាម្នាក់
មុខងារចូលទៅទិញ ABA GiftCard
អ្នកអាចចូលប្រើ ABA GiftCard បានយ៉ាងងាយស្រួលតាមកម្មវិធី ABA Mobile៖
- ប៊ូតុង កាដូ
- ប៊ូតុង មីនីអេប
របៀបប្រើប្រាស់
ការផ្ញើ GiftCard
- បើក ABA Mobile, ចុចប៊ូតុង កាដូ ឬ មីនីអេប បន្ទាប់មកចុចពាក្យ GiftCard
- ជ្រើសរើសហាង និងចំនួនទឹកប្រាក់
- តុបតែងកាដូ ដោយជ្រើសរើស ម៉ូតកាដូ និងសរសេរពាក្យពេចន៍
- ជ្រើសរើសភាគីទទួល ឬផ្ញើជាកូដ QR តាមអេបឆាត
- បញ្ជាក់ការទូទាត់ ដើម្បីផ្ញើភ្លាមៗ។
ការទទួល និងប្រើប្រាស់ GiftCard
- ទទួល GiftCard ផ្ទាល់នៅក្នុងកម្មវិធី ABA Mobile ឬតាមកូដ QR
- ប្រសិនបើអ្នកទទួល GiftCard ជាកូដ QR ដែលគេផ្ញើមកតាមអេបឆាត សូមប្រើ ABA Mobile ស្គែនកូដQR នោះ ដើម្បីទទួល
- GiftCard ទាំងអស់នឹងត្រូវរក្សាទុកក្នុង ABA MyPass (ស្ថិតនៅផ្នែកខាងស្តាំខាងលើនៃអេក្រង់ដើម)
- ការប្រើប្រាស់៖ អ្នកអាចប្រើ GiftCard ទិញអីវ៉ាន់ ឬទូទាត់នៅហាងដែលមានឈ្មោះ ឬប្រេនលើ GiftCard នោះ (ហាងផ្ទាល់, តាម Online ឬបង់វិក្កយបត្រ) ដោយប្រើ ABA Mobile របស់ខ្លួន ស្គែន ABA KHQR របស់ហាង។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

