គណនីចរន្ត PLUS

គណនីចរន្ត PLUS ផ្តល់លទ្ធភាពខ្ពស់ជូនលោកអ្នក ក្នុងការចាប់ផ្ដើមទទួលផលចំណេញពីការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក។ ក្នុងនាមជាដំណោះស្រាយមួយដែលមានលក្ខណៈសាមញ្ញ និងចំណេញខ្ពស់ពីការគ្រប់គ្រងប្រាក់ទាំងក្នុងនិងក្រៅប្រទេស គណនីចរន្ត Plus ផ្ដល់ជូននូវភាពងាយស្រួល ជាមួយប្រសិទ្ធផលជាទីគាប់ចិត្ត។
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ
| សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
| USD ≤ 10,000 | 0.00% |
| USD ≤ 25,000 | 0.10% |
| USD ≤ 50,000 | 0.15% |
| USD ≤ 100,000 | 0.25% |
| USD ≤ 500,000 | 0.40% |
| USD ≤ 1,000,000 | 0.50% |
| USD > 1,000,000 | 0.60% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
| សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
| KHR ≤ 20,000,000 | 0.00% |
| KHR ≤ 100,000,000 | 1.00% |
| KHR > 100,000,000 | 1.25% |
លក្ខខណ្ឌ
| រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
| ប្រាក់បញ្ញើដំបូង | 500 | 2 លាន |
| សមតុល្យបន្តអប្បបរមាក្នុងគណនី2 | 500 | 2 លាន |
| លក្ខខណ្ឌដកប្រាក់ | អនុញ្ញាតឲ្យដកប្រាក់ជាផ្នែកដោយមិនកំណត់ពីសមតុល្យបន្តនៃគណនីចរន្តដោយពុំមានការខាតបង់ការប្រាក់បង្គរតាមលក្ខខណ្ឌដែលថា សមតុល្យបន្តអប្បបរមាត្រូវមាននៅក្នុងគណនីបញ្ញើ | |
| ទូទាត់ការប្រាក់ | រៀងរាល់ 1 ខែ ម្តង ឬនៅពេលស្នើសុំបិទគណនី | |
| ការដាក់ប្រាក់បន្ថែម3 | អាចដាក់បានដោយគ្មានកំណត់ និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ | |
| ការបិទគណនី | ឥតគិតថ្លៃ | |
| ក្រដាសប្រាក់ទទួលយក | ក្រដាសប្រាក់រៀលគ្រប់ប្រភេទដែលមានស្ថានភាពត្រឹមត្រូវ។ | |
| សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
| សេវាធនាគារតាមអុីនធឺណិត4 | ឥតគិតថ្លៃ | |
| សៀវភៅមូលប្បទានបត្រ5 | 20 ដុល្លារ/ក្បាល 50 សន្លឹក | 80,000រៀល/ក្បាល 50 សន្លឹក |
| គណនីមិនមានសកម្មភាព | ឥតគិតថ្លៃ | |
| ថ្លៃពិន័យលើការបោះបង់6 | អនុវត្តចំពោះ CIF មិនដំណើរការ សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ឬច្រើនជាងនេះ | |
| លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី7 | 10 ដុល្លារ / 40,000 រៀល/សន្លឹក | |
| ការបញ្ជាក់សវនកម្ម8 | 10 ដុល្លារ / 40,000 រៀល/ថ្ងៃបញ្ជាក់ | |
| មូលប្បទានបត្រ Nostro ឬ Banker | 10 ដុល្លារ / 40,000 រៀល/មូលប្បទានបត្រ | |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។ លើសពីនេះ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ (EOD) តិចជាង និង/ឬស្មើនឹងកម្រិតទឹកប្រាក់ដែលបានកំណត់ នោះអត្រាការប្រាក់នឹងត្រូវអនុវត្តតាមចំនួនជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ លើសកម្រិតដែលបានកំណត់ ការប្រាក់ខ្ពស់នឹងត្រូវបានអនុវត្ត។
2 ប្រសិនបើសមតុល្យបន្តអប្បបរមាមិនមាននៅក្នុងគណនីបញ្ញើនោះ គណនីចរន្តនឹងត្រូវបិទ។
3 ថ្លៃសេវាសម្រាប់ការដាក់ប្រាក់/ដកប្រាក់នៅតាម OTC ចុចទីនេះ។
4 មានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។
5 ការដកសាច់ប្រាក់ត្រូវបានដកចេញដោយផ្អែកលើមូលប្បទានប័ត្រដែលចេញ។
6 ពិន័យលើការបោះបង់ ចំណាំ៖ CIF មិនដំណើរការ សំដៅលើ CIF ទាំងឡាយណា ដែលមិនមានប្រតិបត្តិការណាមួយនៅលើគណនីរបស់ខ្លួន តាមរយៈពេលកំណត់ដូចខាងក្រោម៖
| រយៈពេលបោះបង់ | ថ្លៃពិន័យ (សម្រាប់អតិថិជនម្នាក់) |
| ឆ្នាំទី 1 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 2 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 3 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 4 | 50.00 ដុល្លារ / 200,000 រៀល |
| ឆ្នាំទី 5 | 100.00 ដុល្លារ / 400,000 រៀល |
7 ម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត អាចធ្វើការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនីនិងលិខិតបញ្ជាក់គណនីបាន។ ភ្នាក់ងារមានសិទ្ធិអនុញ្ញាតក៏អាចស្នើលិខិតនេះបានដែរ ប្រសិនបើទទួលបានសិទ្ធិអនុញ្ញាតពីភាគីម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត។ បើមិនទាន់ចាត់តាំងភ្នាក់ងារនោះទេ នោះម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត ត្រូវតែចាត់ចែងទៅតាមនីតិវិធីចាត់តាំងភ្នាក់ងារ។
8 ការគិតថ្លៃ ផ្អែកលើចំនួនថ្ងៃដែលស្នើសុំ។
អត្ថប្រយោជន៍បន្ថែម
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន:
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ផ្លែតហ្វម ABA Business
ដើម្បីមានសិទ្ធិបើកគណនីបញ្ញើមានកាលកំណត់នៅធនាគារ ABA លោកអ្នកចាំបាច់ត្រូវ៖
សម្រាប់ជនជាតិខ្មែរ
- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
សម្រាប់ជនបរទេស
- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក1
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
1 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖
- ទិដ្ឋាការដែលបានស្នើសុំជាច្រើនលើកដែលមានសុពលភាពចាប់ពី 182ថ្ងៃ ឬ
- លិខិតបញ្ជាក់ការស្នាក់នៅ (កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ វិក្កយបត្រសណ្ឋាគារ) ដែលបង្ហាញពីរយៈពេលស្នាក់នៅយ៉ាងហោច 6 ខែ នៅក្នុងកិច្ចសន្យា ឬ
- លិខិតបញ្ជាក់ការងារ (កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ) ដែលមានសុពលភាពយ៉ាងហោចណាស់ 6ខែ ឬអាជ្ញាប័ណ្ណ/លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ)។
សម្គាល់៖
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលបើកគណនី។
សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203 ។
- Free ប័ណ្ណ MasterCard Standard ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី US$3,000 ដល់ 9,999;
- Free ប័ណ្ណ Visa Credit Platinum Lite ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី US$10,000 ឡើងទៅ
- អតិថិជនទាំងអស់អាចជ្រើសរើសកម្រិតទឹកប្រាក់ឥណពន្ធចាប់ពី US$500 ឬរហូតដល់ 90% នៃទឹកប្រាក់ដែលបានបង្កកទុកក្នុងធនាគារ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

