ABA QR
ABA QR ទទួលប្រាក់ទូទាត់ និងប្រាក់ផ្ទេរពីអ្នកប្រើ ABA Mobile ក៏ដូចជាអតិថិជនធនាគារផ្សេងដែលដំណើរការជាមួយ KHQR។
ដើម្បីទទួលប្រាក់ គ្រាន់តែបង្ហាញ ABA QR របស់អ្នក, ផ្ញើជាលីងតាមកម្មវិធីលេងសារ ឬព្រីនបិទនៅកន្លែងងាយស្រួលស្គែន ប្រសិនបើអ្នកទទួលប្រាក់ផ្ទេរញឹកញាប់។
អត្ថប្រយោជន៍សំខាន់ៗ
លឿន
មិនចាំបាច់បញ្ចូលលេខអ្នកទទួល
ស្រួល
គ្រាន់តែស្គែនកូដ QR ឬចុចលីង ដើម្បីផ្ទេរ
សុវត្ថិភាព
មិនចាំបាច់ប្រាប់លេខគណនី ABA ទៅអ្នកដទៃ ឬអ្នកផ្ញើ
របៀបភ្ជាប់គណនីទទួល សម្រាប់ ABA QR?
ដើម្បីប្រើប្រាស់មុខងារ ABA QR ក្នុងការទទួលប្រាក់ អ្នកគួរភ្ជាប់គណនីទទួលដូចខាងក្រោម៖
- បើកកម្មវិធី ABA Mobile ហើយចុចសញ្ញាពណ៌ក្រហម (ប៊ូតុង ABA QR) នៅជ្រុងស្ដាំខាងលើ នៃអេក្រង់
- ABA QR នឹងបង្ហាញជាមួយគណនីគោលរបស់អ្នក។ អ្នកក៏អាចជ្រើសរើសគណនី ABA ផ្សេងដើម្បីទទួលប្រាក់ ដោយចុចលើលេខគណនីនៅក្រោម QR នោះ
- អ្នកអាចដាក់ចំនួនទឹកប្រាក់ត្រូវទទួល ដោយចុចលើពាក្យ "បញ្ចូលចំនួនទឹកប្រាក់"។
សំគាល់៖ ប្រសិនបើគណនីទទួលជារូបិយប័ណ្ណដុល្លារ នោះ QR នឹងបង្ហាញជារូបិយប័ណ្ណដុល្លារ។ ប្រសិនបើអ្នកចង់ទទួលជាលុយរៀល សូមជ្រើសរើសគណនីរៀល នោះ QR នឹងបង្ហាញទៅតាមរូបិយប័ណ្ណគណនីដែលអ្នកបានរើស។
របៀបទទួលប្រាក់ដោយប្រើ ABA QR?
តាម QR
ពេលនៅជិតអ្នកផ្ញើ សូមបើក ABA Mobile របស់អ្នក ហើយចុចប៊ូតុង ABA QR ឲ្យកូដបង្ហាញលើអេក្រ់ ដើម្បីអ្នកផ្ញើ អាចស្គែនបង់ប្រាក់តាម ABA Mobile របស់ពួកគេបាន។
តាមលីងផ្ទេរប្រាក់
ប្រសិនបើអ្នកចង់ទទួលប្រាក់ពីអ្នកផ្ញើ ដែលមិននៅជិតអ្នក អ្នកអាចផ្ញើ ABA QR ជាលីង ដោយចុចលើសញ្ញា ផ្ញើកូដខាងក្រោម ABA QR របស់អ្នក។ជ្រើសរើសបណ្ដាញផ្ញើសារ ឬឆាត ណាមួយដែលអ្នកចង់ប្រើ ហើយផ្ញើកូដជាលីង។ អ្នកផ្ញើ ត្រូវចុចលើលីង ឲ្យ ABA Mobile របស់គេបើកដោយស្វ័យប្រវត្តិ ហើយធ្វើការផ្ទេរ។
របៀបផ្ញើប្រាក់តាម ABA QR?
តាម QR
ស្គែនកូដ ABA QR របស់អ្នកទទួលជាមួយ ABA Mobile របស់អ្នក ដាក់ចំនួនត្រូវផ្ញើ ហើយបញ្ចូលលេខសម្ងាត់ 4ខ្ទង់ ABA Mobile របស់អ្នក ដើម្បីបញ្ជាក់ជាការស្រេច។
តាមលីងផ្ទេរប្រាក់
ចុចលើលីង ABA QR របស់អ្នកទទួល ដែលគេផ្ញើមកតាមឆាត ឬ messenger ឬ អ៊ីមែល ពេលនោះ ABA Mobile របស់អ្នក នឹងបើកដោយស្វ័យប្រវត្តិ។ ដាក់ចំនួនផ្ទេរ និងបញ្ចូលលេខសម្ងាត់ 4ខ្ទង់របស់ ABA Mobile ជាការស្រេច។
ដោនឡូតកម្មវិធី
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
ត្រូវការជំនួយ?
អ្នកអាចទាក់ទងមកយើងខ្ញុំបានភ្លាមៗ ដោយមិនចាំបាច់បិទ ABA Mobile។ អ្នកគ្រាន់តែចុចប៊ូតុង ទាក់ទងមកយើងខ្ញុំ នៅក្នុងម៉ឺនុយលើអក្រេងដំបូង។ បន្ថែមលើនេះទៀត អ្នកអាចឆាតមកយើងខ្ញុំតាម Facebook Messenger ឬតាមវិបសាយ ឬ ទាក់ទងមកលេខប្រចាំការ 098 203 203។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។