ម៉ាស៊ីនបើកកាត
បច្ចេកវិទ្យាថ្មីដំបូងគេមួយទៀតនៅកម្ពុជាដែលណែនាំដោយ ABA អនុញ្ញាតឲ្យអតិថិជនស្នើសុំ និងបើកកាតភ្លាមៗតាមរយៈម៉ាស៊ីនបើកកាតស្វ័យសេវា។ ទទួលបានកាតឥណពន្ធ Classic/Standard អន្ដរជាតិ ឬកាត CSS នៅទីតាំងផ្ទាល់ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ!
ការបើកកាតប្លាស្ទិក ABA ដោយខ្លួនឯងអាចធ្វើឡើងតាមមធ្យោបាយពីរ៖
តាមរយៈ ABA Mobile
ដើម្បីបើកកាតប្លាស្ទិកថ្មីតាមរយៈ ABA Mobile អ្នកត្រូវ៖
- ចុចប៊ូតុង កាត នៅក្នុងកម្មវិធី ហើយចុចលើ រង្វង់មូលពណ៌ក្រហម ផ្នែកខាងក្រោមនៃអេក្រង់;
- ចុច បើកកាតប្លាស្ទិក ហើយជ្រើសរើសប្រភេទកាត1;
- ជ្រើសរើសគណនីដែលអ្នកចង់ភ្ជាប់ជាមួយកាតថ្មីរបស់អ្នក;
- នៅក្នុង “មធ្យោបាយទទួលកាត” សូមជ្រើសរើស “ទទួលភ្លាមៗពីម៉ាស៊ីនកាត” ជ្រើសរើសទីតាំង យកកាត រួចចុច បញ្ជាក់;
- ទៅសាខា ឬ ទីតាំងស្វ័យសេវា 24/7 ដែលអ្នកជ្រើសរើសខាងលើ។
1 សម្រាប់កាតឥណពន្ធ Classic/Standard អន្ដរជាតិ និងកាត CSS។
ពេលអញ្ជើញដល់ទីតាំងម៉ាស៊ីនបើកកាត ABA ក្រោយពីបានស្នើកាតតាម ABA Mobile រួច អ្នកត្រូវ៖
- ចុចលើអេក្រង់ម៉ាស៊ីនកាត;
- ស្គែនកូដ QR ដែលបង្ហាញលើអេក្រង់ជាមួយ ABA Mobile ហើយធ្វើតាមការណែនាំលើអេក្រង់។ កាតនឹងព្រីនចេញក្នុងរយៈពេលតិចជាងពីរនាទី!
- ចុច យកកាត ដើម្បីទទួលកាតថ្មីរបស់អ្នក។
បន្ទាប់ពីបានកាតរួច កុំភ្លេច បើកដំណើរការកាតតាម ABA Mobile ឬ នៅតាមទូ ATM ABA ណាមួយជិតលោក អ្នក។
ដោយផ្ទាល់លើម៉ាស៊ីនបើកកាត
លើម៉ាស៊ីនបើកកាត៖
- ចុចលើអេក្រង់ម៉ាស៊ីនបើកកាត
- ស្គែនកូដ QR ដែលបង្ហាញលើអេក្រង់ជាមួយ ABA Mobile ហើយធ្វើតាមការណែនាំលើអេក្រង់។
លើ ABA Mobile៖
- ចុច បើកកាតប្លាស្ទិក ហើយជ្រើសរើសប្រភេទកាត2;
- ជ្រើសរើសគណនីដែលអ្នកចង់ភ្ជាប់ជាមួយកាតថ្មីរបស់អ្នក;
- ស្គែនកូដ QR ដែលបង្ហាញលើអេក្រង់ម៉ាស៊ីនកាតម្ដងទៀត;
- ចុច យកកាត ដើម្បីទទួលកាតថ្មីរបស់អ្នក។
2 សម្រាប់កាតឥណពន្ធ classic/standard អន្ដរជាតិ និងកាត CSS ។
បន្ទាប់ពីបានកាតរួច កុំភ្លេចបើក ដំណើរការកាតក្នុង ABA Mobile ឬ នៅតាមទូ ATM ABA ណាមួយជិតលោកអ្នក។
ចំណាំ៖ បច្ចុប្បន្នម៉ាស៊ីនបើកកាតមាននៅសាខា ABA និងទីតាំង 24/7 មួយចំនួន ហើយនឹងកើនឡើងតាមទីតាំងថ្មីៗបន្ដបន្ទាប់ទៀត។
ទីតាំងម៉ាស៊ីនបើកកាត ABA
ភ្នំពេញ
ABA 24/7 បឹងត្របែក | សាខាទួលគោក 2 |
ABA 24/7 ផ្សារដើមគ | សាខាបុរីកីឡា |
ABA 24/7 ពោធិ៍ចិនតុង | សាខាផ្សារដើមថ្កូវ |
ABA 24/7 ស្តាតចាស់ | សាខាផ្សារធំថ្មី |
ABA 24/7 ស្ទឹងមានជ័យ | សាខាមិត្តភាព |
ABA 24/7 ព្រែកព្នៅ | សាខាម៉ៅសេទុង |
ABA 24/7 វត្តមហាមន្ត្រី | សាខាវិមានឯករាជ្យ |
ABA 24/7 កាំកូ | សាខាសង់ត្រាល់ |
សាខាចំការដូង | សាខាសន្ធរម៉ុក |
សាខាចោមចៅ | សាខាសម្តេចមុនីរ៉េត |
សាខាចោមចៅ 2 | សាខាសម្តេចសុធារស |
សាខាច្បារអំពៅ | សាខាសេវាអតិថិជននៃការិយាល័យកណ្តាល |
សាខាជ្រោយចង្វា | សាខាសែនសុខ |
សាខាទឹកថ្លា | សាខាស្ទឹងមានជ័យ |
សាខាទួលគោក | សាខាអូរបែកក្អម |
សាខាឫស្សីកែវ | សាខាស្តាតចាស់ |
បណ្ដាខេត្ត
ABA 24/7 ដំបងគ្រញូង | សាខាស្រុកសំរោងទង |
ABA 24/7 ប៉ោយប៉ែត | សាខាក្រុងសៀមរាប (អង្គរ) |
សាខាសៀមរាប | សាខាសៀមរាប ផ្សារលើ |
សាខាកំពត | សាខាក្រុងព្រះសីហនុ |
ដោនឡូត ABA Mobile
ចុចរូបខាងក្រោមដើម្បីដោនឡូតកម្មវិធីពី Apple's App Store, Google's Play Store, ឬ Huawei's AppGallery។ បន្ទាប់ពីដោនឡូតរួច សូមធ្វើតាមការណែនាំ ដើម្បីចាប់ផ្ដើមប្រើសេវាធនាគារលើទូរស័ព្ទ!
ត្រូវការប្រឹក្សា ឬមានចម្ងល់?
សម្រាប់ចម្ងល់ផ្សេងៗអំពីម៉ាស៊ីនបើកកាត សូមទំនាក់ទំនងមកក្រុមការងារផ្នែកកាតយើងខ្ញុំ តាមរយៈលេខ 098 203 333។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។