ភ្ជាប់ប្រព័ន្ធគណនេយ្យ Xero
ដើម្បីសម្រេចបានលទ្ធផលបែបនោះ អ្នកចាំបាច់ត្រូវមានព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវ និងទាន់បច្ចុប្បន្នភាព។ ធនាគារ ABA បានដាក់បញ្ចូលប្រព័ន្ធផ្លែតហ្វម ABA Business របស់ខ្លួនជាមួយ Xero ជាកម្មវិធីគណនេយ្យនៅលើអ៊ីនធឺណិត cloud-based accounting software ដើម្បីជួយម្ចាស់អាជីវកម្មដូចជារូបអ្នក!
ជាមួយការរួមបញ្ចូលនេះ អ្នកអាចចូលទៅ គណនេយ្យធ្វើការរបស់អ្នក ដោយមិនកំណត់ចំនួនកុំព្យូទ័រ នៅពេលធ្វើប្រត្តិបត្តិការស្វ័យប្រវិត្តិ ព្រោះថាមុខងារនេះនឹងធ្វើឲ្យមានភាពដូចគ្នា។
គ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក សម្រាប់ការសម្រេចចិត្តធ្វើអាជីវកម្មកាន់តែប្រសើរ និងឆាប់រហ័សជាមួយផ្លែតហ្វម ABA Business និង Xero!
របៀបភ្ជាប់ប្រព័ន្ធផ្លែតហ្វម ABA Business ជាមួយកម្មវិធី Xero៖
- ចូលដំណើរការគណនីផ្លែតហ្វម ABA Business របស់អ្នក
- ចុចលើ ‘Bank Services’ ពីម៉ឺនុយខាង
- ចុចលើ ‘Third Party Integration’ និងជ្រើសរើស ‘Xero Integration’
- បញ្ចូលអ៊ីមែល និងពាក្យសម្ងាត់របស់អ្នក ដើម្បីកម្មវិធី Xero អនុញ្ញាតការភ្ជាប់
- ជ្រើសរើសឈ្មោះស្ថាប័នដែលមានរាយនាមនៅក្នុងគណនី Xero របស់អ្នក និងចុចប៊ូតុង ‘Allow Access’
- ជ្រើសរើសគណនីអាជីវកម្ម ABA ដែលអ្នកចង់ភ្ជាប់ជាមួយគណនី Xero របស់អ្នក
- ជាចុងក្រោយ ចុច submit និងប្រើ ABA DigiGuard ឬ hard token របស់អ្នកដើម្បីអនុញ្ញាតការភ្ជាប់នេះ
គន្លឹះមានប្រយោជន៍៖
- ការអនុញ្ញាតនូវការភ្ជាប់កម្មវិធី Xero ត្រូវការការអនុម័តពីអ្នកផ្ទៀងផ្ទាត់ ឬអ្នកផ្តល់សិទ្ធិ។ ដំណើរការអនុម័ត ដូចគ្នានឹងដំណើរការអនុញ្ញាតសម្រាប់ប្រតិបត្តិការមិនមែនហិរញ្ញវត្ថុនៅក្នុងគណនីសេវាធនាគារអនឡាញសម្រាប់អាជីវកម្ម។ នៅពេលត្រូវបានអនុម័ត អ្នកអាចពិនិត្យព័ត៌មានលម្អិតអំពីការតភ្ជាប់ពីផ្នែក Third-Party Integration របស់ផ្លែតហ្វម ABA Business នៅក្រោម ‘Bank Services’។
- ចុចលើ ‘See Details’ ដើម្បីមើលព័ត៌មានលម្អិតបន្ថែមអំពីការតភ្ជាប់ជាមួយកម្មវិធី Xero ។
- ចុចលើ ‘Sync Now’ ដើម្បីធ្វើសមកាលកម្មប្រតិបត្តិការរវាងគណនីអាជីវកម្ម ABA របស់អ្នក និងគណនី Xero ។
- ចុចលើ ‘Disconnect’ ដើម្បីបញ្ឈប់ការតភ្ជាប់ជាមួយគណនី Xero របស់អ្នក។
- ចុចលើ ‘Edit’ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការតភ្ជាប់គណនីអាជីវកម្ម ABA របស់អ្នក និងគណនី Xero ។
ប្រសិនបើអ្នកមិនទាន់ប្រើផ្លែតហ្វម ABA Business របស់អ្នក និងចង់ដឹងបន្ថែមអំពីផលិតផលនេះ សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងរបស់យើងខ្ញុំនៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមលេខ 023 925 333 ឬទាក់ទងក្រុមការងារ ABA Business របស់យើងខ្ញុំតាមអ៊ីមែល digitalsupport@។ ababank.com
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។