​ផ្ទេរ​ប្រាក់​ទៅ​កូរ៉េ​ខាងត្បូង​

​ត្រូវ​ផ្ញើ​ប្រាក់​ទៅ​កូរ៉េ​ខាងត្បូង​?​ មិន​ថា​ ផ្ញើ​ប្រាក់​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​ បង់ថ្លៃ​សិក្សា​ ឬ​ផ្ញើ​ប្រាក់​ទៅ​ដៃគូ​ ABA​ Mobile​ អាច​ឲ្យ​អ្នក​ផ្ញើ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ភ្លាមៗ​។​ ​

មិន​ចាំបាច់​ស្វែងរក​ភ្នាក់ងារ​ផ្ញើ​ប្រាក់​ រៀបចំ​សំណុំ​ឯកសារ​ ឬ​រង់ចាំ​អ្វី​ទាំងអស់​។​ ក្រោម​កិច្ចសហការ​របស់​យើងខ្ញុំ​ ជាមួយ​ក្រុមហ៊ុន​ E9Pay​ Co.,​ Ltd​ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ អ្នក​នឹង​ទទួល​បាន​បទ​ពិសោធ​ផ្ទេរ​ប្រាក់​ លឿន​ស្រួល​ និង​សុវត្ថិភាព​ ពី​គណនី​ ABA​ របស់​អ្នក​ផ្ទាល់​ ទៅ​កាន់​គណនី​ធនាគារ​កូរ៉េ​ណាមួយ​របស់​ភាគី​ទទួល​ គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ ដោយ​ប្រើ​ ABA​ Mobile​។

​ផ្ញើ​យ៉ាង​លឿន​ស្រួល​ និង​មាន​តម្លៃ​សមរម្យ​!

ហេតុ​អ្វី​ជ្រើសរើស​ ABA​ Mobile​ សម្រាប់​ផ្ទេរ​ប្រាក់​ទៅ​កូរ៉េ​ខាងត្បូង​? ​

ដំណើរការ​ 24/7៖​ ផ្ញើ​ប្រាក់​បាន​គ្រប់ពេលវេលា​ ពី​គ្រប់​ទីកន្លែង​ ដោយ​ចុច​តែ​ពីរ​បី​ប៉ក់​ក្នុង​ ABA​ Mobile​។

​លឿន​រហ័ស​៖​ ផ្ញើ​ភ្លាម​ ដល់​ភ្លាម​ ដូច្នេះ​ អ្នក​អាច​ឲ្យ​ប្រាក់​ទៅ​មនុស្ស​នុស្ស​ជាទី​ស្រឡាញ់​ភ្លាមៗ​ ឬ​ចំណេញ​ពេល​ ​សម្រាប់​ដៃគូ​អាជីវកម្ម​របស់​អ្នក​!​ ​

ផ្ញើ​ជា​លុយ​ វ៉ុ​ន​៖​ ផ្ញើ​ជា​លុយ​វ៉ុ​ន​ចេញពី​គណនី​ ABA​ ដុល្លារ​របស់​អ្នក​ ដោយ​ធានា​ថា​ ភាគី​ទទួល​ ទទួល​បាន​ប្រាក់​គ្រប់​ចំនួន​ជា​ លុយ​វ៉ុ​ន​ ដោយ​មិន​បារម្ភ​ពី​ហាងឆេង​ប្ដូរ​ប្រាក់​1។

​​មិន​មានការ​គិតលុយ​ និង​កាត់ទឹក​ប្រាក់​បន្ថែម​៖​ មុន​ពេល​ចុច​ផ្ទេរ​ អ្នក​នឹង​ឃើញ​អត្រា​ប្ដូរ​ប្រាក់​ និង​ថ្លៃ​សេវា​ច្បាស់ៗ​ នៅ​លើ​អេ​ក្រង់​ផ្ទាល់​។​

1​ ប្រសិនបើ​ធនាគារ​ទទួល​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បដិសេធ​ការ​ផ្ទេរ​ប្រាក់​ សូមកុំ​បារម្ភ​ ទឹកប្រាក់​នឹង​ផ្ទេរ​ចូល​គណនី​ ABA​ របស់​អ្នក​វិញ​គ្រប់​ចំនួន​ជា​ដុល្លារ​។​ ​

របៀប​ផ្ទេរ​ប្រាក់​?

  • ចុច​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​ នៅ​លើ​អេ​ក្រង់​ដើម​ ABA​ Mobile
  • ​ជ្រើសរើស​ ផ្ទេរ​ប្រាក់​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅ​ក្រោម​ផ្នែក​ ផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស​
  • ជ្រើសរើស​ គណនី​ ABA​ របស់​អ្នក​ និង​បំពេញ​ព័ត៌មាន​តម្រូវ​នៅ​លើ​អេ​ក្រង់​
  • ​អាន​ និង​យល់ព្រម​តាម​ ខ​ និង​លក្ខខណ្ឌ​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​
  • ចុច​ ផ្ទេរ​ប្រាក់​ រួច​បញ្ជាក់​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​ (PIN)​ ABA​ Mobile​ របស់​អ្នក​។

​ថ្លៃ​សេវា​ផ្ទេរ​ប្រាក់​

​លក្ខណៈ​នៃ​ការ​ផ្ទេរ​ចំនួន​ទឹកប្រាក់​សម​មូល​ជា​ដុល្លារ​ថ្លៃ​សេវា​ (​ដុល្លារ​)
​ផ្ទេរ​ទៅ​គណនី​ធនាគារ​​10.00​ –​ 1,000​5.00
1,000.01​ –​ 2,5008.00
2,500.01​ –​ 5,000​15.00

​កម្រិត​ទឹកប្រាក់​ផ្ទេរ​

​កម្រិត​ទឹកប្រាក់​ក្នុង​មួយ​ប្រតិបត្តិការ​

  • ​អប្បបរមា​ក្នុង​មួយ​ប្រតិបត្តិការ​៖​ 10​ ដុល្លារ​
  • ​អតិបរមា​ក្នុង​មួយ​ប្រតិបត្តិការ​៖​ 5,000​ ដុល្លារ​

កម្រិត​ទឹកប្រាក់​ក្នុង​មួយ​ថ្ងៃ

  • អតិបរមា​ក្នុង​មួយ​ថ្ងៃ​៖​ 10,000​ ដុល្លារ​

​បញ្ជី​ធនាគារ​កូរ៉េ​ដែល​ចូលរួម​

  • Industrial Bank of Korea (IBK)
  • KEB-Hana Bank
  • Shinhan Bank
  • KB Kookmin Bank
  • NH Bank
  • Regional NongHyup
  • Woori Bank
  • Standard Chartered Jeil Bank
  • SuHyup Bank
  • DGB Daegu Bank
  • BNK Busan Bank
  • Kwang Ju Bank
  • Jeju Bank
  • Jeon Buk Bank
  • BNK Kyongnam Bank
  • Citi Bank Korea
  • KDB Bank
  • K Bank
  • Kakao Bank
  • MG Community Credit Cooperatives
  • POST Office
  • National Credit Union Federation of Korea
  • National Forest Cooperative Federation
  • Korea Federation of Services Banks
  • Toss Bank
សេវា​ “​ផ្ទេរ​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​”​ គឺជា​សេវា​ផ្ទេរ​ប្រាក់​របស់​ធនាគារ​ ABA​ ដែល​អាច​ឲ្យ​អ្នក​ផ្ញើ​ប្រាក់​ដោយ​ផ្ទាល់​ពី​គណនី​ ABA​ របស់​អ្នក​ ទៅ​កាន់​គណនី​ធនាគារ​ណាមួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​ សេវាកម្ម​នេះ​ ធានា​នូវ​បទ​ពិសោធ​ផ្ទេរ​ប្រាក់់​ទៅ​ក្រៅប្រទេស​ដ៏​រលូន​ស្រួល​ សម្រាប់​ការ​ផ្ញើ​ជា​រូបិយប័ណ្ណ​វ៉ុ​ន​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​។​
​ចំនួន​ទឹកប្រាក់​ផ្ទេរ​ចន្លោះ​ពី​ 10​ ដុល្លារ​ ដល់​ 5,000​ ដុល្លារ​ ក្នុង​មួយ​ប្រតិបត្តិការ​ និង​ច្រើន​បំផុត​10,000​ ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​។
ទំហំ​ទឹកប្រាក់​ដែល​អាច​ផ្ទេរ​ចេញ​ជា​ប្រចាំខែ​គឺ​ត្រូវ​បាន​កំណត់​ដោយ​ធនាគារ​របស់​អ្នក​ទទួល​។​ សម្រាប់​កម្រិត​ជាក់លាក់​នៃ​ទឹកប្រាក់​ផ្ទេរ​ប្រចាំខែ​ សូម​សាកសួរ​ ឬ​ស្វែងរក​ព័ត៌មាន​ពី​ធនាគារ​នីមួយៗ​ដោយ​ផ្ទាល់​។​
​ធនាគារ​ ABA​ នឹង​បង្វិល​តែ​ចំនួន​ទឹកប្រាក់​ផ្ទេរ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​នោះ​ត្រលប់​មក​វិញ​ពី​ធនាគារ​អ្នក​ទទួល​ ដោយឡែក​កម្រៃ​សេវាកម្ម​ នឹង​មិន​សង​ត្រឡប់​វិញ​ទេ​។​
​ទឹកប្រាក់​នឹង​ផ្ទេរ​ចូល​គណនី​ធនាគារ​របស់​អ្នក​ទទួល​ដោយ​ផ្ទាល់​ជា​លុយ​វ៉ុ​ន​។​
ABA​ Mobile​ ធានា​នូវ​ការ​ផ្ទេរ​ប្រាក់​ដ៏​រលូន​។​ ទឹកប្រាក់​នឹង​ផ្ទេរ​ចូល​ទៅ​កាន់​គណនី​ធនាគារ​របស់​អ្នក​ទទួល​ដោយ​ផ្ទាល់​ភ្លាមៗ​ ឬ​ នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​ (​អាស្រ័យ​លើ​គោលការណ៍​របស់​ធនាគារ​អ្នក​ទទួល​)​។​
មាន​តែ​ ABA​ Mobile​ មួយ​គត់​ ដែល​អ្នក​អាច​ប្រើប្រាស់​សម្រាប់​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ដោយ​ផ្ទាល់​ តាម​សេវា​ផ្ទេរ​ប្រាក់​នេះ​។​
លោក​អ្នក​មិន​អាច​ធ្វើការ​កែប្រែ​ព័ត៌មាន​ ឬ​បញ្ឈប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​នោះ​ទេ​ បន្ទាប់​ពី​លោក​អ្នក​បាន​បញ្ចប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​នោះ​ដោយ​ជោគជ័យ​ ។​ ​ទោះជា​យ៉ាងនេះ​ក្តី​ ប្រសិនបើ​លោក​អ្នក​ត្រូវការ​ជំនួយ​ជុំវិញ​បញ្ហា​នេះ​ សូម​ទាក់ទង​ទៅ​កាន់​ [email protected]​ 
សេវា​នេះ​ អាច​ផ្ទេរ​ចេញពី​គណនី​ ប្រាក់​ដុល្លារ​ និង​គណនី​ប្រាក់​រៀល​ ។
​មាន​ធនាគារ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ទៅ​ដោយ​ផ្ទាល់​តាម​រយៈ​សេវា​ផ្ទេរ​ប្រាក់​នេះ​។​ ជាក់ស្តែង​ នៅ​ពេល​ផ្ទេរ​ លោក​អ្នក​នឹង​ឃើញ​បញ្ជី​ឈ្មោះ​ធនាគារ​ទាំងអស់​នៅ​ ក្នុង​ ABA​ Mobile​ ហើយ​ពេល​នោះ​ លោក​អ្នក​ គ្រាន់តែ​ជ្រើសរើស​ធនាគារ​ណាមួយ​ដែល​អ្នក​ទទួល​ប្រើប្រាស់​ ជា​ការ​ស្រេច​។​
​ប្រតិបត្តិការ​អាច​ត្រូវ​បាន​បដិសេធ​ ដោយសារ​មូលហេតុ​ដូច​ខាងក្រោម​៖
  • ចំនួន​ទឹកប្រាក់​ផ្ទេរ​លើស​កម្រិត​កំណត់​អតិបរមា​
  • ព័ត៌មាន​របស់​អ្នក​ទទួល​មិន​គ្រប់គ្រាន់​
  • ប្រតិបត្តិការ​មិន​អាច​ដំណើរការ​បាន​ ដោយសារ​គោលការណ៍​ផ្ទេរ​ប្រាក់​របស់​ធនាគារ​ ABA​ ។
​ ​ប្រសិនបើ​ប្រតិបត្តិការ​របស់​លោក​អ្នក​ត្រូវ​បាន​បដិសេធ​ សូម​ធ្វើការ​ទាក់ទង​ទៅ​កាន់​ [email protected]​។​ ក្រុមការងារ​យើងខ្ញុំ​ រង់ចាំ​ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​សេវា​ផ្ទេរ​ប្រាក់​នេះ​។​ 
​តាម​រយៈ​កម្មវិធី​ ABA​ Mobile​ លោក​អ្នក​អាច​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង​ គ្រប់ពេលវេលា​។​ ភាគី​ទទួល​អាច​ប្រើប្រាស់​ទឹកប្រាក់​នោះ​បាន​ភ្លាមៗ​ អាស្រ័យ​លើ​ម៉ោង​ប្រតិបត្តិការ​របស់​ធនាគារ​អ្នក​ទទួល​ផ្ទាល់​ ឬ​អាស្រ័យ​លើ​មធ្យោបាយ​បើក​ចូល​គណនី​ដែល​អ្នក​ទទួល​ចង់​ប្រើ​។​
ពិតជា​បាន​!​ លោក​អ្នក​អាច​តាមដាន​ស្ថានភាព​ប្រតិបត្តិការ​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ របស់​លោក​អ្នក​បាន​ តាម​រយៈ​មុខងារ​ ប្រវត្តិ​ប្រតិបត្តិការ​ (transaction​ history)​។
​ប្រាកដជា​បាន​!​ យើងខ្ញុំ​ផ្ដោត​លើ​ភាព​ងាយស្រួល​ ដើម្បី​សម្រួល​ដល់​ការ​ផ្ទេរ​ប្រាក់​លើក​ក្រោយ​របស់​លោក​អ្នក​។​ ពេល​បង្កើត​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ជា​លើក​ដំបូង​ លោក​អ្នក​គ្រាន់តែ​រក្សា​ទុក​ (save)​ ព័ត៌មាន​ផ្ទេរ​ប្រាក់​នោះ​ ជា​ គំរូ​ទូទាត់​ប្រចាំ​ ដើម្បី​ផ្ទេរ​លើក​ក្រោយ​កាន់តែ​លឿន​ស្រួល​។​ ឬ​ដាក់​កាលវិភាគ​ផ្ទេរ​ ដើម្បី​ផ្ញើ​ប្រាក់​ជា​ប្រចាំ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​ ដោយ​ប្រើ​មុខងារ​ កាលវិភាគ​ នៅ​ក្នុង​អេប​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។