អំពីធនាគារ

សូម​ស្វាគមន៍​មក​កាន់​ធនាគារ​ ABA​ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ឈានមុខ​មួយ​របស់​កម្ពុជា​។​ ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1996​ មានឈ្មោះ​ថា​ធនាគារ​ វឌ្ឍនៈ​អាស៊ី​ ចំកាត់​ បច្ចុប្បន្ន​យើង​បាន​ក្លាយជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ ដល់​ 2025 របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

ឆ្លងកាត់រយៈពេល​ 30 ឆ្នាំ ក្នុងវិស័យធនាគារ ABA​ បាន​ពង្រឹង​ជំហរ​របស់​ខ្លួន​យ៉ាង​រឹង​មាំ​ក្នុង​ទីផ្សារ​ ដើម្បី​បម្រើសេវា​ជូន​ដល់​បណ្ដា​អតិថិជន​ជា​ច្រើន​ដូច​ជា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​,​ អាជីវកម្ម​ខ្នាត​តូច​ និង​រូបវន្តបុគ្គល​។​ ជាមួយ​បណ្ដាញ​សាខា​ចំនួន​ 106,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 2,000+​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ធនាគារ​ ABA​ អាច​បម្រើ​អតិថិជន​បាន​កាន់តែ​ច្រើន​ឡើងៗ​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​ គ្រប់ពេលវេលា​ និង​គ្រប់​ទីកន្លែង​។​

ធនាគារ​ ABA​ គឺជា​បុត្រ​សម្ពន្ធ​របស់​ ធនាគារជាតិ​កា​ណា​ដា​ (www.nbc.ca)​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ មានទ្រព្យ​សកម្ម​ជាង​ 447 ពាន់លាន​ដុល្លារ​អា​មេ​រិ​ក​ គិត​ត្រឹម​ថ្ងៃ​ទី​31 ខែមករា ឆ្នាំ​2026 និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក​។​ ក្នុង​នាម​ជា​ភាគ​ហ៊ុ​និក​មួយ​របស់​ធនាគារ​ ABA​ តាំងពី​ឆ្នាំ​ 2014​ មក​ ធនាគារជាតិ​កា​ណា​ដា​បាន​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អា​មេ​រិ​ក​ខាងជើង​ទី​មួយ​ ដែល​ឈាន​ជើង​ចូល​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​

នា​ឆ្នាំ​ 2017​ ធនាគារ​ ABA​ ទទួល​បាន​ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​កម្រិត​ ‘B’​ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ Standard​ &​ Poor’s​ (S&P)​ Global​ Ratings​។​ កម្រិត​ឥណទាន​ត្រូវ​បាន​ដំឡើង​ដល់​ 'B+'​ ជាមួយ​ទស្សនវិស័យ​ “​ស្ថិរភាព​”​ ក្នុង​ឆ្នាំ​ 2020​ ហើយ​បាន​ បញ្ជាក់​សា​ជា​ថ្មី​ ក្នុង​ឆ្នាំ​ 2024។

​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​ប្តេជ្ញា​បម្រើសេវា​ដ៏​ល្អ​ឥត​ខ្ចោះ​ជូន​អតិថិជន​ ជាមួយ​ផលិតផល​ហិរញ្ញវត្ថុ​ជា​ច្រើន​ ប្រកបដោយ​ លក្ខណៈ​លេចធ្លោ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។​

​គ្រឹះស្ថានបោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ បាន​ទទួលស្គាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ ABA​ ដែល​បាន​នាំ​យក​មក​នូវ​អ្វី​ដែល​ល្អ​បំផុត​ដល់​អតិថិជន​របស់​ខ្លួន​៖

  • ទស្សនាវដ្តី The Banker បានប្រសិទ្ធនាមធនាគារ ABA ជា “ធនាគារដ៏ឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា” នៅក្នុងឆ្នាំ 2014, 2016, 2019, 2021, 2022, 2023 និង 2025។
  • ទស្សនាវដ្តី Euromoney បានប្រគល់ពាន់រង្វាន់ជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ជូនដល់ធនាគារ ABA រយៈពេល 12 ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ 2014 ដល់ 2025។
  • ទស្សនាវដ្តី Global Finance បានប្រសិទ្ធនាមធនាគារ ABA ជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា” ចាប់ពីឆ្នាំ 2015 រហូតដល់ឆ្នាំ 2025។
  • ទស្សនាវដ្តី Asian Banking and Finance បានប្រសិទ្ធនាមធនាគារ ABA ជា “ធនាគារបម្រើសេវារូបវន្តបុគ្គលដ៏ឆ្នើមប្រចាំឆ្នាំ” រយៈពេល 5 ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ 2021 ដល់ 2025។

​ធនាគារ ABA − ដៃគូជាទីទុកចិត្តរបស់លោកអ្នក!