សេវាផ្ទេរប្រាក់ Mastercard Send
ABA ចាប់ដៃគូជាមួយ Mastercard ដើម្បីផ្ដល់ជូននូវសេវាផ្ទេរប្រាក់ Mastercard Send ជាសេវាទូទាត់ ផ្ទាល់ខ្លួន ដែលអ្នកអាចផ្ញើប្រាក់បានយ៉ាងលឿន និងសុវត្ថិភាព ទៅកាត Mastercard ដទៃទៀត ដែលចេញដោយធនាគារនានានៅកម្ពុជា និងនៅតាមបណ្ដាប្រទេសជាង 50 ទូទាំងតំបន់អាស៊ី អ៊ឺរ៉ុប ទ្វីបអាមេរិក និងតំបន់ជាច្រើនទៀត។
អ្នកប្រើ ABA Mobile អាចផ្ទេរពីកាតទៅកាត ក្នុងស្រុក និងអន្ដរជាតិ ក្នុងរយៈពេលប៉ុន្មាននាទី1 ដោយ ផ្ទាល់ ទៅ/មក គណនីធនាគាររបស់គេ ក្នុងតម្លៃសេវាសមរម្យ។
1 ក្រុមហ៊ុន Mastercard តម្រូវឲ្យធនាគារបញ្ចូលប្រាក់ផ្ទេរនោះទៅក្នុងគណនីម្ចាស់កាតដែលជាអ្នកទទួលយ៉ាងយូរបំផុតត្រឹម 30 នាទី បន្ទាប់ពីប្រតិបត្តិការត្រូវបានអនុញ្ញាត។ ប្រាក់ជាក់ស្តែងដែលត្រូវបញ្ចូលក្នុងគណនីអ្នកទទួលអាស្រ័យលើម៉ោងបម្រើសេវាធនាគារ ប្រព័ន្ធធនាគារ និងការប្រតិបត្តិតាមលក្ខខណ្ឌច្បាប់តម្រូវ។
ហេតុអ្វីត្រូវប្រើសេវាផ្ទេរប្រាក់ Mastercard Send?
សេវាផ្ទេរប្រាក់ Mastercard Send ផ្ដល់ភាពងាយស្រួល ជាមួយនឹងជម្រើស និងសុវត្ថិភាព កាន់តែប្រសើរ សម្រាប់ប្រតិបត្តិការផ្ទេរប្រាក់រហ័ស – គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយប្រើកាត Mastercard។ សេវាផ្ទេរប្រាក់ Mastercard Send គឺ៖
- ងាយស្រួល – ប្រាក់ផ្ទេរចូលដោយផ្ទាល់ទៅក្នុងគណនីធនាគារដែលភ្ជាប់ជាមួយ Mastercard;
- ងាយស្រួលប្រើ – អ្វីដែលអ្នកត្រូវការគឺលេខកាត Mastercard 16 ខ្ទង់ និងឈ្មោះអ្នកទទួល។;
- រហ័ស – ប្រាក់អាចបញ្ចូលទៅក្នុងគណនីអ្នកទទួលក្នុងរយៈពេល 30 នាទីបន្ទាប់ពីប្រតិបត្តិការបានជោគជ័យ; និង
- សុវត្ថិភាព – គាំទ្រដោយបណ្ដាញឧស្សាហកម្មទូទាត់ឈានមុខគេរបស់ក្រុមហ៊ុន Mastercard។
ថ្លៃសេវា និងចំនួនទឹកប្រាក់កំណត់
ប្រភេទនៃការផ្ទេរ | ទឹកប្រាក់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
ផ្ទេរប្រាក់ក្នុងស្រុក ទៅកាន់កាត Mastercard ដែលចេញដោយធនាគារនៅកម្ពុជា | 10.00 – 50.00 | 0.5 |
50.01 – 100.00 | 0.6 | |
100.01 – 500.00 | 1 | |
500.01 – 1,000.00 | 1.5 | |
1,000.01 – 2,000.00 | 2.5 | |
2,000.01 – 2,500.00 | 3.5 | |
ផ្ទេរប្រាក់អន្ដរជាតិ ទៅកាត Mastercard | 10.00 – 500.00 | 5 |
500.01 – 1,000.00 | 10 | |
1,000.01 – 2,000.00 | 20 | |
2,000.01 – 2,500.00 | 30 |
ចំនួនទឹកប្រាក់កំណត់
កំណត់ក្នុងមួយប្រតិបត្តិការ | 2,500 ដុល្លារ |
ប្រចាំថ្ងៃ | 5,000 ដុល្លារ និង រហូតដល់ 10 ប្រតិបត្តិការ |
ប្រចាំខែ | 10,000 ដុល្លារ និង រហូតដល់ 20 ប្រតិបត្តិការ |
ព័ត៌មានបន្ថែម
- សេវាផ្ទេរប្រាក់ Mastercard Send មានតែជាប្រាក់ដុល្លារប៉ុណ្ណោះ សម្រាប់អតិថិជន ABA ហើយមិនមានសម្រាប់ការផ្ទេរប្រាក់រវាងកាត ABA Mastercard ដូចគ្នាទេ។
- ការប្តូរប្រាក់អាស្រ័យលើអាត្រាប្ដូរប្រាក់ Mastercard ជាក់ស្ដែងនៅពេលផ្ទេរ។
របៀបផ្ទេរប្រាក់ពី ABA Mastercard តាមសេវាផ្ទេរប្រាក់ Mastercard Send
|
1 ប្រសិនបើអ្នកមិនមាន ABA Mastercard សូមបើក Mastercard និម្មិតក្នុង ABA Mobile ភ្លាមៗ។
2 ថ្លៃសេវាជាប្រាក់ដុល្លារនឹងបង្ហាញបន្ទាប់ពីប្រាក់ផ្ទេរត្រូវបានបញ្ចូល។
របៀបទទួលប្រាក់ពី ABA Mastercard តាមសេវាផ្ទេរប្រាក់ Mastercard Send
ដើម្បីទទួលប្រាក់តាមសេវាផ្ទេរប្រាក់ Mastercard Send អតិថិជន ABA ត្រូវផ្ដល់ឈ្មោះ និងលេខកាត 16 ខ្ទង់ ទៅអ្នកផ្ញើ។
អតិថិជន ABA នឹងត្រូវបានជូនដំណឹងតាមរយៈកម្មវិធី ABA Mobile នៅពេលដែលប្រាក់ចូលគណនី ធនាគាររបស់ពួកគេ ដែលភ្ជាប់ជាមួយកាត។
ពេញចិត្តមុខងារនេះ?
ដោនឡូតកម្មវិធី ABA Mobile ថ្ងៃនេះ ហើយចាប់ផ្ដើមប្រើមុខងារផ្ទេរប្រាក់ Mastercard Send និងមុខងារដ៏មានអត្ថប្រយោជន៍ផ្សេងទៀត!
មិនទាន់មាន ABA Mastercard មែនទេ?
អ្នកត្រូវមាន Mastercard ដើម្បីរីករាយជាមួយមុខងារនេះ ដូច្នេះបើអ្នកមិនទាន់មានកាតប្លាស្ទិក ABA Mastercard ទេ សូមចុច ទីនេះ ដើម្បីស្នើសុំ។ ឬបើក ABA Mastercard និម្មិតដោយខ្លួនឯង ភ្លាមៗក្នុង កម្មវិធី ABA Mobile។
ទំនាក់ទំនងមកយើងខ្ញុំភ្លាមៗដោយមិនបាច់បិទកម្មវិធី ABA Mobile គ្រាន់តែចុចប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើអេក្រង់ដើមរបស់កម្មវិធី។ បន្ថែមលើនេះ អ្នកអាចឆាតជាមួយយើងតាម Facebook Messenger នៅលើវិបសាយរបស់យើង ឬទំនាក់ទំនងមកយើងខ្ញុំតាមខ្សែទូរស័ព្ទប្រចាំការ 24/7 តាមលេខ 098 203 203។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។