​កាតប្លាស្ទិកលើទូរស័ព្ទ

​ប្រសិនបើ​អ្នក​ចង់បាន​កាត​ប្លា​ស្ទិ​ក​ Visa,​ Mastercard,​ UnionPay,​ ឬ​ CSS​ អ្នក​អាច​ស្នើ​សុំ​បើក​ដោយ​ផ្ទាល់​បាន​ ក្នុង​ ABA​ Mobile​ របស់​អ្នក​ ដោយ​មិនបាច់​បំពេញ​ក្រដាស​ស្នាម​ ឬ​ទៅ​សាខា​ធនាគារ​ឡើយ​។​ ជ្រើសបើកកាតភ្លាមៗតាម ម៉ាស៊ីនបើកកាត ABA រួចឲ្យក្រុមការងារយើងខ្ញុំ ដឹកជូនលោកអ្នកដល់ទីតាំង (សម្រាប់តំបន់នានានៅរាជធានីភ្នំពេញ, តាខ្មៅ, កៀនស្វាយ និងអង្គស្នួល) ឬអញ្ជើញមកយកផ្ទាល់នៅសាខា ABA ជិតលោកអ្នកបំផុត។​ ​

ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។

ត្រូវការកាតប្លាស្ទិក? ប្រើម៉ាស៊ីនកាតស្វ័យសេវារបស់ ABA អ្នកអាចបើកកាតភ្លាមៗដោយខ្លួនឯង ដោយចាយពេលមិនដល់ 2 នាទី — លឿនស្រួលបំផុត!1

1 ​សម្រាប់​កាត​ឥណ​ពន្ធ​ Classic/Standard​ អន្ដរជាតិ​ ឬ​កាត​ CSS​។​

​អត្ថប្រយោជន៍​

ដំណើរការ​ស្នើ​សុំ​ងាយស្រួល​ មិនបាច់​បំពេញ​ក្រដាស​ស្នាម​ មិនបាច់​មក​សាខា​ធនាគារ​

កាត​ ABA​ បើក​ដោយ​ឥត​គិតថ្លៃ​​

ជម្រើស​ច្រើន​ក្នុង​ការ​ទទួល​កាត​ថ្មី​2

ស្នើ​សុំ​ និង​បើក​កាត​ភ្លាមៗ​តាម​រយៈ​ ម៉ាស៊ីន​កាត​ ABA3

2 ជ្រើសរើស​រវាង​ការ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ (​សម្រាប់​ទីតាំង​នៅ​ភ្នំពេញ​ តា​ខ្មៅ​ កៀនស្វាយ​ និង​អង្គស្នួល​ប៉ុណ្ណោះ​),​ មក​យក​នៅ​សាខា​ជិត​អ្នក​បំផុត​ ឬ​បើក​ដោយ​ខ្លួនឯង​តាម​ម៉ាស៊ីន​បើក​កាត​ ABA​។​​
3 ម៉ាស៊ីន​បើក​កាត​មាននៅ​សាខា​ ABA​ និង​ទីតាំង​ 24/7​ មួយ​ចំនួន​។​ សូម​ចូល​ទៅ​កាន់​ទំព័រ ​ម៉ាស៊ីន​បើក​កាត​​ ដើម្បី​ស្វែងរក​ទីតាំង​ បើក​កាត​ជិត​អ្នក​បំផុត​។​

​នៅ​ ABA​ យើង​មាន​កាត​សម្រាប់​តម្រូវការ​គ្រប់​បែប​យ៉ាង​របស់​អ្នក​!​ ចុច​ ទី​នេះ​ ដើម្បី​ដឹង​បន្ថែម​អំពី​ លក្ខខណ្ឌ​ និង​ថ្លៃ​សេវា​កាត​ឥណ​ពន្ធ​ ABA​។​

របៀប​ស្នើ​សុំ​បើក​កាត​ឥណ​ពន្ធ​ប្លា​ស្ទិ​ក​ក្នុង​កម្មវិធី​ ABA​ Mobile

  1. ចុច​លើ​ប៊ូ​តុង​ កាត​ នៅ​លើ​អេ​ក្រង់​កម្មវិធី​
  2. ចុចប៊ូតុង "កាតថ្មី" ឬ "+ កាត"
  3. ចុច​ប៊ូ​តុង​ កាត​ឥណ​ពន្ធ
  4. ​ជ្រើសរើស​ កាត​ Visa,​ Mastercard​ ឬ​ UPI
  5. ជ្រើសរើស​ គណនី​ប្រាក់​ដុល្លារ​ ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​
  6. ​ជ្រើសរើស​ ជម្រើស​ទទួល​កាត​ថ្មី​4
  7. បញ្ជាក់​ការ​ស្នើ​សុំ​ជាមួយ​លេខ​កូដ​ PIN​ 4​ ខ្ទង់​របស់​កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។

4​ភ្លាមៗតាមម៉ាស៊ីនបើកកាត ABA រួចអញ្ជើញមកយកនៅសាខា ឬឲ្យក្រុមការងារយើងខ្ញុំ ដឹកជូនលោកអ្នកដល់ទីតាំង សម្រាប់តំបន់នានានៅរាជធានីភ្នំពេញ, តាខ្មៅ, កៀនស្វាយ ឬអង្គស្នួល។

​ចូល​ចិត្ត​មុខងារ​នេះ​មែន​ទេ​?

​​ដោ​ន​ឡូត​កម្មវិធី​ ABA​ Mobile​ ថ្ងៃនេះ​ ដើម្បី​ចាប់ផ្តើម​ប្រើប្រាស់​មុខងារ​នេះ​ និង​មុខងារ​មាន​ប្រយោជន៍​ផ្សេងៗ​ជា​ច្រើន​ទៀត​!​

    

​ត្រូវការ​ជំនួយ​?

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader