គណនីចរន្ត
គណនីចរន្តរបស់ធនាគារ ABA គឺជាវិធីដ៏សាមញ្ញ និង ងាយស្រួលមួយដើម្បីរីករាយជាមួយការទូទាត់ យ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ និងសេវាកម្ម។
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
លក្ខខណ្ឌ
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
ប្រាក់បញ្ញើដំបូង | 100 | 400,000 |
សមតុល្យបន្តអប្បបរមា ក្នុងគណនី | 100 | 400,000 |
រយៈពេលរក្សាទុក អប្បបរមា | មិនកំណត់ | |
សៀវភៅមូលប្បទានបត្រ | 20 ដុល្លារ/ក្បាល 50 ទំព័រ | 80,000 រៀល/ក្បាល 50ទំព័រ |
ការដក/ដាក់ប្រាក់ | មិនកំណត់ | |
ថ្លៃពិន័យលើការបោះបង់1 | អនុវត្តចំពោះ CIF មិនដំណើរការ សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ឬច្រើនជាងនេះ | |
ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមសភាផាត់ទាត់ (ក្នុងមួយសន្លឹក) | 50 | 200,000 |
ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមបញ្ជរ ABA (ក្នុងមួយសន្លឹក) | 10 | 40,000 |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
សេវាធនាគារតាមកម្មវិធីទូរស័ព្ទ2 | ឥតគិតថ្លៃ | |
វិធីចូលទៅកាន់ប្រាក់បញ្ញើ |
|
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 ពិន័យលើការបោះបង់
ចំណាំ៖ CIF មិនដំណើរការ សំដៅលើ CIF ទាំងឡាយណា ដែលមិនមានប្រតិបត្តិការណាមួយនៅលើគណនីរបស់ខ្លួន តាមរយៈពេលកំណត់ដូចខាងក្រោម៖
រយៈពេលបោះបង់ | ថ្លៃពិន័យ (សម្រាប់អតិថិជនម្នាក់) |
ឆ្នាំទី 1 | 0.00 ដុល្លារ / 0.00 រៀល |
ឆ្នាំទី 2 | 0.00 ដុល្លារ / 0.00 រៀល |
ឆ្នាំទី 3 | 0.00 ដុល្លារ / 0.00 រៀល |
ឆ្នាំទី 4 | 50.00 ដុល្លារ / 200,000 រៀល |
ឆ្នាំទី 5 | 100.00 ដុល្លារ / 400,000 រៀល |
2 សម្រាប់តែអ្នកប្រើប្រាស់គណនីឯកជនប៉ុណ្ណោះ។
លោកអ្នកអាច
- ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមានរបស់អ្នក នៅគ្រប់ពេលទាំងអស់ដោយឥតគិតថ្លៃ។
- ចូលមើលគណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ ផ្លែតហ្វម ABA Business ឬការមកកាន់សាខា ណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យបន្តអប្បបរមាមាននៅក្នុងគណនី។
អត្ថប្រយោជន៍
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ផ្លែតហ្វម ABA Business។
ដើម្បីមានសិទ្ធិបើកគណនីបញ្ញើមានកាលកំណត់នៅធនាគារ ABA លោកអ្នកចាំបាច់ត្រូវ៖
សម្រាប់ជនជាតិខ្មែរ
- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
សម្រាប់ជនបរទេស
- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក3
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
3 លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖
- ទិដ្ឋាការដែលបានស្នើសុំជាច្រើនលើកដែលមានសុពលភាពចាប់ពី 182ថ្ងៃ ឬ
- លិខិតបញ្ជាក់ការស្នាក់នៅ (កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ វិក្កយបត្រសណ្ឋាគារ) ដែលបង្ហាញពីរយៈពេលស្នាក់នៅយ៉ាងហោច 6 ខែ នៅក្នុងកិច្ចសន្យា ឬ
- លិខិតបញ្ជាក់ការងារ (កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ) ដែលមានសុពលភាពយ៉ាងហោចណាស់ 6ខែ ឬអាជ្ញាប័ណ្ណ/លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ)។
សម្គាល់៖
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលបើកគណនី។
សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203 ។
- ការដាក់ប្រាក់តម្កល់ដំបូងចាប់ពី USD 100 ឬ KHR 400,000 សម្រាប់ឯកត្តជន និងក្រុមហ៊ុន ឬ USD 50,000 ឬដែលមានតម្លៃស្មើរូបិយប័ណ្ណ KHR សម្រាប់ស្ថាប័នហិរញ្ញវត្ថុ
- សមតុល្យបន្តអប្បបរមា USD 20 ឬដែលមានតម្លៃស្មើរូបិយប័ណ្ណ KHR;
- រយៈពេលរក្សាទុក អប្បបរមាមិនមានកាលកំណត់.
- សម្រាប់ឯកត្តជន
អត្តសញ្ញាណច្បាប់ដើមសំរាប់និវាសនជន
លិខិតឆ្លងដែនច្បាប់ដើម និងទិដ្ឋាការដែលមានសុពលភាពសម្រាប់អនិវាសនជន - សម្រាប់ក្រុមហ៊ុន ឬអង្គការ
វិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មពីក្រសួងពាណិជ្ជកម្ម
អាជ្ញាប័ណ្ណ លក្ខន្តិកៈក្រុមហ៊ុន / អង្គភាព និងត្រា
ថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណដែលមានហត្ថលេខាដើមរបស់ក្រុមប្រឹក្សាភិបាល
- ទទួលបានរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ (តាមការស្នើសុំ)
- ទទួលបានសេវា E-Service (ផ្ញើរសារទៅកាន់ទូរស័ព្ទដៃ ឬអ៊ីមែល) ដោយឥតគិតថ្លៃ
- ចូលមើលគណនីរបស់លោកអ្នកដោយឥតគិតថ្លៃតាមរយៈ ធនាគារអនឡាញសម្រាប់អាជីវកម្ម
- ទទួលបានសេវាបញ្ជាទិញអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ
- ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមាននៅគ្រប់ពេលទាំងអស់ដោយឥតគិតថ្លៃ។
- ប្រើប្រាស់គណនីរបស់លោកអ្នកតាមរយៈប័ណ្ណឥណពន្ធ ផ្លែតហ្វម ABA Business ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ដោយរក្សាសមតុល្យបន្តអប្បបរមាមាននៅក្នុងគណនី
- មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានភ្លាមៗអំពីប្រតិបត្តិការគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់សេវា E-Service ដោយឥតគិតថ្លៃ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។