កម្មវិធីចាយបានលុយ ABA

សូមស្វាគមន៍មកកាន់ កម្មវិធីចាយបានលុយ ABA ដែលជាកម្មវីធីផ្ដល់រង្វាន់ផ្ដាច់មុខ បង្កើតឡើងដោយធនាគារ ABA ដែលអនុញ្ញាតឲ្យអាជីវករដូចជារូបអ្នក ផ្ដល់អត្ថប្រយោជន៍ភ្លាមៗជូនអតិថិជន។

ការចូលរួមក្នុងកម្មវិធីនេះ គឺងាយស្រួល និងឥតគិតថ្លៃ ដោយមិនចាំបាច់អញ្ជើញទៅធនាគារឡើយ។

ហេតុអ្វីត្រូវជ្រើសរើសកម្មវិធីចាយបានលុយ ABA?

ទាក់ចិត្ត និងទាក់ទាញអតិថិជន
បង្កើនភាពរីករាយជូនអតិថិជនរបស់អ្នក ដោយផ្តល់រង្វាន់ជាលុយត្រលប់មកវិញ រាល់ពេលពួកគាត់ចាយនៅហាងរបស់អ្នក និងផ្ដល់ហេតុផលដ៏ល្អមួយជូនពួកគាត់ ដើម្បីលើកទឹកចិត្តពួកគាត់ឲ្យជ្រើសរើសហាងរបស់អ្នក ជាជាងទៅហាងផ្សេង។ ឃើញពីលទ្ធផលនៃការលក់ដូររបស់អ្នកកើនឡើង ។

ផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ ABA Mobile រាប់លាននាក់
បង្ហាញអាជីវកម្មរបស់អ្នកនៅលើ ABA Mobile ដែលជាអេបធនាគារដ៏ពេញនិយមបំផុតប្រចាំប្រទេស ដោយភ្ជាប់ជាមួយអ្នកប្រើប្រាស់រាប់លាននាក់ដែលពឹងផ្អែកលើអេបនេះសម្រាប់តម្រូវការសេវាធនាគារប្រចាំថ្ងៃរបស់ពួកគេ។

ជំរុញភាពស្មោះត្រង់របស់អតិថិជន
ជាមួយកម្មវិធីចាយបានលុយ ABA អតិថិជនអាចក្លាយជាម៉ូយប្រចាំរបស់លោកអ្នក។ បង្កើតទំនាក់ទំនងយូរអង្វែង ដោយផ្តល់នូវការលើកទឹកចិត្តដ៏មានតម្លៃ ដើម្បីឲ្យពួកគាត់ត្រឡប់មកហាងអ្នកវិញម្ដងហើយម្ដងទៀត។

អត្ថប្រយោជន៍បន្ថែម

បង្កើនការបង្ហាញម៉ាកយីហោ
ចូលរួមក្នុងកម្មវិធីចាយបានលុយ ABA ផ្តល់លទ្ធភាពជូនអាជីវករក្នុងការបង្ហាញអំពីអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើអេប ABA Mobile បានស្គាល់ និងបានដឹង។

ការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាព
កម្មវិធីចាយបានលុយ ABA អនុញ្ញាតឲ្យអ្នក ធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់ខ្លួនចំគោលដៅ និងមានលក្ខណៈសន្សំសំចៃច្រើន។ អ្នកក៏អាចតាមដានពីដំណើរការ និងការចូលរួមពីអតិថិជន ABA ចំពោះប្រូម៉ូសិនហាងរបស់អ្នក ដោយពិនិត្យថាតើអ្នកប្រើប្រាស់ ABA ប៉ុន្មាននាក់បានមើល និងចុចលើប្រូម៉ូសិននោះ។

របៀបចូលរួមក្នុងកម្មវិធីចាយបានលុយ ABA?

ការចូលរួមក្នុងកម្មវិធីចាយបានលុយ ABA គឺរហ័ស និងងាយស្រួល។ សូមធ្វើតាមការណែនាំជាជំហានងាយៗខាងក្រោម៖

  1. បើកកម្មវិធី ABA Merchant app ហើយចុច គ្រប់គ្រងអាជីវកម្ម នៅជ្រុងស្ដាំខាងលើ។ បន្ទាប់មកចុចប៊ូតុង ផ្ដល់ប្រាក់ត្រលប់
  2. ចុច ចូលរួមឥឡូវ, យល់ព្រមតាមខ និងលក្ខខណ្ឌ រួចចុច ចាប់ផ្ដើម។
  3. បំពេញព័ត៌មានអំពីការផ្ដល់ប្រាក់ត្រលប់របស់អ្នក ហើយដាក់បញ្ជូនដើម្បីទទួលបានការអនុម័ត (ដំណើរការពិនិត្យពាក្យស្នើសុំ អាចប្រើពេលរហូតដល់ 48 ម៉ោង)។

តាមរយៈការធ្វើតាមជំហានទាំងនេះ លោកអ្នកនឹងអាចក្លាយជាអាជីវកម្មចូលរួមក្នុងកម្មវិធី ចាយបានលុយ  ABA។

លក្ខខណ្ឌ

​សិទ្ធិ​ចូលរួម
  • អាជីវកម្ម​របស់​អ្នក​ ត្រូវ​តែ​ឆ្លងកាត់​ការ​ផ្ទៀងផ្ទាត់​ដោយ​ ABA​ ជា​មុន​សិន​ មុន​នឹង​អាច​ចូលរួម​ក្នុង​កម្មវិធី​ចាយ​បាន​លុយ​ ABA​។​
  • កម្មវិធី​ចាយ​បាន​លុយ​ ABA​ ផ្ដល់​ជូន​សម្រាប់​អាជីវករ​ដែល​ប្រើ​អេប​ ABA​ Merchant​ ប៉ុណ្ណោះ​។​
​លក្ខខណ្ឌ​តម្រូវ​
  • ​ម្ចាស់​អាជីវកម្ម​ត្រូវ​អាន​ និង​ទទួលយក​ខ​ និង​លក្ខខណ្ឌ​ នៃ​កម្មវិធី​ចាយ​បាន​លុយ​ ABA​។
  • ប្រាក់​ត្រលប់​ ត្រូវ​ដំណើរការ​យ៉ាង​ហោច​ណាស់​ 3​ ខែ​។​
  • ប្រាក់​ត្រលប់​ ត្រូវ​ផ្ដល់​ជូន​យ៉ាង​ហោច​ណាស់​ 2%​ នៃ​ទឹកប្រាក់​ដែល​បាន​ទិញ​សរុប​។​
  • ​ប្រាក់​ត្រលប់​ ត្រូវ​ផ្ដល់​ជូន​លើ​ការ​បញ្ជា​ទិញ​ទាំងអស់​ដែល​ធ្វើ​ឡើង​ដោយ​អតិថិជន​ ABA​ Mobile​ ។​
  • គ្រប់​សាខា​អាជីវកម្ម​របស់​អាជីវករ​ទាំងអស់​ ត្រូវ​ផ្ដល់​ភាគរយ​នៃ​ប្រាក់​ត្រលប់​ដូចៗ​គ្នា​។​
  • អ្នក​ត្រូវ​អនុញ្ញាត​ឲ្យ​ធនាគារ​ ABA​ ដាក់​សម្ភារៈ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ នៅ​ទីតាំង​អាជីវកម្ម​របស់​អ្នក​ រួម​មាន​ជា​អាទិ៍​ សន្លឹក​ស្ទី​គ័​រ​,​ ជើង​បញ្ឈរ​,​ ផ្លា​ក​បិទ​នៅ​លើ​ទ្វារ​។​
  • អ្នក​មិន​អាច​លុប​ចោល​ កម្មវិធី​ចាយ​បាន​លុយ​ អំឡុង​ពេល​ប្រូ​ម៉ូ​សិន​ ដោយ​មិន​មានការ​យល់ព្រម​ជា​មុន​ ពី​ធនាគារ​ ABA​ ឡើយ​។​
  • ភាគរយ​នៃ​កម្មវិធី​ចាយ​បាន​លុយ​ អាច​ផ្លាស់​ប្ដូរ​រៀង​រាល់​ 30​ ថ្ងៃ​ម្ដង​ (​ការ​អនុវត្ត​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ពី​កែប្រែ​រួច​)

ដោនឡូតកម្មវិធី ABA Merchant

ចុចរូបខាងក្រោម ដើម្បីដោនឡូតកម្មវិធី ABA Merchant ដោយឥតគិតថ្លៃ ពី  App store ឬ Play Store។ បន្ទាប់ពីដោនឡូតរួច សូមធ្វើតាមការណែនាំលើអេក្រង់ ដើម្បីចាប់ផ្ដើមប្រើប្រាស់។

  

​ត្រូវការ​ជំនួយ​?

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​ចាយ​បាន​រង្វាន់​ ABA​ សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​លេខ​ 098 203 888​ ឬ​អ៊ីមែល​ MerchantSales@remove-this.ababank.com

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader