​សេវា​ប្រមូល​ពន្ធ​ ផ្លែតហ្វម ABA Business

ផ្លែតហ្វម ABA Business​ ផ្ដល់​មធ្យោបាយ​ដល់​អ្នក​ប្រើប្រាស់​ ក្នុង​ការ​បង់ពន្ធ​ប្រចាំខែ​ និង​ពន្ធ​ប្រចាំឆ្នាំ​ប្រកបដោយ​សុវត្ថិភាព​ និង​ទាន់​ពេលវេលា​ពី​ការិយាល័យ​ ឬ​ក្រុមហ៊ុន​របស់​ខ្លួន​។​ នៅ​ពេលធ្វើការ​បង់ពន្ធ​ ទម្រង់​បែបបទ​ និង​ឯកសារ​នានា​ ដូច​ជា​ការ​ប្រកាស​ពន្ធ​អាជីវកម្ម​តាម​អន​ឡាញ​ (E-Filing​ និង​ TOI)​ អាច​ស្គែ​ន​ និង​អាប់​ឡូត​បាន​យ៉ាង​ងាយស្រួល​ចូល​ទៅ​ក្នុង​កម្មវិធី​នេះ​។​

ហេតុ​អ្វី​បាន​ជា​​ក្រុមហ៊ុន​ត្រូវបង់ពន្ធតាម​រយៈ ផ្លែតហ្វម ABA Business?

​ប្រើ​ ផ្លែតហ្វម ABA Business​ ដោយ​ឥត​គិតថ្លៃ​

ទូទាត់​ផ្ទាល់​ពី​គណនី​ ABA​ របស់​អ្នក​

ចំណេញ​ពេល​ ហើយ​ទូទាត់​ដោយ​សុវត្ថិភាព​

អាប់​ឡូត​ឯកសារ​ស្គែ​ន​1​ សម្រាប់​សំណើ​ទូទាត់​

1​ ពាក្យស្នើ​ប្រកាស​ពន្ធ​តាម​អន​ឡាញ E‐Filing ឬ Pre‐Filing, ទម្រង់ទទួលប្រាក់ពន្ធ P101 និង ទម្រង់ទទួលប្រាក់ពន្ធ​តាមបារកូដ TOI។

ប្រភេទ​ពន្ធ​2​ ដែល​ទទួល​បង់​លើ​ ផ្លែតហ្វម ABA Business

ពន្ធ​សហគ្រាស​3​

 ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​

ពន្ធ​អចលនទ្រព្យ
នឹង​មាន​ក្នុង​ពេល​ឆាប់ៗ​

2 ពន្ធ​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ការ​បង់ពន្ធ​សូន្យ​ មិន​អាច​ទូទាត់​តាម​ ផ្លែតហ្វម ABA Business​ បាន​ទេ​។​
3 រួម​មាន​ ពន្ធ​ប្រចាំខែ​ (​ពន្ធ​ប្រាក់ខែ​,​ ពន្ធ​កាត់​ទុក​,​ ប្រាក់​រំដោះ​ពន្ធ​,​ អាករ​លើ​តម្លៃបន្ថែម​ ។​ល​។​)​ និង​ពន្ធ​ប្រចាំឆ្នាំ​ (​ពន្ធ​ចំណូល​,​ ពន្ធ​ប៉ាតង់​ ។​ល​។​)​

ឯកសារ​តម្រូវ​សម្រាប់​ពន្ធ​សហគ្រាស​៖

  • ពាក្យស្នើ​ប្រកាស​ពន្ធ​តាម​អន​ឡាញ E‐Filing
  • ពាក្យស្នើ​ប្រកាស​ពន្ធ​តាម​អន​ឡាញ Pre‐Filing
  • ទម្រង់ទទួលប្រាក់ពន្ធ P101
  • និង ទម្រង់ទទួលប្រាក់ពន្ធ​តាមបារកូដ TOI។

កំណត់សម្គាល់​សំខាន់ៗ​៖

  • ការ​ទូទាត់​ ត្រូវធ្វើ​ឡើង​ឲ្យ​បាន​ 3​ (​បី​)​ ថ្ងៃ​ធ្វើការ​ មុន​ថ្ងៃ​កំណត់​ចុង​ក្រោយ​;​
  • ការ​ទូទាត់​ដែល​ធ្វើ​ឡើង​ក្រោយ​ម៉ោង​ 2​ រសៀល​ នឹង​ត្រូវ​ចាត់​ទុក​ថា​ ទូទាត់​នៅ​ថ្ងៃ​ធ្វើការ​បន្ទាប់​;​
  • ​ចំនួន​ទូទាត់​ ត្រូវ​តែ​ដូច​គ្នា​នឹង​ចំនួន​លើ​វិក្កយបត្រ​ជា​និច្ច​;​
  • ការ​ទូទាត់​4​ ធ្វើ​ឡើងជា​​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ នឹង​ត្រូវ​ផ្អែក​លើ​អត្រា​ប្ដូរ​ប្រាក់​ប្រកួតប្រជែង​ ជា​ពិសេស​សម្រាប់​អ្នក​ប្រើប្រាស់​ ផ្លែតហ្វម ABA Business​។​

4 ចុច ត្រង់នេះ ដើម្បី​ជ្រាប​បន្ថែម​អំពី​ការ​បើក​គណនី​ប្រាក់​រៀល​។

​ប្រសិនបើ​អ្នក​មិន​ទាន់​ប្រើ​ផ្លែតហ្វម ABA Business ​របស់​អ្នក​ និង​ចង់​ដឹង​បន្ថែម​អំពី​ផលិតផល​នេះ​ សូម​ទាក់ទង​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​របស់​យើងខ្ញុំ​នៅ​តាម​សាខា​ធនាគារ​ ABA​ ដែល​នៅ​ជិត​អ្នក​បំផុត​ ឬ​ទូរស័ព្ទ​មក​ផ្នែក​ទំនាក់ទំនង​អតិថិជន​របស់​យើងខ្ញុំ​តាម​លេខ​ 023​ 925​ 333​ ឬ​ទាក់ទង​ក្រុមការងារ​ ABA Business​ របស់​យើងខ្ញុំ​តាម​​អ៉ីមែល digitalsupport@remove-this.ababank.com

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader