ភ្នាក់ងារ TrueMoney
យើងខ្ញុំបានចាប់ដៃគូជាមួយ TrueMoney ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការដាក់ប្រាក់ចូលគណនី និងបង់កម្ចី។ ចាប់ពីថ្ងៃទី 1 ខែកញ្ញា ឆ្នាំ2023 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024 ថ្លៃសេវា 2,000 - 5,000 រៀល (ឬ 0.50 - 1.25 ដុល្លារ) នឹងត្រូវលើកលែង សម្រាប់ការដាក់ប្រាក់ដែលធ្វើឡើងនៅតាមភ្នាក់ងារ TrueMoney ទូទាំងប្រទេស។
អញ្ជើញទៅកាន់ភ្នាក់ងារ Truemoney ណាមួយ ហើយដាក់ប្រាក់ចូលគណនី ABA ដោយឥតគិតថ្លៃ!
ជំហានងាយៗ ដើម្បីដាក់ប្រាក់ចូលគណនី ABA តាមភ្នាក់ងារ TrueMoney
អញ្ជើញទៅកាន់ភ្នាក់ងារ TrueMoney ដែលនៅជិតបំផុត ជាមួយសាច់ប្រាក់ ជារៀល ឬដុល្លារ។ លោកអ្នកអាចដឹងថាភ្នាក់ងារណានៅជិតជាងគេ ដោយខលមក TrueMoney តាមរយៈលេខ 023 999 639 ។
សម្រាប់អ្នកប្រើ ABA Mobile
- បើកកម្មវិធី ABA Mobile រួចចុចរូប ABA QR នៅជ្រុងស្ដាំផ្នែកខាងលើនៃអេក្រង់ដើម។
- យកកូដ ABA QR របស់អ្នក ឲ្យភ្នាក់ងារ TrueMoney ស្គែន។
- ប្រគល់សាច់ប្រាក់ដែលអ្នកចង់ដាក់ជារៀល ឬដុល្លារ រួចបញ្ជាក់ព័ត៌មានប្រតិបត្តិការជាមួយភ្នាក់ងារ។
- ទឹកប្រាក់បញ្ចូលជោគជ័យ! សូមពិនិត្យសារជូនដំណឹងក្នុង ABA Mobile ហើយយកវិក្កយបត្រពីភ្នាក់ងារ TrueMoney។
សម្រាប់អតិថិជន ABA ដែលមិនមាន ABA Mobile
- ប្រាប់លេខគណនី ABA ទាំង 9 ខ្ទង់ និងប្រគល់សាច់ប្រាក់ជារៀល ឬដុល្លារតាមចំនួនដែលត្រូវដាក់ ដល់ភ្នាក់ងារ TrueMoney។
- ពិនិត្យព័ត៌មានប្រតិបត្តិការឡើងវិញ ជាមួយភ្នាក់ងារ TrueMoney មុននឹងដំណើរការដាក់ប្រាក់។
- ហើយស្រេច! អ្នកនឹងទទួលបានវិក្កយបត្រដាក់ប្រាក់ពីភ្នាក់ងារ TrueMoney ជាមួយនឹងសារជូនដំណឹងដែលបញ្ជាក់ពីការដាក់ប្រាក់បានជោគជ័យ។
ថ្លៃសេវាដាក់ប្រាក់ចូលក្នុងគណនី ABA តាមរយៈភ្នាក់ងារផ្ទេរប្រាក់ TrueMoney ត្រូវបានគិតជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិកដូចខាងក្រោម៖
រូបិយប័ណ្ណ ប្រាក់ដុល្លារ
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ |
1 - 500 | 0.50 ឥតគិតថ្លៃ | 2,500/ប្រតិបត្តិការ 1មុឺន/ថ្ងៃ |
500.01 – 1,000 | 0.75 ឥតគិតថ្លៃ | |
1,000.01 – 2,500 | 1.25 ឥតគិតថ្លៃ |
រូបិយប័ណ្ណ ប្រាក់រៀល
ចំនួន | ថ្លៃសេវា | កំណត់/ថ្ងៃ |
4,000 – 2លាន | 2,000 ឥតគិតថ្លៃ | 10លាន/ប្រតិបត្តិការ ៤០លាន/ថ្ងៃ |
2,000,100 – 4លាន | 3,000 ឥតគិតថ្លៃ | |
4,000,100 –10លាន | 5,000 ឥតគិតថ្លៃ |
ដោនឡូតកម្មវិធី ABA Mobile
ក្រោយពីដាក់ប្រាក់ចូលគណនីរួច អ្នកអាចឆែកមើលទឹកប្រាក់បានយ៉ាងងាយ តាមកម្មវិធី ABA Mobile ដ៏មានសុវត្ថិភាព និងងាយស្រួលប្រើ។ កម្មវិធីនេះ Free ទាំងដោនឡូត និងប្រើប្រាស់។
ចុចលើសញ្ញាខាងក្រោម ដើម្បីដោនឡូតកម្មវិធីពី App Store ឬ Play Store។ ក្រោយដោនឡូតរួច អ្នកគ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ នោះអ្នកអាចប្រើបានភ្លាម!
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។