សេវា E-Cash
កម្មវិធី ABA Mobile ក៏នាំមកជូនលោកអ្នកនូវសេវា E-Cash ផងដែរ។ ជាវិធីងាយស្រួលហើយមានសុវត្ថិភាពក្នុងការផ្ញើប្រាក់ទៅកាន់មិត្តភក្តិគ្រួសារ ឬក៏ ខ្លួនឯងផ្ទាល់តាមរយៈទូរស័ព្ទ។ ចំណុចពិសេសនោះ គឺថាអ្នកមិនចាំបាច់មានកាតធនាគារដើម្បីធ្វើការដកប្រាក់នោះឡើយ។
លក្ខខណ្ឌ
លក្ខខណ្ឌតម្រូវ | អតិថិជនដែលប្រើកម្មវិធី ABA Mobile |
គណនីដែលប្រើបាន | គណនីចរន្ត ឬ គណនីសន្សំណាមួយ (លើកលែងគណនីបញ្ញើកំណត់) |
រូបិយប័ណ្ណ | ប្រាក់ដុល្លារ ឬ ប្រាក់រៀល |
ចំនួនទឹកប្រាក់តិចបំផុតក្នុងមួយប្រតិបត្តិការ | 100 ដុល្លារ ឬ 50,000 រៀល |
ចំនួនទឹកប្រាក់ច្រើនបំផុតក្នុងមួយប្រតិបត្តិការ | 1,000 ដុល្លារ ឬ 2,000,000 រៀល |
លក្ខខណ្ឌនៃការគិតថ្លៃសេវា |
|
សុពលភាពលេខកូដ E-Cash | 24 ម៉ោង |
ចំនួនទឹកប្រាក់កំណត់សំរាប់ប្រតិបត្តិការ (ក្នុងមួយថ្ងៃ) | 3,000 ដុល្លារ ឬ 12,000,000 រៀល |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
ថ្លៃសេវា
ចំនួន1 | សេវា |
100 | 0.10 |
200 | 0.20 |
300 | 0.30 |
400 | 0.40 |
500 | 0.50 |
600 | 0.60 |
700 | 0.70 |
800 | 0.80 |
900 | 0.90 |
1,000 | 1.00 |
1 ដកបានតែក្រដាស 100 ដុល្លារប៉ុណ្ណោះ។
ចំនួន2 | ថ្លៃសេវា |
50,000 – 400,000 | 400 |
450,000 – 500,000 | 500 |
550,000 – 600,000 | 600 |
650,000 – 700,000 | 700 |
750,000 – 800,000 | 800 |
850,000 – 900,000 | 900 |
950,000 – 1,000,000 | 1,000 |
1,050,000 – 1,100,000 | 1,100 |
1,150,000 – 1,200,000 | 1,200 |
1,250,000 – 1,300,000 | 1,300 |
1,350,000 – 1,400,000 | 1,400 |
1,450,000 – 1,500,000 | 1,500 |
1,550,000 – 1,600,000 | 1,600 |
1,650,000 – 1,700,000 | 1,700 |
1,750,000 – 1,800,000 | 1,800 |
1,850,000 – 1,900,000 | 1,900 |
1,950,000 – 2,000,000 | 2,000 |
2 ដកបានតែក្រដាស 50,000 រៀល ប៉ុណ្ណោះច្រើនបំផុត 2,000,000 រៀល ក្នុងមួយប្រតិបត្តិការ
របៀបប្រើសេវា E-Cash
|
1 ជ្រើសរើសគណនីដុល្លារប្រសិនបើអ្នកផ្ញើជាប្រាក់ដុល្លារ និងជ្រើសរើសគណនីប្រាក់រៀលបើអ្នកចង់ផ្ញើជាប្រាក់រៀល។
2 ចំនួនដែលអាចដកបានគឺពី 100 – 1,000 ដុល្លា ឬពី 50,000 – 2,000,000 រៀលក្នុងមួយប្រតិបត្តិការ។ ចំនួនទឹកប្រាក់កំណត់ដកបានក្នុងមួយថ្ងៃគឺ 3,000 ដុល្លា ឬ 12,000,000 រៀល។
បន្ទាប់មក អ្នកនឹងឃើញលេខសម្ងាត់ 6 ខ្ទង់ដែលអ្នកឫអ្នកទទួលត្រូវការដើម្បីដកប្រាក់ពីម៉ាស៊ីន ATM។ អ្នកអាចផ្ញើរលេខកូដសម្ងាត់នេះទៅកាន់សាច់ញាតិរបស់អ្នកបានដោយប្រើ ប៊ូតុង ពណ៌ក្រហមដែលមាននៅលើអេក្រង់របស់កម្មវិធីក្នុងទូរស័ព្ទដៃរបស់អ្នក (SMS, Messenger, Facebook ជាដើម)។ ក្រៅពីនេះ លេខកូដសម្ងាត់នឹងលេចឡើងនៅលើសារជូនដំណឹងឫក៏អាចរកបាន ក្នុង ផ្នែក Notifications ។
របៀបដកសាច់ប្រាក់
ដើម្បីដកសាច់ប្រាក់តាមរយៈសេវាកម្ម E-Cash អ្នកទទួលត្រូវតែអនុវត្តន៏ដូចខាងក្រោម៖
- ទៅកាន់ ATM ណាមួយរបស់ធនាគារ ABA ដែលនៅជិតអ្នក
- ចុចប៊ូតុង “Accept” ឫ “Enter” ដើម្បីដំណើរការ ATM
- ជ្រើសរើសភាសា
- ចុចប៊ូតុង អ៊ីខេស ដែលមាននៅលើអេក្រង់
- ជ្រើសរើសប្រភេទរូបិយបណ្ណ័ (ដុល្លារ ឬរៀល)
- វាយបញ្ចូលចំនួនទឹកប្រាក់ដូចគ្នានឹងទឹកប្រាក់ដែលបានផ្ញើ
- វាយបញ្ចូលលេខសម្ងាត់ទាំង 6ខ្ទង់ របស់ E-Cash។
ដោនឡូតកម្មវិធី ABA Mobile
ដើម្បីចាប់ផ្តើមប្រើប្រាស់សេវា E-Cash អ្នកត្រូវដោនឡូត និងចុះឈ្មោះជាមួយ ABA Mobile។ សូមចុចរូបភាពខាងក្រោម ដើម្បីទាញយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីទាញយករួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។