សេវាប្រមូលពន្ធ ផ្លែតហ្វម ABA Business

ផ្លែតហ្វម ABA Business ផ្ដល់មធ្យោបាយដល់អ្នកប្រើប្រាស់ ក្នុងការបង់ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាពីការិយាល័យ ឬក្រុមហ៊ុនរបស់ខ្លួន។ នៅពេលធ្វើការបង់ពន្ធ ទម្រង់បែបបទ និងឯកសារនានា ដូចជាការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing និង TOI) អាចស្គែន និងអាប់ឡូតបានយ៉ាងងាយស្រួលចូលទៅក្នុងកម្មវិធីនេះ។
ហេតុអ្វីបានជាក្រុមហ៊ុនត្រូវបង់ពន្ធតាមរយៈ ផ្លែតហ្វម ABA Business?
ប្រើ ផ្លែតហ្វម ABA Business ដោយឥតគិតថ្លៃ
ទូទាត់ផ្ទាល់ពីគណនី ABA របស់អ្នក
ចំណេញពេល ហើយទូទាត់ដោយសុវត្ថិភាព
អាប់ឡូតឯកសារស្គែន សម្រាប់សំណើទូទាត់
ប្រភេទពន្ធ ដែលទទួលបង់លើ ផ្លែតហ្វម ABA Business
ពន្ធសហគ្រាស1
ពន្ធលើមធ្យោបាយដឹកជញ្ជូន
ពន្ធអចលនទ្រព្យ

សវនកម្មពន្ធដារ
- ទឹកប្រាក់ 2,000រៀល នឹងត្រូវគិតថ្លៃសម្រាប់ពន្ធដែលស្ថិតក្នុងចំណាត់ថ្នាក់ការបង់ពន្ធសូន្យ
1 ពន្ធប្រចាំខែ (ពន្ធលើប្រាក់បៀវត្ស, ពន្ធកាត់ទុក, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល, អាករលើតម្លៃបន្ថែម ។ល។) និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណូល, ពន្ធប៉ាតង់ ។ល។)
ឯកសារតម្រូវសម្រាប់ពន្ធសហគ្រាស៖
- ពាក្យស្នើសុំបង់និងប្រកាសពន្ធ តាមប្រព័ន្ធអនឡាញ
- ពាក្យស្នើសុំបង់និងប្រកាសពន្ធ សម្រាប់អ្នកជាប់ពន្ធតូច
- ពាក្យស្នើសុំបង់និងប្រកាសពន្ធដោយដៃ (P101)
- លិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញ
- លិខិត ឬ សេចក្ដីណែនាំផ្សេងៗពីអគ្គនាយកដ្ឋានពន្ធដារ
កំណត់សម្គាល់សំខាន់ៗ៖
- ការទូទាត់ត្រូវធ្វើឡើងនៅថ្ងៃធ្វើការ (ចន្ទ ដល់សុក្រ) ពីម៉ោង 8:00ព្រឹក ដល់ 5:00រសៀល។ ការទូទាត់ក្រោយពេលកំណត់នេះ នឹងត្រូវដំណើរការនៅថ្ងៃធ្វើការបន្ទាប់;
- ចំនួនទូទាត់ត្រូវតែដូចគ្នានឹងចំនួនលើទម្រង់បង់ប្រាក់ពន្ធ;
- ការទូទាត់ ធ្វើឡើងជាប្រាក់ដុល្លារអាមេរិក នឹងត្រូវផ្អែកលើអត្រាប្ដូរប្រាក់ប្រកួតប្រជែង ជាពិសេសសម្រាប់អ្នកប្រើប្រាស់ ផ្លែតហ្វម ABA Business។
ចុច ត្រង់នេះ ដើម្បីជ្រាបបន្ថែមអំពីការបើកគណនីប្រាក់រៀល។
ប្រសិនបើអ្នកមិនទាន់ប្រើផ្លែតហ្វម ABA Business របស់អ្នក និងចង់ដឹងបន្ថែមអំពីផលិតផលនេះ សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងរបស់យើងខ្ញុំនៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុត ឬទូរស័ព្ទមកផ្នែកទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំតាមលេខ 023 925 333 ឬទាក់ទងក្រុមការងារ ABA Business របស់យើងខ្ញុំតាមអ៉ីមែល digitalsupport@ababank.com។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

