សេវាផ្តាច់កម្ចីអាជីវកម្ម

ស្នើឥឡូវ

ប្រសិនបើលោកអ្នកមានបំណងកាត់បន្ថយការសងកម្ចីប្រចាំខែ ដោយសារលោកអ្នកមានចំណាយបន្ថែម ឬមានតម្រូវការមូលនិធិដើម្បីពង្រីកអាជីវកម្មនាថ្ងៃអនាគត ការផ្លាស់ប្តូរ/ការផ្ទេរកម្ចីរបស់លោកអ្នក មកកាន់កម្ចីមីក្រូអាជីវកម្មរបស់ធនាគារ ABA អាចកាត់បន្ថយអត្រា ឬពន្យាររយៈពេលកម្ចី ឬក៏អាចបន្ថយអត្រា និងពន្យារពេលកម្ចីព្រមគ្នាតែម្តង។

លោកអ្នកគ្រាន់តែទូរស័ព្ទ ឬជួបជាមួយមន្ត្រីឥណទានរបស់យើងខ្ញុំដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្ត ថាតើហិរញ្ញប្បទានបន្តគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់លោកអ្នក ឬយ៉ាងណា។

នៅពេលពាក្យស្នើសុំរបស់លោកអ្នកត្រូវបានទទួលយក លោកអ្នកអាចសងផ្តាច់កម្ចីបច្ចុប្បន្នរបស់លោកអ្នក រួមទាំងថ្លៃសងកម្ចីមុនពេលកំណត់ ហើយលោកអ្នកក៏មានឱកាសក្នុងការស្នើសុំកម្ចីបន្ថែមបានផងដែរ។ មន្ត្រីឥណទានប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំនឹងជួយនៅក្នុងដំណើរការផ្លាស់ប្តូរកម្ចី របស់លោកអ្នកពីគ្រឹះស្ថានហិរញ្ញវត្ថុពីមុនរបស់លោកអ្នកនៅក្នុងរយៈពេលមួយថ្ងៃធ្វើការ។

ហេតុអ្វីបានជាលោកអ្នកគួរស្នើសុំឥណទានជាមួយនឹងយើង?

  • អត្រាការប្រាក់ប្រកួតប្រជែង៖ យើងខ្ញុំអាចផ្តល់ជូនលោកអ្នកនូវអត្រាការប្រាក់កាន់តែល្អប្រសើរ និងប្រកួតប្រជែង ដែលអាចជួយសន្សំសំចៃប្រាក់របស់លោកអ្នក។
  • សន្សំសំចៃពេលវេលា៖ ការផ្លាស់ប្តូរឥណទានរបស់លោកអ្នកចំណាយពេលតែមួយថ្ងៃធ្វើការប៉ុណ្ណោះ!
  • ភាពងាយស្រួល៖ យើងអាចជួបជាមួយលោកអ្នកបានគ្រប់ពេលវេលាដើម្បីពិភាក្សាអំពី ដំណោះស្រាយសមស្របសម្រាប់លោកអ្នក។
  • ជម្រើសច្រើនប្រភេទ៖ យើងមានប្រភេទហិរញ្ញប្បទានជាច្រើនដែលនឹងជួយសន្សំមូលនិធិនិង ពេលវេលារបស់លោកអ្នក។
  • បទពិសោធន៍៖ បុគ្គលិករបស់យើងខ្ញុំនឹងជួយលោកអ្នកតាមរយៈមធ្យោបាយជាច្រើនដើម្បីទទួល បានមីក្រូឥណទានជាមួយនឹងលក្ខខណ្ឌប្រសើរបំផុត។

អត្ថប្រយោជន៍បន្ថែម

ក្រៅពីលក្ខខណ្ឌឥណទានអនុគ្រោះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែម និងលក្ខណៈ ពិសេសជាច្រើនទៀត

  • ទទួលបានប័ណ្ណ ATM ដោយឥតគិតថ្លៃ
  • ទទួលបានឥណទានបន្ថែម
  • អាចដាក់ប្រាក់បន្ថែមនៅក្នុងគណនីបានគ្រប់ពេលវេលាតាមម៉ាស៊ីនដាក់សាច់ប្រាក់
  • អាចប្រើប្រាស់សេវា ផ្លែតហ្វម ABA Business បានគ្រប់ពេលវេលា។

របៀបផ្លាស់ប្តូរមីក្រូឥណទានរបស់លោកអ្នកមកកាន់ធនាគារ ABA

ដំណើរការផ្លាស់ប្តូរមានភាពងាយស្រួល ហើយលោកអ្នកមិនចាំបាច់បារម្ភអំពីការផ្ទេរកម្ចីរបស់លោកអ្នកឡើយ ដោយ ABA នឹងយកចិត្តទុកដាក់ជួយលោកអ្នក៖

  • ទាក់ទងមន្ត្រីឥណទានរបស់យើងខ្ញុំ
  • ជ្រើសរើសកម្ចីក្នុងធនាគារ ABA ដែលល្អប្រសើរបំផុតសម្រាប់លោកអ្នក
  • ផ្តល់ជូនឯកសារចាំបាច់ទាំងអស់សម្រាប់កម្ចីដែលលោកអ្នកចង់ផ្ទេរមកកាន់ធនាគារ ABA មន្រ្តីឥណទានរបស់យើងនឹងណែនាំលោកអ្នកនៅក្នុងគ្រប់ដំណាក់កាលទាំងអស់។
  • បើកគណនីនៅធនាគារ ABA ដើម្បីផ្ទេរកម្ចីរបស់លោកអ្នក និងរីករាយជាមួយនឹងលក្ខខណ្ឌកាន់តែល្អប្រសើរជាងមុន1

ព័ត៌មានសំខាន់

លក្ខខណ្ឌអាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុនដល់ អតិថិជន។ ទំព័របណ្ដាញនេះរៀបចំឡើងដើម្បីជាការផ្តល់ព័ត៌មានប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមទូរស័ព្ទលេខ៖ 1 800 203 203 ឬអញ្ជើញមក កាន់សាខាធានាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត។

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader