SWIFT តាមទូរស័ព្ទ
ដើម្បីសម្រួលឲ្យលោកអ្នកប្រើប្រាស់សេវាធនាគារ បានកាន់តែងាយស្រួល និងចំណេញពេលវេលា យើងខ្ញុំសូមណែនាំ សេវា SWIFT ផ្ទេរប្រាក់ក្រៅប្រទេស តាម ABA Mobile ជាដុល្លារ និងរូបិយប័ណ្ណផ្សេងទៀត (GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY) ។
មុខងារនេះ នឹងជួយឲ្យអ្នកចំណេញពេលវេលាបានយ៉ាងច្រើន ព្រោះលោកអ្នកអាចផ្ទេរប្រាក់ទៅក្រៅប្រទេសពីទូរស័ព្ទដៃរបស់អ្នកផ្ទាល់ ដោយមិនចាំបាច់ចំណាយប្រាក់ និងពេលវេលាធ្វើដំណើរទៅកាន់សាខា ABA ឡើយ! លោកអ្នកអាចធ្វើការផ្ទេរប្រាក់ពីផ្ទះ ឬកន្លែងធ្វើការ 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្ដាហ៍។
អត្ថប្រយោជន៍នៃការប្រើប្រាស់ សេវាផ្ទេរប្រាក់ SWIFT តាម ABA Mobile
- ងាយស្រួល — មិនចាំបាច់អញ្ជើញទៅសាខា ABA។
- ដើម្បីចំណេញពេលវេលា អ្នកអាចបង្កើតបែបបទគំរូឲ្យហើយ សម្រាប់ប្រតិបត្តិការ SWIFT ដែលត្រូវការធ្វើឡើងញឹកញាប់។
- លោកអ្នកអាចដោនឡូតរបាយការណ៍ប្រតិបត្តិការជាហ្វាល់ PDF ដើម្បីទុកជាឯកសារយោង។
- ប្រសិនបើប្រតិបត្តិការណាមួយ មានព័ត៌មានមិនត្រឹមត្រូវ ឬបំពេញព័ត៌មានខុស នោះការផ្ទេរមិនអាចបន្តដំណើរទៅមុខបាន ហើយប្រាក់ផ្ទេរនឹងត្រលប់ចូលក្នុងគណនីរបស់អ្នកវិញដោយស្វ័យប្រវត្តិក្នុងចំនួនពេញលេញ (រួមទាំងថ្លៃសេវា)។ បន្ទាប់មកទៀត អ្នកអាចធ្វើការកែសម្រួលព័ត៌មានឲ្យត្រូវ ហើយបញ្ជូនសំណើប្រតិបត្តិការឡើងវិញ។
តម្លៃសេវាកម្ម
- កម្រៃជើងសារ 0.15% នៃចំនួនទឹកប្រាក់ផ្ទេរ ឬអប្បបរមា 15 ដុល្លារ (ឬអត្រាពិសេសដែលធនាគារផ្តល់ជូនអ្នក)
- ថ្លៃបណ្តាញ 15 ដុល្លារ
- ថ្លៃសេវាបន្ថែម 30 ដុល្លារ នឹងត្រូវអនុវត្ត ប្រសិនបើអ្នកជ្រើសរើសយក "OUR" (នោះទឹកប្រាក់ផ្ទេរនឹងត្រូវបានផ្ទេរទៅកាន់ធនាគារអ្នកទទួលបានគ្រប់ចំនួនពេញលេញ)។
- អប្បបរមាក្នុងមួយប្រតិបត្តិការ៖ 100 ដុល្លារ
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ 100,000 ដុល្លារ
- អតិបរមាក្នុងមួយថ្ងៃ៖ 100,000 ដុល្លារ
លក្ខខណ្ឌនៃការផ្ទេរប្រាក់របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ “ABA”
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះ គឺជា “កិច្ចព្រមព្រៀង” រវាងរូបអ្នកនិងធនាគារវឌ្ឍនៈអាស៊ីចំកាត់ “ធនាគារ” ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។
- អ្នកផ្ទេរបានអះអាង និងបញ្ជាក់ថា រាល់ព័ត៌មានដែលផ្ដល់ជូន គឺជាព័ត៌មានពិត និងត្រឹមត្រូវ ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវ, អាក់ដំណើរការ, និងការដកចេញ ដែលបង្កឡើងដោយសារការផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ និង/ឬ មិនត្រឹមត្រូវ។
- អ្នកផ្ទេរឯកភាពថា Username, លេខសម្ងាត់ (PIN), ពាក្យសម្ងាត់, និងព័ត៌មានផ្សេងទៀត សម្រាប់បើកប្រើប្រាស់ ABA Mobile ជាព័ត៌មានសម្ងាត់ដែលមិនត្រូវប្រាប់ឲ្យភាគីទីបីដឹងឡើយ។
- អ្នកផ្ទេរអះអាងថាខ្លួន ប្រើប្រាស់ ABA Mobile ក្នុងនាមខ្លួនឯងផ្ទាល់ប៉ុណ្ណោះ ដោយមិនធ្វើប្រតិបត្តិការសម្រាប់ ឬជួសមុខឲ្យភាគីទីបីឡើយ។
- អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរនូវចំនួនប្រាក់ រួមទាំងកម្រៃសេវាផ្សេងៗ។
- អ្នកផ្ទេរ បានយល់ និងឯកភាពថា ធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ក្នុងស្រុក ដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
- អ្នកផ្ទេរ អនុញ្ញាតឲ្យធនាគារ ធ្វើការពន្យារ, បង្កក, ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើ ធនាគារ ឬធនាគារអន្តរការី រកឃើញថា ការផ្ទេរប្រាក់នោះ មានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
- អ្នកផ្ទេរ ធានាថាការផ្ទេរប្រាក់នេះ មិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬ ការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ ធនាគារ មានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេត/សិក្សាបន្ថែមអំពីអតិថិជន។
- អ្នកផ្ទេរ ធានាផ្ដល់ជូននូវព័ត៌មាន និង/ឬ ឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ប្រសិនបើតម្រូវដោយធនាគារ។
- ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្មនិងកម្រៃ ក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនជម្រាបជូនដំណឹងជាមុនឡើយ។
- ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលដោយមិនកំណត់លើការសម្រេចពីតុលាការ ការស៊ើបអង្កេត និងបទបញ្ជានានា។
- ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬបញ្ឈប់ ធនាគារ ABA នឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញ នៅពេលធនាគារ ABA ទទួលបានប្រាក់ពីធនាគារអន្តរការី។ អ្នកផ្ទេរបានយល់ និងឯកភាពថា ធនាគារអន្តរការី អាចនឹងគិតថ្លៃបញ្ឈប់ការផ្ទេរ និងកម្រៃផ្សេងៗ ហើយអត្រាប្ដូរប្រាក់លើការទូទាត់នោះ នឹងត្រូវអនុវត្តផងដែរ។
- ធនាគារ មិនទទួលខុសត្រូវលើពន្ធនានា កាតព្វកិច្ច និងការចំណាយផ្សេងៗ ដែលនឹងអាចកើតមាននៅប្រទេសដទៃ ពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
- ដើម្បីបំពេញបញ្ចប់ការផ្ទេរប្រាក់ឲ្យបានត្រឹមត្រូវ ធនាគារធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការី អាចនឹងគិតកម្រៃ ដែលកម្រៃនោះ នឹងត្រូវដកចេញពីប្រាក់ផ្ទេរ ឬទូទាត់ពីធនាគារយើងខ្ញុំ។ ប្រសិនបើធនាគារអន្តរការី យកកម្រៃពីធនាគារយើងខ្ញុំ នោះធនាគារយើងខ្ញុំ នឹងដកកម្រៃនោះពីគណនីអ្នកផ្ទេរវិញ។
- ប្រាក់ដែលដាក់ផ្ទេរ ក្រោយម៉ោង4រសៀល ម៉ោងនៅកម្ពុជា នឹងត្រូវដំណើរការផ្ទេរនៅថ្ងៃបន្ទាប់នៃថ្ងៃធ្វើការ។
- សម្រាប់ការផ្ទេរទៅកាន់ប្រទេសមួយចំនួន មិនទាន់មាននៅក្នុងកម្មវិធី ABA Mobile នៅឡើយទេ ដូច្នេះអ្នកផ្ទេរត្រូវអញ្ជើញមកសាខា ទើបអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បាន។
- ដើម្បីធ្វើការកែប្រែ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរ អ្នកត្រូវបំពេញពាក្យស្នើសុំកែប្រែ/បញ្ឈប់ការផ្ទេរប្រាក់ រួចចុះហត្ថលេខា ហើយប្រគល់ជូនសាខាណាមួយរបស់ធនាគារយើងខ្ញុំ។ ការសុំកែប្រែ ឬបញ្ឈប់ មិនអាចធ្វើតាមអ៊ីមែល ឬទូរស័ព្ទបានឡើយ។ ពាក្យស្នើសុំនេះ អាចទាញយក ឬដោនឡូតពីវិបសាយរបស់យើងខ្ញុំ។
- ជម្រើសបង់ថ្លៃសេវា “OUR” មានន័យថា ចំនួនប្រាក់ នឹងត្រូវផ្ទេរជូនអ្នកទទួលគ្រប់ចំនួន ដោយមិនកាត់ថ្លៃសេវាធនាគារទទួលឡើយ។ ទោះយ៉ាងណា ធនាគារទទួលអាចនឹងគិតថ្លៃជាក់ស្ដែងផ្សេងទៀត។ ធនាគារយើងខ្ញុំ មិនធានាថាទឹកប្រាក់នឹងត្រូវផ្ទេរជូនអ្នកទទួលពេញគ្រប់ចំនួនឡើយ។
- ជម្រើសបង់ថ្លៃសេវា “BEN” មានន័យថា ថ្លៃសេវាធនាគារយើងខ្ញុំ និងថ្លៃសេវាធនាគារអន្តរការី នឹងត្រូវដកចេញពីទឹកប្រាក់ផ្ទេរ។ អ្នកផ្ទេរបានយល់ និងឯកភាពថា ប្រសិនបើកខ្លួនជ្រើសយកជម្រើស “BEN” នោះថ្លៃសេវា នឹងត្រូវដកចេញពីប្រាក់ផ្ទេរ។
- សម្រាប់ប្រទេសមួយចំនួន លេខ IBAN គឺជាតំរូវការចាំបាច់។ សូមត្រួតពិនិត្យជាមួយអ្នកទទួលជាមុនសិនមុននឹងអ្នកធ្វើការផ្ទេរប្រាក់។ សូមមើលគេហទំព័រនេះសម្រាប់ព័ត៌មានលម្អិតបន្ថែម។
របៀបផ្ទេរប្រាក់ SWIFT តាមទូរស័ព្ទ
|
ប្រទេសមួយចំនួនខាងក្រោមនេះ មានតម្រូវការព័ត៌មានដោយឡែកៗពីគ្នា៖
ប្រទេសផ្ញើទៅ | តម្រូវការព័ត៌មានដែលអតិថិជន ABA ត្រូវបញ្ចូល |
USA | Routing Number/Fedwire Number/ABA |
United Kingdom | Sort code |
New Zealand | BSB Number |
Australia | BSB Number |
Canada1 | Transit Number and Institution Number |
Thailand | Branch Name |
Japan | Branch Name/Branch Code |
Latvia | Intermediary Bank |
Vanuatu | Intermediary Bank |
UAE | Purpose Code |
1 សម្រាប់ការផ្ទេរប្រាក់ទៅកាន់ប្រទេសកាណាដា អាសយដ្ឋានអ្នកទទួល ត្រូវមានទម្រង់ "លេខផ្លូវ/អគារ ឬអាផាតមនត៍, ឈ្មោះផ្លូវ, ទីក្រុង, លេខកូដខេត្ត, លេខកូដប្រៃសណីយ៍, ប្រទេស" ដើម្បីចៀសវាងការបដិសេធ ឬផ្អាកប្រតិបត្តិការ ដោយធនាគារទទួល។
លក្ខខន្តិកៈផ្សេងទៀត
- លោកអ្នកអាចធ្វើការផ្ទេរបាន 24ម៉ោងក្នុងមួយថ្ងៃ និង 7ថ្ងៃក្នុងមួយសប្ដាហ៍។ ពេលវេលាចប់ម៉ោង គឺម៉ោង 4ល្ងាច សម្រាប់ថ្ងៃធ្វើការធម្មតា (ចន្ទ-សុក្រ)។ ដូច្នេះ រាល់ប្រតិបត្តិការដែលអ្នកបញ្ចប់រួចរាល់ចំពេលចប់ម៉ោង នឹងត្រូវដំណើរការនៅថ្ងៃតែមួយ ប៉ុន្តែប្រតិបត្តិការដែលអ្នកធ្វើក្រោយចប់ម៉ោង នឹងត្រូវដំណើរការនៅថ្ងៃធ្វើការបន្ទាប់របស់ធនាគារ។
- សេវាផ្ទេរប្រាក់ SWIFT ធ្វើប្រតិបត្តិការតាមរូបិយប័ណ្ណ GBP, EUR, THB, CNY, SGD, AUD, CAD, VND, JPY និង ដុល្លារអាមេរិក។
- អតិថិជនត្រូវដំឡើងកម្មវិធី ABA Mobile ជំនាន់ចុងក្រោយបង្អស់ ដើម្បីប្រើប្រាស់សេវានេះបាន។
- ដើម្បីកែ និង/ឬបញ្ឈប់ប្រតិបត្តិការ អតិថិជនត្រូវអញ្ជើញទៅសាខា ABA ដោយនាំមកជាមួយនូវ ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឈប់ការផ្ទេរប្រាក់ ដែលបំពេញរួចរាល់។
- ដើម្បីជម្រាបអំពីលក្ខខណ្ឌពេញលេញនៃសេវានេះ ចុចទីនេះ។
ដោនឡូតកម្មវិធី
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។