ហិរញ្ញប្បទានពាណិជ្ជកម្ម
ប្រទេសមួយ កម្រនឹងអាចផលិតអ្វីៗគ្រប់យ៉ាងដែលខ្លួនត្រូវការណាស់។ លក្ខខណ្ឌអាកាសធាតុ និងទីតាំងភូមិសាស្ត្រ គឺជាកត្តាគន្លឹះដែលកំណត់សមត្ថភាពផលិតរបស់ប្រទេសមួយ។ នេះមានន័យថា ប្រទេសនានាពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកទំនិញ និងសេវាផ្សេងៗ ហើយមានតម្រូវការខ្លាំងផ្នែកពាណិជ្ជកម្ម អន្តរជាតិ និងយន្តការទូទាត់ប្រាក់។
ប្រតិបត្តិការទិញលក់នៅក្នុងប្រទេសមួយមានលក្ខណៈកាន់តែងាយស្រួលទាំងសម្រាប់អ្នកទិញ និងអ្នកលក់ ពីព្រោះពួកគាត់ប្រព្រឹត្តស្របតាមនីតិកម្មដូចគ្នា និងការកំហិតដូចគ្នា ហើយជាទូទៅអាចចរចាជាមួយគ្នាបាន។ ទោះបីជា មានភាពស្មុគស្មាញច្រើន នៅពេលអ្នកធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនផ្សេងៗ នៅក្នុងប្រទេសដទៃ។ អ្នកត្រូវពិចារណាលើបញ្ហាផ្សេងៗគ្នាជាច្រើន ដូចជាការដឹកជញ្ជូន ការធានារ៉ាប់រង បញ្ញត្តិពន្ធគយ លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ហើយសំខាន់បំផុតគឺរបៀបចាត់ចែងការទូទាត់ និងកាត់បន្ថយ ហានិភ័យ។
ធនាគារ ABA ផ្តល់ជូនអ្នកនូវដំណោះស្រាយស្ថាពរ និងជម្រើសផ្តល់ហិរញ្ញប្បទានដែលបានកែសម្រួល ដើម្បីកាត់បន្ថយជាអតិបរមា ឬលុបបំបាត់ហានិភ័យរបស់អ្នកពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្មទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងទៀតនៅទូទាំងពិភពលោក។ សេវាកម្មរបស់យើង រួមមានការ ចេញលិខិតឥណទាន ការប្រឹក្សា ការចរចា ការប្រមូលឯកសារក្រោយពេលផ្តល់ហិរញ្ញប្បទាន និងអប្បហារ ការសន្យាចំណាយ លិខិតឥណទានប្រចាំការ និងលិខិតូបករណ៍ហិរញ្ញវត្ថុពាណិជ្ជកម្មផ្សេងទៀត។ ក្រុមអ្នកវិជ្ជាជីវៈជំនាញដែលមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម និងប្រតិបត្តិការឯកសារនឹងជួយអ្នកនៅគ្រប់ដំណាក់កាលទាំងអស់នៃសកម្មភាពនាំចេញនាំចូលរបស់អ្នក ចាប់តាំងពីពេលចរចា កិច្ចសន្យារហូតដល់ពេលទទួលប្រាក់។
ដោយមានការគាំទ្រពីសំណាក់ភាគហ៊ុនិករបស់យើង យើងខ្ញុំនឹងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុថ្មីៗដល់ អតិថិជនរបស់យើង ហើយសេវាកម្មទាំងនេះ មានលក្ខណៈពិសេសលើសគេនៅក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា។
សូមមើលមឺនុយខាងស្តាំសម្រាប់ព័ត៌មានបន្ថែម។
ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការប្រឹក្សាពាក់ព័ន្ធនឹង ហិរញ្ញប្បទានពាណិជ្ជកម្ម សូមទាក់ទងមកក្រុមការងារប្រតិបត្តិការអន្តរជាតិ ABA តាមរយៈ tf@។ ababank.com