ផ្ទេរទៅក្រៅប្រទេស
ធនាគារ ABA បាននាំមកនូវបទពិសោធធនាគារទំនើប មានសុវត្ថិភាព ទាំងការផ្ញើ និងទទួលប្រាក់របស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមស្ដីអំពីការផ្ទេរប្រាក់អន្តរជាតិ សូមពិនិត្យជម្រើសខាងក្រោម។
លេខកូដ SWIFT របស់ធនាគារ ABA គឺ ABAAKHPP
ការផ្ទេរប្រាក់ចេញ
ប្រសិនបើលោកអ្នកចង់ផ្ទេរប្រាក់ទៅក្រៅប្រទេសប្រកប ដោយសុវត្ថិភាព និងប្រសិទ្ធផលខ្ពស់បំផុត សូមជ្រើសរើសសេវា ផ្ទេប្រាក់ទៅក្រៅប្រទេសរបស់យើង ដែលដំណើរការលឿន និងមានប្រសិទ្ធផលបំផុតដោយប្រើបច្ចេកវិទ្យា SWIFT។ ជាមួយបច្ចេកវិទ្យា SWIFT នេះ ទឹកប្រាក់របស់លោកអ្នក នឹងត្រូវបានផ្ទេរចូលក្នុងគណនីអ្នកទទួលដោយផ្ទាល់ យ៉ាងឆាប់រហ័ស និងមានសុវត្ថិភាពបំផុត។
ក្នុងគោលបំណងដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកជាមួយធនាគារ ABA បានកាន់តែមានភាពងាយស្រួល យើងបានបង្កើតសំណុំបែបបទផ្ញើប្រាក់ទៅក្រៅប្រទេស OTT (Outward Telegraphic Transfer) ។ អ្នកអាចទាញយកវាបានយ៉ាងងាយស្រួល បំពេញវាពេលដែលវាផ្តល់ភាពងាយស្រួលសម្រាប់អ្នក បន្ទាប់មកបោះពុម្ពចេញ និងនាំយកវាទៅអោយ Teller នៅសាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។
ដើម្បីទាញយកសំណុំបែបបទ សូមចុចលិងក្រោមនេះ
- ពាក្យស្នើសុំផ្ទេរប្រាក់ទៅក្រៅប្រទេស (PDF, 301 KB)
- ពាក្យស្នើសុំកែប្រែ/តាមដាន/បញ្ឍប់ការផ្ទេរប្រាក់ (PDF, 1.6 MB)
រូបិយប័ណ្ណ | ទឹកប្រាក់ | កម្រៃជើងសារ1 | ថ្លៃបណ្តាញ | សេវាកែសម្រួល |
---|---|---|---|---|
USD | មិនកំណត់ | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 30ដុល្លារ |
EUR | មិនកំណត់ | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
GBP2 | មិនកំណត់ | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
SGD | មិនកំណត់ | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
THB3 | មិនកំណត់ | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
CNY | មិនកំណត់ | 0.15% ឬអប្ប. 15ដុល្លារ | 15ដុល្លារ | 40ដុល្លារ |
រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 30ដុល្លារ។
1 ប្រសិនបើលោកអ្នកចង់បង់ថ្លៃសេវាធនាគារ ABA និងថ្លៃសេវាធនាគារអន្តរការី/ធនាគារដៃគូឲ្យហើយ ដើម្បីធានាថាទឹកប្រាក់នឹងត្រូវបានផ្ទេរទៅកាន់ធនាគារទទួលផលបានគ្រប់ចំនួននោះ អ្នកគួរជ្រើសរើសយកជម្រើស “OUR” ខណៈពេលដែលអ្នកកំពុងបំពេញពាក្យស្នើរសុំផ្ទេរប្រាក់។ ក្នុងករណីបែបនេះ ថ្លៃសេវាបន្ថែមត្រូវបានអនុវត្ត៖
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ដុល្លារ (USD) តម្លៃ 30ដុល្លារ
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ អឺរ៉ូ (EUR) តម្លៃ 50ដុល្លារ
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ផោន (GBP) តម្លៃ 50ដុល្លារ
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ដុល្លាសិង្ហបុរី (SGD) 50ដុល្លារ
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ ថៃបាត (THB) តម្លៃ 50ដុល្លារ
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ យ៉ន់ (CNY) តម្លៃ 50ដុល្លារ
- សំរាប់ការផ្ទេរប្រាក់ជារូបិយបណ្ណ័ រ៉េនហ្គីត (MYR) តម្លៃ 30ដុល្លារ
2 សម្រាប់ការផ្ទេរជារូបិយប័ណ្ណ អឺរ៉ូ (GBP) ដែលតិចជាង 100អឺរ៉ូ (GBP ) នឹងត្រូវគិតថ្លៃសេវាបន្ថែមចំនួន 5អឺរ៉ូ(GBP )។
3 សម្រាប់ការផ្ទេរជារូបិយប័ណ្ណ បាតថៃ (THB) ដែលជ្រើសយកជម្រើស SHA ឬ BEN នឹងត្រូវគិតថ្លៃសេវាបន្ថែម រហូតដល់ចំនួន 1000បាត (THB)។
ការផ្ទេរប្រាក់ទៅក្រៅប្រទេស ត្រូវបានធ្វើទៅតាមធនាគារដៃគូរបស់យើង និងតាមរយៈបណ្តាញរបស់ពួកគេនៅជុំវិញពិភពលោក។ ខាងក្រោមនេះ គឺជាឈ្មោះធនាគារដែលជាដៃគូរបស់យើង ដែលមាននៅប្រទេសផ្សេងៗ ដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់ ចេញ រឺ ចូលក្នុងគណនីរបស់អ្នក៖
រូបិយប័ណ្ណ | ឈ្មោះធនាគារភ្នាក់ងារ | លេខ SWIFT កូដ |
USD | JP Morgan Chase Bank, USA | CHASUS33 |
USD | Standard Chartered Bank, USA | SCBLUS33 |
USD | Standard Chartered Bank (Singapore) Limited | SCBLSG22 |
USD | Woori Bank, South Korea | HVBKKRSE |
USD | Kookmin Bank, South Korea | CZNBKRSE |
USD | Korea Exchange Bank, South Korea | KOEXKRSE |
USD | DBS Bank, Singapore | DBSSSGSG |
USD | Vietcom Bank, Vietnam | BFTVVNVX |
USD | National Bank of Canada, Canada | BNDCCAMMINT |
EUR | National Bank of Canada, Canada | BNDCCAMMINT |
EUR | Commerzbank AG, Germany | COBADEFF |
GBP | Standard Chartered Bank, UK | SCBLGB2L |
SGD | DBS Bank, Singapore | DBSSSGSG |
CNY | China Construction Bank Corporation, China | PCBCCNBJ |
THB | Standard Chartered Bank, Thailand | SCBLTHBX |
KRW | Woori Bank, South Korea | HVBKKRSE |
- ប្រើកម្មវិធី ABA Mobile ឬ iBanking ដែលអ្នកអាចធ្វើខ្លួនឯងបាន 24/7។ ឬ
- ទៅកាន់សាខាធនាគារ ABA ដែលនៅជិតបំផុតហើយ បំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។
ចំណាំៈ ប្រទេសមួយចំនួនខាងក្រោមនេះ មានតម្រូវការព័ត៌មានដោយឡែកៗពីគ្នា៖
ប្រទេសដែលផ្ញើប្រាក់ទៅ | តម្រូវការព័ត៌មានដែលអតិថិជន ABA ត្រូវបញ្ចូល |
USA | Routing Number/Fedwire Number/ABA |
United Kingdom | Sort code |
New Zealand | BSB Number |
Australia | BSB Number |
Canada | Transit Number and Institution Number |
Thailand | Branch Name |
Japan | Branch Name/Branch Code |
Latvia | Intermediary Bank |
Vanuatu | Intermediary Bank |
UAE | Purpose Code |
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទលេខ 023 225 333។
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះគឺជា “កិច្ចព្រមព្រៀង” រវាងរូបអ្នកនិងធនាគារវឌ្ឍនៈអាស៊ីចំកាត់ “ធនាគារ” ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។
- អ្នកផ្ទេរបានអះអាង និង បញ្ជាក់ថារាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវនិងពិតប្រាកដមែន។ ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវអាក់ដំណើរការ និងការដកចេញដែលបង្កឡើងដោយសារអ្នកផ្ទេរបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវនៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់។
- អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរនូវចំនួនប្រាក់រួមទាំងកម្រៃសេវាផ្សេងៗ។
- អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ក្នុងស្រុកដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
- អ្នកផ្ទេរអនុញ្ញាតឲ្យធនាគារធ្វើការពន្យារ, បង្កក ឬលុបចោលការផ្ទេរប្រាក់ប្រសិនបើធនាគារ ឬធនាគារអន្តរការីរកឃើញថាការផ្ទេរប្រាក់នោះមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
- អ្នកផ្ទេរធានាថាការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬការលាងប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។
- អ្នកផ្ទេរធានាផ្ដល់ជូននូវព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ។
- ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្ម និងកម្រៃក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។
- ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលការសម្រេចពីតុលាការការស៊ើបអង្កេត និងបទបញ្ជារបស់ធនាគារជាតិ។
- ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោលធនាគារ ABA នឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញនៅពេលធនាគារ ABA ទទួលបានប្រាក់ពីធនាគារអន្តរការី។ អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារអន្តរការីអាចនឹងគិតថ្លៃលុបចោលការផ្ទេរ និងកម្រៃផ្សេងៗហើយអត្រាប្ដូរប្រាក់លើការទូទាត់នោះនឹងត្រូវអនុវត្តផងដែរ។
- ធនាគារមិនទទួលខុសត្រូវលើពន្ធនានា, កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
- ដើម្បីបញ្ចប់ការផ្ទេរប្រាក់ឲ្យបានត្រឹមត្រូវធនាគារធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការីអាចនឹងគិតកម្រៃដែលកម្រៃនោះនឹងត្រូវដកចេញពីប្រាក់ផ្ទេរ ឬទូទាត់ពីធនាគារយើងខ្ញុំ។ ប្រសិនបើធនាគារអន្តរការីយកកម្រៃពីធនាគារយើងខ្ញុំនោះធនាគារយើងខ្ញុំនឹងដកកម្រៃនោះពីគណនីអ្នកផ្ទេរវិញ។
- ការផ្ទេរប្រាក់ដែលបានទទួលបានបន្ទាប់ពីម៉ោង 4ល្ងាច ម៉ោងនៅប្រទេសកម្ពុជានឹងត្រូវធ្វើការផ្ទេរបន្តនៅថ្ងៃធ្វើការបន្ទាប់។
- ដើម្បីកែតម្រូវ ឬលុបចោលប្រតិបត្តិការរបស់អ្នក អ្នកត្រូវតែបំពេញ និងចុះហត្ថលេខាលើទម្រង់កែប្រែ និងការលុបចោល ហើយបញ្ជូនមកសាខាធនាគារណាមួយរបស់យើងដោយផ្ទាល់។ រាល់សំណើសុំកែតម្រូវ ឬលុបចោលការទូទាត់ដែលបានទទួលតាមរយៈអ៊ីម៉ែល ឬទូរស័ព្ទនឹងត្រូវបានបដិសេធចោល។ សំណុំទម្រង់បែបបទទាំងនេះ អាចទាញយកបាននៅលើគេហទំព័ររបស់យើង ដោយប្រើតំណរនេះ។
- ជម្រើសបង់ប្រាក់ "OUR" មានន័យថាចំនួនទឹកប្រាក់ដែលផ្ទេរនឹងត្រូវទទួលពេញលេញបានដោយគ្មានការកាត់ទុកនៅធនាគាររបស់អ្នកទទួលប្រាក់។ ប៉ុន្តែមិនមែនមិនមានការកាត់ទុកចំពោះអ្នកទទួលប្រាក់នោះទេ។ ធនាគាររបស់អ្នកទទួលប្រាក់ ក៏អាចនឹងគិតថ្លៃសេវាមួយចំនួនផងដែរ។ ធនាគារយើងមិនធានានៅការផ្ទេរប្រាក់ក្នុងចំនួនពេញលេញដល់អ្នកទទួលប្រាក់ឡើយ។
- ជម្រើសបង់ថ្លៃសេវា “BEN” មានន័យថា ថ្លៃសេវាធនាគារយើងខ្ញុំ និងថ្លៃសេវាធនាគារអន្តរការី នឹងត្រូវដកចេញពីទឹកប្រាក់ផ្ទេរ។ អ្នកផ្ទេរបានយល់ និងឯកភាពថា ប្រសិនបើកខ្លួនជ្រើសយកជម្រើស “BEN” នោះថ្លៃសេវា នឹងត្រូវដកចេញពីប្រាក់ផ្ទេរ។
- សំរាប់ប្រទេសមួយចំនួន លេខ IBAN គឺជាតំរូវការចាំបាច់។ សូមត្រួតពិនិត្យជាមួយអ្នកទទួលជាមុនសិនមុននឹងអ្នកធ្វើការផ្ទេរប្រាក់។សូមមើលគេហទំព័រនេះសម្រាប់ព័ត៌មានលំអិតបន្ថែម។
ការផ្ញើប្រាក់ចូល
ធនាគារ ABA ផ្តល់ការផ្ទេរប្រាក់រហ័សពីក្រៅប្រទេសសម្រាប់ឯកត្តបុគ្គល/ក្រុមហ៊ុន តាមសេវា Inward Bank remittances តាមបណ្តាញធនាគារដៃគូដោយមានរូបិយប័ណ្ណយ៉ាងច្រើន។
តម្លៃសេវាកម្ម
រូបិយប័ណ្ណ | ទឹកប្រាក់ | ថ្លៃសេវា (Commission) |
---|---|---|
USD | 0.01 - 1.00 | សេវាស្មើទឹកប្រាក់ដែលបានទទួល |
USD | 1.01 - 10 | USD 10 |
USD | ច្រើនជាង 10 | 0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង) |
EUR | មិនកំណត់ | 0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង) |
GBP | មិនកំណត់ | 0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង) |
SGD | មិនកំណត់ | 0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង) |
THB | មិនកំណត់ | 0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង) |
CNY | មិនកំណត់ | 0.10% ឬ min. USD 10 (ណាមួយខ្ពស់ជាង) |
បច្ចុប្បន្ននេះ យើងខ្ញុំមានប្រូម៉ូសិនពិសេស មិនគិតថ្លៃសេវាទទួលប្រាក់ សម្រាប់ការផ្ទេរប្រាក់ចូលតាមប្រព័ន្ធ SWIFT ជារូបិយប័ណ្ណផ្សេងៗក្រៅពីដុល្លារអាមេរិក រហូតដល់ថ្ងៃទី31 ធ្នូ ឆ្នាំ2019 ។ សូមចូលមើលនៅទំព័រប្រូម៉ូសិន របស់យើងខ្ញុំ។
រាល់ការលុបចោលការផ្ទេរ គ្រប់រូបិយប័ណ្ណ/ចំនួន៖ 20ដុល្លារ។
សម្រាប់ការផ្ទេរប្រាក់ចូល អ្នកផ្ទេរត្រូវផ្តល់ព័ត៌មានលម្អិតដូចខាងក្រោម ទៅឲ្យធនាគាររបស់គាត់ ដើម្បីឲ្យខាងធនាគារធ្វើប្រតិបត្តិការដាក់ប្រាក់ចូលទៅក្នុងគណនី ABA របស់អ្នក។
ឈ្មោះអ្នកទទួលប្រាក់ | ឈ្មោះរបស់អ្នក ត្រូវតែដូចទៅនឹងឈ្មោះក្នុងធនាគារ ABA |
អាសយដ្ឋានអ្នកទទួលប្រាក់ | អាសយដ្ឋានរបស់អ្នក |
លេខគណនីអ្នកទទួលប្រាក់ | លេខគណនីរបស់អ្នកនៅធនាគារ ABA (លេខចាប់ពី 000) |
ឈ្មោះធនាគារអ្នកទទួលប្រាក់ | ADVANCED BANK OF ASIA LIMITED |
អាសយដ្ឋានធនាគារអ្នកទទួលប្រាក់ | អគារលេខ 148 មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ ប្រទេសកម្ពុជា |
លេខកូដ SWIFT ធនាគារអ្នកទទួលប្រាក់ | ABAAKHPP |
ធនាគារដៃគូ | សូមជ្រើសរើសធនាគារកណ្តាល ទៅតាមរូបិយប័ណ្ណ ពី បញ្ជីឈ្មោះធនាគារដៃគូភ្នាក់ងារ របស់យើង។ |
ឈ្មោះធនាគារ | Advanced Bank of Asia Limited | |
ឈ្មោះអ្នកទទួល | XXXXXXXXX | |
លេខគណនីអ្នកទទួល | XXXXXXXXX | |
លេខកូដ SWIFT របស់ ABA | ABAAKHPP | |
អាសយដ្ឋានអ្នកទទួល | #148, Preah Sihanouk Blvd., Phnom Penh, Cambodia |
សេវាផ្ទេរប្រាក់ផ្សេងទៀត
ធនាគារយើងក៏មានការផ្តល់ជូនសេវាផ្ញើរប្រាក់ទៅក្រៅប្រទេសផងដែរ តាមរយៈសេវា MoneyGram និង Ria Money Transfer។ សំរាប់ជនជាតិ ហ្វីលីពីន ដែលធ្វើការនៅក្រៅប្រទេស អាចធ្វើការផ្ញើរប្រាក់ទៅស្រុកកំណើតតាមរយៈសេវា MoneyGram (MoneyGrado) និង DBP Money Tranfer។
លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។
លក្ខខណ្ឌទូទៅ នឹងត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។