ផ្ទេរប្រាក់ទៅថៃ
ត្រូវផ្ញើប្រាក់ជាលុយបាតទៅប្រទេសថៃ? មិនថាផ្ញើប្រាក់ឲ្យមនុស្សជាទីស្រឡាញ់ ឬផ្ញើទៅដៃគូ ABA Mobile ធ្វើឲ្យទឹកប្រាក់របស់លោកអ្នកទៅដល់ប្រទេសថៃភ្លាមៗ។
មិនចាំបាច់ពិបាកស្វែងរកភ្នាក់ងារផ្ញើប្រាក់យប់ជ្រៅ, រៀបចំសំណុំឯកសារ ឬរង់ចាំច្រើនថ្ងៃ ដើម្បីឲ្យលុយដល់អ្នកទទួលនោះទេ។ ក្រោមកិច្ចសហការរបស់យើងខ្ញុំ ជាមួយធនាគារ Kaksikorn ប្រទេសថៃ អ្នកនឹងទទួលបានបទពិសោធនៃការផ្ញើប្រាក់ដ៏រហ័ស ងាយស្រួល និងសុវត្ថិភាព ពីគណនីធនាគារ ABA របស់អ្នក ទៅកាន់ធនាគាររបស់ប្រទេសថៃណាមួយ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយប្រើ ABA Mobile។
ងាយស្រួល រហ័ស និងមានតម្លៃសមរម្យ!
ហេតុអ្វីជ្រើសរើស ABA Mobile សម្រាប់ ការផ្ទេរប្រាក់ទៅប្រទេសថៃ?
ផ្ទេរបានគ្រប់ពេល 24/7 ៖ ផ្ញើប្រាក់គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង ដោយចុចតែពីរបីប៉ក់ក្នុង ABA Mobile។
ភ្លាមៗ៖ ទឹកប្រាក់ផ្ទេរភ្លាម បានទៅដល់ប្រទេសថៃភ្លាម — ដល់ដំណាលគ្នានឹងពេលផ្ទេរ។ ដូច្នេះ អ្នកអាចឲ្យប្រាក់ទៅមនុស្សជាទីស្រឡាញ់ភ្លាមៗ ឬចំណេញពេលសម្រាប់ដៃគូរអាជីវកម្មរបស់លោកអ្នក!
ផ្ញើជាលុយបាត៖ ផ្ញើលុយបាតដោយផ្ទាល់ពីគណនីដុល្លាររបស់អ្នក ដោយធានាថាភាគីទទួល ទទួលប្រាក់ជាលុយបាតគ្រប់ចំនួន ដោយមិនបារម្ភពីអត្រាប្ដូរប្រាក់ឡើងចុះឡើយ។
មិនមានការគិតលុយ និងកាត់ទឹកប្រាក់បន្ថែម៖ មុនពេលចុចផ្ទេរ អ្នកនឹងឃើញអត្រាប្ដូរប្រាក់ និងថ្លៃសេវាច្បាស់ៗ នៅលើអេក្រង់ ផ្ទាល់។
1 ប្រសិនបើធនាគារទទួលនៅប្រទេសថៃបដិសេធការផ្ទេរប្រាក់ សូមកុំបារម្ភ ទឹកប្រាក់នឹងផ្ទេរចូលគណនី ABA របស់អ្នកវិញគ្រប់ចំនួនជាដុល្លារ។
របៀបផ្ទេរប្រាក់?
- ចុចប៊ូតុង ផ្ទេរប្រាក់ នៅលើអេក្រង់ដើមរបស់ ABA Mobile
- ជ្រើសរើស ផ្ទេរប្រាក់ក្រៅប្រទេស រួចជ្រើសរើស ផ្ទេរទៅប្រទេសថៃ
- ជ្រើសរើស គណនី ABA របស់អ្នក និងបំពេញព័ត៌មានតម្រូវនៅលើអេក្រង់
- អាន និងយល់ព្រមតាម ខ និងលក្ខខណ្ឌប្រើប្រាស់សេវាផ្ទេរប្រាក់
- ចុច ផ្ទេរប្រាក់ រួចបញ្ជាក់ប្រតិបត្តិការជាមួយលេខសម្ងាត់ 4 ខ្ទង់របស់ ABA Mobile។
ថ្លៃសេវាផ្ទេរប្រាក់
លក្ខណៈនៃការផ្ទេរ | ចំនួនទឹកប្រាក់សមមូលជាដុល្លារ | ថ្លៃសេវា (ដុល្លារ) |
ផ្ទេរទៅគណនីធនាគារ | 0.01 – 1,500 | 5 |
1,500.01 – 10,000 | 15 | |
ចាប់ពី 10,000 | 0.15% តិចបំផុត $15 |
កម្រិតទឹកប្រាក់ផ្ទេរ
ទៅគណនីធនាគារ Kasikorn៖
- អប្បបរមាក្នុងមួយប្រតិបត្តិការ៖ 100.00 បាត
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ 2,000,000.00 បាត
ទៅគណនីធនាគារថៃផ្សេងទៀតដែលចូលរួម
- អប្បបរមាក្នុងមួយប្រតិបត្តិការ៖ 100.00 បាត
- អតិបរមាក្នុងមួយប្រតិបត្តិការ៖ 49,999.99 បាត
BANGKOK BANK PUBLIC COMPANY LIMITED (BBL) | DEUTSCHE BANK AKTIENGESELLSCHAFT (DBBK) |
KASIKORNBANK PUBLIC COMPANY LIMITED (KBNK) | GOVERNMENT HOUSING BANK (GHBA) |
KRUNG THAI BANK PUBLIC COMPANY LIMITED (KTB) | BANK FOR AGRICULTURE AND AGRICULTURAL COOPERATIVES (BAAC) |
TMBTHANACHART BANK PUBLIC COMPANY LIMITED (TTB) | MIZUHO BANK BANGKOK BRANCH (MHBC) |
SIAM COMMERCIAL BANK PUBLIC COMPANY LIMITED (SCB) | BNP PARIBAS, BANGKOK BRANCH (BNPP) |
CITIBANK, N.A. (CITI) | BANK OF CHINA LIMITED (BOCB) |
SUMITOMO MITSUI BANKING CORPORATION (SMBC) | ISLAMIC BANK OF THAILAND (ISBT) |
STANDARD CHARTERED BANK (THAI) PUBLIC COMPANY LIMITED (SCBT) | TISCO BANK PUBLIC COMPANY LIMITED (TSCO) |
CIMB THAI BANK PUBLIC COMPANY LIMITED (CIMBT) | KIATNAKIN BANK PUBLIC COMPANY LIMITED (KKP) |
UNITED OVERSEAS BANK (THAI) PUBLIC COMPANY LIMITED (UOBT) | INDUSTRIAL AND COMMERCIAL BANK OF CHINA (THAI) PUBLIC COMPANY LIMITED (ICBC) |
BANK OF AYUDHYA PUBLIC COMPANY LIMITED (BAY) | THAI CREDIT RETAIL BANK PUBLIC COMPANY LIMITED (TCRB) |
INDIAN OVERSEAS BANK (IOBA) | LAND AND HOUSES BANK PUBLIC COMPANY LIMITED (LH BA) |
GOVERNMENT SAVING BANK (GSB) | SUMITOMO MITSUI TRUST BANK(THAI) PCL (SMTB) |
HONG KONG SHANGHAI CORPORATION LIMITED (HSBC) |
មិនទាន់មាន ABA Mobile?
ចុចរូបសញ្ញាខាងក្រោម ដើម្បីដោនឡូត កម្មវិធី ABA Mobile ដោយឥតគិតថ្លៃពី Apple Store ឬ Google Play Store ឬ Huawei AppGallery ។ ក្រោយពីដោនឡុតរួច គ្រាន់តែអនុវត្តតាមការណែនាំលើអេក្រង់ ពេលនោះ លោកអាចប្រើប្រាស់បានហើយ!
មានចម្ងល់ ឬត្រូវការដំណោះស្រាយពាក់ព័ន្ធ?
សូមអានសំណួរចម្លើយរបស់យើងខ្ញុំខាងក្រោម និងទំនាក់ទំនងមកយើងខ្ញុំភ្លាមៗ ដោយមិនចាំបាច់បិទ ABA Mobile ដោយគ្រាន់តែចុចប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើអេក្រង់ដើមនៃកម្មវិធី។ ក្រៅពីឆាតតាម Facebook Messenger, ឆាតផ្ទាល់តាមវិបសាយ និងលេខទូរស័ព្ទប្រចាំការ 098 203 203 អ្នកក៏អាចទាក់ទងមកយើងខ្ញុំតាមអ៊ីមែល ttsupport@ ។ ababank.com
- ប្រសិនបើធនាគាររបស់អ្នកទទួល គឺជាធនាគារ Kasikorn Bank (Kbank) នោះចំនួនទឹកប្រាក់ផ្ទេរគឺចន្លោះពី 100 បាត ទៅដល់ 2,000,000 បាត ក្នុងមួយប្រតិបត្តិការក្នុងមួយថ្ងៃ។
- ប្រសិនបើធនាគាររបស់អ្នកទទួល គឺជាធនាគារផ្សេងទៀតក្រៅពីធនាគារ KBank នោះចំនួនទឹកប្រាក់ផ្ទេរគឺចន្លោះពី 100 បាត ទៅដល់ 49,999.99 បាត ក្នុងមួយប្រតិបត្តិការក្នុងមួយថ្ងៃ ។
- ចំនួនទឹកប្រាក់ផ្ទេរលើសចំនួនទឹកប្រាក់កំណត់អតិបរមា
- ព័ត៌មានរបស់អ្នកទទួលមិនគ្រប់គ្រាន់
- ប្រតិបត្តិការមិនអាចដំណើរការបាន ផ្អែកតាមច្បាប់ និងគោលការណ៍ផ្ទេរប្រាក់របស់ធនាគារ ABA ។
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។លក្ខខណ្ឌនេះគឺជា កិច្ចព្រមព្រៀង រវាងរូបអ្នក និងធនាគារវឌ្ឍនៈអាស៊ីចំកាត់ ធនាគារ ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។
- អ្នកបញ្ជាក់ថារាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវនិងពិតប្រាកដមែន។ ហើយធនាគារនឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវអាក់ដំណើរការ និងការដកចេញដែលបង្កឡើងដោយសារអ្នកបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវ។
- អ្នកឯកភាពថា Username, លេខសម្ងាត់ (PIN), ពាក្យសម្ងាត់, ព័ត៌មានផ្សេងទៀតសម្រាប់បើកប្រើប្រាស់ ABA Mobile ជាព័ត៌មានសម្ងាត់ដែលមិនត្រូវប្រាប់អោយភាគីទីបីដឹងឡើយ។
- អ្នកអះអាងថាខ្លួនប្រើប្រាស់ ABA Mobile ក្នុងនាមខ្លួនឯងប៉ុណ្ណោះ ដោយមិនធ្វើប្រតិបត្តិការសម្រាប់ រឺជួសមុខអោយភាគីទីបីឡើយ។
- អ្នកបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកនូវចំនួនប្រាក់រួមទាំងកម្រៃសេវាផ្សេងៗ ។
- អ្នកបានយល់ និងឯកភាពថាធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ក្នុងស្រុកដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
- អ្នកអនុញ្ញាតឲ្យធនាគារធ្វើការពន្យារ, បង្កក ឬលុបចោលការផ្ទេរប្រាក់ប្រសិនបើធនាគារ ឬធនាគារអន្តរការីរកឃើញថាការផ្ទេរប្រាក់នោះមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
- អ្នកធានាថាការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។ធនាគារមានសិទ្ធិក្នុងការបដិសេធ ឬបង្កកការផ្ទេរប្រាក់ ប្រសិនបើចាំបាច់ ដើម្បីស៊ើបអង្កេត/សិក្សាបន្ថែមអំពីអតិថិជន។
- អ្នកនឹងមិនទាមទារសំណងណាមួយពីធនាគារសម្រាប់ការខាតបង់ ឬការបដិសេធណាមួយ ប្រសិនបើប្រតិបត្តិការរបស់ខ្លួនត្រូវបានបង្កក ឬបដិសេធដោយធនាគារអន្តរការី ឬធនាគារទទួល ពាក់ព័ន្ធនឹងទណ្ឌកម្ម ឬលក្ខខណ្ឌកម្រិតអន្តរជាតិណាមួយ។
- អ្នកធានាផ្ដល់ជូនទាន់ពេលវេលានូវព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ ព្រមទាំងទទួលដឹងឮថា ព័ត៌មាននិង/ឬឯកសារទាំងនេះ អាចផ្តល់ជូនទៅធនាគារអន្តរការីសម្រាប់គោលបំណងក្នុងការប្រឆាំងការសម្អាតប្រាក់ ឬសកម្មភាពហិរញ្ញប្បទានភេរវកម្ម។
- ធនាគារមានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្ម និងកម្រៃក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។
- ធនាគារមានសិទ្ធិផ្ដល់ព័ត៌មានរបស់អ្នកផ្ញើនិងព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលការសម្រេចពីតុលាការ ការស៊ើបអង្កេតនិងបទបញ្ជានានា ព្រមទាំងការស្នើសុំរបស់ធនាគារអន្តរការីសម្រាប់គោលបំណងក្នុងការប្រឆាំងការសម្អាតប្រាក់ឬសកម្មភាពហិរញ្ញប្បទានភេរវកម្ម។
- ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោលធនាគារនឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញនៅពេលធនាគារទទួលបានប្រាក់ពីធនាគារអន្តរការី។ អ្នកបានយល់ និងឯកភាពថាធនាគារអន្តរការីអាចនឹងគិតថ្លៃបញ្ឈប់ការផ្ទេរ និងកម្រៃផ្សេងៗហើយអត្រាប្ដូរប្រាក់លើការទូទាត់នោះនឹងត្រូវអនុវត្តផងដែរ។
- ធនាគារមិនទទួលខុសត្រូវលើពន្ធនានា, កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
- ដើម្បីបំពេញបញ្ចប់ការផ្ទេរប្រាក់ឲ្យបានត្រឹមត្រូវ ធនាគារធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការីអាចនឹងគិតកម្រៃដែលកម្រៃនោះនឹងត្រូវដកចេញពីប្រាក់ផ្ទេរ ឬទូទាត់ពីធនាគារយើងខ្ញុំ។ ប្រសិនបើធនាគារអន្តរការីយកកម្រៃពីធនាគារយើងខ្ញុំ នោះធនាគារយើងខ្ញុំនឹងដកកម្រៃនោះពីគណនីអ្នកផ្ញើវិញ។
- អ្នកបានយល់និងដឹងច្បាស់ថា ប្រតិបត្តិការពាក់ព័ន្ធនឹងការផ្ទេរប្រាក់ភ្លាមៗហើយស្នើសុំការកែប្រែ ឬលុបចោលប្រតិបត្តិការ ពេលខ្លះមិនអាចទៅរួចទេ។
- ក្នុងករណីមានការកែប្រែ ឬការបញ្ឈប់ប្រតិបត្តិការ អ្នកនឹងមិនឲ្យធនាគារទទួលខុសត្រូវចំពោះការទាមទារ, បណ្តឹង, នីតិវិធី, ការទទួលខុសត្រូវ, ការអះអាង, ការខូចខាត, ការបាត់បង់, ថ្លៃទូទាត់, និងចំណាយណាមួយពាក់ព័ន្ធនឹងការកែប្រែឬការបញ្ឈប់នោះឡើយ។ប្រតិបត្តិការអាចត្រូវបានបញ្ឈប់បាន មុនពេលអ្នកទទួលធ្វើការដកប្រាក់ ហើយស្ថិតនៅក្រោមការយល់ព្រមពីធនាគាររបស់អ្នកទទួល។
- អ្នកបានយល់ និងឯកភាពថា ថ្លៃសេវាមួយចំនួននឹងមិនអាចបង្វិលសងវិញបានឡើយសម្រាប់សេវាផ្ទេរប្រាក់ចូលគណនីធនាគារ ធនាគាររបស់អ្នកទទួលអាចអនុវត្តថ្លៃសេវា និងការគិតថ្លៃរបស់ខ្លួន ដែល មិនស្ថិតក្រោមការគ្រប់គ្រងរបស់ របស់ធនាគារ ABA ។
- ដើម្បីលុបចោលប្រតិបត្តិការ (ក្នុងករណីដែលអាចអនុវត្តបាន) អ្នកត្រូវតែបំពេញ និងចុះហត្ថលេខាលើទម្រង់កែប្រែ/លុបចោល រួចចុះហត្ថលេខា ហើយប្រគល់ជូនសាខាណាមួយរបស់ធនាគារយើងខ្ញុំ។ ការសុំកែប្រែ ឬបញ្ឈប់ មិនអាចធ្វើតាមអ៊ីម៉ែលឬទូរស័ព្ទបានឡើយ។ ពាក្យស្នើសុំនេះអាចទាញយកឬដោនឡូតពីវិបសាយរបស់ធនាគារតាម https://www.ababank.com/en/international-transfers/
- ធនាគារនឹងប្រគល់ប្រាក់ផ្ទេរ ទៅឲ្យអ្នកផ្ញើវិញ បន្ទាប់ពីទទួលបានប្រាក់នោះពីធនាគាររបស់អ្នកទទួប៉ុណ្ណោះ។ អ្នកបានយល់និងឯកភាពថាធនាគារអាចនឹងគិតថ្លៃសេវារបស់ខ្លួនហើយអត្រាប្តូរប្រាក់ដែលបានអនុវត្តរួចនៅពេលផ្ញើ អាចនឹងត្រូវផ្លាស់ប្តូរដែលធ្វើឲ្យប្រាក់ទទួលបានមកវិញនឹងមានចំនួនតិចជាងចំនួនដែលបានផ្ញើ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។