កាតឥណទាន

ប្រសិនបើ​លោក​អ្នក​ចង់បាន​សេរីភាព​មួយ​ដែល​មាន​ទឹកប្រាក់​បម្រុង​ក្នុង​ដៃ​គ្រប់ពេល​ អាច​ប្រើប្រាស់​បាន​ភ្លាមៗ​តាម​តម្រូវការ​ នោះ​កាត​ឥណទាន​របស់​ធនាគារ​ ABA​ ជា​ជម្រើស​ដ៏​ល្អ​បំផុត​។​

កាត​ឥណទាន​ Visa​ ឬ​ Mastercard​ របស់​ធនាគារ​ ABA​ អាច​ឲ្យ​លោក​អ្នក​ចូល​ប្រើប្រាស់​ទឹកប្រាក់​ធនាគារ​បាន​គ្រប់ពេល​ សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​,​ ការ​ទិញ​អីវ៉ាន់​ផ្សេងៗ​ជា​បន្ទាន់​ណាមួយ​ដែល​មិន​បាន​គ្រោងទុក​មុន​,​ ចាយវាយ​ក្នុង​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ម្តងម្កាល​ ដោយ​លោក​អ្នក​អាច​ទូទាត់​សង​មក​វិញ​បាន​យ៉ាងស្រួល​នៅ​ពេល​ក្រោយ​។​ បន្ថែម​លើ​នេះ​ទៀត​ លោក​អ្នក​អាច​ធ្វើ​រក្សា​រំហូរ​សាច់ប្រាក់​របស់​ខ្លួន​ឲ្យ​រលូន​ មិន​រាំងស្ទះ​ ដោយ​ទទួល​បាន​រយៈពេល​អនុគ្រោះ​ការ​ប្រាក់​រហូត​ដល់​ 45​ ថ្ងៃ​។​

ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។

ទទួលយកភាពងាយស្រួល ជាមួយទឹកប្រាក់បម្រុង ពីកាតឥណទាន ABA !

កាត​ស្តង់ដារ

ជ្រើសរើស​កាត​ដែល​ស័ក្តិសម​នឹង​ជីវិត​រស់នៅ​របស់​លោក​អ្នក​ ហើយ​ស្នើ​សុំ​ដោយ​ឥត​គិតថ្លៃ​ ដើម្បី​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ពិសេសៗ​យ៉ាងច្រើន​សម្បូរ​បែប​។​

កាត Visa Classic​

ងាយស្រួល​ និង​សុវត្ថិភាព​សម្រាប់
​ការ​ទូទាត់​ជុំវិញ​ពិភពលោក​
​សេវាប្រចាំឆ្នាំ 15 ដុល្លារ


ដឹងបន្ថែម

កាត Mastercard Standard​

ទទួល​បាន​ទឹកប្រាក់​បន្ថែម​
​ ​គ្រប់ពេល​ដែល​លោក​អ្នក​ត្រូវការ​
​​សេវាប្រចាំឆ្នាំ 15 ដុល្លារ


ដឹងបន្ថែម

កាតព្រីមាម

កាត ABA Platinum នាំមកជូនអ្នកនូវឯកសិទ្ធិដ៏អស្ចារ្យជាច្រើន ដែលនឹងធ្វើឲ្យរបៀបរស់នៅរបស់អ្នកកាន់តែសម្បូរបែប។ ដើម្បីមើលបញ្ជីពេញលេញនៃការផ្តល់ជូន និងអត្ថប្រយោជន៍ចុងក្រោយបំផុត ពីដៃគូអន្តរជាតិនិងក្នុងស្រុករបស់យើង សូមចុច ត្រង់នេះ

កាត Visa Platinum

រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ផ្តាច់មុខ
​ និង​ជីវិត​លេចធ្លោ​ឈានមុខ​គេ​
សេវាប្រចាំឆ្នាំ 300 ដុល្លារ


ដឹងបន្ថែម

កាត Visa Platinum Lite

ត្រកូល​ផ្លា​ទី​នឹម​ ដែល​ផ្តល់​
គុណប្រយោជន៍​សម្បូរ​បែប
សេវាប្រចាំឆ្នាំ 30 ដុល្លារ


ដឹងបន្ថែម

កាត Mastercard Platinum​

​បង្កើន​អត្ថន័យ​ជីវិត​របស់​លោក​អ្នកជាមួយ
​ពិភព​ឯកសិទ្ធិ​ និង​អត្ថប្រយោជន៍​ផ្ដាច់មុខ​
សេវាប្រចាំឆ្នាំ 300 ដុល្លារ


ដឹងបន្ថែម

កាត Mastercard Platinum Lite

បង្កើនអត្ថន័យជីវិតរបស់លោកអ្នកជាមួយ
ពិភពឯកសិទ្ធិ និងអត្ថប្រយោជន៍ផ្ដាច់មុខ
សេវាប្រចាំឆ្នាំ 30 ដុល្លារ


ដឹងបន្ថែម

កាត Visa Business

ដល់លទ្ធភាពបន្ថែមជូនក្រុមហ៊ុន និង
និយោជិតរបស់លោកអ្នកក្នុងការទិញ ឬទូទាត់
សេវាប្រចាំឆ្នាំ 30 ដុល្លារ


ដឹងបន្ថែម

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយប្រធានផ្នែក គ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ +855 23 225 333 សម្រាប់ព័ត៌មានបន្ថែម។ 

សម្រាប់ ខ និង លក្ខខណ្ឌ នៃការ​ប្រើប្រាស់កាត សូមចុចទីនេះ

ប័ណ្ណឥណទាន​ គឺជា​ឥណទាន​(​កម្ចី​)​ដែល​ផ្តល់​ជូន​ម្ចាស់​ប័ណ្ណ​ដើម្បី​ឲ្យ​ម្ចាស់​ប័ណ្ណ​អាច​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវាកម្ម​ និង​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ដោយ​ទូទាត់​សង​ទៅ​ធនាគារ​វិញ​យោង​ទៅ​តាម​របាយការណ៍​គណនី​ដែល​នឹង​ចេញ​ជូន​ជា​រៀង​រាល់​ខែ​តាម​រយៈ​អ៊ីមែល​។​
  • ប័ណ្ណ​ឥណ​ពន្ធ​:​ ម្ចាស់​ប័ណ្ណ​ប្រើប្រាស់​លុយ​ផ្ទាល់ខ្លួន​ ដែល​មាននៅ​ក្នុង​គណនី​ធនាគារ​របស់​ខ្លួន​ដោយ​មិន​មានការ​ប្រាក់​,​ មិន​តម្រូវ​ឲ្យ​សង​ត្រលប់​និង​គ្មាន​ការ​ផាកពិន័យ​ចំពោះ​ការ​សង​ត្រលប់​មក​វិញ​យឺត​ពេល​។​
  • ប័ណ្ណឥណទាន​:​ ម្ចាស់​ប័ណ្ណ​ប្រើប្រាស់​កម្រិត​ទឹកប្រាក់​ដែល​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ធនាគារ​ ហើយ​  តម្រូវ​ឲ្យ​សង​ត្រលប់​មក​វិញ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្រើប្រាស់​ យោង​ទៅ​តាម​របាយការណ៍​គណនី​ប័ណ្ណឥណទាន​ប្រចាំខែ​។​
  • ជា​មធ្យោបាយ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ប្រាក់​កាស​របស់​អ្នក​។​
  • អ្នក​អាច​ធ្វើការ​ដក​ប្រាក់​ ទិញ​ទំនិញ​ក្នុង​ហាង​ ឬ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ណាមួយ​ដែល​អ្នក​ត្រូវការ​ ដោយ​ប្រើប្រាស់​កម្រិត​ទឹកប្រាក់​ដែល​ផ្តល់​ដោយ​ធនាគារ​ ហើយ​ទូទាត់​សង​ត្រលប់​មក​វិញ​នៅ​ពេល​ក្រោយ​។​
  • មិន​គិតការ​ប្រាក់​ក្នុង​រយៈពេល​កំណត់​មួយ​សម្រាប់​ប្រតិបត្តិការ​ទិញ​ទំនិញ​។​
  • ទទួល​បាន​អត្រា​ការ​ប្រាក់​ពិសេស​ ពេល​ប្រើប្រាស់​គណនី​ផ្សេងៗ​របស់​អេ​ប៊ី​អេ​ ដូច​ជា​ Fixed​ Deposit,​ Saving​ ។​ល​។​ ដើម្បី​ធ្វើ​ជា​ទ្រព្យ​ធានា​។​
  • មិន​មាន​ថ្លៃ​សេវា​សម្រាប់​ប្រាក់​បុរេប្រទាន​ ដែល​ធ្វើ​ប្រតិបត្តិការ​តាម​រយៈ​ធនាគារ​ អេ​ប៊ី​អេ​ (​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​/​ប្រាក់​បុរេប្រទាន​)
  • ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ស្រប​តាម​លក្ខខណ្ឌ​ប័ណ្ណឥណទាន​។​
លោក​អ្នក​គ្រាន់តែ​អញ្ជើញ​មក​កាន់​សាខា​ធនាគារ​ អេ​ប៊ី​អេ​ ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ហើយ​ជួប​ជាមួយ​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​/​បុគ្គលិក​ផ្នែក​បម្រើសេវា​អតិថិជន​ ដែល​ពួក​គាត់​នឹង​ណែនាំ​លោក​អ្នក​អំពី​នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ ឬ​លោក​អ្នក​អាច​ទាក់ទង​មក​លេខ​ 1 800 203 203​ សម្រាប់​ព័ត៌មាន​បន្ថែម​។​
គណនី​ឥណ​ពន្ធ​របស់​ អេ​ប៊ី​អេ​ ទាំងអស់​។​​ចំណាំ​:​ សម្រាប់​គណនី​បញ្ញើ​កាលកំណត់​ដែល​បាន​បើក​តាម​រយៈ​កម្មវិធី​ ABA​ Mobile​ App​ និង​គណនី​បញ្ញើ​កាលកំណត់​ដែល​មាន​លក្ខខណ្ឌ​មិន​បន្ត​ស្វ័យប្រវត្តិ​ មិន​អាចយ​កមក​ធ្វើ​ជា​ទ្រព្យ​ធានា​បាន​ឡើយ​។​
  • បាទ​/​ចាស​ អ្នក​អាច​ធ្វើ​បាន​!
  • អ្នក​អាច​ប្រើ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​អ្នក​ដូច​ជា​ដីធ្លី​ អគារ​ ជាដើម​ ដើម្បី​ជា​ទ្រព្យ​ធានា​សម្រាប់​ប័ណ្ណឥណទាន​។​
សូម​អធ្យាស្រ័យ​ មិន​បាន​!​ បច្ចុប្បន្ន​យើងខ្ញុំ​ ផ្តល់​ជូន​ជា​រូបិយប័ណ្ណ​ដុល្លារ​តែ​ប៉ុណ្ណោះ​។​
  • អ្នក​ត្រូវ​ទូទាត់​យ៉ាង​ហោច​ណាស់​ទឹកប្រាក់​អប្បបរមា​ចាប់ពី​ថ្ងៃ​ទី​ 1​ ដល់ទី​ 15​ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ប័ណ្ណឥណទាន​។​
  • របាយការណ៍​ប័ណ្ណឥណទាន​នឹង​ត្រូវ​បាន​ផ្ញើ​ជូន​ទៅ​កាន់​អ៊ីមែល​របស់​អ្នក​នៅ​រៀង​រាល់​ដើមខែ​បន្ទាប់​។​
  • ​ដើម្បី​ការពារ​កុំ​ឲ្យ​មានការ​ផាកពិន័យ​ចំពោះ​ការ​សង​ត្រលប់​មក​វិញ​យឺត​ ឬ​ខកខាន​ក្នុង​ការ​ទូទាត់​សង​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​សង​បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ប័ណ្ណឥណទាន​ សូម​ទាក់ទង​មក​លេខ​ 098​ 203​ 222/098​ 203​ 333/098​ 203​ 111/098​ 203​ 555​ ឬ​ផ្ញើ​អ៊ីមែល​មក​កាន់​ [email protected]​ សម្រាប់​ព័ត៌មាន​បន្ថែម​។​
  • ធនាគារ​ ABA​ ក៏​បាន​ផ្តល់​មធ្យោបាយ​ទូទាត់​សង​ដ៏​ងាយស្រួល​បំផុត​មួយ​ដែល​ហៅ​ថា​ ការ​ទូទាត់​ស្វ័យប្រវត្តិ​ ដែល​អនុញ្ញាត​ឱ្យ​ធនាគារ​ទូទាត់​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​សង​របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​ពី​គណនី​ប័ណ្ណ​ឥណ​ពន្ធ​ណាមួយ​របស់​លោក​អ្នក​ លើកលែង​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​។​
  • ការ​ទូទាត់​អប្បបរមា​គឺជា​ចំនួន​ទឹកប្រាក់​ទាប​បំផុត​ដែល​អតិថិជន​ត្រូវ​ទូទាត់​សង​ដើម្បី​ចៀសវាង​ការ​ផាកពិន័យ​ចំពោះ​ការ​សង​ត្រលប់​មក​វិញ​យឺត​។​
  • ការ​ទូទាត់​អប្បបរមា​ =​ 20%​ នៃ​ចំនួន​ទឹកប្រាក់​ជំពាក់​សរុប​ ដែល​ជា​អប្បបរមា​ចំនួន​ 50USD​។​
  • ជា​គណនី​ដែល​ប្រើ​ដើម្បី​ដក​ប្រាក់​ សម្រាប់​ធ្វើ​ជា​ប្រភព​ទូទាត់​ស្វ័យប្រវត្តិ​ដល់​គណនី​ប័ណ្ណឥណទាន​របស់​អ្នក​។​
  • ការ​ទូទាត់​ស្វ័យប្រវត្តិ​ នឹង​ត្រូវធ្វើ​ឡើង​នៅ​រៀងរាល់ថ្ងៃ​ទី​15​ នៃ​ខែ​នីមួយៗ​។​
  • ការ​ទូទាត់​ស្វ័យប្រវត្តិ​ត្រូវ​បាន​ផ្តល់​ជូន​ជា​ 2​ ជម្រើស​:
i. ការ​ទូទាត់​អប្បបរមា​:​ ចំនួន​ទឹកប្រាក់​អប្បបរមា​ដែល​បាន​បង្ហាញ​នៅ​ក្នុង​របាយការណ៍​ប័ណ្ណឥណទាន​។​
ii. ការ​ទូទាត់​សរុប​:​ ចំនួន​ទឹកប្រាក់​សរុប​ដោយ​ផ្អែក​លើ​របាយការណ៍​ប័ណ្ណឥណទាន​។​
គណនី​ឥណ​ពន្ធ​របស់​ អេ​ប៊ី​អេ​ ទាំងអស់​លើកលែងតែ​គណនី​ប្រាក់​បញ្ញើ​មាន​កាលកំណត់​។​
  • ជា​រយៈពេល​ដែល​ការ​ប្រាក់​នៃ​ឥណទាន​ត្រូវ​បាន​លើកលែង​ សម្រាប់​ប្រតិបត្តិការ​ទិញ​។​
  • រយៈពេល​ដែល​ធនាគារ​ អេ​ប៊ី​អេ​ ផ្តល់​ជូន​ម្ចាស់​ប័ណ្ណឥណទាន​ដើម្បី​ទូទាត់​សង​ (15​ ថ្ងៃ​បន្ទាប់​ពី​ទទួល​របាយការណ៍​ប័ណ្ណឥណទាន​)​។​
ប្រតិបត្តិការ​ទិញ​មាន​ដូច​ជា​:
  • ទិញ​សំបុត្រ​យន្តហោះ​
  • ការ​ទូទាត់​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​ និង​ផ្សារ​ទំនើប​។​
  • កក់​សណ្ឋាគារ​ ...​ ល​។​
ប្រតិបត្តិការ​ដែល​មិន​ពាក់ព័ន្ធ​និង​ការ​ទិញ​មាន​ដូច​ជា​៖
  • ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​
  • ផ្ទេរ​ប្រាក់​ទៅ​គណនី​ អេ​ប៊ី​អេ​ ផ្សេង​ទៀត​
  • បញ្ចូល​លុយ​ទូរស័ព្ទ​តាម​រយៈ​ ផ្លែតហ្វម ABA Business/ABA​ Mobile​ App
  • បង់ប្រាក់​តាម​រយះ ផ្លែតហ្វម ABA Business/ABA​ Mobiel​ App
  • ការ​ផាកពិន័យ​ចំពោះ​ការ​សង​ត្រលប់​មក​វិញ​យឺត​
  • ការ​ប្រាក់​…….​ផ្សេងៗ​ទៀត​
  • មិន​មាន​បង់ការ​ប្រាក់​សម្រាប់​ប្រភេទ​ប្រតិបត្តិការ​ទិញ​
  • ការ​ប្រាក់​នឹង​អនុវត្ត​ចំពោះតែ​ប្រភេទ​ប្រតិបត្តិការ​ដែល​មិន​ពាក់ព័ន្ធ​ការ​ទិញ​
 អ្នក​អាច​ដក​ប្រាក់​តាម​រយៈ​ឧបករណ៍​អេ​ឡិ​ក​ត្រូ​និករ​បស់​ធនាគារ​អេ​ប៊ី​អេ​ដោយ​មិន​គិត​កម្រៃ​សេវា​នោះ​ទេ​។​
​ បាទ​/​ចាស​ គឺ​មាន​!​ ការ​ប្រាក់​ និង​កម្រៃ​សេវា​លើ​ការ​ទូទាត់​យឺត​ពេល​ នឹង​ត្រូវ​បាន​គិត​និង​កាត់​ពី​ក្នុង​គណនី​ប័ណ្ណឥណទាន​របស់​អ្នក​។​
បាទ​/​ចាស​ អ្នក​ប្ដូរ​បាន​សំគាល់​:​ អ្នក​អាច​អញ្ជើញ​ទៅ​កាន់​សាខា​របស់​ធនាគារ​អេ​ប៊ី​អេ​ណាមួយ​ក៏​បាន​ ដើម្បី​បំពេញ​ទម្រង់​បែបបទ​ស្នើ​សុំ​។​
​បាទ​/​ចាស​ អ្នក​អាច​កែ​បាន​។​​សំគាល់​:​ អ្នក​អាច​អញ្ជើញ​ទៅ​កាន់​សាខា​របស់​ធនាគារ​អេ​ប៊ី​អេ​ណាមួយ​ក៏​បាន​ ដើម្បី​បំពេញ​ទម្រង់​បែបបទ​ស្នើ​សុំ​។​
បាទ​/​ចាស​ គឺ​មាន​។​ កម្រៃ​សេវា​ប្រចាំឆ្នាំ​របស់​ប័ណ្ណឥណទាន​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ប័ណ្ណឥណទាន​របស់​លោក​អ្នក​។​
ទេ​ អ្នក​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​!​ គណនី​ប័ណ្ណឥណទាន​គឺ​តម្រូវ​ឲ្យ​ប្រើប្រាស់​ប័ណ្ណ​ផ្លា​ស្ទិ​ក​ភ្ជាប់​ជាមួយ​គណនី​ប័ណ្ណឥណទាន​។​
  • បាទ​/​ចាស​ អ្នក​អាច​ស្នើ​សុំ​បាន
  • អ្នក​គ្រាន់តែ​អញ្ជើញ​ទៅ​សាខា​ធនាគារ​អេ​ប៊ី​អេ​ណាមួយ​ក៏​បាន​ ដើម្បី​ស្នើ​សុំ​ប័ណ្ណឥណទាន​រង​។​
  • មាន​តែ​ម្ចាស់​គណនី​ប័ណ្ណឥណទាន​តែ​ប៉ុណ្ណោះ​ ដែល​អាច​ស្នើ​សុំ​ប័ណ្ណឥណទាន​រង​បាន​។​
  • អ្នក​ត្រូវ​អញ្ជើញ​ទៅ​សាខា​ធនាគារ​អេ​ប៊ី​អេ​ណាមួយ​ ដើម្បី​ស្នើ​សុំ​ប័ណ្ណ​បន្ត​ក្នុង​រយៈពេល​៣០​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ផុតកំណត់​។​
  • ប្រសិនបើ​ប័ណ្ណ​បាន​ផុតកំណត់​ ហើយ​មិន​មានការ​ស្នើ​សុំ​ប័ណ្ណ​បន្ត​ក្នុង​រយៈពេល​១​ខែ​ ដោយ​គ្មាន​ការ​ជូនដំណឹង​ ពី​ម្ចាស់​ប័ណ្ណឥណទាន​ នោះ​កម្រិត​ប័ណ្ណឥណទាន​របស់​អ្នក​នឹង​ត្រូវ​បាន​លុប​ ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ប័ណ្ណឥណទាន​។​
ប្រសិនបើ​អ្នក​មិន​ទទួល​បាន​របាយការណ៍​គណនី​ប័ណ្ណឥណទាន​ នៅ​ថ្ងៃ​ទី​១​ នៃ​ខែ​នីមួយៗ​ទេ​សូម​ទំនាក់ទំនង​មក​ធនាគារ​អេ​ប៊ី​អេ​ភ្លាមៗ​តាម​រយៈ​ 098​ 203​ 222/​ 098​ 203​ 333/098​ 203​ 111/​ 098​ 203​ 555​ ឬ​ [email protected].

គ្រប់កា​តរបស់​ ABA​ សុទ្ធតែ​ទទួល​បាន​អត្ថប្រយោជន៍​ពិសេសៗ​ទាំងនេះ

បើក​ជូន​ដោយ​ឥត​គិតថ្លៃ​


គ្រប់កា​តរបស់​យើងខ្ញុំ​ បើក​ជូន​អ្នកដោយ​
ឥត​គិតថ្លៃ​​ ដើម្បី​ឲ្យ​អ្នកមាន​ភាពងាយ
​ស្រួល​ក្នុង​ការ​ប្រើប្រាស់

ការពារ​ប្រតិបត្តិការ​ក្លែងបន្លំ


លោក​អ្នក​ទទួល​បាន​ប្រាក់​វិញ​គ្រប់​ចំនួន
​សម្រាប់ប្រតិបត្តិការ​ក្លែងបន្លំ​ ក្នុង​ករណីដែល
លោក​អ្នក​​​ប្រើ​គណនី​របស់​ខ្លួន​ដោយ​សុចរិត​ភាព

សុវត្ថិភាព​អន​ឡាញ


គ្រប់កា​តរបស់​យើងខ្ញុំ​ ត្រូវ​បានការ​ពារដោយ​
ស្រទាប់​សុវត្ថិភាព​បន្ថែម​ ដែល​ប្រើពាក្យ​
សម្ងាត់​ប្រើ​ម្ដង ​(One-Time​ Password)
ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​

ផ្នែក​បម្រើ​អតិថិជន​ 24/7


ប្រសិនបើ​​បាត់កាត​ ឬ​ត្រូវ​គេ​លួច​​
អ្នក​អាច​បិទ​កាត​នោះ​បាន​ភ្លាមៗ​ តាម
​ ABA​ Mobile ឬ​អាច​តេ​មក​យើងខ្ញុំ​បាន​គ្រប់ពេល​​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader