ផ្ទេរតាម RemitEx
ដើម្បីផ្តល់បទពិសោធកាន់តែងាយស្រួលក្នុងការផ្ញើប្រាក់ដែលមានរូបិយបណ្ណខុសៗ គ្នាទៅកាន់ប្រទេសផ្សេងៗ ធនាគារ ABA សូមធ្វើការណែនាំជូននូវសេវាផ្ទេរប្រាក់ RemitEx ដែលជាសេវាផ្ញើប្រាក់ក្នុងអត្រាថេរ ក្នុងប្រទេសមួយចំនួន។
ជាមួយសេវាផ្ទេរប្រាក់ RemitEx អ្នកអាចធ្វើការផ្ទេរប្រាក់ក្នុងអត្រាប្ដូរប្រាក់មិនប្រែប្រួល ទោះជារូបិយបណ្ណផ្ញើ ខុសពីរូបិយបណ្ណទទួលក៏ដោយ ក៏អ្នកទទួលប្រាក់បញ្ញើ មិនខាតបង់ដោយសារការចុះឡើងនៃអត្រាប្ដូរប្រាក់ដែលប្រែប្រួលក្រោយផ្ទេររួច។ ចំនួនប្រាក់ផ្ទេរ នឹងត្រូវដកចេញពីគណនីធនាគារ ABA ដោយគិតជាប្រាក់ដុល្លារ ហើយបញ្ចូលទៅក្នុងគណនីអ្នកទទួលដោយគិតជារូបិយបណ្ណតាមប្រទេសដែលអ្នកទទួលរស់នៅ។
ពី RemitEx អ្នកអាចផ្ទេរប្រាក់ទៅកាន់គ្រួសារ, មិត្តភ័ក្តិ, និងដៃគូជំនួញនៅជាង 110 ប្រទេស ជាមួយសេវាពិសេសជាទីគាប់ចិត្ត និងអត្រាប្ដូរប្រាក់ថេរ មិនប្រែប្រួល។
| ល.រ | ឈ្មោះប្រទេស | រូបិយប័ណ្ណ | ឈ្មោះរូបិយប័ណ្ណ |
| 1 | Afghanistan | AFN | Afghan afghani |
| 2 | Albania | ALL | Albanian lek |
| 3 | Algeria | DZD | Algerian dinar |
| 4 | Angola | AOA | Angolan kwanza |
| 5 | Antigua and Barbuda | XCD | East Caribbean dollar |
| 6 | Argentina | ARS | Argentine peso |
| 7 | Armenia | AMD | Armenian dram |
| 8 | Bahamas | BSD | Bahamian dollar |
| 9 | Bahrain | BHD | Bahraini dinar |
| 10 | Bangladesh | BDT | Bangladeshi taka |
| 11 | Barbados | BBD | Barbadian dollar |
| 12 | Benin | XOF | West African CFA franc |
| 13 | Bolivia | BOB | Bolivian boliviano |
| 14 | Bosnia and Herzegovina | BAM | Bosnia and Herzegovina convertible mark |
| 15 | Botswana | BWP | Botswana pula |
| 16 | Brazil | BRL | Brazilian real |
| 17 | British Overseas Territory of Bermuda | BMD | Bermudian dollar |
| 18 | Brunei | BND | Brunei dollar |
| 19 | Bulgaria | BGN | Bulgarian lev |
| 20 | Burundi | BIF | Burundian franc |
| 21 | Cameroon | XAF | Central African CFA franc |
| 22 | Cape Verde | CVE | Cape Verdean escudo |
| 23 | Chile | CLP | Chilean peso |
| 24 | Colombia | COP | Colombian peso |
| 25 | Costa Rica | CRC | Costa Rican colón |
| 26 | Croatia | HRK | Croatian kuna |
| 27 | Czech Republic | CZK | Czech koruna |
| 28 | Denmark | DKK | Danish krone |
| 29 | Djibouti | DJF | Djiboutian franc |
| 30 | Dominican Republic | DOP | Dominican peso |
| 31 | Egypt | EGP | Egyptian pound |
| 32 | Eritrea | ERN | Eritrean nakfa |
| 33 | Ethiopia | ETB | Ethiopian birr |
| 34 | Fiji | FJD | Fijian dollar |
| 35 | French Polynesia, New Caledonia and Wallis and Futuna | XPF | CFP Franc |
| 36 | Gambia | GMD | Gambian dalasi |
| 37 | Georgia | GEL | Georgian lari |
| 38 | Ghana | GHS | Ghanaian cedi |
| 39 | Guatemala | GTQ | Guatemalan quetzal |
| 40 | Guinea | GNF | Guinean franc |
| 41 | Guyana | GYD | Guyanese dollar |
| 42 | Haiti | HTG | Haitian gourde |
| 43 | Honduras | HNL | Honduran lempira |
| 44 | Hong Kong | HKD | Hong Kong dollar |
| 45 | Hungary | HUF | Hungarian forint |
| 46 | India | INR | Indian rupee |
| 47 | Indonesia | IDR | Indonesian rupiah |
| 48 | Israel | ILS | Israeli new shekel |
| 49 | Jamaica | JMD | Jamaican dollar |
| 50 | Jordan | JOD | Jordanian dinar |
| 51 | Kazakhstan | KZT | Kazakhstani tenge |
| 52 | Kenya | KES | Kenyan shilling |
| 53 | Korea, South | KRW | South Korean won |
| 54 | Kuwait | KWD | Kuwaiti dinar |
| 55 | Kyrgyzstan | KGS | Kyrgyzstani som |
| 56 | Laos | LAK | Lao kip |
| 57 | Lesotho | LSL | Lesotho loti |
| 58 | Liechtenstein | CHF | Swiss franc |
| 59 | Madagascar | MGA | Malagasy ariary |
| 60 | Malawi | MWK | Malawian kwacha |
| 61 | Malaysia | MYR | Malaysian ringgit |
| 62 | Maldives | MVR | Maldivian rufiyaa |
| 63 | Mauritius | MUR | Mauritian rupee |
| 64 | Mexico | MXN | Mexican peso |
| 65 | Mongolia | MNT | Mongolian tögrög |
| 66 | Morocco | MAD | Moroccan dirham |
| 67 | Mozambique | MZN | Mozambican metical |
| 68 | Namibia | NAD | Namibian dollar |
| 69 | Nepal | NPR | Nepalese rupee |
| 70 | Netherlands Antilles | ANG | Dutch Guilder |
| 71 | New Zealand | NZD | New Zealand dollar |
| 72 | Nicaragua | NIO | Nicaraguan córdoba |
| 73 | Nigeria | NGN | Nigerian naira |
| 74 | Norway | NOK | Norwegian krone |
| 75 | Oman | OMR | Omani rial |
| 76 | Pakistan | PKR | Pakistani rupee |
| 77 | Papua New Guinea | PGK | Papua New Guinean kina |
| 78 | Paraguay | PYG | Paraguayan guaraní |
| 79 | Peru | PEN | Peruvian sol |
| 80 | Philippines | PHP | Philippine peso |
| 81 | Poland | PLN | Polish zloty |
| 82 | Qatar | QAR | Qatari riyal |
| 83 | Romania | RON | Romanian leu |
| 84 | Russia | RUB | Russian ruble |
| 85 | Rwanda | RWF | Rwandan franc |
| 86 | Samoa | WST | Samoan tala |
| 87 | Saudi Arabia | SAR | Saudi riyal |
| 88 | Serbia | RSD | Serbian dinar |
| 89 | Seychelles | SCR | Seychellois rupee |
| 90 | Sierra Leone | SLL | Sierra Leonean leone |
| 91 | Solomon Islands | SBD | Solomon Islands dollar |
| 92 | South Africa | ZAR | South African rand |
| 93 | Sri Lanka | LKR | Sri Lankan rupee |
| 94 | Suriname | SRD | Surinamese dollar |
| 95 | Swaziland | SZL | Swazi lilangeni |
| 96 | Sweden | SEK | Swedish krona |
| 97 | Switzerland | CHF | Franc |
| 98 | Taiwan | TWD | New Taiwan dollar |
| 99 | Tanzania | TZS | Tanzanian shilling |
| 100 | Tonga | TOP | Tongan pa'anga |
| 101 | Trinidad and Tobago | TTD | Trinidad and Tobago dollar |
| 102 | Tunisia | TND | Tunisian dinar |
| 103 | Turkey | TRY | Turkish lira |
| 104 | Uganda | UGX | Ugandan shilling |
| 105 | United Arab Emirates | AED | United Arab Emirates dirham |
| 106 | Vanuatu | VUV | Vanuatu vatu |
| 107 | Zambia | ZMW | Zambian kwacha |
ចំណាំ:
- ចំនួននៃប្រតិបត្តិការ អាចមានភាពខុសគ្នាទៅតាមប្រទេសរបស់អ្នកទទួលប្រាក់។
- ជម្រើសនៃការបង់ប្រាក់នឹងត្រូវជ្រើសរើសដោយធនាគារ ABA ដោយផ្អែកលើជម្រើសនៃការបង់ប្រាក់ដែលមាននៅធនាគារដៃគូរ។
- ទឹកប្រាក់ដែលបានផ្ញើចេញនឹងត្រូវបានកាត់ចេញពីគណនីរបស់អ្នកជាប្រាក់ដុល្លារ និងបញ្ចូលទៅក្នុងធនាគាររបស់អ្នកទទួល ជារូបិយប័ណ្ណមួយក្នុងចំណោមរូបិយប័ណ្ណជាង 110+ រូបិយប័ណ្ណដែលយើងមាន។
- ថ្លៃសេវាផ្សេងៗ ដែលរួមបញ្ចូលទាំងថ្លៃសេវាកែប្រែ/លុបចោលអាចនឹងត្រូវបានគិតបញ្ចូល។
- អត្រាប្តូរប្រាក់នឹងត្រូវបានផ្តល់ជូនដោយធនាគារ ABA រៀងរាល់ព្រឹក និងមានសុពលភាព 24ម៉ោង។
- សម្រាប់រូបិយប័ណ្ណ MYR ថ្លៃសេវាជម្រើស “OUR” 30ដុល្លារ និងត្រូវបូកបន្ថែម។
ទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត ហើយបំពេញទម្រង់បែបបទផ្ទេរប្រាក់ទៅក្រៅប្រទេស។ អត្រាប្តូរប្រាក់ចុងក្រោយបំផុត នឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ព្រឹក ហើយវាមានសុពលភាព 24ម៉ោង។
សូមអានលក្ខខណ្ឌខាងក្រោមនេះដោយប្រុងប្រយ័ត្ន។ លក្ខខណ្ឌនេះគឺជា “កិច្ចព្រមព្រៀង” រវាងរូបអ្នកនិងធនាគារវឌ្ឍនៈអាស៊ីចំកាត់ “ធនាគារ” ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាផ្ទេរប្រាក់។
- អ្នកផ្ទេរបានអះអាង និងបញ្ជាក់ថារាល់ព័ត៌មាននៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់គឺត្រឹមត្រូវ និងពិតប្រាកដមែន។ ហើយធនាគារ ABA នឹងមិនទទួលខុសត្រូវរាល់ការយឺតយ៉ាវអាក់ដំណើរការ និងការដកចេញដែលបង្កឡើងដោយសារអ្នកផ្ទេរបានផ្ដល់ព័ត៌មានមិនមានភាពច្បាស់លាស់ ឬមិនត្រឹមត្រូវនៅក្នុងពាក្យស្នើសុំផ្ទេរប្រាក់។
- អ្នកផ្ទេរបានផ្ដល់សិទ្ធិឲ្យធនាគារធ្វើការដកប្រាក់ចេញពីគណនីរបស់អ្នកផ្ទេរនូវចំនួនប្រាក់រួមទាំងកម្រៃសេវាផ្សេងៗ។
- អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារនឹងអនុវត្តតាមអត្រាប្ដូរប្រាក់ក្នុងស្រុកដើម្បីធ្វើការផ្ទេរប្រាក់ជារូបិយប័ណ្ណបរទេស។
- អ្នកផ្ទេរអនុញ្ញាតឲ្យធនាគារធ្វើការពន្យារ, បង្កក ឬលុបចោលការផ្ទេរប្រាក់ប្រសិនបើធនាគារ ឬធនាគារអន្តរការី រកឃើញថាការផ្ទេរប្រាក់នោះមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬ អំពើល្មើសច្បាប់ ឬបទប្បញ្ញត្តិជាតិ ឬអន្តរជាតិ។
- អ្នកផ្ទេរធានាថាការផ្ទេរប្រាក់នេះមិនមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់នានា និង/ឬការសម្អាតប្រាក់ និង/ឬសកម្មភាពហិរញ្ញប្បទានភេរវកម្មណាមួយឡើយ។
- អ្នកផ្ទេរធានាផ្ដល់ជូននូវព័ត៌មាន និង/ឬឯកសារបន្ថែមពាក់ព័ន្ធនឹងការផ្ទេរប្រាក់ប្រសិនបើតម្រូវដោយធនាគារ។
- ធនាគារ ABA មានសិទ្ធិធ្វើការកែប្រែថ្លៃសេវាកម្ម និងកម្រៃក៏ដូចជាលក្ខខណ្ឌទាំងអស់គ្រប់ពេលវេលាដោយមិនចាំបាច់ធ្វើការជូនដំណឹងជាមុន។
- ធនាគារ ABA មានសិទ្ធិផ្ដល់ព័ត៌មាននៃការផ្ទេរប្រាក់ទៅឲ្យភាគីទីបីដែលកំណត់ដោយច្បាប់ព្រះរាជាណាចក្រកម្ពុជារួមបញ្ចូលការសម្រេចពីតុលាការការស៊ើបអង្កេត និងបទបញ្ជារបស់ធនាគារជាតិ។
- ក្នុងករណីការផ្ទេរប្រាក់ត្រូវបានបដិសេធ ឬលុបចោលធនាគារ ABA នឹងផ្ទេរប្រាក់ត្រលប់ទៅឲ្យអ្នកផ្ទេរវិញនៅពេលធនាគារ ABA ទទួលបានប្រាក់ពីធនាគារអន្តរការី។ អ្នកផ្ទេរបានយល់ និងឯកភាពថាធនាគារអន្តរការីអាចនឹងគិតថ្លៃលុបចោលការផ្ទេរ និងកម្រៃផ្សេងៗហើយអត្រាប្ដូរប្រាក់លើការទូទាត់នោះនឹងត្រូវអនុវត្តផងដែរ។
- ធនាគារមិនទទួលខុសត្រូវលើពន្ធនានា, កាតព្វកិច្ច និងការចំណាយផ្សេងៗដែលនឹងអាចកើតមាននៅប្រទេសដទៃពាក់ព័ន្ធនឹងការផ្ទេរប្រាក់នេះ។
- ដើម្បីបញ្ចប់ការផ្ទេរប្រាក់ឲ្យបានត្រឹមត្រូវធនាគារធ្វើការជ្រើសរើសធនាគារអន្តរការីដោយខ្លួនឯង។ ធនាគារអន្តរការីអាចនឹងគិតកម្រៃដែលកម្រៃនោះនឹងត្រូវដកចេញពីប្រាក់ផ្ទេរ ឬទូទាត់ពីធនាគារយើងខ្ញុំ។ ប្រសិនបើធនាគារអន្តរការីយកកម្រៃពីធនាគារយើងខ្ញុំនោះធនាគារយើងខ្ញុំនឹងដកកម្រៃនោះពីគណនីអ្នកផ្ទេរវិញ។
- ការផ្ទេរប្រាក់ដែលបានទទួលបានបន្ទាប់ពីម៉ោង 4ល្ងាច ម៉ោងនៅប្រទេសកម្ពុជានឹងត្រូវធ្វើការផ្ទេរបន្តនៅថ្ងៃធ្វើការបន្ទាប់។
- ដើម្បីកែតម្រូវ ឬលុបចោលប្រតិបត្តិការរបស់អ្នក អ្នកត្រូវតែបំពេញ និងចុះហត្ថលេខាលើទម្រង់កែប្រែ និងការលុបចោល ហើយបញ្ជូនមកសាខាធនាគារណាមួយរបស់យើងដោយផ្ទាល់។ រាល់សំណើសុំកែតម្រូវ ឬលុបចោលការទូទាត់ដែលបានទទួលតាមរយៈអុីម៉ែល ឬទូរស័ព្ទនឹងត្រូវបានបដិសេធចោល។ សំណុំទម្រង់បែបបទទាំងនេះ អាចទាញយកបាននៅលើគេហទំព័ររបស់យើង ដោយប្រើតំណរនេះ។
- ជម្រើសបង់ប្រាក់ "OUR" មានន័យថាចំនួនទឹកប្រាក់ដែលផ្ទេរនឹងត្រូវទទួលពេញលេញបានដោយគ្មានការកាត់ទុកនៅធនាគាររបស់អ្នកទទួលប្រាក់។ ប៉ុន្តែមិនមែនមិនមានការកាត់ទុកចំពោះអ្នកទទួលប្រាក់នោះទេ។ ធនាគាររបស់អ្នកទទួលប្រាក់ ក៏អាចនឹងគិតថ្លៃសេវាមួយចំនួនផងដែរ។ ធនាគារយើងមិនធានានៅការផ្ទេរប្រាក់ក្នុងចំនួនពេញលេញដល់អ្នកទទួលប្រាក់ឡើយ។
- ជម្រើសបង់ប្រាក់ "BEN" មានន័យថាថ្លៃសេវាធនាគារ និងថ្លៃសេវាធនាគារដែលត្រូវផ្ទេរនឹងត្រូវកាត់ពីចំនួនទឹកប្រាក់ដែលចង់ផ្ទេរ។ អ្នកផ្ទេរត្រូវតែយល់ច្បាស់ និងបញ្ជាក់ថាជម្រើសនេះត្រូវបានជ្រើសរើស ហើយចំនួនទឹកប្រាក់ផ្ទេរនឹងត្រូវបានកាត់ដើម្បីបង់ថ្លៃសេវា។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

