ផ្លែតហ្វម ABA Business
ផ្លែតហ្វម ABA Business ផ្តល់សេវាធនាគារអនឡាញកាន់តែលឿន ទំនើប និងសុវត្ថិភាពសម្រាប់ក្រុមហ៊ុនខ្នាតតូច និងមធ្យម ព្រមទាំងក្រុមហ៊ុនខ្នាតធំនានា ជាមួយនឹងសេវាកម្មទូលំទូលាយដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលា គ្រប់ទីកន្លែង ពីកុំព្យូទ័ររបស់អ្នក។
ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។
ជាមួយ ផ្លែតហ្វម ABA Business អ្នកអាចបង់វិក្កយបត្ររបស់ក្រុមហ៊ុនបានយ៉ាងងាយស្រួល ដំណើរការបើកប្រាក់ខែទាន់ពេលវេលា ផ្ទេរប្រាក់ទៅកាន់ភាគីផ្គត់ផ្គង់របស់អ្នកទាំងក្នុង និងក្រៅស្រុកដោយសុវត្ថិភាព ដំណើរការប្រតិបត្តិការច្រើនដំណាលគ្នា ទទួលសារជូនដំណឹងអំពីសមតុល្យគណនីរបស់អ្នក និងសេវាផ្សេងៗជាច្រើនទៀត។ ដើម្បីស្វែងយល់ពីមុខងារពិសេសៗទាំងនេះ សូមចូលទៅមើលវីដេអូណែនាំ ដែលមាននៅ ទីនេះ។
អត្ថប្រយោជន៍សំខាន់ៗ
ទិន្នន័យ ឬទឹកប្រាក់ប្រែប្រួលក្នុងគណនីភ្លាម អាចមើលឃើញភ្លាម ពីគ្រប់ទីកន្លែង
ងាយស្រួលក្នុងការភ្ជាប់ជាមួយប្រព័ន្ធ ERP / គណនេយ្យរបស់អ្នក
មានសារជូនដំណឹងទាន់ពេលវេលាអំពីសមតុល្យ និងទឹកប្រាក់ចេញចូលក្នុងគណនីរបស់អ្នក
ការផ្ដើមរៀបចំ និងការអនុញ្ញាតសំណើប្រតិបត្តិការ ដែលពាក់ព័ន្ធហិរញ្ញវត្ថុ និងមិនពាក់ព័ន្ធហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាពផ្អែកលើវិធាន និងគោលនយោបាយក្រុមហ៊ុនរបស់អ្នក
ការផ្ទៀងផ្ទាត់ថវិកាផ្ទេរចូលបានភ្លាមៗ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ និងកំហុស/ការលុបចោលផ្ទាល់ដៃនានា
ការគ្រប់គ្រងក្រុមហ៊ុនមួយ/ច្រើន
មុខងារ
ការទូទាត់ និងការប្រមូលប្រាក់
- ដំណើរការការបើកប្រាក់ខែទៅកាន់គណនីធនាគារ និង/ឬ កាបូបអេឡិកត្រូនិក
- បង់វិក្កយបត្រទៅកាន់ពាណិជ្ជករផ្សេងៗជាច្រើន រួមមាន ទឹកភ្លើង និងសំរាម អ៊ីនធឺណិត/ទូរទស្សន៍ ទូរស័ព្ទ និងសេវាជាច្រើនផ្សេងៗទៀត
- ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក
- ផ្ទេរប្រាក់ទៅកាន់ដៃគូ និងភាគីផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេស
- បង្កើតការដំណើរការការទូទាត់ជាច្រើនដំណាលគ្នា
- កំណត់ប្រតិបត្តិការតាមពេលកំណត់ដើម្បីចៀសវាងការទូទាត់យឺតយ៉ាវ
- គ្រប់គ្រងសៀវភៅមូលប្បទានបត្រ
- អាចផ្ទៀងផ្ទាត់ការទូទាត់បានភ្លាមៗ
- បង់ពន្ធគ្រប់ប្រភេទ រួមមាន ពន្ធប្រចាំខែ, ពន្ធប្រាក់ចំណូលប្រចាំឆ្នាំ, ពន្ធផ្លូវ, ពន្ធអចលនទ្រព្យ, ពន្ធសហគ្រាស, និងពន្ធផ្សេងៗទៀត។
សុវត្ថិភាព និងការគ្រប់គ្រងរដ្ឋបាល
- ឧបករណ៍កូដសុវត្ថិភាពដែលបង្កើតលេខសម្ងាត់ (PIN) ផ្ទៀងផ្ទាត់ សម្រាប់ការបង្កើត និងការអនុញ្ញាតប្រតិបត្តិការនានា
- ការអនុញ្ញាតដោយខ្លួនឯង និងស្ទួនគ្នាជាមួយដំណើរការអនុម័តច្រើនកម្រិតដើម្បីឲ្យសមនឹងតម្រូវការរបស់អ្នក
- អនុម័តប្រតិបត្តិការមួយ ឬច្រើនដំណាលគ្នា
- ទទួលបានសារជូនដំណឹងអំពីសមតុល្យ ទឹកប្រាក់ចេញចូលគណនី និងសេវាផ្សេងៗជាច្រើនទៀត
មុខងារទំនើបផ្សេងៗទៀត
- បើក គណនីបញ្ញើកាលកំណត់1
- បញ្ជូនកិច្ចសន្យាអត្រាប្តូរប្រាក់សម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេស
- គណនីនិម្មិត សម្រាប់ការផ្ទៀងផ្ទាត់យ៉ាងងាយស្រួលនូវថវិកាផ្ទេរចូល
- ប្រព័ន្ធប្រតិបត្តិការផ្ទាល់ (Host-To-Host) ដើម្បីអនុញ្ញាតឲ្យមានការដំណើរការផ្ទាល់ពីប្រព័ន្ធ ERP/ គណនេយ្យរបស់អ្នក
1 ចុចទីនេះ ដើម្បីមើលពីរបៀបបើក គណនីកាលកំណត់ តាម ផ្លែតហ្វម ABA Business។
តោះ! យើងពិភាក្សាគ្នាបន្ថែមទៀត
យើងខ្ញុំជឿជាក់លើការផ្តល់សេវាធនាគារអនឡាញដ៏ពិសេស ដែលបង្កើតឡើង សម្រាប់តម្រូវការអាជីវកម្មរបស់អ្នក។ ដើម្បីដាក់ពាក្យស្នើសុំ តាមអ៊ីនធឺណិតដោយមិនចាំបាច់ទៅសាខាធនាគារ សូមចុចប៊ូតុងខាងក្រោមហើយក្រុមការងារ របស់យើងនឹងជួយសម្រួលអ្នក។ សម្រាប់ការសាកសួរបន្ថែមអំពីសេវាកម្មនេះសូមទូរស័ព្ទមកលេខ 023 925 333 ឬអ៊ីមែលមក digitalsupport@។ ababank.com
ស្នើឥឡូវលក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។