គណនីកាលកំណត់តាម ផ្លែតហ្វម ABA Business
បើក គណនីបញ្ញើកាលកំណត់ សម្រាប់អាជីវកម្មរបស់អ្នក ដោយប្រើផ្លែតហ្វម ABA Business ដោយអនុវត្តតាមជំហានងាយៗពីការិយាល័យធ្វើការងាររបស់អ្នកក៏បានដែរ។
សូមអនុវត្តតាមជំហានទាំងនេះ ដើម្បីបើក គណនីបញ្ញើកាលកំណត់ តាមផ្លែតហ្វម ABA Business៖
- ចូលគណនីផ្លែតហ្វម ABA Business របស់អ្នក និងជ្រើសរើស សេវាធនាគារ នៅម៉ឺនុយខាង
- ចុចលើប៊ូតុង បើកគណនីបញ្ញើកាលកំណត់ រួចចុចលើប៊ូតុង បន្ត
- ជ្រើសរើសគណនីប្រភព និងរយៈពេលបញ្ញើសម្រាប់គណនីបញ្ញើកាលកំណត់
- បញ្ចូលចំនួនទឹកប្រាក់គោល1 និងជ្រើសរើស ជម្រើសបន្តឡើងវិញ2
- យល់ព្រមនឹងលក្ខខណ្ឌ
- បញ្ចូលលេខសម្ងាត់ 6 ខ្ទង់ពីឧបករណ៍បង្កើតលេខសម្ងាត់របស់អ្នក ឬ កម្មវិធី ABA DigiGuard ដើម្បីបញ្ជាក់។
1 ចំនួនអប្បបរមា គឺ 400,000 រៀល ឬ 100 ដុល្លារអាមេរិក។
2 ប្រសិនបើអ្នកជ្រើសរើសបន្តឡើងវិញដោយស្វ័យប្រវត្តិលើចំនួនទឹកប្រាក់គោលនៅពេលដល់កាលកំណត់នោះ សូមជ្រើសរើសគណនីដែលចំនួនទឹកប្រាក់នៃការប្រាក់ត្រូវផ្ទេរទៅ។