សេវារក្សាសុវត្ថិភាព ABA Escrow
មិនថាអ្នកជា រូបវន្ដបុគ្គល ឬជាអាជីវកម្ម, ដែលទិញ ឬលក់ដីធ្លី, អចលនទ្រព្យ, ភាគហ៊ុន ឬកាន់កាប់/ផ្ទេរកម្មសិទ្ធិ សុទ្ធតែអាចជួបហានិភ័យទាំងអស់។ លោកអ្នកអាចនឹងបារម្ភអំពីការក្លែងបន្លំ, ការផ្ទេរកម្មសិទ្ធិ និងភាពគួរទុកចិត្តបានរបស់ភាគីម្ខាងទៀត។ ចំណុចទាំងនេះ សេវាសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុករបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Escrow Service) អាចជួយលោកអ្នកបាន – ជាមធ្យោបាយជាទីទុកចិត្ត និងមានសុវត្ថិភាពបំផុត សម្រាប់ទាំងអ្នកលក់ និងអ្នកទិញ ដែលត្រូវធ្វើប្រតិបត្តិការ។
របៀបដំណើរការ
សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុករបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Escrow Service) ដំណើរការតាម ៣ ជំហាន ខាងក្រោម៖
- អ្នកទិញ និងអ្នកលក់ ព្រមព្រៀងតាមលក្ខខណ្ឌនៃប្រតិបត្តិការ។
- អ្នកទិញផ្ទេរប្រាក់ ចូលទៅគណនី Escrow នៅ ABA ។
- ទឹកប្រាក់ក្នុងគណនីខាងលើ នឹងផ្ទេរទៅឲ្យអ្នកលក់ បន្ទាប់ពី អ្នកទិញ និងអ្នកលក់បានបំពេញកាតព្វកិច្ចរួចរាល់ តាមលក្ខខណ្ឌដែលបានព្រមព្រៀង។
ហេតុអ្វីត្រូវជ្រើសរើស សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុករបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Escrow Service)
ទំនុកចិត្ត៖ យើងខ្ញុំ គឺជាប្រតិបត្តិករបរធនបាល ដែលទទួលបានអាជ្ញាប័ណ្ណស្របតាមច្បាប់ និងជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា1 ដែលមានភាគហ៊ុនិកដ៏រឹងមាំ នោះគឺធនាគារជាតិកាណាដា។ ដូច្នេះ លោកអ្នកនឹងទទួលបានសុវត្ថិភាពផ្លូវចិត្ត នៅពេលធ្វើប្រតិបត្តិការដែលមានទំហំទឹកប្រាក់ច្រើន ជាមួយដៃគូរបស់លោកអ្នក។
1 ABA ជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។
ភាពបត់បែន៖ យើងខ្ញុំអាចសម្រួលតាមតម្រូវការរបស់លោកអ្នក ដើម្បីធានាថាប្រតិបត្តិការរបស់លោកអ្នក ត្រូវបានបញ្ចប់ដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
ឧទាហរណ៍នៃហានិភ័យនានាដែលសេវាកម្មរក្សាសុវត្ថិភាព ឬ សេវារក្សាទុករបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Escrow Service) អាចជួយការពារលោកអ្នក
- ការមិនទទួលបានការទូទាត់សម្រាប់ការលក់អចលនទ្រព្យ៖ ប្រសិនបើអ្នក ជាអ្នកលក់ អ្នកអាចនឹងបារម្ភ ខ្លាចមិនបានទទួលប្រាក់ទូទាត់ ថ្លៃអចលនទ្រព្យដែលបានលក់។ ជាមួយសេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុករបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Escrow Service) អ្នកទិញ ត្រូវដាក់ប្រាក់ចូលទៅគណនី Escrow ហើយប្រាក់នោះនឹងបញ្ចេញទៅឲ្យលោកអ្នកដែលជាអ្នកលក់ភ្លាមៗ បន្ទាប់ពីកិច្ចព្រមព្រៀងទិញ-លក់ទាំងអស់ ត្រូវបានបំពេញរួចរាល់ស្របតាមលក្ខខណ្ឌ។ សេវាកម្មនេះ ការពារលោកអ្នកពីហានិភ័យនៃការលក់មិនទទួលបានប្រាក់ទូទាត់។
- ការផ្ទេរប្លង់កម្មសិទ្ធិ៖ ប្រសិនបើលោកអ្នក ជាអ្នកទិញអចលនទ្រព្យ លោកអ្នកអាចនឹងបារម្ភពីការផ្ទេរកម្មសិទ្ធិនៃអចលនវត្ថុមកក្រោមឈ្មោះរបស់លោកអ្នក ។ សេវាកម្មនេះ ការពារអ្នកពីហានិភ័យដែលអ្នកលក់ មិនប្រគល់ឯកសារប្លង់កម្មសិទ្ធិ ឬការប្រគល់ដោយមិនត្រឹមត្រូវ។
- ការទិញ/លក់ភាគហ៊ុន៖ សេវាកម្មរក្សាសុវត្ថិភាព ឬ សេវារក្សាទុករបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA Escrow Service)ធានាថា អ្នកលក់នឹងទទួលបានប្រាក់ពីភាគហ៊ុនដែលបានលក់ ហើយអ្នកទិញទទួលបានភាគហ៊ុនដែលពួកគេបានទិញ។ ABA នឹងរក្សាទុកទឹកប្រាក់ទិញ រហូតដល់លក្ខខណ្ឌជាក់លាក់ត្រូវបានបំពេញរួចរាល់ ដូចជា ការផ្ទេរកម្មសិទ្ធិភាគហ៊ុន បញ្ជាក់ពីភាពត្រឹមត្រូវ និងពិតប្រាកដ និងផ្ទៀងផ្ទាត់ថា មិនមានបំណុល ឬមានបន្ទុកណាមួយពាក់ព័ន្ធលើភាគហ៊ុននោះទេ។
ខ និងលក្ខខណ្ឌ
លក្ខខណ្ឌសម្រាប់អ្នកលក់ & អ្នកទិញ | រូបវន្ដបុគ្គល
នីតិបុគ្គល
|
រូបិយប័ណ្ណ | ដុល្លារ ឬ រៀល |
រយៈពេលដាក់ប្រាក់ ឬឯកសារចូលគណនី Escrow | រហូតដល់ 12 ខែ |
លក្ខណៈនៃប្រតិបត្តិការ |
|
ថ្លៃសេវា | 0.20% នៃតម្លៃគិតជាទឹកប្រាក់ក្នុងគណនី Escrow or ទាបបំផុត USD 800 (យកមួយណាដែលមានតម្លៃខ្ពស់ជាង) |
ឯកសារតម្រូវ | រូបវន្ដបុគ្គល
នីតិបុគ្គល
|
លក្ខខណ្ឌផ្សេងៗ | មេធាវីធ្វើជាសាក្សីលើហត្ថលេខារបស់អ្នកទិញ និងអ្នកលក់ (ក្នុងករណីភាគច្រើន មេធាវីត្រូវបានចាត់តាំងដោយអ្នកទិញ និងអ្នកលក់) |
ធនាគារ ABA តាមឆន្ទានុសិទ្ធិរបស់ខ្លួន អាចកែប្រែខ និងលក្ខខណ្ឌសេវាកម្ម Escrow ខាងលើ ក្នុងពេលណាមួយ ដោយមិនជម្រាបដំណឹងជាមុនឡើយ។
សម្រាប់ព័ត៌មានបន្ថែមលើការប្រើប្រាស់សេវាកម្ម Escrow ពីធនាគារ ABA សូមទាក់ទងមកលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា) ឬតាមអ៊ីមែល info@។ ababank.com
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។