កាតឥណពន្ធ

ប្រសិនបើ​លោក​អ្នក​ចង់បាន​មធ្យោបាយ​ ដែល​អាច​ប្រើប្រាស់​ទឹកប្រាក់​របស់​ខ្លួន​ភ្លាមៗ​ ហើយ​អាច​រីករាយ​ក្នុង​ការ​ទូទាត់​ដោយ​មិន​បារម្ភ​ពី​ការ​ប្រាក់​ និង​ការ​ពិន័យ​ពី​ទូទាត់​ត្រលប់មកវិញ​យឺតយ៉ាវ​ នោះ​កាត​ឥណ​ពន្ធ​ធនាគារ​ ABA​ ជា​ជម្រើស​ដ៏​សម​ស្រប​បំផុត​។

ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។

កាត​ឥណ​ពន្ធ​ Visa,​ Mastercard​, កាត​ Union​Pay​ International​ (UPI) ឬ​ កាត CSS ត្រូវ​បាន​បើក​ជូន​ដោយ​ឥត​គិតថ្លៃ​។​ លោក​អ្នក​អាច​ប្រើប្រាស់​កាត​ឥណ​ពន្ធ​នេះ​ ដើម្បី​ដក​ប្រាក់​ពី​ ATM​ ទាំង​ក្នុង​និង​ក្រៅប្រទេស​ នៅ​ជុំវិញ​ពិភពលោក​ ជាមួយ​ការ​ទិញ​អីវ៉ាន់​ប្រចាំ​ថ្ងៃ​ ដែល​ទឹកប្រាក់​ទាំងនោះ​ នឹង​ត្រូវ​កាត់​ចេញពី​គណនី​របស់​លោក​អ្នក​ដោយ​ផ្ទាល់​។​ លោក​អ្នក​អាច​គ្រប់​គ្រង់​កម្រិត​ទឹកប្រាក់​ដែល​អាច​ដក​បាន​ ព្រមទាំង​អាច​ភ្ជាប់​កាត​ច្រើន​ទៅ​កាន់​គណនី​តែ​មួយ​របស់​លោក​អ្នកផង​ដែរ​។

កាត​ឥណ​ពន្ធ​អន្តរជាតិ​របស់​យើង​ ភ្ជាប់​មក​ជាមួយ​លេខ​សុវត្ថិភាព​ CVV​ 3​ខ្ទង់​ នៅ​ផ្នែក​ខាងក្រោយ​កាត​ ហើយ​អាច​ប្រើប្រាស់​ដើម្បី​ទិញ​អីវ៉ាន់​អន​ឡាញ​តាម​បណ្តា​វិ​ប​សាយ​ច្រើន​ (​មាន​ដូច​ជា​៖​ eBay,​ PayPal,​ AliExpress​ ។​ល​។​)​ បាន​យ៉ាង​ងាយស្រួល​ និង​មាន​សុវត្ថិភាព​។​ បន្ថែម​លើ​នេះ​ទៅ​ទៀត​ យើង​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ 3D-Secure​ ដែល​វា​ជួយ​បន្ថែម​កម្រិត​សុវត្ថិភាព​កាន់តែ​ខ្ពស់​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​លួច​ចាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កាត​។

​នៅ​ ABA​ យើង​មាន​កាត​គ្រប់​ប្រភេទ​តាម​តម្រូវការ​របស់​លោក​អ្នក​!

កាត​ Classic

ចូល​ទៅ​កាន់​គណនី​របស់លោក​អ្នក​បាន​ភ្លាមៗ​ រាល់ពេល​ដែល​លោក​អ្នក​ត្រូវការ​ ជាមួយ​កាត​ឥណ​ពន្ធ​ ក្លា​សី​ក​ ABA។

កាត Visa Classic

​រីករាយ​ជាមួយ​ការ​ទូទាត់​ដែល​ពេញ​ដោយ​ភាព​
បន់​បែន ​និង​ភាព​ងាយស្រួល​ទូ​ទាំង​ពិភពលោក​
សេវាប្រចាំឆ្នាំ 5 ដុល្លារ


ដឹងបន្ថែម

កាត Mastercard Standard

ការ​ទូទាត់​ដ៏​លឿន​រហ័ស​ មាន​សុវត្ថិភាព​ខ្ពស់
ស្រប​តាម​ជីវិត​ដ៏​រស់​រវើក​របស់​លោក​អ្នក
សេវាប្រចាំឆ្នាំ 5 ដុល្លារ


ដឹងបន្ថែម

កាត UnionPay ​Classic

មធ្យោបាយ​ឆ្លាត​វៃ​ ដើម្បី​បន្ថែម​​
អត្ថប្រយោជន៍ និង​ឯកសិទ្ធិ​ដោយឡែក
សេវាប្រចាំឆ្នាំ 5 ដុល្លារ


ដឹងបន្ថែម

កាត ABA CSS

ប្រើប្រាស់បណ្តាញ ATM ដ៏ធំនៅកម្ពុជា
ប្រកបដោយភាពងាយស្រួល និងបត់បែន
សេវាប្រចាំឆ្នាំ 3 ដុល្លារ


ដឹងបន្ថែម

កាត​ Platinum

កាត ABA Platinum នាំមកជូនអ្នកនូវឯកសិទ្ធិដ៏អស្ចារ្យជាច្រើន ដែលនឹងធ្វើឲ្យរបៀបរស់នៅរបស់អ្នកកាន់តែសម្បូរបែប។ ដើម្បីមើលបញ្ជីពេញលេញនៃការផ្តល់ជូន និងអត្ថប្រយោជន៍ចុងក្រោយបំផុត ពីដៃគូអន្តរជាតិនិងក្នុងស្រុករបស់យើង សូមចុច ត្រង់នេះ

Visa Platinum

រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ផ្តាច់មុខ ដែល​
​ធ្វើឲ្យ​ជីវិត​លោក​អ្នក​លេចធ្លោ​ឈានមុខ​គេ
សេវាប្រចាំឆ្នាំ 150 ដុល្លារ


ដឹងបន្ថែម

Visa Platinum Lite

ជម្រើស​សម​ស្រប​ ដែល​ទទួល
​បានការ​រស់នៅ​បែប​ស៊ី​វិ​ល័យ
សេវាប្រចាំឆ្នាំ 20 ដុល្លារ


ដឹងបន្ថែម

Mastercard Platinum

ជួយ​ឲ្យ​លោក​អ្នក​ទទួល​បាន​ឯកសិទ្ធិ
ក្នុង​ការ​ចាយវាយ​ជុំវិញ​ពិភពលោក
សេវាប្រចាំឆ្នាំ 20 ដុល្លារ


ដឹងបន្ថែម

Mastercard Platinum Lite

រីករាយ​នឹង​​​ជីវិតស៊ីវីល័យ​
ជាមួយសេវាសមរម្យ
សេវាប្រចាំឆ្នាំ 20 ដុល្លារ


ដឹងបន្ថែម

UnionPay Platinum

ទទួល​​សេវា​កម្រិត​ផ្លា​ទី​នឹម​ និង​សិទ្ធិ
ចូល ​Airport lounges 700+​កន្លែង
សេវាប្រចាំឆ្នាំ 50 ដុល្លារ


ដឹងបន្ថែម

 

 

កាត​និម្មិត

ប្រសិនបើ​លោក​អ្នក​ចង់​ទិញ​អីវ៉ាន់​អន​ឡាញ​ ហើយ​មិន​ចង់​បញ្ចេញ​ព័ត៌មាន​កាត​ឥណ​ពន្ធ​តាម​អន​ឡាញ​ លោក​អ្នក​អាច​បើក​កាត​និម្មិត​ Mastercard​,​ Visa ឬ UnionPay​ បាន​ដោយ​ឥត​គិតថ្លៃ​។​ កាត​និម្មិត​នេះ​ នឹង​ជួយ​ឲ្យ​ការ​ទិញ​អីវ៉ាន់​អន​ឡាញ​របស់​លោក​អ្នកមាន​ភាព​ងាយស្រួល​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កាត​និម្មិត ដើម្បី​ជ្រាប​ព័ត៌មាន​បន្ថែម​។

កាត​និម្មិត​ Visa

បើក​កាត​ដោយ​ខ្លួនឯង​បាន​ភ្លាមៗ ហើយ
​ទិញ​អីវ៉ាន់​អន​ឡាញ​បាន​គ្រប់ពេលវេលា


ដឹងបន្ថែម

កាត​និម្មិត​ Mastercard

គ្រាន់តែ​ចុច​ពីរ​បី​គ្លី​ក​ ​ទទួល​បាន​កាត​ភ្លាមៗ
ហើយ​អាច​ទិញ​អីវ៉ាន់​អន​ឡាញ​បាន​ភ្លែត


ដឹងបន្ថែម

កាតនិម្មិត UnionPay

បេីកកាតថ្មីបានភ្លាមៗ
ទិញអីវ៉ាន់អនឡាញបានថ្ងៃនេះ


ដឹងបន្ថែម

គ្រប់កា​តរបស់​ ABA​ សុទ្ធតែ​ទទួល​បាន​អត្ថប្រយោជន៍​ពិសេសៗ​ទាំងនេះ

បើក​ជូន​ដោយ​ឥត​គិតថ្លៃ​


គ្រប់កា​តរបស់​យើងខ្ញុំ​ បើក​ជូន​អ្នកដោយ​
ឥត​គិតថ្លៃ​​ ដើម្បី​ឲ្យ​អ្នកមាន​ភាពងាយ
​ស្រួល​ក្នុង​ការ​ប្រើប្រាស់

ការពារ​ប្រតិបត្តិការ​ក្លែងបន្លំ


លោក​អ្នក​ទទួល​បាន​ប្រាក់​វិញ​គ្រប់​ចំនួន
​សម្រាប់ប្រតិបត្តិការ​ក្លែងបន្លំ​ ក្នុង​ករណីដែល
លោក​អ្នក​​​ប្រើ​គណនី​របស់​ខ្លួន​ដោយ​សុចរិត​ភាព

សុវត្ថិភាព​អន​ឡាញ


គ្រប់កា​តរបស់​យើងខ្ញុំ​ ត្រូវ​បានការ​ពារដោយ​
ស្រទាប់​សុវត្ថិភាព​បន្ថែម​ ដែល​ប្រើពាក្យ​
សម្ងាត់​ប្រើ​ម្ដង ​(One-Time​ Password)
ដើម្បី​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​អ្នក​

ផ្នែក​បម្រើ​អតិថិជន​ 24/7


ប្រសិនបើ​​បាត់កាត​ ឬ​ត្រូវ​គេ​លួច​​
អ្នក​អាច​បិទ​កាត​នោះ​បាន​ភ្លាមៗ​ តាម
​ ABA​ Mobile ឬ​អាច​តេ​មក​យើងខ្ញុំ​បាន​គ្រប់ពេល​​

មិនទាន់មានកាត ABA មែនទេ? មើលពី របៀបបើកកាតប្លាស្ទិក នៅក្នុង កម្មវិធី ABA Mobile - ធនាគារ នឹងដឹកជូនលោកអ្នកដល់ទីកន្លែង ឬ លោកអ្នកអាចអញ្ជើញទៅកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីឲ្យបុគ្គលិកផ្នែកទំនាក់ទំនងរបស់យើងខ្ញុំ ជម្រាបជូនលោកអ្នក ពីវិធីស្នើសុំ។ សម្រាប់ព័ត៌មានបន្ថែម សូមទូរស័ព្ទមកលេខ ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203+855 98 203 333

សម្រាប់ ខ និង លក្ខខណ្ឌ នៃការ​ប្រើប្រាស់កាត សូមចុចទីនេះ

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader