កាតឥណពន្ធ UnionPay Platinum

កាតឥណពន្ធ ABA UnionPay Platinum ល្អបំផុតសម្រាប់ការធ្វើដំណើរក្រៅប្រទេស និងការទិញ/ទូទាត់អនឡាញ ដោយម្ចាស់កាតអាចទូទាត់ដោយផ្ទាល់ពីគណនី ដោយមិនចាំបាច់ប្រើសាច់ប្រាក់ ឬ មូលប្បទានបត្រ។

អត្ថប្រយោជន៍របស់កាត

  • ចូលសម្រាកឥតគិតថ្លៃនៅបន្ទប់រង់ចាំពិសេសនៅព្រលានយន្ដហោះភ្នំពេញ និងនៅតាមអាកាសយានដ្ឋានអន្ដរជាតិជុំវិញពិភពលោក ចំនួន 6ដង ក្នុងមួយឆ្នាំ តាមកម្មវិធី Dragonpass*។ ចុចទីនេះដើម្បីមើលរបៀបណែនាំ
  • បានលុយវិញ 1% លើរាល់ប្រតិបត្តិការនៅប្រទេសចិន រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026។ សម្រាប់រាល់ប្រតិបត្តិការជាមួយម៉ាស៊ីនទូទាត់ POS និង E-commerce ដោយប្រើកាត ABA UnionPay ។
  • *បើកដំណើរការសមាជិកភាពឡើងវិញ៖ ប្រសិនបើលោកអ្នក ជាម្ចាស់កាតឥណពន្ធ UnionPay Platinum ហើយបានចុះឈ្មោះសម្រាប់ DragonPass រួច លោកអ្នកគ្រាន់តែបើកចូលកម្មវិធី DragonPass ចុចលើ Membership បន្ទាប់មក Add Membership ហើយធ្វើតាមការណែនាំពីជំហានទី 8 ក្នុងរបៀបណែនាំនេះ ហើយចុច Switch Membership ដើម្បីបើកដំណើរការសមាជិកភាពរបស់លោកអ្នក។ បន្ទាប់ពីបើករួច លោកអ្នកអាចរីករាយជាមួយអត្ថប្រយោជន៍ល្អៗដែលបានផ្ដល់ជូន។
    ប្រសិនបើលោកអ្នកមិនទាន់បានចុះឈ្មោះបើកគណនី DragonPass ទេ សូមអនុវត្តតាមគោលការណ៍ណែនាំសម្រាប់ការចុះឈ្មោះ។ សូមទាក់ទងទៅកាន់ក្រុមការងារ ABA ដើម្បីទទួលបានការជួយគាំទ្រលើការបើកដំណើរការ។
ការចេញកាតថ្មី/កាតផុតកំណត់ឥតគិតថ្លៃ
ថ្លៃសេវាប្រចាំឆ្នាំសម្រាប់កាតថ្មីដំបូង50 ដុល្លារ
រយៈពេលផុតកំណត់5 ឆ្នាំ
ការដកប្រាក់នៅតាម POS/ATM របស់ ABAឥតគិតថ្លៃ
ការដកប្រាក់ក្នុង និងក្រៅស្រុកតាម ATM/POS ធនាគារផ្សេង2% នៃចំនួនដែលបានដក, តិចបំផុត 5 ដុល្លារ
ទិញ/ដកប្រាក់ ក្រៅពីដុល្លារអាមេរិក (លើកលែងប្រាក់រៀល)2% សម្រាប់ការប្ដូររូបិយប័ណ្ណ
ការសងត្រលប់ ជារូបិយប័ណ្ណណាមួយ ក្រៅពីដុល្លារអាមេរិក (លើកលែងប្រាក់រៀល)1% សម្រាប់ការប្ដូររូបិយប័ណ្ណ
ធ្វើប្រតិបត្តិការបរាជ័យតាម POS/ATM របស់ ABA និងធនាគារផ្សេងឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារ ABAឥតគិតថ្លៃ
ពិនិត្យទឹកប្រាក់នៅតាម ATM/POS ធនាគារផ្សេង0.5 ដុល្លារ
ចេញលេខសម្ងាត់ថ្មីឥតគិតថ្លៃ
ការដូរកាតថ្មី10 ដុល្លារ
ជាប់កាតក្នុង ATM/POS ធនាគារផ្សេង (ខុសលេខសម្ងាត់ ឬផុតកំណត់)ឥតគិតថ្លៃ
ការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)10,000 ដុល្លារ
ការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)10,000 ដុល្លារ
ប្រតិបត្តិការដកប្រាក់ច្រើនបំផុត (ក្នុងមួយថ្ងៃ)10
ប្រតិបត្តិការទិញច្រើនបំផុត (ក្នុងមួយថ្ងៃ)10
ចូលសម្រាកឥតគិតថ្លៃក្នុងបន្ទប់រង់ចាំពិសេស នៅព្រលានយន្តហោះជាង 70០ ​កន្លែង ទូទាំងពិភពលោក6 ដង/ឆ្នាំ

របៀប​ស្នើ​សុំ​បើក​កាត​ឥណ​ពន្ធ​ប្លា​ស្ទិ​ក​ក្នុង​កម្មវិធី​ ABA​ Mobile

  • បើកអេប ABA Mobile
  • ចុច​លើ​ប៊ូ​តុង​ កាត​ នៅ​លើ​អេ​ក្រង់​ដើម​
  • ចុច​លើ​ កាត​ឥណ​ពន្ធ
  • ជ្រើសរើស​ កាត​ UnionPay Platinum
  • ជ្រើសរើស​ គណនី​ប្រាក់​ដុល្លារណាមួយ​ ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​កាត​
  • ជ្រើសរើស​ ជម្រើស​ទទួល​កាត​ថ្មី​
  • បញ្ជាក់​ការ​ស្នើ​សុំ​ជាមួយ​លេខ​កូដ​ PIN​ ​ ABA​ Mobile​ របស់​អ្នក​។

​ត្រូវការ​ជំនួយ​?

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203។​

សម្រាប់ ខ និង លក្ខខណ្ឌ នៃការ​ប្រើប្រាស់កាត សូមចុចទីនេះ។