ផ្ទេរពី ABA ទៅ បាគង

ធនាគារ ABA គឺជាសមាជិកនៃប្រព័ន្ធទូទាត់តាមទូរស័ព្ទចល័តបាគងដែលផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ ស្ថិតក្រោមសមាជិកភាពនេះអតិថិជនរបស់ធនាគារ ABA អាចផ្ញើ និងទទួលប្រាក់រវាងកម្មវិធីទូរស័ព្ទដៃ ABA និងកម្មវិធីទូរស័ព្ទដៃបាគង ផ្ទេរប្រាក់ទៅកាន់ធនាគារក្នុងស្រុក (សមាជិកបាគង) ព្រមទាំងអាចប្រើកូដ QR ដើម្បីទទួល និងទូទាត់ប្រាក់សម្រាប់ផលិតផល និងសេវាកម្មផ្សេងៗ។

របៀបផ្ញើប្រាក់ទៅធនាគារក្នុងស្រុកតាមរយៈបាគងនៅក្នុងកម្មវិធីទូរស័ព្ទដៃ ABA

 • បើកកម្មវិធី ABA Mobile ហើយចុចលើប៊ូតុង ផ្ទេរប្រាក់
 • ជ្រើសយក ផ្ទេរប្រាក់ ទៅ ធនាគារក្នុងស្រុក - បាគង
 • ចុចយកគណនី ABA ដើម្បីធ្វើការផ្ទេរប្រាក់ចេញ
 • ជ្រើសយកធនាគារអ្នកទទួលប្រាក់ និង បញ្ចូលលេខគណនីរបស់អ្នកទទួល
 • ជ្រើសរើសយកប្រាក់រៀល ឬដុល្លារអាមេរិកជារូបិយប័ណ្ណនៃការផ្ទេរប្រាក់
 • បញ្ចូលចំនួនទឹកប្រាក់ ហើយបញ្ជាក់ពីប្រតិបត្តិការជាមួយលេខសម្ងាត់នៃគណនី ABA របស់អ្នក។
ព័ត៌មានបន្ថែម
 • អតិថិជន ABA អាចផ្ញើប្រាក់ទៅធនាគារផ្សេងៗទៀត (សមាជិកបាគង) រហូតដល់ 200,000,000 រៀល / 50,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ។
 • អតិថិជន ABA អាចទទួលប្រាក់ពីធនាគារផ្សេងៗទៀត (សមាជិកបាគង) រហូតដល់ 200,000,000 រៀល / 50,000 ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ។
 • ការផ្ទេរប្រាក់ចូលទាំងអស់ពីធនាគារផ្សេងៗទៀត (សមាជិកបាគង) មិនគិតថ្លៃសេវាទេ។

​របៀប​ផ្ញើ​ប្រាក់​ទៅ​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ​ ABA1

 • បើក​កម្មវិធី​​ ABA​ Mobile ហើយ​ចុច​លើ​ប៊ូ​តុង​ ផ្ទេរ​ប្រាក់​
 • ជ្រើស​យក​ ផ្ទេរ​ប្រាក់​ ទៅ​ គណនីបាគង​
 • ចុច​យក​គណនី​ ABA​ ដើម្បី​ធ្វើការ​ផ្ទេរ​ប្រាក់​ចេញ​
 • បញ្ចូល​លេខ​គណនី​បាគង​របស់​អ្នក​ទទួល​
 • ​ជ្រើសរើស​យក​ប្រាក់​រៀល​ ឬ​ដុល្លារ​អា​មេ​រិ​ក​ជា​រូបិយប័ណ្ណ​នៃ​ការ​ផ្ទេរ​ប្រាក់​
 • បញ្ចូល​ចំនួន​ទឹកប្រាក់​2​ ហើយ​បញ្ជាក់​ពី​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​នៃ​គណនី​ ABA​ របស់​អ្នក​។​

1 អ្នកប្រើប្រាស់ត្រូវមានគណនី ABA ហើយជ្រើសរើសធនាគារ ABA ជាធនាគារដើម ក្នុងកំឡុងពេលចុះឈ្មោះនៅក្នុងកម្មវិធីបាគង។​
2 សមតុល្យកាបូបអេឡិកត្រូនិកបាគងមិនត្រូវលើសពី 10,000,000 រៀល ឬ 2,500 ដុល្លារអាមេរិកឡើយ។

​ថ្លៃ​សេវា​

​រូបិយប័ណ្ណចំនួន​​ថ្លៃ​សេវា​
ប្រាក់​រៀល4,000 - 200,000មិនគិតថ្លៃ
200,100 - 2,000,0002,000
2,000,100 - 4,000,0004,000
ប្រាក់ដុល្លារ1 - 50មិនគិតថ្លៃ
50.01 - 5000.5
500.01 - 1,0001.00

ការកំណត់

​រូបិយប័ណ្ណកំណត់​/​ថ្ងៃ​កំណត់​/​ខែ
ប្រាក់​រៀល10,000,00080,000,000
ប្រាក់ដុល្លារ2,50020,000

កំណត់ចំណាំ​៖

1.ចំនួនកំណត់នៃការប្រតិបត្តិការមួយលើកគឺ 4,000,000 រៀល ឬ 1,000 ដុល្លារអាមេរិក។
2.ការផ្ទេរប្រាក់ឆ្លងរូបិយប័ណ្ណ មិនត្រូវបានអនុញ្ញាតឡើយ ដូច្នេះរូបិយប័ណ្ណនៃប្រាក់ផ្ទេរ និងរូបិយប័ណ្ណគណនីត្រូវដូចគ្នា។

​របៀប​ទទួល​ប្រាក់​ពី​កាបូប​អេ​ឡិ​ក​ត្រូ​និក​បាគង​ទៅ​គណនី​ ABA៖

 • ​​បើក​កម្មវិធី​ ​បាគង​ ហើយ​ចុច​លើ​ប៊ូ​តុង​ ដាក់ប្រាក់​
 • ជ្រើស​យក​ ធនាគារ​វឌ្ឍនៈ​ អាស៊ី​ ចំកាត់​ (ABA​ Bank)
 • បញ្ចូល​លេខ​គណនី​ ABA​ របស់​អ្នក​បញ្ចូល​ចំនួន​ទឹកប្រាក់​ដែល​អ្នក​ចង់​ផ្ទេរ​
 • បញ្ជាក់​ពី​ប្រតិបត្តិការ​ជាមួយ​លេខ​សម្ងាត់​នៃ​គណនី​បាគង​របស់​អ្នក​។​

​កំណត់ចំណាំ​៖

1. ការ​ផ្ទេរ​ប្រាក់​ពី​កាបូប​អេ​ឡិកត្រូនិក​បាគង​ទៅ​គណនី​ ABA​ គឺ​មិន​គិតថ្លៃ​សេវា​ឡើយ​។​
​​2. ការ​ផ្ទេរ​ប្រាក់​ឆ្លង​រូបិយប័ណ្ណ​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​ដូច្នេះ​រូបិយប័ណ្ណ​ផ្ទេរ​ប្រាក់​និង​រូបិយប័ណ្ណ​គណនី​ត្រូវ​ដូច​គ្នា​។​

វិធី​ដាក់​ និង​ដក​ប្រាក់

​អ្នក​ប្រើប្រាស់​កម្មវិធី​បាគង​អាច​ចូល​ទៅ​កាន់​ ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល​​ របស់​ធនាគារ​ ABA​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​សីហ​នុ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ប្រាក់​ ឬ​ដក​ប្រាក់​ ពី​កាបូប​អេ​ឡិកត្រូ​និក​បាគង​របស់​អ្នក​ដោយ​គិតថ្លៃ​សេវា​ដូច​ខាងក្រោម​៖

​ការ​ដាក់​ប្រាក់​ទៅ​ក្នុង​កាបូប​អេ​ឡិកត្រូ​និក​បាគង​

រូបិយប័ណ្ណចំនួន​ប្រាក់​ដាក់​ក្នុង​មួយ​លើក​​ថ្លៃ​សេវា​
រៀល​​0​ –​ 1,996,000​2,000
​2,000,000​ –​ 5,996,000​4,000
​​6,000,000​ –​ 10,000,000​6,000
​ដុល្លារ​0​ -​ 4990.50
​500​ -​ 1,499​1.00
1,500​ -​ 2,5001.50

​ការ​ដក​ប្រាក់​ពី​ក្នុង​កាបូប​អេ​ឡិក​ត្រូ​និក​បាគង​

​រូបិយប័ណ្ណចំនួន​ប្រាក់ដក​ក្នុង​មួយ​លើក​​ថ្លៃ​សេវា​
រៀល​​​0​ -​ 2,000,0002,000
​ដុល្លារ​​0​ -​ 500​​​​0.50

ដោនឡូតកម្មវិធី

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

    

​លក្ខខណ្ឌ​

​សេវាកម្ម​នេះ​មាន​លក្ខខណ្ឌ​ សូម​ចុច​ ត្រង់នេះ​​។​ ដើម្បី​អាន​ឯកសារ​ PDF​ នេះ​ អ្នក​ត្រូវ​តែ​មានកម្ម​វិធី​ Adobe​ Reader​។​

​ទាក់ទង​យើងខ្ញុំ​ភ្លាមៗ​ដោយ​មិន​ចាំបាច់​បិទ​កម្មវិធី​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង​ ទាក់ទង​យើងខ្ញុំ​ នៅ​លើ​មឺ​នុយ​កម្មវិធី​។​ លើស​ពី​នេះ​ អ្នក​អាច​ឆាត​ជាមួយ​យើងខ្ញុំ​តាម​ Facebook,​ តាម​វិ​ប​សាយ​,​ ឬ​ទាក់ទង​យើងខ្ញុំ​ 24/7​ តាម​ទូរស័ព្ទ​លេខ​ 098 203 203។​

មូលហេតុ គឺដោយសារមិត្តភក្ដិរបស់អ្នកបានចុះឈ្មោះប្រើកម្មវិធីបាគង ហើយជ្រើសរើសយកធនាគារ ABA ជាធនាគារសាមី តាំងពីមុនថ្ងៃទី 4 វិច្ឆិកា 2021។ ក្រោយមក ធនាគារ ABA បានស្នើសុំដកចេញពីបញ្ជីធនាគារសាមី របស់បាគងតាំងពីថ្ងៃទី 4 វិច្ឆិកា 2021 មកម្លេះ។
ចាប់តាំងពីថ្ងៃទី 4 វិច្ឆិកា 2021 មក ធនាគារ ABA មិនស្ថិតនៅក្នុងបញ្ជីធនាគារសាមីរបស់កម្មវិធីបាគងទៀតឡើយ។ ធនាគារ ABA បានស្នើដកចេញពីបញ្ជីធនាគារសាមីរបស់បាគង ព្រោះ ABA បានបង្កើតនូវកម្មវិធីធនាគារដែលមានមុខងារពេញលេញដើម្បីប្រើលើទូរស័ព្ទដៃដែរ គឺកម្មវិធី ABA Mobile ។ជាមួយកម្មវិធី ABA Mobile នេះ អ្នកអាចបើកគណនី ABA ដំបូងរបស់អ្នកបានពីគ្រប់ទីកន្លែង។ អ្វីដែលអ្នកត្រូវមានគឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងស្មានហ្វូន។ នៅពេលបើកគណនី រួចរាល់ អ្នកអាចប្រើប្រាស់កម្មវិធី ABA Mobile ជំនួសឲ្យកម្មវិធីបាគង ហើយផ្ទេរប្រាក់ទៅកាន់កម្មវិធី បាគង និងសេវាដទៃទៀតជាច្រើន។ ជាពិសេសអ្នកក៏អាចស្គែន KHQR/Bakong របស់ធនាគារដែលជាសមាជិកបាគងបានផងដែរ។
ចាប់តាំងពីធនាគារ ABA សម្រេចមិននៅក្នុងបញ្ជីធនាគារសាមីរបស់កម្មវិធីបាគង ពីថ្ងៃ 4 វិច្ឆិកា 2021 មក អ្នកមិនអាចទាកទង់ទៅក្រុមការងារបាគងដើម្បីជួយអ្នកដាក់ធនាគារ ABA ជាធនាគារសាមីបានឡើយ។ សម្រាប់ចម្ងល់ផ្សេងៗទៀត សូមទាក់ទងមកកាន់ មជ្ឈមណ្ឌលទំនាក់ទំនង ABA តាមរយៈលេខ 1 800 203 203 ជំនួសវិញ។
ទេ។ យើងនឹងមិនស្ថិតនៅក្នុងបញ្ជីធនាគារសាមីរបស់បាគងទៀតទេ ព្រោះធនាគារ ABA បានភ្ជាប់ទៅក្នុងប្រព័ន្ធបាគង ហើយមានមុខងារពេញលេញរួចទៅហើយ។ លោកអ្នកអាចប្រើកម្មវិធី ABA Mobile សម្រាប់ការផ្ទេរប្រាក់គ្រប់ប្រភេទ ទៅកាន់កម្មវិធីបាគង ផ្ទេរទៅគណនីធនាគារស្នូល ព្រមទាំងស្គែនកូដ KHQR/Bakong របស់ធនាគារដទៃទៀត ដែលជាសមាជិករបស់បាគង។
សម្រាប់ពេលបច្ចុប្បន្ន អ្នកអាចដាក់ និងដកប្រាក់បាន នៅសាខាសេវាអតិថិជននៃការិយាល័យកណ្ដាល លើផ្លូវព្រះសីហនុ តែមួយប៉ុណ្ណោះ។
យើងខ្ញុំមិនអាចជួយយកគណនីបាគងមកវិញពីចម្ងាយបានឡើយ។ អ្នកតម្រូវឲ្យមកកាន់សាខាធនាគារ ABA ណាមួយដោយផ្ទាល់ក្រោមហេតុផលសុវត្ថិភាព។ យើងសូមធានាថាទឹកប្រាក់របស់អ្នកមានសុវត្ថិភាព និងមិនបាត់បង់ទៅណាឡើយ។ ជាថ្មីម្ដងទៀត យើងខ្ញុំសូមអភ័យទោសចំពោះបញ្ហាដែលបានកើតឡើង។

សម្រាប់ចម្ងល់ផ្សេងៗទៀត សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនង ABA តាមទូរស័ព្ទ 1 800 203 203
យើងខ្ញុំមិនអាចពិនិត្យសមតុល្យបាគងរបស់អ្នកជំនួសអ្នកបានទេ។ គ្រោមហេតុផលសុវត្ថិភាព មានតែអ្នក តែម្នាក់គត់ដែលអាចពិនិត្យសមតុល្យបាគងរបស់អ្នកបាន។
តាមសារជូនដំណឹងនេះ វាបង្កឡើងដោយបញ្ហាការតភ្ជាប់ សូមទូរស័ព្ទមក 023 225 333 ហើយផ្ដល់លេខគណនី ABA និងឈ្មោះរបស់អ្នកក្រុមការងារនឹងធ្វើការពិនិត្យជាមួយក្រុមការងារបច្ចេកទេស ហើយទាក់ទងទៅអ្នកវិញ ឲ្យលឿនតាមដែលអាចធ្វើបាន។
សូមពិនិត្យសមតុល្យគណនី ABA របស់អ្នកថាតើអ្នកមានទឹកប្រាក់គ្រាប់គ្រាន់ដើម្បីផ្ញើ រួមជាមួយថ្លៃសេវា ឬទេ។ ឧទាហរណ៍៖ អ្នកមិនអាចផ្ញើ 100 ដុល្លារ បានទេ ប្រសិនបើគណនីរបស់អ្នកមានទឹកប្រាក់ត្រឹមតែ 100 ដុល្លារ ពីព្រោះអ្នកត្រូវចំណាយថ្លៃសេវា 50 សេន ថែមទៀតដើម្បីអាចផ្ទេរប្រាក់ បានដោយជោគជ័យ។
សូមព្យាយាមម្ដងទៀត ហើយបើនៅតែមិនជោគជ័យ សូមថតលេខគណនី ABA និងឈ្មោះរបស់អ្នក, លេខគណនី ឈ្មោះរបស់អ្នក និងឈ្មោះធនាគារ របស់អ្នកទទួល ហើយទំនាក់ទំនងមកយើងខ្ញុំតាមទូរស័ព្ទ 023 225 333 ដើម្បីឲ្យក្រុមការងារយើងពិនិត្យជូន ជាមួយក្រុមបច្ចេកទេស ហើយទាក់ទងទៅអ្នកវិញឲ្យលឿនតាមដែលអាចធ្វើបាន។
សូមទំនាក់ទំនងមកអ្នកផ្តល់សេវាទូទាត់ ABA តាមទូរស័ព្ទ 010 630 060016 630 841 សម្រាប់ការណែនាំ។
សូមថតប្រវត្តិប្រតិបត្តិការរបស់អ្នក ហើយទំនាក់ទំនងមក យើងខ្ញុំតាមទូរស័ព្ទ 023 225 333 ដើម្បីឲ្យក្រុមការងារជួយពិនិត្យ និងដោះស្រាយ ហើយនឹងទាក់ទងទៅអ្នកវិញឲ្យលឿនតាមដែលអាចធ្វើបាន។