កាត ABA Caltex Fleet Card

ABA​ Caltex​ Fleet​ Card​ គឺជា​កាត​ co-branded​ ដែល​ចេញ​ដោយ​ធនាគារ​ ABA​ សម្រាប់​ការ​ទូទាត់​នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច​ ចំនួន​ 64​ ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​កាត​ ABA​ Caltex​ Fleet​ Card​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​នានា​ ទិញ​ប្រេងឥន្ធនៈ​ អាស្រ័យ​លើ​កម្រិត​ឥណទាន​។​ វា​ជា​ដំណោះស្រាយ​សុវត្ថិភាព​ ងាយស្រួល​ និង​សន្សំ​សំចៃ​ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​គ្រប់គ្រង​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​របស់​អតិថិជន​សាជីវកម្ម​ ព្រមទាំង​គ្រប់គ្រង​ទាំងស្រុង​លើ​ការ​ចំណាយ​នានា​ពាក់ព័ន្ធ​នឹង​យានយន្ដ​។

​ជាមួយ​កាត​មួយ​សម្រាប់​រថយន្ដ​មួយ​ ក្រុមហ៊ុន​អាច​តាមដាន​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ កំណត់​ភូមិសាស្ដ្រ​/​ចម្ងាយ​,​ កំណត់​កម្រិត​ចំណាយ​ទុកជា​មុន​ និង​បង្ក​កកាត​ក្នុង​ករណី​មានការ​ក្លែងបន្លំ​ ឬ​ភាព​មិន​ប្រក្រតី​ណាមួយ​គួរ​ឲ្យ​សង្ស័យ​។​ របាយការណ៍​ប្រតិបត្តិការ​ត្រឹមត្រូវ​ ជួយ​កំណត់​ផ្នែក​ដែល​ត្រូវការ​កែ​លម្អ​បន្ថែម​។​ អត្ថប្រយោជន៍​ទាំង​អស់នេះ​ រួមចំណែក​ដល់​ភាព​ប្រសើរ​ឡើង​នៃ​ប្រសិទ្ធភាព​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​/​អាជីវកម្ម​។​ ​

ក្រុមហ៊ុន​នានា​អាច​ស្នើ​សុំ​កាត​តាម​អន​ឡាញ​ និង​ទទួល​បាន​កម្រិត​ឥណទាន​ ស្រប​តាម​តម្រូវការ​អាជីវកម្ម​របស់​ខ្លួន​ ដោយ​មិន​មាន​គិតថ្លៃ​បើក​កាត​ ឬ​សេវា​ថែទាំ​កាត​ប្រចាំឆ្នាំ​ មាន​សុពលភាព​រយៈពេល​ 5​ ឆ្នាំ​ ហើយ​អាច​ទទួល​បាន​កម្រិត​ឥណទាន​រហូត​ដល់​ 10,000​ ដុល្លារ​។

​អត្ថប្រយោជន៍​

  • ទូទាត់​បែប​ឌី​ជី​ថ​ល​,​ ផ្ទៀងផ្ទាត់​ជាមួយ​លេខ​សម្ងាត់​ PIN​ មុន​ចាក់​ប្រេង​ មាន​សុវត្ថិភាព​ជាង​ប្រើ​លុយ​សុទ្ធ​។​
  • កំណត់​កម្រិត​ចំណាយ​សម្រាប់​កាត​នីមួយៗ​ជា​មុន​ និង​កាត​មួយ​សម្រាប់​យានយន្ដ​មួយ​ប៉ុណ្ណោះ​។​
  • រាល់​ប្រតិបត្តិការ​របស់​  Fleet​ Card​ ទាំងអស់​ នឹង​ត្រូវ​កត់ត្រា​នៅ​ក្រោម​គណនី​មេ​មួយ​ ដែល​ងាយស្រួល​ក្នុង​គ្រប់គ្រង​ការ​ចំណាយ​។​
  • ទឹកប្រាក់​នឹង​កាត់​ចេញ​ដោយ​ស្វ័យប្រវត្តិ​ពី​គណនី​មេ​ ដោយ​មិន​តម្រូវ​ឲ្យ​មានការ​អនុញ្ញាត​ប្រតិបត្តិការ​ក្នុង​ពេល​ជាក់ស្ដែង​ណាមួយ​បន្ថែម​ឡើយ​​។​

​របៀប​ចុះ​ឈ្មោះ​​

  • បំពេញ ពាក្យ​ស្នើ​សុំ​ រួច​ផ្ញើ​ពាក្យ​ស្នើ​សុំ​នោះ​មក​កាន់​ធនាគារ​ ABA​ តាម​រយៈ customerservice@remove-this.ababank.com;
  • ធនាគារ​ ABA​ នឹង​ផ្ទៀងផ្ទាត់​ពាក្យ​ស្នើ​សុំ​របស់​អ្នក​ និង​ទាក់ទង​ទៅ​លោក​អ្នក​បន្ទាប់​ពី​ផ្ទៀងផ្ទាត់​រួច​។

ព័ត៌មាន​បន្ថែម​

នៅ​មាន​ច​ម្ង​ល់​ ឬ​សំណួរ​ពាក់ព័ន្ធ​នឹង​ ABA​ Caltex​ Fleet​ Card?​ សូម​អញ្ជើញ​មក​កាន់​មជ្ឈមណ្ឌល​ចេញ​កាត​ ABA​ ដែល​មាន​អាសយដ្ឋាន​អគារ​លេខ​ #148​ មហាវិថី​ព្រះ​សីហ​នុ​ រាជធានី​ភ្នំពេញ​,​ ឬ​ទំនាក់ទំនង​មក​លេខ​ 098​ 203​ 555/225​ ឬ​តាម​រយៈ​អ៊ីមែល​ customerservice@remove-this.ababank.com​ ដើម្បី​ឲ្យ​ក្រុមការងារ​យើងខ្ញុំ​បម្រើសេវា​ជូន​លោក​អ្នក​។​

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader