គណនីសន្សំ
គណនីសន្សំ ABA ជាមធ្យោបាយដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតក្នុងការចាប់ផ្ដើមសន្សំប្រាក់។
គណនីសន្សំ ABA បើកដោយមិនតម្រូវឲ្យមានសមតុល្យបើកដំបូង និងសមតុល្យបើកបន្ដ រួមជាមួយការដាក់ប្រាក់ និងដកប្រាក់ឥតកំណត់ ហើយផ្ដល់ការប្រាក់រហូតដល់ 1.5% ក្នុងមួយឆ្នាំ!
មានមធ្យោបាយងាយស្រួលជាច្រើន ដែលអ្នកអាចបញ្ចូលលុយក្នុងគណនី ABA បាន ដូចជាដាក់សាច់ប្រាក់តាមម៉ាស៊ីន ឬផ្ទេរប្រាក់ភ្លាមៗពីធនាគារផ្សេង និងកម្មវិធី Wallet នានា។
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
USD ≤ 1,000 | 0.00% |
USD ≤ 10,000 | 0.10% |
USD ≤ 25,000 | 0.15% |
USD ≤ 50,000 | 0.20% |
USD ≤ 100,000 | 0.30% |
USD ≤ 500,000 | 0.45% |
USD > 500,000 | 0.70% |
អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ |
KHR ≤ 20,000,000 | 1.00% |
KHR ≤ 100,000,000 | 1.25% |
KHR > 100,000,000 | 1.50% |
លក្ខខណ្ឌ
រូបិយប័ណ្ណ | ដុល្លារ | រៀល |
ប្រាក់បញ្ញើដំបូងសំរាប់និវាសនជន | មិនមាន | |
ប្រាក់បញ្ញើដំបូងសម្រាប់អនិវាសនជន | មិនមាន | |
ចំនួនទឹកប្រាក់តម្រូវឲ្យមានក្នុងគណនី | មិនមាន | |
ការដកប្រាក់ | អនុញ្ញាតឲ្យដកប្រាក់គ្មានដែនកំណត់ទម្រង់ជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ត្រូវបានអនុញ្ញាតគ្រប់ពេល និងក្នុងចំនួនទឹកប្រាក់ណាមួយ តាមលក្ខខណ្ឌនៃសមតុល្យបន្តអប្បបរមាដែលបានរក្សាទុកក្នុងគណនី | |
ក្រដាសប្រាក់ទទួលយក | ទទួលយកក្រដាសប្រាក់រៀលត្រឹមត្រូវគ្រប់ប្រភេទតាមការគិតថ្លៃត្រូវអនុវត្តមួយចំនួន3 | |
ការទូទាត់ការប្រាក់ | រៀងរាល់ 1ខែ ម្តង ឬនៅពេលបិទគណនី | |
បិទគណនី4 | សម្រាប់ការបិទគណនីក្នុងអំឡុងពេល 3ខែ ចាប់ពីថ្ងៃដែលបានបើកគណនី នឹងត្រូវគិតថ្លៃសេវាចំនួន 20 ដុល្លារ ឬ 80,000 រៀល | |
ការដាក់ប្រាក់បន្ថែម | អាចដាក់បានដោយគ្មានកំណត់ និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ | |
សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | |
សៀវភៅធនាគារ5 | 5 ដុល្លារ/ក្បាល | |
តាមកម្មវិធីទូរស័ព្ទ6 | ឥតគិតថ្លៃ | |
កាត ATM7 | ឥតគិតថ្លៃ | |
គណនីមិនមានសកម្មភាព8 | 10 ដុល្លារ / 40,000 រៀល/ឆ្នាំ | |
បញ្ជាក់សមតុល្យគណនី | 10 ដុល្លារ / 40,000 រៀល/សន្លឹក | |
ការបញ្ជាក់សវនកម្ម | 10 ដុល្លារ / 40,000 រៀល/ដង | |
មូលប្បទានបត្រ Nostro ឬ Banker | 10 ដុល្លារ / 40,000 រៀល/មូលប្បទានបត្រ |
លក្ខខណ្ឌទាំងអស់ត្រូវអនុវត្តតាមឆន្ទានុសិទ្ធិរបស់ធនាគារ ABA ដោយមិនចាំបាច់ជូនដំណឹងជាមុន។
1 អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្គរទុកប្រចាំថ្ងៃ។ លើសពីនេះ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ (EOD) តិចជាង និង/ឬស្មើនឹងកម្រិតទឹកប្រាក់ដែលបានកំណត់ នោះអត្រាការប្រាក់នឹងត្រូវអនុវត្តតាមចំនួនជាក់ស្ដែង។ ផ្ទុយទៅវិញ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ លើសកម្រិតដែលបានកំណត់ ការប្រាក់ខ្ពស់នឹងត្រូវបានអនុវត្ត។
3 ថ្លៃសេវាត្រូវបានអនុវត្តទៅលើប្រភេទនៃកំណត់សម្គាល់ផ្សេងៗគ្នា។ ការគិតថ្លៃត្រូវបានអនុវត្តលើការបូកសរុប ចុចទីនេះ។
4 អតិថិជនត្រូវប្រគល់សៀវភៅធនាគារ និងកាត បរិក្ខារគណនីដែលបានប្រគល់ជូននានាជូនធនាគារវិញ។
5 គិតថ្លៃ 5 ដុល្លារសម្រាប់ការស្នើសៀវភៅ ឬចេញសៀវភៅសាជាថ្មី។
6 មានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។
7 គិតថ្លៃ 5 ដុល្លារ / 20,000 រៀល សម្រាប់បើកកាតដែលបាត់ ឬខូច តែមិនមែនកាតផុតកំណត់/ខូចបន្ទះឈីប ឬបន្ទះម៉ាញ៉េទិកនោះទេ។
8 ប្រព័ន្ធនឹងគិតថ្លៃ 10 ដុល្លារ ដោយស្វ័យប្រវត្តិ ប្រសិនបើគណនីមិនប្រតិបត្តិការរយៈពេល 12 ខែ ឬលើសពីនេះ លើកលែងស្ថាប័នរដ្ឋាភិបាល។
ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖
- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់កម្មវិធី ABA Mobile
- រកប្រាក់បន្ថែមបានដោយមានភាពបត់បែនពីលើប្រាក់របស់លោកអ្នក ពោលគឺការប្រាក់ត្រូវបានបង្គរជាប្រចាំ និងត្រូវទូទាត់រៀងរាល់កន្លះឆ្នាំម្តង ឬនៅពេលបិទគណនី។
- ចូលមើលសមតុល្យគណនីដោយងាយស្រួលតាមរយៈការប្រើប្រាស់ប័ណ្ណ Debit Master ឬ Visa Card, ABA Business ឬការមកកាន់សាខាណាមួយរបស់ធនាគារ ABA។
- ដកប្រាក់ដោយមានភាពបត់បែនពីគណនីចរន្តរបស់លោកអ្នកគ្រប់ពេលវេលាទាំងអស់ ដោយសារសមតុល្យ បន្តអប្បបរមាមាននៅក្នុងគណនីដោយពុំមានការចំណាយបន្ថែម។
- ប្រតិបត្តិការប្រាក់ដែលផ្ញើមកខាងក្នុង និងខាងក្រៅសមតុល្យចាំបាច់ដែលត្រូវប្រើប្រាស់ ខណៈដែលសមតុល្យនៅសល់ រក្សាការរកប្រាក់បន្ថែមសម្រាប់លោកអ្នក។
- ដាក់ប្រាក់បញ្ញើបន្ថែមចូលទៅក្នុងគណនីរបស់អ្នកដោយពុំមានការរឹតត្បិត។
- មានអារម្មណ៍សុវត្ថិភាពដោយទទួលបានព័ត៌មានជាប្រចាំអំពីគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់សេវាសារជាអក្សរ និង E-Service ដោយឥតគិតថ្លៃ។
អ្នកអាចបើកគណនីបានភ្លាមៗតាមកម្មវិធី ABA Mobile ឬនៅតាមសាខាធនាគារ ABA ណាមួយ។ នេះគឺជាលក្ខខណ្ឌតម្រូវសម្រាប់ការបើកគណនីនៅសាខារបស់យើង៖
សម្រាប់ជនជាតិខ្មែរ
- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
សម្រាប់ជនបរទេស
- ត្រូវមានអាយុចាប់ពី 18 ឡើងទៅ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព(មិនទាន់ផុតកំណត់)
- ទិដ្ឋាការដែលមានសុពលភាព (មិនទាន់ផុតកំណត់)៖ អាចជាប្រភេទទិដ្ឋាការណាមួយក៏បាន អោយតែជាទិដ្ឋាការដែលត្រូវបានអនុញ្ញាតិ ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ទិដ្ឋាការទាំងនោះអាចរួមតែមិនកំណត់ចំពោះតែ ទិដ្ឋាការដោយបោះត្រា (សម្រាប់តែជនបរទេសដែលមកពីប្រទេសជាសមាជិកសហគមន៍អាស៊ាន) ទិដ្ឋាការអេឡិចត្រូនិក (E-Visa) ទិដ្ឋាការដែលផ្តល់នៅពេលមកដល់ ឬក៏ទិដ្ឋាការផ្សេងៗទៀតដែលអនុញ្ញតិដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
- ត្រូវផ្តល់ឯកសារមួយក្នុងចំណោមឯកសារខាងក្រោមដើម្បីបញ្ជាក់ពីនិវាសនភាព៖
- ទិដ្ឋាការ ដែលមានរយៈពេលអនុញ្ញាតិអោយស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពី 6 ខែ ឬក៏ច្រើនជាងនេះ
- ទិដ្ឋាការដែលផ្តល់ជាប់ៗគ្នា ពីរឬច្រើន ដែលមានរយៈពេលអនុញ្ញាតិអោយស្នាក់នៅជារួមក្នុងប្រទេសកម្ពុជាចាប់ពី 6 ខែ ឬក៏ច្រើនជាងនេះ។
- កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់ការស្នាក់នៅ ឬ វិក្កយបត្រសណ្ឋាគារដែលមានរយៈពេលជួលឬស្នាក់នៅ មិនតិចជាង 6 ខែ ឬ 182 ថ្ងៃ
- លិខិតបញ្ជាក់ការងារ ដែលអាចមានដូចជា កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ ដែលបង្ហាញពីរយៈពេលធ្វើការមិនតិចជាង 6 ខែ ឬក៏កាតរបស់បុគ្គលិកដែលមានរូបថត (មានបញ្ជាក់ថ្ងៃចេញកាតរហូតមកដល់ថ្ងៃបើកគណនីមានរយៈពេលមិនតិចជាង 6 ខែ ឬ 182 ថ្ងៃ
- លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ) អាជ្ញាប័ណ្ណ / លិខិតបញ្ជាក់អាជីវកម្ម ឬក៏ពន្ធប៉ាតង់។
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
សម្គាល់៖
- អតិថិជនចាំបាច់ត្រូវឆ្លងកាត់ដំណើរការទទួលយកអតិថិជនរបស់ធនាគារមុនពេលបើកគណនី។
សម្រាប់ព័ត៌មានបន្ថែមសូមទៅកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុតឬ ទូរស័ព្ទទៅលេខ 1 800 203 203 ។
- អតិថិជនមានភាពងាយស្រួលក្នុងការដកប្រាក់គ្រប់ពេលវេលាដោយគ្មានការកំណត់តាមរយៈម៉ាស៊ីន ATM (24ម៉ោង/ 7) ឬក៏សាខាណាមួយរបស់ធនាគារ ABA
- ទទួលបាន E-Service ដោយឥតគិតថ្លៃ
- ចូលមើលគណនីរបស់លោកអ្នកដោយឥតគិតថ្លៃតាមរយៈផ្លែតហ្វម ABA Business
- ទទួលបានរបាយការណ៍គណនីប្រចាំខែដោយឥតគិតថ្លៃ (តាមការស្នើសុំរបស់អតិថិជន)
- ទទួលបានសេវាបញ្ជាទិញអចិន្ត្រៃយ៍ដោយឥតគិតថ្លៃ
- Free ប័ណ្ណ MasterCard Standard ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី USD 3,000 ដល់ USD 9,999
- Free ប័ណ្ណ Visa Credit Platinum Lite ៖ អតិថិជនត្រូវដាក់ប្រាក់តម្កល់ចាប់ពី USD 10,000 ឡើងទៅ អតិថិជនទាំងអស់អាចជ្រើសរើសកម្រិតទឹកប្រាក់ឥណពន្ធចាប់ពី USD 500 ឬរហូតដល់ 90% នៃទឹកប្រាក់ដែលបានបង្កកទុកក្នុងធនាគារ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។