ឧបករណ៍ដាក់ប្រាក់ ABA
ម៉ាស៊ីនដាក់ប្រាក់ (CiM) និង ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ABA មាននៅគ្រប់សាខា និងទីតាំងស្វ័យសេវា24/7 ទូទាំងប្រទេស ដែលអ្នកអាចដាក់ប្រាក់បានលឿនស្រួល និងឥតគិតថ្លៃ។
ជាមួយ ABA CiM ឬ CRM អ្នកអាចដាក់ប្រាក់ចូលគណនីខ្លួនឯង និងគណនី ABA អ្នកដទៃ, បង់កម្ចី និងថែមទាំងអាចទូទាត់ថ្លៃផលិតផល និងសេវាកម្មក្រុមហ៊ុនជាច្រើន ដោយមិនចាំបាច់អញ្ជើញទៅបញ្ជរ ABA។ ម៉ាស៊ីនទាំងនេះ អាចដាក់បានទាំងប្រាក់រៀល និងដុល្លារអាមេរិក។
ដើម្បីដាក់ប្រាក់ អ្នកអាចប្រើកាត ABA (សម្រាប់ CRM) ឬ ប្រើ ABA Mobile ស្គែនកូដ QR លើអេក្រង់ម៉ាស៊ីន (ទាំង CRM និង CiM) រួចធ្វើតាមការណែនាំលើអេក្រង់ ជាការស្រេច។
នេះជា មធ្យោបាយទំនើប សុវត្ថិភាព និងគួរជាទីទុកចិត្តបំផុតក្នុងការដាក់ប្រាក់ចូលគណនី ABA។ ដាក់ប្រាក់ចូលគណនី ឬបង់កម្ចីគ្រប់ពេល 24/7 តាមភាពងាយស្រួលរបស់អ្នក ជាមួយ ABA CiM ឬ CRM! សូមមើលទីតាំង ម៉ាស៊ីនដាក់ប្រាក់ ABA តាមផែនទី ABA Locator លើវិបសាយរបស់យើងខ្ញុំ។