គណនីរហ័ស
ធនាគារ ABA ដាក់ឲ្យប្រើប្រាស់គណនីរហ័ស ABA នៅក្នុងកម្មវិធី ABA Mobile សម្រាប់អតិថិជនថ្មីរបស់ធនាគារ! គណនីរហ័សនេះ ជំនួសឲ្យមធ្យោបាយពីមុនក្នុងការបើកគណនីលើកដំបូង ដែលតម្រូវឲ្យអតិថិជនអញ្ជើញមកកាន់សាខា និងឆ្លងកាត់នីតិវិធីរយៈពេលយូរចាំបាច់ផ្សេងៗ។
ចាប់ពីពេលនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដែលមានអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានបំណងប្រើប្រាស់សេវាធនាគារឌីជីថលដ៏ទំនើបនេះ អាចបើកគណនី ABA ដំបូងរបស់ខ្លួនបានភ្លាមតាមកម្មវិធី ABA Mobile ដោយចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ!
ហេតុអ្វីត្រូវបើកគណនីរហ័ស ABA?
- ត្រួតពិនិត្យសមតុល្យគណនី ប្រតិបត្តិការ និងការទិញនានាគ្រាន់តែចុចពីរបីប៉ក់តែប៉ុណ្ណោះ
- បើកគណនីសន្សំតាមទូរស័ព្ទបានរហូតដល់ចំនួនបី
- ទិញគណនីលេខពិសេសបាន
- ទទួល និងផ្ទេរប្រាក់បានភ្លាមៗនៅក្នុងប្រទេសកម្ពុជា
- បង់វិក្កយបត្រនានា ដូចជាទឹកភ្លើង និងសំរាម បង់សងកម្ចីលំនៅដ្ឋាន និងបញ្ចូលលុយទូរស័ព្ទ ជាដើម
- ទូទាត់ដោយមិនប្រើសាច់ប្រាក់ដោយស្គែនកូដ QR នៅតាមហាង ភោជនីយដ្ឋានដែលអ្នកពេញចិត្ត និងតាមអនឡាញ
- ធ្វើការដកប្រាក់មិនបាច់ប្រើកាតដោយផ្ញើប្រាក់ទៅឲ្យនរណាម្នាក់
- ត្រូវបានការពារសុវត្ថិភាពគ្រប់ពេលវេលាដែលអ្នកចូលប្រើ និងរីករាយជាមួយសេវាធនាគារគ្មានហានិភ័យ។
មុខងារបន្ថែម
- បង្កើតគំរូមានប្រយោជន៍ដោយបន្ថែមប្រតិបត្តិការដែលអ្នកពេញចិត្តចូលក្នុងបញ្ជីគំរូ
- ស្វែងរកសាខាធនាគារ ABA ទូ ATM ឬស្វ័យសេវាធនាគារផ្សេងៗដែលនៅជិតអ្នកបំផុត
- ស្វែងរកទីកន្លែងដែលអ្នកអាចស្គែនកូដ QR ដើម្បីទូទាត់ជាមួយ ABA PAY បានដោយងាយស្រួល
- ទទួលបានការជូនដំណឹងភ្លាមៗបន្ទាប់ពីធ្វើប្រតិបត្តិការនីមួយៗ។
លក្ខខណ្ឌពេញសិទ្ធិ
ដើម្បីបើកគណនីរហ័ស ABA នៅទីកន្លែង អ្នកចាំបាច់ត្រូវ
- ជាអតិថិជនថ្មីរបស់ធនាគារ ABA
- មានអាយុចាប់ពី 15 ឆ្នាំឡើងទៅ
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមនិងមានសុពលភាព។
របៀបបើកគណនីរហ័សនៅក្នុងកម្មវិធី ABA Mobile
|
1 ប្រសិនបើអ្នកបានព្យាយាមមិនជោគជ័យចំនួនបីដងក្នុងការបញ្ចូល OTP របស់អ្នក អ្នកត្រូវរង់ចាំមួយម៉ោងទៀតដើម្បីព្យាយាមម្តងទៀត។
2 ពាក្យសម្ងាត់ និងលេខកូដ PIN 4 ខ្ទង់របស់អ្នក ត្រូវមានតែមួយប្លែកពីគេ និងមិនត្រូវចែករំលែកជាមួយនរណាម្នាក់ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។
3 ដាក់ប្រាក់ចូលគណនីរហ័សថ្មីរបស់អ្នកនៅតាមការផ្ទេប្រាក់ពីគណនីរហ័សផ្សេងទៀត តាមម៉ាស៊ីនដាក់ប្រាក់ ឬតាមការផ្ទេប្រាក់ពី ដៃគូទទួលដាក់ប្រាក់របស់ធនាគារ ABA (Wing, TrueMoney, Bakong)។
ព័ត៌មានសំខាន់
- ចំនួនទឹកប្រាក់កំណត់អតិបរមា សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ គឺ 10,000 ដុល្លារ/ 40,000,000 រៀល។
- ចំនួនទឹកប្រាក់កំណត់អតិបរមា សម្រាប់ប្រតិបត្តិការប្រចាំខែ គឺ 50,000 ដុល្លារ/ 200,000,000 រៀល។
ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមឺនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 098 203 203។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។