កម្ចី SME
បង្កើនភាពរីកចម្រើនសម្រាប់អាជីវកម្មរបស់លោកអ្នកដែរ ឬទេ? ចង់ស្វែងរកហិរញ្ញវត្ថុដែរ ឬទេ? កម្ចីសហគ្រាសធុនតូច និងមធ្យមរបស់ធនាគារ ABA គឺជាប្រភពមួយយ៉ាងប្រសើរក្នុងការផ្តល់កម្ចីដើម្បីពង្រីក និងបង្កើតអាជីវកម្មថ្មី។
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
ទំហំកម្ចី | 70,000 - 1 លាន | 280 លាន - 2 ប៊ីលាន |
គោលបំណងកម្ចី |
| |
ជម្រើសបង់រំលស់ |
| |
ទ្រព្យបញ្ចាំធានា |
| |
ប្រភេទកម្ចី |
|
- លក្ខខណ្ឌអាចខុសគ្នាពីករណីមួយទៅករណីមួយទៀត ហើយអតិថិជនម្នាក់ៗនឹងទទួលបានការណែនាំខុសៗគ្នា។
- អាស្រ័យលើការអនុម័តពីធនាគារ។
អត្ថប្រយោជន៍
- សួរសំណួរងាយៗ និងទទួលបានការអនុម័តឆាប់រហ័ស
- អត្រាការប្រាក់ប្រែប្រួល
- វិធីទូទាត់សងមានភាពបត់បែន
- រយៈពេលកម្ចីមានភាពបត់បែន
- ប្រភេទវត្ថុបញ្ចាំធានាអាចផ្លាស់ប្តូរគ្នាបាន
- ប្រភេទប្រាក់កម្ចីឥណទានដែលបានអនុម័តអាចផ្លាស់ប្តូរគ្នាបាន
លក្ខណៈវិនិច្ឆ័យ
ដើម្បីអនុវត្តជំនួញរបស់អ្នកត្រូវតែជួបនឹងលក្ខណៈវិនិច្ឆ័យដូចខាងក្រោម:
- ផ្តល់អាទិភាពចំពោះអ្នកដែលមានគណនីស្រាប់នៅធនាគារ ABA
- ដំណើរការអាជីវកម្មបច្ចុប្បន្នយ៉ាងហោចណាស់រយៈពេល 12 ខែ
- មានស្ថិរភាពហិរញ្ញវត្ថុសម្រាប់អាជីវកម្ម
- ប្រាក់ចំណូលសុទ្ធក្រោយកាត់ពន្ធពីអាជីវកម្មក្នុងមួយគ្រា គួរមានយ៉ាងហោចណាស់ 120% នៃប្រាក់កម្ចីដែលត្រូវទូទាត់សង (ទាំងប្រាក់ដើម និងការប្រាក់)
- អ្នកខ្ចីគួរមានប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរឹងដោយមានដាក់ឈ្មោះរបស់ខ្លួនផ្ទាល់ ឬ ឈ្មោះរបស់អ្នកផ្សេងដើម្បីដាក់បញ្ចាំធានាសម្រាប់ប្រាក់កម្ចីនេះ។
- ទម្រង់ពាក្យសុំពេញលេញ
- លក្ខន្តិកៈក្រុមហ៊ុន (ប្រសិនបើមាន)
- សេចក្តីសម្រេចពីក្រុមប្រឹក្សាភិបាល (ក្នុងករណីជានីតិបុគ្គល)
- ឯកសារថ្មីដែលអនុញ្ញាតឲ្យបុគ្គល ឬសហគ្រាសប្រកបអាជីវកម្ម (អាជ្ញាប័ណ្ណអាជីវកម្ម ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជី) ប្រសិនបើមាន
- របាយការណ៍ហិរញ្ញវត្ថុសម្រាប់រយៈពេល 12 ខែចុងក្រោយ (ត្រូវមានរយៈពេល 24 ខែចុងក្រោយសម្រាប់អតិថិជនថ្មីចំពោះកម្ចីក្រុមហ៊ុនដែលបានធ្វើសវនកម្មហិរញ្ញវត្ថុ)
- កិច្ចព្រមព្រៀង / កិច្ចសន្យាដែលគាំទ្រដល់ចំណូលអាជីវកម្ម (ប្រសិនបើមាន)
- ការបញ្ជាក់អំពីបំណុលណាមួយពីធនាគារផ្សេងទៀត (ប្រសិនបើមាន)
- របាយការណ៍ធនាគាររយៈពេល 6 ខែ (ប្រសិនបើមាន)
- អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- សៀវភៅគ្រួសារ
- ឯកសារវត្ថុរំលស់ (ប័ណ្ណកម្មសិទ្ធិរឹង លិខិតធានាជាដើម)
- របាយការណ៍វាយតម្លៃវត្ថុរំលស់ (ប្រសិនបើមាន)
- វិក្កយបត្រសេវាសាធារណៈ (សម្រាប់រយៈពេល 3 ខែ ចុងក្រោយ ប្រសិនបើមាន)
ខណៈដែលកំពុងផ្តល់សេវាកម្មដល់អតិថិជននានា រួមមានប្រតិបត្តិការផ្តល់ឥណទាន និង ការបើកគណនីបញ្ញើជាមួយធនាគារ ABA ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ត្រូវបានហាមឃាត់ទំនាក់ទំនងក្នុងសកម្មភាពមួយចំនួនដូចខាងក្រោម៖
- ប្រតិបត្តិការដោយប្រើគណនីអនាមិក និង ប្រើគណនីជាឈ្មោះប្រឌិត;
- ក្រុមហ៊ុនដែលមានតែឈ្មោះ(គឺក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ);
- បុគ្គល ឬ អង្គភាពណាមួយដែលបានកត់សំគាល់ក្នុងបញ្ជីរបស់ UN EU និង OFAC និងបុគ្គល ឬអង្គភាពផ្សេងទៀតដែលកំណត់ដោយ គណៈគ្រប់គ្រងជាន់ខ្ពស់;
- អាជីវកម្ម ឬ អង្គភាពមិនប្រក្រតីណាមួយ ដែលមិនបានចុះបញ្ជីពន្ធ ឫមិនបានបំពេញឯកសារចុះបញ្ជីគ្រប់គ្រាន់ (ឧទាហរណ៏ដូចជា អ្នកផ្តល់ឥណទានឯកជន អាជីវកម្មផ្ទេរប្រាក់គ្មានអាជ្ញាប័ណ្ណ...) និង អាជីវកម្មដែលផលិតឫជូញដូរមិនប្រក្រតី ឫ ផលិតផលខុសច្បាប់
- ផលិត ឬ ជួញដូរ គ្រឿងសព្វាវុធ និង យុទ្ធភណ្ឌ ដែលបានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ប្រឆាំងភេរវកម្ម;
- ផលិត ឬ ជួញដូរ គ្រឿងភេសជ្ជៈដែលមានអាល់កុល1;
- ផលិត ឬ ជួញដូរថ្នាំជក់2;
- ល្បែងស៊ីសង កាស៊ីណូ និង សហគ្រាសនានាដែលមានសកម្មភាពស្រដៀងគ្នា;
- ជួញដូរសត្វព្រៃ ឬ ផលិតផលសត្វព្រៃ និង ផលិតផលមដែលស្ថិតក្រោមអនុសញ្ញាអន្តរជាតិស្តីអំពីការជួញដូរដែលនាំឲ្យមាន ការខូចខាតអន្តរាយ ឬ ប៉ះពាល់ដល់ជីវិតសត្វព្រៃនិងរុក្ខជាតិ(CITES);
- ផលិត ឬ ជួញដូរពាក់ពន្ធ័នឹងសម្ភារៈវិទ្យុសកម្ម;
- ផលិត ឬ ជួញដូរ ឬប្រើប្រាស់សារធាតុប៉ះពាល់ដល់ផ្លូវដង្ហើម;
- ជួញដូរ ឬ ទិញឧបករណ៏កាប់បំផ្លាញព្រៃឈើ និង ធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ3;
- ផលិត ឬ ជួញដូរ ឱសថនានាដែលជាកម្មវត្ថុ ទប់ស្កាត់និងហាមប្រាមជាអន្តរជាតិ ដូចជា សារធាតុធ្វើឲ្យស្រទាប់អូហ្សូនថយចុះ;
- ផលិត ឬ ជួញដូរ ថ្នាំសម្លាប់សត្វល្អិត ឫ ថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុទប់ស្កាត់ និង ហាមប្រាមជាអន្តរជាតិ;
- ផលិត ឬ ជួញដូរ ផលិតផលដែលមានផ្ទុកសារធាតុ ប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុង ប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និង កុងតាក់ភ្លើង;
- ការនេសាទដែលមានគ្មាននិរន្តរភាព ដូចជា ការប្រើសំណាញ់ដែលមានបណ្តោយ ២,៥គ.មឡើងទៅហើយបង់ចូលក្នុងតំបន់ អភិរក្សបរិស្ថានសមុទ្រ;
- ផលិត ឬ សកម្មភាពហាមឃាត់ទាំងឡាយណាដែលបង្កឲ្យមានផលប៉ះពាល់ ឬ ក្នុងទម្រង់ដែលទាញយកផលប្រយោជន៍ ពីពលកម្មដោយបង្ខំ ឬ ប៉ះពាល់ដល់កម្លាំងពលកម្មកុមារ;
- រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា(Ponzy ឬ HYIP) ដូចជាសេវាកម្ម Telex-free;
- ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និង ផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល(Basel Convention) និង ស្ថិតក្រោមបទប្បញ្ញត្តិនានា;
- សកម្មភាពបំផ្លាញនិងទាញយកផលប្រយោជន៏ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលគេហទំព័រ www.hcvnetwork.org);
- សកម្មភាពអាសគ្រាម និង/ឬអំពើពេស្យាចារ;
- ការរើសអើងជាតិសាសន៍ និង/ឬក៏ការប្រឆាំងនឹងប្រពន្ធ័ផ្សព្វផ្សាយប្រជាធិបតេយ្យ។
- ប្រតិបត្តិការ ឬការសម្រួលដល់ការចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូ និងទំនិញអេឡិកត្រូនិកស្រដៀងគ្នាដែលមិនត្រូវបានបញ្ជាក់/ទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាក្នុងបរិបទណាក៏ដោយ។
1, 2 មិនអនុវត្តចំពោះការទិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬការលក់រាយឬការចែកចាយលក់រាយក្នុងស្រុក។ មើលឧទាហរណ៍ខាងក្រោម៖
ហាមឃាត់ | អាចត្រូវបានពិចារណា |
|
|
3 រួមទាំងប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ សម្រាប់ប្រើប្រាស់ក្នុងព្រៃសើមត្រូពិច។
របៀបដាក់ពាក្យសុំ
សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារយើងខ្ញុំ ហើយជួបជាមួយប្រធានផ្នែកអតិថិជនដែលនឹងណែនាំលោកអ្នក អំពីដំណើរការដាក់ពាក្យសុំ ឬទាក់ទងតាមរយៈទូរស័ព្ទលេខ 1 800 203 203 សម្រាប់ព័ត៌មានបន្ថែម។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។