សេវាផ្តាច់កម្ចីអាជីវកម្ម
ប្រសិនបើលោកអ្នកមានបំណងកាត់បន្ថយការសងឥណទានប្រចាំខែ ដោយសារលោកអ្នកមានចំណាយ បន្ថែម ឬមានតម្រូវការមូលនិធិដើម្បីពង្រីកអាជីវកម្មនាថ្ងៃអនាគត ការផ្លាស់ប្តូរ/ការផ្ទេរឥណទានរបស់ លោកអ្នកមកកាន់ឥណទានមីក្រូអាជីវកម្មរបស់ធនាគារ ABA អាចកាត់បន្ថយអត្រា ឬពន្យារយៈពេល ឥណទាន ឬក៏អាចបន្ថយអត្រា និងពន្យាពេលឥណទានព្រមគ្នាតែម្តង។
លោកអ្នកគ្រាន់តែទូរស័ព្ទ ឬជួបជាមួយមន្ត្រីឥណទានរបស់យើងខ្ញុំដើម្បីជួយលោកអ្នកក្នុងការសម្រេចចិត្ត ថាតើហិរញ្ញប្បទានបន្តគឺជាការសម្រេចចិត្តត្រឹមដ៏ត្រឹមត្រូវសម្រាប់លោកអ្នកឬដូចម្តេច។
នៅពេលពាក្យសុំស្នើសុំរបស់លោកអ្នកត្រូវបានទទួលយក លោកអ្នកអាចសងផ្តាច់ឥណទានបច្ចុប្បន្ន របស់លោកអ្នក រួមទាំងថ្លៃសងឥណទានមុនពេលកំណត់ និងមានឱកាសក្នុងការស្នើសុំឥណទានបន្ថែម ផងដែរ។ មន្ត្រីឥណទានប្រកបដោយវិជ្ជាជីវៈរបស់យើងខ្ញុំនឹងជួយនៅក្នុងដំណើរការផ្លាស់ប្តូរឥណទាន របស់លោកអ្នកពីគ្រឹះស្ថានហិរញ្ញវត្ថុពីមុនរបស់លោកអ្នកនៅក្នុងរយៈពេលមួយថ្ងៃធ្វើការ។
របៀបផ្លាស់ប្តូរមីក្រូឥណទានរបស់លោកអ្នកមកកាន់ធនាគារ ABA
ដំណើរការផ្លាស់ប្តូរមានភាពងាយស្រួល ហើយលោកអ្នកមិនចាំបាច់បារម្ភអំពីការផ្ទេរឥណទានរបស់ លោកអ្នកឡើយ ដោយ ABA នឹងយកចិត្តទុកដាក់ជួយលោកអ្នក៖
- ទាក់ទងមន្ត្រីឥណទានរបស់យើងខ្ញុំ
- ជ្រើសរើសជម្រើសឥណទានក្នុងធនាគារ ABA ដែលល្អប្រសើរបំផុតសម្រាប់លោកអ្នក
- ផ្តល់ជូនឯកសារចាំបាច់ទាំងអស់សម្រាប់ឥណទានដែលលោកអ្នកចង់ផ្ទេរមកកាន់ធនាគារ ABA មន្រ្តីឥណទានរបស់យើងនឹងណែនាំលោកអ្នកនៅក្នុងគ្រប់ដំណាក់កាលទាំងអស់។
- បើកគណនីនៅធនាគារ ABA ដើម្បីផ្ទេរឥណទានរបស់លោកអ្នក និងរីករាយជាមួយនឹង លក្ខខណ្ឌកាន់តែល្អប្រសើរជាងមុន1
ព័ត៌មានសំខាន់
លក្ខខណ្ឌអាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុនដល់ អតិថិជន។ ទំព័របណ្ដាញនេះរៀបចំឡើងដើម្បីជាការផ្តល់ព័ត៌មានប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំតាមទូរស័ព្ទលេខ៖ 1 800 203 203 ឬអញ្ជើញមក កាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត។
បម្រាម
ខណៈដែលកំពុងផ្តល់សេវាកម្មដល់អតិថិជននានា រួមមានប្រតិបត្តិការផ្តល់ឥណទាន និង ការបើកគណនីបញ្ញើជាមួយធនាគារ ABA ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ត្រូវបានហាមឃាត់ទំនាក់ទំនងក្នុងសកម្មភាពមួយចំនួនដូចខាងក្រោមៈ
- ប្រតិបត្តិការដោយប្រើគណនីអានាមិក និង ប្រើគណនីជាឈ្មោះប្រឌិត
- ក្រុមហ៊ុនដែលមានតែឈ្មោះ(គឺក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ)
- បុគ្គល ឬ អង្គភាពណាមួយដែលបានកត់សំគាល់ក្នុងបញ្ជីរបស់ UN EU និង OFAC និងបុគ្គល ឬអង្គភាពផ្សេងទៀតដែលកំណត់ដោយ គណៈគ្រប់គ្រងជាន់ខ្ពស់
- អាជីវកម្ម ឬ អង្គភាពមិនប្រក្រតីណាមួយ ដែលមិនបានចុះបញ្ជីពន្ធ ឫមិនបានបំពេញឯកសារចុះបញ្ជីគ្រប់គ្រាន់ (ឧទាហរណ៏ដូចជា អ្នកផ្តល់ឥណទានឯកជន អាជីវកម្មផ្ទេរប្រាក់គ្មានអាជ្ញាប័ណ្ណ...) និង អាជីវកម្មដែលផលិតឫជូញដូរមិនប្រក្រតី ឫ ផលិតផលខុសច្បាប់;
- ផលិត ឬ ជួញដូរ គ្រឿងសព្វាវុធ និង យុទ្ធភណ្ឌ ដែលបានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ប្រឆាំងភេរវកម្ម
- ផលិត ឬ ជួញដូរ គ្រឿងភេសជ្ជៈដែលមានអាល់កុល1
- ផលិត ឬ ជួញដូរថ្នាំជក់1
- ល្បែងស៊ីសង កាស៊ីណូ និង សហគ្រាសនានាដែលមានសកម្មភាពដូចគ្នា
- ជួញដូរ សត្វព្រៃ ឬផលិតផលសត្វព្រៃ និង ផលិតភាពមិនប្រក្រតីដែលស្ថិតក្រោមអនុសញ្ញាអន្តរជាតិស្តីអំពីការជួញដូរដែលនាំឲ្យមានការខូចខាតអន្តរាយ ឬ ប៉ះពាល់ដល់ជីវិតសត្វព្រៃនិងរុក្ខជាតិ(CITES)
- ផលិត ឬ ជួញដូរពាក់ពន្ធ័នឹងសម្ភារៈវិទ្យុសកម្ម
- ផលិត ឬ ជួញដូរទៅលើសម្ភារៈដែលមានផលប៉ះពាល់ដល់ផ្លូវដង្ហើម
- ជួញដូរ ឬ ទិញឧបករណ៏កាប់បំផ្លាញព្រៃឈើ និង ធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ
- ផលិត ឬ ជួញដូរ ឪសថនានាដែលជាកម្មវត្ថុ ទប់ស្កាត់និងហាមប្រាមជាអន្តរជាតិ ដូចជា សារធាតុធ្វើឲ្យស្រទាប់អូហ្សូនថយចុះ
- ផលិត ឬ ជួញដូរ ថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុទប់ស្កាត់ និង ហាមប្រាមជាអន្តរជាតិ
- ផលិត ឬ ជួញដូរ ផលិតផលដែលមានផ្ទុកសារធាតុ ប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុង ប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និង កុងតាក់ភ្លើង
- ការនេសាទដែលមានគ្មាននិរន្តរភាព ដូចជា ការប្រើសំណាញ់ដែលមានបណ្តោយ 2,5គ.មឡើងទៅហើយបង់ចូលក្នុងតំបន់អភិរក្សបរិស្ថានសមុទ្រ
- ផលិត ឬ សកម្មភាពហាមឃាត់ទាំងឡាយណាដែលបង្ករឲ្យមានផលប៉ះពាល់ ឬ ក្នុងទម្រង់ដែលទាញយកផលប្រយោជន៍ពីពលកម្មដោយបង្ខំ ឬ ប៉ះពាល់ដល់កម្លាំងពលកម្មកុមារ
- រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា (Ponzy ឬ HYIP) ដូចជាសេវាកម្ម Telex-free
- ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និង ផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល (Basel Convention) និង ស្ថិតក្រោមបទបញ្ញត្តិនានា
- សកម្មភាពបំផ្លាញនិងទាញយកផលប្រយោជន៏ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលគេហទំព័រ www.hcvnetwork.org)
- សកម្មភាពអាសគ្រាម និង ឬក៏ អំពើពេស្យាចារ
- ការរើសអើងជាតិសាសន៍ និង ឬក៏ ការប្រឆាំងនឹងប្រពន្ធ័ផ្សព្វផ្សាយប្រជាធិបតេយ្យ
- ប្រតិបត្តិការ ឬការសម្រួលដល់ការចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូ និងទំនិញអេឡិកត្រូនិកស្រដៀងគ្នាដែលមិនត្រូវបានបញ្ជាក់/ទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាក្នុងបរិបទណាក៏ដោយ។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។