ប្រព័ន្ធ Host-to-Host
ប្រព័ន្ធប្រតិបត្តិការផ្ទាល់ ABA (Host-to-Host) ផ្តល់ជូននូវដំណោះស្រាយសម្រាប់អាជីវកម្មរបស់អ្នក ជាមួយដំណើរការឯកសារទូទាត់ជាចង្កោមដោយស្វ័យប្រវត្តិ និងការផ្ទៀងផ្ទាត់គណនីយ៉ាងងាយស្រួលដោយតភ្ជាប់ប្រព័ន្ធ ERP របស់អ្នកជាមួយប្រព័ន្ធធនាគារស្នូលរបស់ ABA តាមរយៈបណ្តាញដ៏មានសុវត្ថិភាពមួយ។ តាមរយៈការដាក់បញ្ចូលប្រព័ន្ធនេះ អ្នកក៏អាចបង្កើតសំណុំឯកសារសំណើទូទាត់ដោយផ្ទាល់ពីប្រព័ន្ធ ERP របស់អ្នក។
ជាមួយប្រព័ន្ធប្រតិបត្តិការផ្ទាល់ ABA (Host-to-Host) ឥឡូវនេះ អ្នកអាចរីករាយបញ្ជូនសំណើប្រតិបត្តិការទៅវិញទៅមក ប្រកបដោយសុវត្ថិភាព លឿនរហ័ស គ្រប់ពេលវេលា និងធ្វើបច្ចុប្បន្នភាពរបាយការណ៍គណនីប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬក៏ប្រចាំខែដោយស្វ័យប្រវត្តិ ហេតុនេះអ្នកអាចសល់ពេលវេលាច្រើន ដើម្បីផ្តោតបន្ថែមលើការអភិវឌ្ឍអាជីវកម្មរបស់អ្នក។
របៀបដំណើរការ
អត្ថប្រយោជន៍សំខាន់ៗ
បង្កើនប្រសិទ្ធភាពលើរំហូរ
ការងារដែលធ្វើដោយដៃ
កាត់បន្ថយកំហុសឆ្គងផ្សេងៗ
ដំណើរការទូទាត់ច្រើន
ដំណាលគ្នាបានភ្លាមៗ
កាត់បន្ថយចំណាយប្រតិបត្តិការ
តើអ្នកណាខ្លះអាចទទួលអត្ថប្រយោជន៍ពីប្រព័ន្ធនេះ?
ប្រព័ន្ធប្រតិបត្តិការផ្ទាល់ ABA (Host-to-Host) អាចជួយម្ចាស់អាជីវកម្មដូចជារូបអ្នក ឲ្យចំណេញពេលវេលា កាត់បន្ថយកំហុសឆ្គងដោយដៃនានា និងផ្តោតបន្ថែមលើការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងបុគ្គលិកផ្នែកទំនាក់ទំនងនៅតាមសាខាធនាគារ ABA ដែលនៅជិតអ្នកបំផុតនៅថ្ងៃនេះ។ អ្នកក៏អាចទាក់ទងយើងខ្ញុំតាមលេខទូរស័ព្ទ 023 925 333 ឬទាក់ទងក្រុមការងារ ផ្លែតហ្វម ABA Business យើងខ្ញុំ តាមអ៊ីមែល digitalsupport@។ ababank.com
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។