កម្ចីអាជីវកម្មខ្នាតតូច
យើងខ្ញុំសូមណែនាំកម្ចីអាជីវកម្មខ្នាតតូច ដែលនឹងជួយឲ្យអាជីវកម្មរបស់លោកអ្នកកាន់តែរីកចម្រើនបន្ថែមទៀត! កម្ចីអាជីវកម្មខ្នាតតូចពីធនាគារ ABA ផ្ដល់កម្ចីចាប់ពី 5,000 ដុល្លារ ដល់ 200,000 ដុល្លារ ក្នុងអត្រាការប្រាក់ទាប និងរយៈពេលកម្ចីរហូតដល់ 10 ឆ្នាំ។ លោកអ្នកក៏អាចប្រើសេវាបង់ផ្ដាច់កម្ចីរបស់យើងខ្ញុំបានផងដែរ ប្រសិនបើអ្នកកំពុងមានកម្ចីជាមួយធនាគារផ្សេង ហើយចង់បានលក្ខខណ្ឌកម្ចីល្អប្រសើរ!
យើងខ្ញុំចង់ឃើញលោកអ្នកទទួលបានជោគជ័យក្នុងអាជីវកម្ម ហើយយើងខ្ញុំនឹងជួយអាជីវកម្មក្នុងក្តីសុបិនគ្រួសារអ្នកឲ្យក្លាយជាការពិត។
លក្ខខណ្ឌ
គោលបំណងហិរញ្ញប្បទាន
| ||
រូបិយប័ណ្ណ | ប្រាក់ដុល្លារ | ប្រាក់រៀល |
ចំនួនកម្ចី | 5,000 – 200,000 | 20 លាន – 800 លាន |
រយៈពេលកម្ចី | រហូតដល់ 10 ឆ្នាំ | |
វិធីទូទាត់សង | ទូទាត់សងប្រចាំខែទាំងប្រាក់ដើម និងការប្រាក់ | |
អត្រាការប្រាក់ | អាចចរចារបាន |
លក្ខខណ្ឌអាចមានការផ្លាស់ប្ដូរ អាស្រ័យលើឆន្ទានុសិទ្ធិទាំងស្រុងរបស់ធនាគារ ដោយមិនចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។
តើខ្ញុំត្រូវផ្តល់វត្ថុបញ្ចាំអ្វីខ្លះ?
អ្នកអាចផ្តល់វត្ថុបញ្ចាំមកដល់ធនាគារដូចតទៅ៖
ជាចាំបាច់
- អចលនទ្រព្យ (ប្លង់រឹង ឬទន់)
- លិខិតបញ្ជាក់កម្មសិទ្ធិអាជីវកម្ម
ជម្រើសផ្សេងៗ
- អចលនទ្រព្យរបស់តតិយជន, របស់សហពាណិជ្ជនិងប័ណ្ណធានាពីធនាគារ
- វត្ថុបញ្ចំាផ្សេងទៀត អាចចរចាជាមួយធនាគារបាន
អត្ថប្រយោជន៍
- ទទួលបានចំនួនប្រាក់កម្ចីខ្ពស់
- អត្រាការប្រាក់ទាប
- កម្ចីមានរយៈពេលវែង
- ទទួលយកការធានាទ្រព្យតម្កល់របស់ភាគីទីបី
- ដំណើរការអាជីវកម្មក្នុងប្រទេសកម្ពុជារយៈពេលចាប់ពី 12 ខែ
- អតិថិជនកម្ចីត្រូវបានអាយុចាប់ពី 18 ឆ្នាំ និងមិនលើសពី 75 ឆ្នាំ ក្នុងកំឡុងនៃរយៈពេលកម្ចី
- មានទ្រព្យតម្កល់សម្រាប់ស្នើកម្ចីជាប្រភេទអចលនទ្រព្យ ប្លង់ទន់/ ប្លង់រឹង (ដោយមានឈ្មោះរបស់អ្នក ឬឈ្មោះភាគីទីបី ជាម្ចាស់កម្មសិទ្ធិ)។
- មិនធ្លាប់មានប្រវត្តិសងប្រាក់មិនល្អ។
ខណៈកំពុងផ្ដល់សេវាធនាគារជូនអតិថិជន មិនថាប្រតិបត្តិការផ្ដល់កម្ចី និងដាក់ប្រាក់បញ្ញើ ឬបើកគណនីជាមួយធនាគារ ABA ថ្នាក់ដឹកនាំ និងបុគ្គលិក មិនត្រូវមានទំនាក់ទំនង ជាមួយអាជីវកម្ម និងសកម្មភាពហាមឃាត់មួយចំនួនដូចខាងក្រោម៖
- ប្រតិបត្តិការដោយប្រើគណនីអនាមិក និងប្រើគណនីជាឈ្មោះប្រឌិត
- ក្រុមហ៊ុនដែលមានតែឈ្មោះ (ក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ)
- បុគ្គល ឬអង្គភាពណាមួយដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់ UN EU និង OFAC និងបុគ្គល ឬអង្គភាពផ្សេងទៀតដែលកំណត់ដោយគណៈគ្រប់គ្រងជាន់ខ្ពស់
- អាជីវកម្ម ឬអង្គភាពណាមួយ ដែលមិនបានចុះបញ្ជីពន្ធ ឬមិនបានបំពេញឯកសារចុះបញ្ជីគ្រប់គ្រាន់ដូចជា អ្នកផ្តល់ឥណទានឯកជន អាជីវកម្មផ្ទេរប្រាក់គ្មានអាជ្ញាប័ណ្ណ ល និងអាជីវកម្មដែលផលិត ឬជួញដូរផលិតផលខុសច្បាប់
- ការផលិត ឬជួញដូរគ្រឿងសព្វាវុធ និងយុទ្ធភណ្ឌ ដូចមានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ស្ដីពីការប្រឆាំងភេរវកម្ម
- ការផលិត ឬជួញដូរគ្រឿងភេសជ្ជៈដែលមានជាតិអាល់កុល
- ការផលិត ឬជួញដូរថ្នាំជក់2
- ល្បែងស៊ីសង កាស៊ីណូ និងសហគ្រាសដែលធ្វើប្រតិបត្តិការអាជីវកម្មប្រហាក់ប្រហែលនេះ
- ជួញដូរសត្វព្រៃ ឬផលិតផលសត្វព្រៃ និងផលិតផលដែលមានចែងនៅក្នុង អនុសញ្ញាស្ដីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES)
- ការផលិត ឬជួញដូរសម្ភារៈមានផ្ទុកវិទ្យុសកម្ម
- ការផលិត ឬជួញដូរ ឬប្រើប្រាស់សម្ភារៈដែលមានផលប៉ះពាល់ដល់ផ្លូវដង្ហើម
- ការជួញដូរ ឬទិញឧបករណ៍កាប់បំផ្លាញព្រៃឈើ និងធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ3
- ការផលិត ឬជួញដូរឱសថនានា ដែលជាកម្មវត្ថុនៃការទប់ស្កាត់ និងហាមប្រាមជាអន្តរជាតិ ដូចជាសារធាតុធ្វើឲ្យស្រទាប់ អូហ្សូនថយចុះ
- ការផលិត ឬជួញដូរថ្នាំសម្លាប់សត្វល្អិត ឬថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុនៃការទប់ស្កាត់ និងហាមប្រាមជាអន្តរជាតិ
- ការផលិត ឬជួញដូរផលិតផលដែលមានផ្ទុកសារធាតុប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុងប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និងកុងតាក់ភ្លើង
- វិធីសាស្ដ្រនេសាទដែលមានគ្មាននិរន្តរភាព ដូចជាការប្រើសំណាញ់ដែលមានប្រវែង 2,5គ.មឡើងទៅ ហើយបង់ចូលក្នុងតំបន់អភិរក្សបរិស្ថានសមុទ្រ
- ការផលិត ឬសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងទម្រង់នាំឲ្យមានផលប៉ះពាល់ ឬការកេងប្រវ័ញ្ចពលកម្មដោយបង្ខំ ឬប៉ះពាល់ដល់ពលកម្មកុមារ
- រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា (Ponzy ឬ HYIP) ដូចជាសេវាកម្ម Telex-free
- ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និងផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល (Basel Convention) និងស្ថិតក្រោមបទបញ្ញត្តិនានា
- សកម្មភាពបំផ្លាញ និងទាញយកផលប្រយោជន៍ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលវិបសាយ www.hcvnetwork.org)
- សកម្មភាពអាសគ្រាម និង/ឬអំពើពេស្យាចារ
- ការរើសអើងជាតិសាសន៍ និង/ឬការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយប្រជាធិបតេយ្យ
- ប្រតិបត្តិការ ឬការសម្រួលដល់ការចរាចរ ទិញ លក់ ទូទាត់ និងផ្សព្វផ្សាយរូបិយប័ណ្ណគ្រីបតូ និងទំនិញអេឡិកត្រូនិកស្រដៀងគ្នាដែលមិនត្រូវបានបញ្ជាក់/ទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជាក្នុងបរិបទណាក៏ដោយ។
ព័ត៌មានសំខាន់
ធនាគារសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុនដល់អតិថិជនឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត ឬចូលទៅវិបសាយ www.ababank.com ឬទំនាក់ទំនងមកខ្សែទូរស័ព្ទប្រចាំការយើងខ្ញុំតាមលេខ 1 800 203 203 ដែលរង់ចាំបម្រើសេវាជូនលោកអ្នក 24/7។
សេវាផ្តាច់កម្ចីចាស់
ប្រសិនបើលោកអ្នកមានបំណងចង់បន្ធូរបន្ថយការបង់កម្ចីប្រចាំខែ នោះធនាគារ ABA អាចផ្តល់សេវាបង់ផ្តាច់កម្ចីជូនលោកអ្នកបាន។ យើងខ្ញុំអាចផ្តល់ជូនលោកអ្នកនូវកម្ចីដែលមានអត្រាការប្រាក់ទាប និងរយៈពេលកម្ចីវែង ដើម្បីឲ្យអ្នកអាចសន្សំប្រាក់ និងអាចធ្វើការវិនិយោគ បន្ថែម ទៅលើអាជីវកម្មដោយសារមានលក្ខខណ្ឌដ៏ប្រសើរ និងមិនស្មុគស្មាញ!
នៅពេលពាក្យស្នើសុំកម្ចីរបស់អ្នកត្រូវបានអនុម័តដោយធនាគារ ABA រួច អ្នកអាចធ្វើការទូទាត់បង់ផ្តាច់កម្ចីដែលមានជាមួយស្ថាប័នផ្សេង រួមជាមួយថ្លៃសំណងផ្សេងទៀត ហើយអ្នកក៏អាចមានឱកាសស្នើសុំកម្ចីបន្ថែមបានផងដែរ។ មន្ត្រីឥណទានយើងខ្ញុំ នឹងធ្វើការចាត់ចែង និងសម្របសម្រួលនូវរាល់ដំណាក់កាលនៃការផ្លាស់ប្ដូរកម្ចីពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងរបស់ មកធនាគារ ABA ក្នុងរយៈពេលតែ 1ថ្ងៃប៉ុណ្ណោះ។
លោកអ្នកគ្រាន់តែទាក់ទង ឬអញ្ជើញមកជួបផ្ទាល់ជាមួយមន្ត្រីឥណទានរបស់ធនាគារ ABA ដើម្បីប្រឹក្សាយោបល់ទៅលើសេវាកម្មនេះ។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។