អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

បង់ពន្ធ​អាករ​ និង​កាតព្វកិច្ច​ផ្សេងៗយ៉ាងងាយស្រួល តាម ABA PAY នៅ​លើ​វិ​ប​សាយ​របស់​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​,​ កម្មវិធី​ ABA​ Mobile,​​ ​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ ឬតាមសាខា ABA ទូទាំងប្រទេស។ ធនាគារ​ ABA​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​ទូទាត់​ពន្ធ​ជំនួស​ឲ្យ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។

ហេតុអ្វីត្រូវបង់ជាមួយ ABA?

Zero Commission icon

មិនអស់ថ្លៃសេវា បង់ពន្ធអាករ និងកាតព្វកិច្ចផ្សេងៗដោយឥតគិតថ្លៃ

Fast & Secure icon

លឿន និងសុវតិ្ថភាព ទូទាត់ដោយទំនុកចិត្ត និងសុវត្ថិភាព ជាមួយ ABA

Pay Your Way icon

បង់តាមជម្រើសរបស់លោកអ្នក ជ្រើសរើសវិធីណាមួយក៏បាន តាមភាពងាយស្រួល ក្នុងការបង់ពន្ធរបស់លោកអ្នក — តាមអនឡាញ ឬនៅសាខា ABA ទូទាំងប្រទេស

Convenient Digital Payments icon

បង់តាមឌីជីថលយ៉ាងងាយស្រួល បង់បានដោយផ្ទាល់ពីគណនី ABA របស់លោកអ្នក តាមរយៈ ABA Mobile, ABA PAY ឬ ផ្លែតហ្វម ABA Business

ទូទាត់​ជាមួយ​ ABA​ Mobile​

តាម​ សេវា​ស្ថាប័ន​រដ្ឋាភិបាល​
  1. បើក​កម្មវិធី​ ABA​ Mobile​
  2. ចុច​ប៊ូ​តុង​ ទូទាត់
  3. ជ្រើសរើស​ សេវា​ស្ថាប័ន​រដ្ឋាភិបាល​
  4. អូស​រក​ពាក្យ​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​
  5. ជ្រើសរើស​ គណនី​ប្រភព​,​ បញ្ចូល​ លេខ​ដីកា​ទូទាត់​/​លេខ​គណនី​ច្រក​ការិយាល័យ​គយ​ ណាមួយ​ដែល​មាន​ជាមួយ​ ABA, រួច​ចុច​ បង់​ឥឡូវ​

លីងសំខាន់ៗ៖

តាម​ ABA​ ស្គែ​ន​
  1. បើក​កម្មវិធី​ ABA​ Mobile​
  2. ចុច​ប៊ូ​តុង​ ABA​ សែ្គ​ន​
  3. ស្គែ​ន​ QR/​បារ​កូដ​ លើ​ដីកា​ទូទាត់​
  4. ជ្រើសរើស​ គណនី​ប្រភព​ រួច​ចុច​ បង់​ឥឡូវ​

ទូទាត់​តាម​ផ្លែ​ត​ហ្វ​ម​ ABA​ Business

តាម​ លេខ​ដីកា​ទូទាត់​ (​ទូទាត់​តាម​អេ​ឡិ​ក​ត្រូ​និក​)
លេខ​ដីកា​ទូទាត់​តែ​មួយ​
  1. បើក​ចូល​គណនី​ ABA​ Business​ របស់​លោក​អ្នក​
  2. ចូល​ទៅ​ ការ​ទូទាត់​វិក្កយបត្រ​ រួច​ចុច​ ការ​បង់ពន្ធ​ &​ កាតព្វកិច្ច​ផ្សេងៗ
  3. ជ្រើសរើស​ គណនី​ប្រភព​ បន្ទាប់​មក​ជ្រើសរើស​ General​ Department​ of​ Customs​ and​ Excise
  4. បញ្ចូល​ លេខ​ដីកា​ទូទាត់​ ហើយ​សរសេរ​ចំណាំ​ (​បើ​មាន​)​ រួច​ចុច​ បន្ទាប់​
  5. ពិនិត្យ​មើល​ព​ត៌​មាន​នៃ​ការ​ទូទាត់​ យល់ព្រម​លក្ខខណ្ឌ​នានា​ រួច​ចុច​ បញ្ជូន​។​ ប្រើ​ ABA​ Business​ app​ ហើយ​ ស្គែ​ន​ QR​ កូដ​ ដើម្បី​ដាក់​បញ្ជូន​សំណើ​ទូទាត់​ បន្ទាប់​មក​ជូនដំណឹង​ដល់​អ្នក​អនុម័ត​ (Authorizer)​ របស់​លោក​អ្នក​ដើម្បី​អនុម័ត​សំណើ​ទូទាត់​
  6. ចូល​ទៅ​គណនី​ រួច​ដោ​ន​ឡូត​របាយការណ៍​ប្រតិបត្តិការ​
លេខ​ដីកា​ទូទាត់​ច្រើន​
  1. ចូល​គណនី​ ABA​ Business​ របស់​លោក​អ្នក​
  2. ចូល​ទៅ​ ការ​ទូទាត់​វិក្កយបត្រ​ រួច​ចុច​ ការ​ទូទាត់​វិក្កយបត្រ​ជា​សំណុំ​
  3. ជ្រើសរើស​ គណនី​ប្រភព​ បន្ទាប់​មក​ជ្រើសរើស​ Government​ Services
  4. អាប់​ឡូត​ គំរូ​នៅ​ក្នុង​ហ្វា​ល​ Excel​ រួច​ចុច​ បន្ទាប់​
  5. ពិនិត្យ​មើល​ព​ត៌​មាន​នៃ​ការ​ទូទាត់​ យល់ព្រម​លក្ខខណ្ឌ​នានា​ រួច​ចុច​ បញ្ជូន​។​ ប្រើ​ ABA​ Business​ app​ ហើយ​ស្គែ​ន​ QR​ កូដ​ ដើម្បី​ដាក់​បញ្ជូន​សំណើ​ទូទាត់​ បន្ទាប់​មក​ជូនដំណឹង​ដល់​អ្នក​អនុម័ត​ (Authorizer)​ របស់​លោក​អ្នក​ ដើម្បី​ អនុម័ត​សំណើ​ទូទាត់​
ដោយ​ ផ្ទេរ​ពី​គណនី​ ទៅ​គណនី​
  1. ចូល​គណនី​ ABA​ Business​ របស់​លោក​អ្នក
  2. ចូល​ទៅ​ ការ​ទូទាត់​វិក្កយបត្រ​ រួច​ចុច​ ការ​បង់ពន្ធ​ &​ កាតព្វកិច្ច​ផ្សេងៗ​
  3. ជ្រើសរើស​ គណនី​ប្រភព​ បន្ទាប់​មក​ជ្រើសរើស​ General​ Department​ of​ Customs​ and​ Excise
  4. បញ្ចូល​ លេខ​គណនី​ច្រក​ការិយាល័យ​គយ​ណាមួយ​ដែល​មាន​ជាមួយ​ ABA​ ជាមួយ​ចំនួន​ទឹកប្រាក់​ ហើយ​សរសេរ​ចំណាំ​ (​បើ​មាន​)​ រួច​ចុច​ បន្ទាប់​
  5. ​ពិនិត្យ​មើល​ព​ត៌​មាន​នៃ​ការ​ទូទាត់​ យល់ព្រម​លក្ខខណ្ឌ​នានា​ រួច​ចុច​ បញ្ជូន​។​ ប្រើ​ ABA​ Business​ app​ ហើយ​ស្គែ​ន​ QR​ កូដ​ ដើម្បី​ដាក់​បញ្ជូន​សំណើ​ទូទាត់​ បន្ទាប់​មក​ជូនដំណឹង​ដល់​អ្នក​អនុម័ត​ (Authorizer)​ របស់​លោក​អ្នក​ដើម្បី​អនុម័ត​សំណើ​ទូទាត់​
  6. ចូល​ទៅ​គណនី​ រួច​ដោ​ន​ឡូត​របាយការណ៍​ប្រតិបត្តិការ​

លីងសំខាន់ៗ៖

ទូទាត់​ជាមួយ​ ABA​ PAY​ នៅលើវិបសាយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (ទូទាត់តាមអេឡិកត្រូនិក)​

  1. ចូលទៅវិបសាយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា https://apps.customs.gov.kh/login
  2. ចូល​ប្រើប្រាស់​ប្រព័ន្ធ​ (​ឈ្មោះ​អ្នក​ប្រើប្រាស់​ និង​លេខ​សម្ងាត់​)
  3. ចុច ទូទាត់អេឡិកត្រូនិក ហើយជ្រើសរើសលេខដីកាទូទាត់
  4. ចុច​ ទូទាត់​ ហើយ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទូទាត់​
  5. ជ្រើសរើស​ ABA​ PAY​ ហើយ​ស្គែ​ន​ទូទាត់​ជាមួយ​​ ABA​ Mobile

ទូទាត់នៅសាខា ABA​

  1. អញ្ជើញទៅសាខាធនាគារ ABA ណាមួយ
  2. ចូលទៅ បញ្ជរដែលទទួលបង់ពន្ធ
  3. ផ្តល់ដីកាទូទាត់ សម្រាប់ប្រតិបត្តិការអេឡិចត្រូនិចតាមបញ្ជរ
  4. បំពេញព័ត៌មានសម្រាប់ប្រតិបត្តិការធនាគារ
  5. ជម្រាបបេឡាករធនាគារអំពីសេវាដែលអ្នកស្នើសុំធ្វើប្រតិបត្តិការ

ម៉ោងបម្រើសេវាបង់ពន្ធនៅសាខា ABA

  • ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8 ព្រឹក ដល់ 4 រសៀល សម្រាប់សាខាទូទៅ (លើកលែងថ្ងៃឈប់សម្រាក)
  • ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង 8 ព្រឹក ដល់ 7 ល្ងាច សម្រាប់សាខា 12/7 (លើកលែងថ្ងៃឈប់សម្រាក)

ប្រសិនបើអ្នកមានចម្ងល់ និងត្រូវការព័ត៌មាន ឬត្រូវការឲ្យយើងខ្ញុំជួយ សូមទូរស័ព្ទមកយើងខ្ញុំតាមទូរស័ព្ទលេខ 098 206 206 ។

លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។