គណនី អនីតិជន
គណនី អនីតិជន គឺជាចំណុចចាប់ផ្ដើមនៃការសន្សំសម្រាប់អនាគតបុត្រធីតារបស់លោកអ្នក។ គណនីនេះ គឺជាគណនីសន្សំរួមគ្នាមួយដែលរក្សាទឹកប្រាក់របស់អ្នកយ៉ាងមានសុវត្ថិភាព ហើយទឹកប្រាក់ទាំងនោះនឹងកើនឡើងជាប្រចាំ ដោយទទួលបានការ ប្រាក់រហូតដល់ 0.75% ក្នុងមួយឆ្នាំសម្រាប់គណនីប្រាក់ដុល្លារ និងរហូតដល់ 1.50% សម្រាប់ប្រាក់រៀល។
ប្រសិនបើអ្នកមិនទាន់ជាអតិថិជន ABA ទេ អ្នកអាចបើកគណនី អនីតិជន រួមគ្នាជាមួយកូនរបស់អ្នកបាន នៅតាមសាខាណាមួយរបស់យើងខ្ញុំ។
ដើម្បីធ្វើឲ្យការបើកគណនី អនីតិជន កាន់តែមានភាពងាយស្រួល យើងខ្ញុំបានបន្ថែម គណនី Junior ក្នុងកម្មវិធី ABA Mobile។ ឪពុកម្ដាយគ្រប់រូប អាចបើកគណនីរួមមួយនេះ បានដោយផ្ទាល់ក្នុងកម្មវិធី ហើយបន្ទាប់មក កូនរបស់គាត់ អាចដោនឡូត ABA Mobile ក្នុងទូរស័ព្ទរបស់គេផ្ទាល់ ដើម្បីចូលប្រើប្រាស់គណនីដែលបានបើកដោយឪពុកម្ដាយ។
លក្ខខណ្ឌ
| លក្ខខណ្ឌបើកគណនី | អតិថិជនចាស់ ឬអតិថិជនថ្មី និងអនីតិជនអាយុក្រោម 18 ឆ្នាំ | ||
| លក្ខខណ្ឌតម្រូវ |
| ||
| បណ្ដាញសម្រាប់បើកគណនី | សាខា ABA | ||
| បណ្ដាញសម្រាប់ប្រើគណនី |
| ||
| រូបិយប័ណ្ណ | រៀល/ដុល្លារ | ||
| សមតុល្យបើកដំបូងអប្បបរមា | 0.00 ដុល្លារ ឬ 0.00 រៀល | ||
| សមតុល្យបន្ដអប្បបរមា | 0.00 ដុល្លារ ឬ 0.00 រៀល | ||
| ឧបករណ៍សម្រាប់ប្រើគណនី |
| ||
| លក្ខខណ្ឌដាក់ប្រាក់2 | ប្រតិបត្តិការដាក់ប្រាក់ឥតកំណត់ក្នុងទម្រង់ជាសាច់ប្រាក់ ឬមិនមែនជាសាច់ប្រាក់ គ្រប់ពេលវេលា ក្នុងចំនួនណាក៏បាន | ||
| លក្ខខណ្ឌដកប្រាក់3 | ប្រតិបត្តិការដកប្រាក់ឥតកំណត់ពីបញ្ជរ ដោយឪពុកម្ដាយ/ អាណាព្យាបាលប៉ុណ្ណោះ | ||
| បិទគណនី | ឥតគិតថ្លៃ | ||
| ថ្លៃពិន័យលើការបោះបង់4 | អនុវត្តចំពោះ CIF មិនដំណើរការ សម្រាប់រយៈពេល 4 ឆ្នាំជាប់ៗគ្នា ឬច្រើនជាងនេះ | ||
| បណ្ដាញសម្រាប់បិទគណនី | សាខា ABA | ||
| ថ្លៃសេវាកម្ម | ប្រភេទសេវាកម្ម | ថ្លៃសេវា | |
| សេវាគណនីប្រចាំខែ | ឥតគិតថ្លៃ | ||
| កម្មវិធីទូរស័ព្ទ | ឥតគិតថ្លៃ | ||
| សៀវភៅធនាគារ | 5 ដុល្លារក្នុងមួយក្បាល ឬពេលចេញជូនម្ដងទៀត | ||
| គណនីមិនដំណើរការ | ឥតគិតថ្លៃ | ||
| លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី5 | 10 ដុល្លារ ឬ 40,000 រៀល/សន្លឹក | ||
| កាត | មិនគិតសេវាបើកកាត។ សូមមើលវិបសាយសម្រាប់ សេវាប្រចាំឆ្នាំ | ||
| របាយការណ៍ហិរញ្ញវត្ថុ | 2 ដុល្លារ ក្នុងមួយគណនី រាល់ពេលស្នើសុំ | ||
| កំណត់ការទូទាត់ស្វ័យប្រវត្តិ6 | 2 ដុល្លារ សម្រាប់ប្រតិបត្តិការជោគជ័យ | ||
| ពន្ធ | 4% សម្រាប់និវាសនជន | ||
ខ និងលក្ខខណ្ឌអាចផ្លាស់ប្ដូរអាស្រ័យលើឆន្ទានុសិទ្ធិទាំងស្រុងរបស់ធនាគារ ABA ដោយមិនជម្រាបដំណឹងជូនអតិថិជនជាមុនឡើយ។
1 សម្រាប់អាណាព្យាបាល ឬអនីតិជនកម្ពុជាអាយុចាប់ពី 15 ឆ្នាំ ឬអនីតិជនបរទេសអាយុចាប់ពី 18 ឆ្នាំនៅថ្ងៃបើកគណនី ឬថ្ងៃចុះឈ្មោះប្រើ ABA Mobile។
2 ថ្លៃសេវាសម្រាប់ការដកប្រាក់ ដាក់ប្រាក់ នៅតាមបណ្ដាសាខាអន្ដរតំបន់
| ប្រភេទប្រតិបត្តិការ | ប្រតិបត្តិការដកប្រាក់/ ដាក់ប្រាក់ | ប្រតិបត្តិការមិនមែនសាច់ប្រាក់ |
| សាខាក្នុងតំបន់តែមួយ | ឥតគិតថ្លៃ | ឥតគិតថ្លៃ |
| សាខាក្នុងតំបន់ផ្សេងគ្នា | ឥតគិតថ្លៃ | ឥតគិតថ្លៃ |
3 អតិថិជនត្រូវជូនដំណឹងមកធនាគារយ៉ាងហោចណាស់មុន 1 ថ្ងៃ ប្រសិនបើប្រតិបត្តិការដកប្រាក់ > 100,000 ដុល្លារ។
4 ពិន័យលើការបោះបង់
ចំណាំ៖ CIF មិនដំណើរការ សំដៅលើ CIF ទាំងឡាយណា ដែលមិនមានប្រតិបត្តិការណាមួយនៅលើគណនីរបស់ខ្លួន តាមរយៈពេលកំណត់ដូចខាងក្រោម៖
| រយៈពេលបោះបង់ | ថ្លៃពិន័យ (សម្រាប់អតិថិជនម្នាក់) |
| ឆ្នាំទី 1 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 2 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 3 | 0.00 ដុល្លារ / 0.00 រៀល |
| ឆ្នាំទី 4 | 50.00 ដុល្លារ / 200,000 រៀល |
| ឆ្នាំទី 5 | 100.00 ដុល្លារ / 400,000 រៀល |
5 ម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត អាចធ្វើការស្នើសុំលិខិតបញ្ជាក់សមតុល្យគណនីនិងលិខិតបញ្ជាក់គណនីបាន។ ភ្នាក់ងារមានសិទ្ធិអនុញ្ញាតក៏អាចស្នើលិខិតនេះបានដែរ ប្រសិនបើទទួលបានសិទ្ធិអនុញ្ញាតពីភាគីម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត។ បើមិនទាន់ចាត់តាំងភ្នាក់ងារនោះទេ នោះម្ចាស់គណនី ឬហត្ថលេខីមានសិទ្ធិអនុញ្ញាត ត្រូវតែចាត់ចែងទៅតាមនីតិវិធីចាត់តាំងភ្នាក់ងារ។
6 ផ្ទេរពីគណនីមួយទៅគណនី ABA មួយទៀត ឧ. រាល់ថ្ងៃ រាល់សប្ដាហ៍ រាល់ខែ រាល់ត្រីមាស, រាល់ឆមាស, រាល់ឆ្នាំ។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

