សេវារបស់មេនូឡាយហ្វ៍
ធនាគារ ABA បានចាប់ដៃគូជាមួយ មេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅក្នុងពិភពលោក ដើម្បីផ្តល់សេវាធានារ៉ាប់រងអាយុជីវិតបានងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ អតិថិជនរបស់ធនាគារ ABA អាចធ្វើការប្រឹក្សា និងដាក់ពាក្យស្នើសុំសេវាធានារ៉ាប់រងអាយុជីវិតនៅតាមសាខារបស់ធនាគារ ABA និងប្រើប្រាស់ធនាគារ ABA ដើម្បីធ្វើការបន្តពេលធានា ឬបង់បុព្វលាភរ៉ាប់រងបាន។
បច្ចុប្បន្ននេះ អ្នកឯកទេសធានារ៉ាបរងមេនូឡាយហ្វ៍ ខេមបូឌា មានបំរើការនៅ 85 សាខា របស់ធនាគារ ABA។
ជាមួយនឹងអ្នកឯកទេសរបស់មេនូឡាយហ្វ៍នៅជាមួយធនាគារ ABA យើងជឿជាក់ថា ការសហការនេះនឹងជួយលោកអ្នកឲ្យសម្រេចបាននូវគោលបំណងផ្នែកហិរញ្ញវត្ថុរបស់អ្នក និងទទួលបាននូវសន្តិភាពផ្លូវចិត្តថែមទៀតផង។
ការបង់បុព្វលាភរ៉ាបរងតាមទូរស័ព្ទ
ការបង់បុព្វលាភរ៉ាបរងអាយុជីវិតសម្រាប់ មេនូឡាយហ្វ៍ ខេមបូឌា មាននៅលើកម្មវិធី ABA Mobile ដោយឥតគិតថ្លៃ។ សូមមើលវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែមពីដំណើរការនៃការបង់តាមកម្មវិធីទូរស័ព្ទ៖
ដំណោះស្រាយហិរញ្ញវត្ថុ
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ផ្ដល់ជូននូវគម្រោងសន្សំ និងការពារផ្សេងៗគ្នាជាច្រើនដើម្បីបំពេញតម្រូវការរបស់អតិថិជន ហើយគម្រោងទាំងនេះរួមមាន៖
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី28 ខែមិថុនា ឆ្នាំ2012 និង ជាទីផ្សារថ្មីចុងក្រោយរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស 100% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ហើយមានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ និងការិយាល័យសាខារបស់ខ្លួននៅខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា មានបុគ្គលិកសរុបជាង 200នាក់ និងមានទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតប្រកបដោយវិជ្ជាជីវៈជាង 2000នាក់។
ត្រូវការជំនួយ?
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមពីផលិតផលធានារ៉ាប់រងនានារបស់មេនូឡាយហ្វ៍ សូមទាក់ទងទូរស័ព្ទលេខ 1 800 203 203 បានគ្រប់24/7។
លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។