កម្ចី​អាជីវកម្ម​ខ្នាត​ធំ

ស្នើឥឡូវ

អភិវឌ្ឍ​អាជីវកម្ម​របស់​អ្នក​ឲ្យ​រីក​ចម្រើន​ជាមួយ​កម្ចី​ពាណិជ្ជកម្ម​ ABA​។​ យើងខ្ញុំ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ ដែល​សម្រួល​តាម​តម្រូវការ​អាជីវកម្ម​របស់​អ្នក​ដើម្បី​កំណើន​ និង​អភិវឌ្ឍន៍​។​

គោលបំណង​ហិរញ្ញប្បទាន

  • ហិរញ្ញប្បទាន​ចំណាយ​មូលធន​ (CAPEX​ Financing)
  • តម្រូវការ​ទុន​បង្វិល​
  • តម្រូវការ​ប្រតិបត្តិការ​
  • តម្រូវការ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​
  • ហិរញ្ញប្បទាន​គម្រោង​/​កិច្ច​ស​ន្យ
  • តម្រូវការ​វិនិយោគ​ និង​ធុរកិច្ច​ផ្សេងៗ
ទំហំ​កម្ចី​ 3​ លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ
រយៈពេល​ រហូត​ដល់​ 10​ ឆ្នាំ​ សម្រាប់​ហិរញ្ញប្បទាន​វិនិយោគ​ និង​ 12​ ខែ​សម្រាប់​ហិរញ្ញប្បទាន​ទុន​បង្វិល
អត្រា​ការ​ប្រាក់ អាស្រ័យ​លើ​ការ​ចរចា

ទ្រព្យ​ធានា

  • អចលនទ្រព្យ​ ដែល​មាន​ប្លង់​រឹង​/​ប្លង់​ទន់​
  • ដាក់​ប្រាក់​តម្កល់
  • យានយន្ត​,​ ម៉ាស៊ីន​ និង​ឧបករណ៍​បរិក្ខារ​,​ ទ្រព្យសកម្ម​ថេរ​ និង​ទ្រព្យសកម្ម​ចរន្ត​ផ្សេងៗ​ទៀត​
  • ការ​ធានា​ពី​ភាគី​ទី​បី​ ក្រុមហ៊ុន​ និង​/​ឬ​ធនាគារ​
  • ប្រភេទ​ទ្រព្យ​ធានា​ផ្សេងៗ​ទៀត​ ដែល​អាច​ចរចា​ជាមួយ​ធនាគារ​បាន​។

លក្ខខណ្ឌ​អាច​ខុស​គ្នា​ពី​ករណី​មួយ​ទៅ​ករណី​មួយទៀត​ ហើយ​អតិថិជន​ម្នាក់ៗ​នឹង​ទទួល​បានការ​ណែនាំ​ដោយឡែក​ពី​គ្នា​ផង​ដែរ​។​

​អត្ថប្រយោជន៍​

  • ​អត្រា​ការ​ប្រាក់​សមរម្យ​
  • ​​ផលិតផល​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទ​ ឆ្លើយ​តប​តាម​តម្រូវការ​អាជីវកម្ម​របស់​អ្នក​
  • ​វិធី​ទូទាត់​សង​មាន​ភាព​បត់បែន​
  • ​សួរ​សំណួរ​ងាយៗ

ដើម្បី​ទទួល​បាន​កម្ចី​ពាណិជ្ជកម្ម​ ABA​ អ្នក​ត្រូវ​៖

  • ជា​ស្ថាប័ន​ពាណិជ្ជកម្ម​ ឬ​រូបវន្ដបុគ្គល​ ដែល​មាន​ប្រតិបត្តិការ​អាជីវកម្ម​រឹង​មាំ​ និង​មាន​ស្ថិរភាព
  • ​អាជីវកម្ម​បច្ចុប្បន្ន​ត្រូវ​តែ​មានដំណើរ​ការ​យ៉ាង​ហោច​ណាស់​រយៈពេល​ 12​ ខែ​ ឬ​អ្នកគ្រប់គ្រង​មាន​បទ​ពិសោធ​ក្នុង​អាជីវកម្ម​នេះ​ មិន​តិច​ជាង​ 12​ ខែ​។
  • អតិថិជន​កម្ចី​ត្រូវ​បាន​អាយុ​ចាប់ពី​ 18​ ឆ្នាំ​ និង​មិន​លើស​ពី​ 75​ ឆ្នាំ​ ក្នុង​កំឡុង​នៃ​រយៈពេល​កម្ចី​។
  • អតិថិជន​កម្ចី​ត្រូវ​មាន​បណ្ដាញ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ តាម​រយៈ​គណនី​ជាមួយ​ធនាគារ​ ABA​។
  • មិន​ធ្លាប់​មាន​ប្រវត្តិ​សង​ប្រាក់​មិនល្អ​។​

ខណៈដែលកំពុងផ្តល់សេវាកម្មដល់អតិថិជននានា រួមមានប្រតិបត្តិការផ្តល់ឥណទាន និង ការបើកគណនីបញ្ញើជាមួយធនាគារ ABA ថ្នាក់គ្រប់គ្រងនិងបុគ្គលិក ត្រូវបានហាមឃាត់ទំនាក់ទំនងក្នុងសកម្មភាពមួយចំនួនដូចខាងក្រោមៈ

  1. ប្រតិបត្តិការដោយប្រើគណនីអានាមិក និង ប្រើគណនីជាឈ្មោះប្រឌិត
  2. ក្រុមហ៊ុនដែលមានតែឈ្មោះ(គឺក្រុមហ៊ុនដែលមិនមានដំណើរការពិតប្រាកដ)
  3. បុគ្គល ឬ អង្គភាពណាមួយដែលបានកត់សំគាល់ក្នុងបញ្ជីរបស់ UN EU និង OFAC និងបុគ្គល ឬអង្គភាពផ្សេងទៀតដែលកំណត់ដោយ គណៈគ្រប់គ្រងជាន់ខ្ពស់
  4. អាជីវកម្ម​ ឬ​ អង្គភាព​មិន​ប្រក្រតី​ណាមួយ​ ដែល​មិន​បាន​ចុះបញ្ជី​ពន្ធ​ ឫ​មិន​បាន​បំពេញ​ឯកសារ​ចុះបញ្ជី​គ្រប់គ្រាន់​ (​ឧ​ទា​ហរ​ណ៏​ដូច​ជា​ អ្នក​ផ្តល់​ឥណទាន​ឯកជន​ អាជីវកម្ម​ផ្ទេរ​ប្រាក់​គ្មាន​អាជ្ញាប័ណ្ណ​...)​ និង​ អាជីវកម្ម​ដែល​ផលិត​ឫ​ជូ​ញ​ដូរ​មិន​ប្រក្រតី​ ឫ​ ផលិតផល​ខុសច្បាប់​;
  5. ផលិត ឬ ជួញដូរ គ្រឿងសព្វាវុធ និង យុទ្ធភណ្ឌ ដែលបានចែងក្នុងសេចក្តីបន្ថែមនៃច្បាប់ប្រឆាំងភេរវកម្ម
  6. ផលិត ឬ ជួញដូរ គ្រឿងភេសជ្ជៈដែលមានអាល់កុល
  7. ផលិត ឬ ជួញដូរថ្នាំជក់
  8. ល្បែងស៊ីសង កាស៊ីណូ និង សហគ្រាសនានាដែលមានសកម្មភាពដូចគ្នា
  9. ជួញដូរ សត្វព្រៃ ឬ ផលិតផលសត្វព្រៃ និង ផលិតភាពមិនប្រក្រតីដែលស្ថិតក្រោមអនុសញ្ញាអន្តរជាតិស្តីអំពីការជួញដូរដែលនាំឲ្យមានការខូចខាតអន្តរាយ ឬ ប៉ះពាល់ដល់ជីវិតសត្វព្រៃនិងរុក្ខជាតិ(CITES)
  10. ផលិត ឬ ជួញដូរពាក់ពន្ធ័នឹងសម្ភារៈវិទ្យុសកម្ម
  11. ផលិត ឬ ជួញដូរទៅលើសម្ភារៈដែលមានផលប៉ះពាល់ដល់ផ្លូវដង្ហើម
  12. ជួញដូរ ឬ ទិញឧបករណ៏កាប់បំផ្លាញព្រៃឈើ និង ធ្វើប្រតិបត្តិការពាណិជ្ជកម្មកាប់ព្រៃឈើ
  13. ផលិត ឬ ជួញដូរ ឪសថនានាដែលជាកម្មវត្ថុ ទប់ស្កាត់និងហាមប្រាមជាអន្តរជាតិ ដូចជា សារធាតុធ្វើឲ្យស្រទាប់អូហ្សូនថយចុះ
  14. ផលិត ឬ ជួញដូរ ថ្នាំសម្លាប់សត្វល្អិត ឬ ថ្នាំសម្លាប់ស្មៅ ដែលជាកម្មវត្ថុទប់ស្កាត់ និង ហាមប្រាមជាអន្តរជាតិ
  15. ផលិត ឬ ជួញដូរ ផលិតផលដែលមានផ្ទុកសារធាតុ ប៉ូលីក្លរីន ប៊ីភេនីល ដែលជាក្រុមមានផ្ទុកសារជាតិគីមីពុលកម្រិតខ្ពស់ ភាគច្រើនរកឃើញនៅក្នុង ប្រព័ន្ធចម្លងប្រេង ឌីសង់ទ័រ និង កុងតាក់ភ្លើង
  16. ការនេសាទដែលមានគ្មាននិរន្តរភាព ដូចជា ការប្រើសំណាញ់ដែលមានបណ្តោយ 2,5គ.មឡើងទៅហើយបង់ចូលក្នុងតំបន់អភិរក្សបរិស្ថានសមុទ្រ
  17. ផលិត ឬ សកម្មភាពហាមឃាត់ទាំងឡាយណាដែលបង្ករឲ្យមានផលប៉ះពាល់ ឬ ក្នុងទម្រង់ដែលទាញយកផលប្រយោជន៍ពីពលកម្មដោយបង្ខំ ឬ ប៉ះពាល់ដល់កម្លាំងពលកម្មកុមារ
  18. រាល់ប្រភេទនៃការវិនិយោគទាំងឡាយណាដែលទទួលផលចំណេញខ្ពស់ខុសពីធម្មតា(Ponzy ឬ HYIP) ដូចជាសេវាកម្ម Telex-free
  19. ការធ្វើពាណិជ្ជកម្មឆ្លងដែនទៅលើសំណល់ និង ផលិតផលពីសំណល់ លុះត្រាតែបានអនុលោមតាមអនុសញ្ញាបាសែល(Basel Convention) និង ស្ថិតក្រោមបទបញ្ញត្តិនានា
  20. សកម្មភាពបំផ្លាញនិងទាញយកផលប្រយោជន៏ពីតំបន់អភិរក្ស ដែលជាតំបន់ដ៏សំខាន់សម្រាប់ទីជម្រកធម្មជាតិ (សូមមើលគេហទំព័រ www.hcvnetwork.org)
  21. សកម្មភាពអាសគ្រាម និង ឬក៏ អំពើពេស្យាចារ
  22. ការរើសអើងជាតិសាសន៍ និង ឬក៏ ការប្រឆាំងនឹងប្រពន្ធ័ផ្សព្វផ្សាយប្រជាធិបតេយ្យ
  23. ប្រតិបត្តិការ​ ឬ​ការ​សម្រួល​ដល់​ការ​ចរាចរ​ ទិញ​ លក់​ ទូទាត់​ និង​ផ្សព្វផ្សាយ​រូបិយប័ណ្ណ​គ្រីប​តូ​ និង​ទំនិញ​អេ​ឡិ​ក​ត្រូ​និក​ស្រ​ដៀង​គ្នា​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​/​ទទួលស្គាល់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​បរិបទ​ណា​ក៏​ដោយ​។

របៀបដាក់ពាក្យសុំ

សូមអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារយើងខ្ញុំ ហើយជួបជាមួយប្រធានផ្នែកអតិថិជនដែលនឹងណែនាំលោកអ្នក អំពីដំណើរការដាក់ពាក្យសុំ ឬទាក់ទងតាមរយៈទូរស័ព្ទលេខ 1 800 203 203 សម្រាប់ព័ត៌មានបន្ថែម។

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader