ABA​ QR​ –​ កូដ​មួយ​ រូបិយប័ណ្ណ​ពីរ​

ABA​ QR​ អាច​ឲ្យ​លោក​អ្នក​ ទទួល​ និង​ផ្ទេរ​ប្រាក់​ជា​លុយ​ខ្មែរ​ ឬ​ដុល្លារ​តាម​រយៈ​កូដ​ QR​ តែ​មួយ​ –​ មិន​ថា​ទទួល​ពី​អ្នក​ប្រើ​ ABA​ Mobile​ ដូច​គ្នា​ ឬ​អ្នក​ប្រើ​អេប​ធនាគារ​ផ្សេង​ ដែល​ដំណើរការ​ជាមួយ​ KHQR​។​​

​ដោយ​មាន​ Bakong​ ដែល​ជា​ប្រព័ន្ធ​ទូទាត់​ជាតិ​ ABA​ QR​ អាច​ដំណើរការ​ប្រតិបត្តិការ​រូបិយប័ណ្ណ​ទាំង​ពីរ​បាន​យ៉ាង​រលូន​ ដែល​សម្រួល​ដល់​លោក​អ្នក​ ក្នុង​ការ​ទទួល​ប្រាក់​ផ្ទេរ​បាន​កាន់តែ​លឿន​ស្រួល​ និង​ពេញ​ដោយ​ភាព​បត់បែន​ខ្ពស់​។​ គ្រាន់តែ​បង្ហាញ​ ABA​ QR​ លើ​អេ​ក្រង់​ទូរស័ព្ទ​ ដើម្បី​គេ​ស្គែ​ន​ ឬ​ផ្ញើ​ជា​លីង​តាម​អេប​បណ្ដាញ​សង្គម​។​

​អត្ថប្រយោជន៍​សំខាន់ៗ

Flexibility icon

​ភាព​បត់បែន​ខ្ពស់​ ABA​ QR​ តែ​មួយ​ ទទួល​បាន​ទាំង​លុយ​ខ្មែរ​ និង​ដុល្លារ​ –​ មិនបាច់​មាន​កូដ​ពីរ​ផ្សេង​គ្នា​។​

Automatic​ Currency​ Match icon

រូបិយប័ណ្ណ​ ផ្គូផ្គង​ស្វ័យប្រវត្ត​ ​គេ​ផ្ញើ​ជា​លុយ​ខ្មែរ​ ចូល​គណនី​ខ្មែរ​ គេ​ផ្ញើ​ជា​លុយ​ដុល្លារ​ ចូល​គណនី​ដុល្លារ

Secure icon

​សុវត្ថិភាព​ &​ ស្រួល​គ្រប់គ្រង ​ដាក់​ចំនួន​លុយ​ត្រូវ​ទទួល​ ធានា​ថា​គេ​ផ្ញើ​ឲ្យ​គ្រប់​ចំនួន​ ត្រូវ​តាម​រូបិយប័ណ្ណ​ដែល​លោក​អ្នក​ត្រូវ​ទទួល​។​

​របៀប​ភ្ជាប់​គណនី​ទទួល​ សម្រាប់​ ABA​ QR?​

ដើម្បី​ប្រើ​ ABA​ QR​ បាន​ អ្នក​ត្រូវ​មាន​គណនី​យ៉ាងតិច​ ចំនួន​ពីរ​គណនី​ −​មួយ​ ជា​គណនី​លុយ​រៀល​ និង​មួយទៀត​ជា​គណនី​ដុល្លារ​។

  • បើក​ ABA​ Mobile​ ហើយ​ចុច​ប៊ូ​តុង​ ABA​ QR​ ជ្រុង​ស្ដាំ​ខាងលើ​។
  • គណនី​ប្រាក់​រៀល​ គឺជា​គណនី​គោល​ស្វ័យប្រវត្ត​។​ ប្រសិនបើ​ក​អ្នក​ មាន​គណនី​ប្រាក់​រៀល​ច្រើន​ អ្នក​ត្រូវ​ជ្រើស​យក​គណនី​មួយ​ក្នុង​ចំណោម​នោះ​សិន​ −​ អ្នក​អាច​ដូរ​បាន​គ្រប់ពេល​។​ អ្នក​ក៏​អាច​ចុច​ដូរ​ រូបិយប័ណ្ណ​ទទួល​ ទៅ​ជា​ដុល្លារ​បាន​ផង​ដែរ​ ក្នុង​ករណី​ដែល​អ្នក​ត្រូវ​ទទួល​លុយ​ជា​ដុល្លារ​។

សំគាល់៖ ប្រាក់​ទទួល​ នឹង​ចូល​ទៅ​គណនី​លុយ​ខ្មែរ​ ឬ​គណនី​ដុល្លារ​ អាស្រ័យ​លើ​រូ​បិ​ប័ណ្ណ​ទូទាត់​ −​ បើ​គេ​ផ្ញើ​ជា​លុយ​ខ្មែរ​ ចូល​គណនី​ខ្មែរ​ បើ​ផ្ញើ​ជា​ដុល្លារ​ នឹង​ចូល​គណនី​ដុល្លារ​។​ ដើម្បី​អាច​ទទួល​ចូល​គណនី​ណាមួយ​ជាក់លាក់​ និង​ជា​រូបិយប័ណ្ណ​ដែល​អ្នក​ចង់បាន​ អ្នក​ត្រូវ​ដាក់​ចំនួន​ទឹកប្រាក់​ ហើយ​ដូរ​រូបិយប័ណ្ណ​ជា​មុន​សិន​ ពេល​បង្កើត​ ABA​ QR​។​

​របៀប​ទទួល​លុយ​តាម​ ABA​ QR?​

Via​ QR icon

តាម​ QR ពេល​នៅ​ជិត​អ្នក​ផ្ញើ​ សូម​បើក​ ABA​ Mobile​ ចុច​ប៊ូ​តុង​ ABA​ QR​ ហើយ​បង្ហាញ​លើ​អេ​ក្រង់​ ដើម្បី​ឲ្យ​គេ​ស្គែ​ន​ជាមួយ​អេប​របស់​គេ​។​

Via​ Payment​ Link icon

តាម​លីង​ផ្ទេរ​ប្រាក់ ដាក់​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ទទួល​ តាម​ ABA​ QR​។​ ការ​ដាក់​ចំនួន​ទឹកប្រាក់​ជា​មុន​ដូច្នេះ​ ធានា​អ្នក​ផ្ទេរ​ ឬ​អ្នក​ផ្ញើ​ នឹង​បាញ់​លុយ​ឲ្យ​អ្នក​គ្រប់​ចំនួន​ជា​និច្ច​។

​របៀប​ផ្ញើ​ប្រាក់​តាម​ ABA​ QR?​

​តាម​ QR

  1. ប្រើ​ ABA​ Mobile​ របស់​អ្នក​ស្គែ​ន​ ABA​ QR​ របស់​ភាគី​ទទួល​។​
  2. បញ្ចូល​ចំនួន​ទឹកប្រាក់​ ប្រសិនបើ​ភាគី​ទទួល​ មិន​ទាន់​បាន​បញ្ចូល​។​ បន្ទាប់​មក​ ពិនិត្យ​មើល​ចំនួន​ និង​រូបិយប័ណ្ណ​ផ្ទេរ​។​
  3. បើ​ត្រឹមត្រូវ់​ហើយ​ ចុច​បញ្ជាក់​ ជាមួយ​លេខ​សម្ងាត់​ ABA​ Mobile​ របស់​អ្នក​ ឬ​ស្គែ​ន​ខ្ចៅដៃ​/​មុខ​ អាស្រ័យ​លើ​ការ​កំណត់​របស់​អ្នក​។

តាម​លីង​ផ្ទេរ​ប្រាក់ ​

  1. ចុច​លីង​ ABA​ QR​ របស់​ភាគី​ទទួល​ ដែល​គេ​ផ្ញើ​ឲ្យ​តាម​ឆាត​ អេប​បណ្ដាញ​សង្គម​ ឬ​ អ៊ីមែល​ −​ ពេល​នោះ​ ABA​ Mobile​ របស់​អ្នក​នឹង​បើក​ដោយ​ស្វ័យប្រវត្ត​។​
  2. បញ្ចូល​ចំនួន​ទឹកប្រាក់​ ប្រសិនបើ​ភាគី​ទទួល​ មិន​ទាន់​បាន​បញ្ចូល​។​ បន្ទាប់​មក​ ពិនិត្យ​មើល​ចំនួន​ និង​រូបិយប័ណ្ណ​ផ្ទេរ​។
  3. បើ​ត្រឹមត្រូវ​ហើយ​ ចុច​បញ្ជាក់​ ជាមួយ​លេខ​សម្ងាត់​ ABA​ Mobile​ របស់​អ្នក​ ឬ​ស្គែ​ន​ខ្ចៅដៃ​/​មុខ​ អាស្រ័យ​លើ​ការ​កំណត់​របស់​អ្នក

ដោនឡូតកម្មវិធី

សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី ABA Mobile ពី​ Apple​ Store​ ឬ​ Google​ Play​ Store​ ឬ Huawei AppGallery ។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!

    

ត្រូវការជំនួយ?

​អ្នក​អាច​ទាក់ទង​មក​យើងខ្ញុំ​បាន​ភ្លាមៗ​ ដោយ​មិន​ចាំបាច់​បិទ​ ABA​ Mobile​។​ អ្នក​គ្រាន់តែ​ចុច​ប៊ូ​តុង​ ទាក់ទង​មក​យើងខ្ញុំ​ នៅ​ក្នុង​ម៉ឺ​នុយ​លើ​អ​ក្រេ​ង​ដំបូង​។​ បន្ថែម​លើ​នេះ​ទៀត​ អ្នក​អាច​ឆាត​មក​យើងខ្ញុំ​តាម​ Facebook​ Messenger​ ឬ​តាម​វិ​ប​សាយ​ ឬ​ ទាក់ទង​មក​លេខ​ប្រចាំការ​ 098​ 203​ 203​។​

លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។