Cookies

ធនាគារ ABA ប្រើប្រាស់បច្ចេកវិទ្យា​ ដើម្បីផ្តល់ភាពងាយស្រួលបំផុត និងសេវាកម្មពាក់ព័ន្ធជូនលោកអ្នក។ ឧទាហរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាដែលធនាគារ ABA ប្រើប្រាស់ដូចជា “cookie”។

Cookies គឺជាហ្វាលអត្ថបទតូចបំផុតដែលប្រូសឺ (browser) របស់លោកអ្នករក្សាទុកនៅក្នុងកុំព្យូទ័រ របស់​លោកអ្នកនៅពេលលោកអ្នកចូលមើលវិបសាយមួយចំនួន។ គ្រប់ពេលដែលលោកអ្នក ចូលមើលវិបសាយណាមួយដែលបានចេញ cookie ទៅក្នុងកុំព្យូទ័ររបស់លោកអ្នកនោះ ប្រូសឺរបស់លោកអ្នកបញ្ជូនទិន្នន័យដែល​បានរក្សាទុក​ ត្រឡប់ទៅកាន់សឺវើ (server) របស់វិបសាយ។

ធនាគារយើងខ្ញុំប្រើបច្ចេកវិទ្យា cookies សម្រាប់គោលបំណងមួយចំនួន រួមទាំងដើម្បីរក្សាការទំនាក់ទំនង​ប្រកប​ដោយសុវត្ថិភាពរវាងប្រូសឺរបស់លោកអ្នកជាមួយសឺវើរបស់ធនាគារយើងខ្ញុំ នៅពេលលោកអ្នកកំពុង​ប្រើប្រាស់​វិបសាយមានសុវត្ថិភាពរបស់យើង។ បច្ចេកវិទ្យា cookies ទាំងនេះអាចត្រូវកំណត់ជាការចេញពីដូមេន (domain) វិបសាយ ababank.com។

លោកអ្នកអាចដំឡើងប្រូសឺរបស់លោកអ្នកដើម្បីជូនដំណឹងដល់លោកអ្នកនៅពេលទទួលបាន cookie និង​សម្រេចថាត្រូវទទួលយកដែរ ឬយ៉ាងណា។ លោកអ្នកអាចជ្រើសរើស មិនទទួលយក cookies នៅពេល​ចូលមើលវិបសាយរបស់យើង។ ប៉ុន្តែលោកអ្នកមិនអាច​ចូលប្រើប្រាស់សេវា មានសុវត្ថិភាពរបស់ធនាគារយើងខ្ញុំ ដោយពុំមានការទទួលយក cookies ដែលបានបញ្ជាក់ពីខាងលើឡើយ។