ធានារ៉ាប់រងទូទៅ អេទីកា
ធនាគារ ABA បានចាប់ដៃគូជាមួយ អេទីកា ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយពីប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់សេវាធានារ៉ាប់រងជាទីទុកចិត្ត និងងាយស្រួលជូនលោកអ្នក។តាមរយៈបណ្តាញរបស់ ABA លោកអ្នកអាចប្រឹក្សាជាមួយអ្នកជំនាញផ្នែកធានារ៉ាប់រងអេទីកា ដើម្បីស្វែងរកផលិតផលធានារ៉ាប់រងដែលលោកអ្នកចង់បាន – មិនថា សេវាធានារ៉ាប់រងលើគេហដ្ឋាន យានយន្ត ឬការធ្វើដំណើរ។
ដំណោះស្រាយហិរញ្ញវត្ថុពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា
សេវាធានារ៉ាប់រងទូទៅ អេទីកា នឹងជួយការពារអ្វីដែលសំខាន់បំផុតចំពោះលោកអ្នក និងផ្តល់ភាពកក់ក្ដៅ ជួយឲ្យលោកអ្នករស់នៅ ប្រកបដោយទំនុកចិត្ត ជាមួយស្នាមញញឹម។
ធានារ៉ាប់រងអគ្គិភ័យ អេទីកា

ការពារគេហដ្ឋានរបស់លោកអ្នកពីហានិភ័យ ជាមួយនឹងការរ៉ាប់រងពី៖
- អគ្គិភ័យ
- រន្ទះ
- ការផ្ទុះឧស្ម័នដែលប្រើក្នុងអគារសម្រាប់បំភ្លឺ ឬគោលបំណងប្រើប្រាស់ក្នុងផ្ទះ ដោយហេតុថាអគារនោះមិនផលិតឧស្ម័ន និងមិនមែនជាផ្នែកមួយនៃរោងចក្រឧស្ម័ន។
- រញ្ជួយដី និងបន្ទុះភ្នំភ្លើង
- ព្រឹលរឹង ឬដុំទឹកកក
- ការរងប៉ះទង្គិចពីរថយន្តបើកលើផ្លូវ ឬសត្វ
- ផ្សែង ដែលមានប្រភពមកពីអគ្គិភ័យ ក្នុងទីតាំងធានា ឬទីតាំងដែលនៅជាប់
- យន្តហោះ ឬឧបករណ៍យន្តហោះ និងឬវត្ថុដែលធ្លាក់ចុះពីយន្តហោះមក
- ការរអិលបាក់ដី ការបាក់ដី ស្រុតដី
បង្កើនការការពារសម្រាប់គេហដ្ឋានរបស់លោកអ្នកជាមួយនឹងអត្ថប្រយោជន៍បន្ថែមដូចខាងក្រោម សម្រាប់បុព្វលាភបន្ថែម៖
- ការខូចខាតដោយការផ្ទុះ
- ការខូចខាតដោយទឹកជំនន់
- ការខូចខាតដោយព្យុះ
- ការខូចខាតដោយហ័រីកែន
- ការខូចខាតដោយស៊ីក្លូន ទីហ្វុង
- ការខូចខាតដោយកុប្បកម្ម កូដកម្ម និងការព្យាបាទ
- ការខូចខាតដោយការឆេះដោយឯកឯង
- ការខូចខាតដោយទឹក
អំពីក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា
ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា កម្ពុជា គឺជាក្រុមហ៊ុនធានារ៉ាប់រង ដែលផ្តល់ជូននូវដំណោះស្រាយក្នុងការការពារដ៏ទូលំទូលាយជាលក្ខណៈបុគ្គល និងអាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។ដោយផ្តោតលើបទពិសោធ និងតម្រូវការរបស់អតិថិជនជាចម្បង ក្រុមហ៊ុនប្តេជ្ញាផ្តល់សេវាធានារ៉ាប់រងដែលមានភាពសាមញ្ញ ងាយស្រួល និងអាចទុកចិត្តបាន ដោយផ្តោតលើបទពិសោធ និងតម្រូវការរបស់អតិថិជនជាចម្បង។
ផលិតផលរបស់ក្រុមហ៊ុនរួមមាន ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងការធ្វើដំណើរ ធានារ៉ាប់រងគេហដ្ឋាន ធានារ៉ាប់រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងអគ្គិភ័យ ដែលត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការការពារដែលកំពុងវិវត្តរបស់អតិថិជន។ ដោយមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ អេទីកា បន្តពង្រីកផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីគាំទ្រដល់តម្រូវការធានារ៉ាប់រងដែលកំពុងកើនឡើងរបស់ប្រជាពលរដ្ឋ និងអាជីវកម្មនៅកម្ពុជា។
មានចម្ងល់ ឬត្រូវការជំនួយបន្ថែម?
សូមធ្វើការទាក់ទងមក ABA ដែលរង់ចាំបម្រើសេវាលោកអ្នក24/7 តាមរយៈទូរស័ព្ទលេខ 1 800 203 203 ដើម្បីអោយយើងខ្ញុំណែនាំលោកអ្នកទៅកាន់អ្នកជំនាញផ្នែកធានារ៉ាប់រងអេទីកា។
លក្ខខណ្ឌទូទៅ និង លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

