ផ្ទេរតាម MoneyGram

សេវា MoneyGram ជាមធ្យោបាយសុវត្ថិភាពដើម្បីផ្ទេរ និងទទួល​ប្រាក់ពីអ្នកជាទីស្រឡាញ់របស់អ្នក នៅទូទាំងពិភពលោក ដោយធានាថា ប្រាក់របស់លោកអ្នកអាចមាននៅគ្រប់ទីកន្លែង​ដែលលោកអ្នកត្រូវការប្រញាប់។

ហេតុអ្វីត្រូវប្រើ MoneyGram?

  • សេវាលឿន – ប្រាក់របស់លោកអ្នកមាននៅគ្រប់ទីកន្លែង ដែលគ្រាន់តែចំណាយពេល 10នាទី ប៉ុណ្ណោះ។
  • សេវាមានភាពងាយស្រួល – ដោយមានភ្នាក់ងារផ្ទេរប្រាក់ចំនួន 350,000 កន្លែងនៅជុំវិញពិភពលោក សេវា MoneyGram តែងតែនៅជិតលោកអ្នកជានិច្ច។
  • សេវានេះ​អាចទទួលបានគ្រប់គ្នា – លោកអ្នកមិនចាំបាច់​មានគណនីធនាគារ ឬប័ណ្ណឥណទានឡើយ។
  • សេវាងាយស្រួល – មកកាន់ធនាគារយើងខ្ញុំ និងបំពេញទម្រង់បែបបទដោយសាមញ្ញមួយ។
  • មិនគិតថ្លៃសេវា – សម្រាប់ MoneyGram ទទួលនៅធនាគារ ABA។

ទទួលតាម MoneyGram

  • សុំឲ្យអ្នកដែលផ្ញើប្រាក់ជូនលោកអ្នក​ផ្តល់លេខកូដផ្ទេរជូនលោកអ្នក – លេខកូដផ្ទេរនេះនឹងជួយឲ្យលោកអ្នក ទទួលប្រាក់បានលឿន។
  • អញ្ជើញទៅកាន់ សាខាធនាគារ ABA ដែលនៅជិតលោកអ្នក។ យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព (សម្រាប់ជនជាតិខ្មែរ); លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព (សម្រាប់ជនបរទេស)។
  • បំពេញទម្រង់បែបបទ ‘ទទួល’ សាមញ្ញរបស់យើង បន្ទាប់មកបង្ហាញអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក – នោះ លោកអ្នកនឹងទទួលបានប្រាក់។

ដើម្បីដោនឡូតបែបបទទទួលប្រាក់ សូមចុចលីងក្រោមនេះ

1.​ សេចក្តី​ផ្ដើម​

1.1​ សេវា​ផ្ទេរ​ប្រាក់​ MoneyGram®​ (“​សេវាកម្ម​”)​ ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ MoneyGram​ Payment​ Systems,​ Inc.​ (“MoneyGram”​ ឬ​ “​យើងខ្ញុំ​”)​ តាម​រយៈ​បណ្ដាញ​ភ្នាក់ងារ​,​ តំណាង​មាន​សិទ្ធិ​អនុញ្ញាត​,​ ឬ​ស្ថាប័ន​ដែល​ទទួល​បានការ​អនុញ្ញាត​ផ្សេង​ទៀត​ (“​ភ្នាក់ងារ​”)​។​ ខ​និង​លក្ខខណ្ឌ​ទាំងនេះ​ រួម​ទាំង​ឯកសារ​ (​ដូច​បាន​កំណត់​ក្នុង​ផ្នែក​ 1.3)​ ដោយ​ត្រូវ​បាន​ប្រើ​ទាក់ទង​នឹង​សេវាកម្ម​ដែល​អាច​បញ្ចូល​ ឬ​ភ្ជាប់​ជាមួយ​ ខ​និង​លក្ខខណ្ឌ​ទាំងនេះ​ គឺជា​កិច្ចព្រមព្រៀង​ទាំងមូល​ (“​កិច្ចព្រមព្រៀង​”)​ រវាង​ MoneyGram​ និង​លោក​អ្នក​ដែល​ជា​បុគ្គល​ទទួល​ប្រាក់​ (“​លោក​អ្នក​”​ ឬ​ “​អ្នក​ទទួល​”)​។​

1.2​ កិច្ចព្រមព្រៀង​ និង​សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​លោក​អ្នក​ទទួល​ប្រាក់​ដែល​ផ្ទេរ​ (“​ប្រាក់​ផ្ទេរ​”)​ ដែល​ត្រូវ​បាន​ផ្ញើ​ដោយ​ប្រើ​សេវាកម្ម​របស់​យើងខ្ញុំ​ពី​បុគ្គល​ម្នាក់​ (“​អ្នក​ផ្ញើ​“)​។​ ប្រាក់​ផ្ទេរ​ត្រូវ​បាន​ផ្ញើ​ជូន​លោក​អ្នក​ក្នុង​ចំនួន​ និង​ជា​រូបិយប័ណ្ណ​ដែល​បាន​កំណត់​ច្បាស់លាស់​ដោយ​អ្នក​ផ្ញើ​។​ MoneyGram ​នឹង​មិន​គិតថ្លៃ​សេវា​ណាមួយ​ពី​លោក​អ្នក​ឡើយ​សម្រាប់​ការ​ទទួល​ប្រាក់​ផ្ទេរ​។​ សេវាកម្ម​នេះ​មាន​ផ្ដល់​ជូន​លោក​អ្នក​ក្នុង​នាម​ជា​រូបវន្តបុគ្គល​ដែល​អ្នក​ផ្ញើ​ស្គាល់​តែ​ប៉ុណ្ណោះ​។​

1.3​ ដើម្បី​ប្រើ​សេវាកម្ម​នេះ​បាន​ លោក​អ្នក​ត្រូវ​តែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ និង​ឯកសារ​ទាំងឡាយ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​ ដែល​រួម​មាន​ដូច​ជា​ទម្រង់​បែបបទ​,​ វិក្កយបត្រ​,​ ឬ​លិខិត​ទទួលស្គាល់​ទាំងអស់​ (​ត្រូវ​បាន​ហៅ​ជា​រួម​ថា​ “​ឯកសារ​”)​ ឲ្យ​បាន​ពេញលេញ​ និង​ ​ត្រឹមត្រូវ​។​

1.4​ តាម​រយៈ​ការ​ប្រើប្រាស់​ ឬ​ការ​ប៉ុនប៉ង​ប្រើប្រាស់​សេវាកម្ម​នេះ​ក្នុង​លក្ខណៈ​ណាមួយ​ លោក​អ្នក​ទទួលស្គាល់​ថា​ លោក​អ្នក​ (i)​ ទទួលយក​ ខចែង​នានា​ក្នុង​កិច្ចព្រមព្រៀង​នេះ​ (ii)​ បាន​អាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​ ហើយ​ទទួលស្គាល់​ថា​ ព័ត៌មាន​ដែល​បាន​រៀបរាប់​ក្នុង​ឯកសារ​ ​នេះ​ គឺ​ត្រឹមត្រូវ​ និង​ (iii)​ បាន​ទទួល​ពី​ភ្នាក់ងារ​នូវ​ទឹកប្រាក់​ក្នុង​ចំនួន​ និង​ជា​រូបិយប័ណ្ណ​ដែល​បាន​រៀបរាប់​ក្នុង​កិច្ចព្រមព្រៀង​នេះ​ និង​ /​ ឬ​ ឯកសារ​នេះ​។​ ក្នុង​ករណី​លោក​អ្នកមាន​បំណង​ប្ដូរ​ប្រាក់​ផ្ទេរ​ ទៅ​ជា​រូបិយប័ណ្ណ​ផ្សេង​ក្រៅពី​រូបិយប័ណ្ណ​ដែល​បាន​រៀបរាប់​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ​លោក​អ្នក​ទទួលស្គាល់​ និង​យល់ព្រម​បន្ថែម​ទៀត​ថា​ ការ​ប្ដូរ​ប្រាក់​ផ្ទេរ​ ជា​បន្តបន្ទាប់​ទាំងឡាយ​ គឺជា​ប្រតិបត្តិការ​ដោយឡែក​ពី​សេវាកម្ម​នេះ​ ហើយ​ត្រូវ​​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ផ្នែក​ 6​ នៃ​កិច្ចព្រមព្រៀង​នេះ​។​

1.5​ លោក​អ្នក​ត្រូវ​ផ្ដល់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ដែល​មាន​សុពលភាព​ដល់​ភ្នាក់ងារ​ ដើម្បី​ទទួល​ប្រាក់​ដែល​ផ្ទេរ​។​ ទោះបីជា​លោក​អ្នក​នឹង​ទទួល​​បាន​លេខ​ផ្ទៀងផ្ទាត់​ពី​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​នេះ​ក៏​ដោយ​ (”​លេខ​យោង​”)​ ក៏​លេខ​យោង​នេះ​ មិនមែន​ឯកសារ​តម្រូវ​តែ​មួយ​គត់​គ្រប់ពេលវេលា​ សម្រាប់​បើកប្រាក់​បាន​នោះ​ឡើយ​ នៅ​ពេល​ប្រតិបត្តិការ​តម្រូវ​ ឲ្យ​បំពេញ​ ឬ​ផ្ដល់​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ផ្សេង​ទៀត​។​ យើងខ្ញុំ​នឹង​មិន​ទទួល​ខុស​ត្រូវ​ឡើយ​ ក្នុង​ករណី​ទឹកប្រាក់​ផ្ទេរ​ ត្រូវ​បាន​បើក​ដោយ​បុគ្គល​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​ទទួល​ ហើយ​មាន​ផ្ដល់​លេខ​យោង​ ឬ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ដែល​មាន​សុពលភាព​ (​ទោះបីជា​ឯកសារ​សម្គាល់​អត្តសញ្ញាណ​នោះ​ក្លែងក្លាយ​ ឬ​ត្រូវ​បាន​លួច​ចម្លង​ក៏​ដោយ​)​ ។​

2.​ ការ​ដាក់​កំហិត​លើ​សេវាកម្ម​

2.1​ លោក​អ្នក​ទទួលស្គាល់​ថា​ ក្នុង​កាលៈទេសៈ​មួយ​ចំនួន​ អ្នក​ផ្ញើ​ ឬ​ MoneyGram​ អាច​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​បាន​គ្រប់ពេលវេលា​ នៅ​មុន​ពេល​លោក​អ្នក​បើកប្រាក់​ ហើយ​ក្នុង​ករណី​បែប​នេះ​ លោក​អ្នក​នឹង​មិន​មាន​សិទ្ធិ​បើកប្រាក់​ផ្ទេរ​បាន​ឡើយ​។​

2.2​ សេវាកម្ម​នេះ​ ឬ​លទ្ធភាព​របស់​លោក​អ្នក​ក្នុង​ការ​ទទួល​ប្រាក់​ផ្ទេរ​ ក៏​អាច​ត្រូវ​បាន​ពន្យារ​,​ រឹត​បន្តឹង​,​ ឬ​មិន​អាច​ប្រើ​បាន​ អាស្រ័យ​លើ​សេវាកម្ម​ដែល​បាន​ជ្រើសរើស​ដោយ​អ្នក​ផ្ញើ​,​ ម៉ោង​បើក​ដំណើរការ​របស់​ភ្នាក់ងារ​,​ ចំនួន​ទឹកប្រាក់​ផ្ទេរ​,​ រូបិយប័ណ្ណ​ដែល​មាន​ផ្ដល់​ជូន​,​ ច្បាប់​,​ អនុលោម​ភាព​ច្បាប់​ និង​ បទ​ប្បញ្ញត្តិ​,​ រួម​ទាំង​លក្ខខណ្ឌ​តម្រូវ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ផង​ដែរ​។​ យើងខ្ញុំ​នឹង​មិន​បើកប្រាក់​ផ្ទេរ​ជូន​លោក​អ្នក​ឡើយ​ ប្រសិនបើ​យើងខ្ញុំ​ជឿ​ថា​ ប្រាក់​ផ្ទេរ​ ឬ​សេវាកម្ម​នេះ​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​មួយ​ដែល​បំពាន​ច្បាប់​,​ បទ​ប្បញ្ញត្តិ​,​ ក្រម​ជា​ធរមាន​ ឬ​គោលការណ៍​ និង​ នីតិវិធី​របស់​ MoneyGram​ រួម​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​គៃបន្លំ​,​ ផ្ទុយ​នឹង​ច្បាប់​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ឬ​សកម្មភាព​ខុសច្បាប់​ផ្សេងៗ​ទៀត​។​

2.3​ ប្រសិនបើ​ប្រាក់​ផ្ទេរ​ មិន​អាច​ត្រូវ​បាន​បើក​ជូន​លោក​អ្នក​ទេ​ នោះ​លោក​អ្នក​អាច​ទាក់ទង​ទៅ​ MoneyGram​ ដើម្បី​សួរនាំ​អំពី​ស្ថានភាព​នៃ​​ការ​ផ្ទេរ​ប្រាក់​ ហើយ​ MoneyGram​ ប្រហែលជា​អាច​ជួយ​អ្នក​បាន​ ក្នុង​លក្ខខណ្ឌ​ដែល​ការ​ជួយ​នោះ​អនុលោម​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ ​ទាំងអស់​ ពាក់ព័ន្ធ​នឹង​សេវាកម្ម​នេះ​ និង​គោលការណ៍​ និង​នីតិវិធី​របស់​ MoneyGram​។​

3.​ បញ្ញត្តិ​ទូទៅ​

3.1​ យើងខ្ញុំ​នឹង​មិន​ទទួលខុសត្រូវ​ឡើយ​ចំពោះ​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើតឡើង​ទាក់ទង​នឹង​ការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក​ ​លើកលែងតែ​មាន​កំណត់​ជាក់លាក់​ដោយ​ច្បាប់​ជា​ធរមាន​។​ ក្នុង​កាលៈទេសៈ​មួយ​ចំនួន​ អ្នក​ផ្ញើ​អាច​មាន​សិទ្ធិ​ទទួល​ត្រលប់​មក​វិញ​នូវ​ ចំនួន​ប្រាក់​ផ្ទេរ​ ​និង​ /​ ឬ​ថ្លៃ​សេវា​មួយ​ចំនួន​ដែល​បាន​បង់​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​នេះ​។​

3.2​ ការ​ផ្ទេរ​ប្រាក់​ និង​ការ​ប្រើប្រាស់​សេវាកម្ម​នេះ​ មិន​តម្រូវ​ឲ្យ​លោក​អ្នកមាន​ “​ប្រាក់​បញ្ញើ​”​ ឬ​គណនី​ជាមួយ​ MoneyGram​ ឬ​ភ្នាក់ងារ​ឡើយ​។​

3.3​ សេវាកម្ម​នេះ​ គឺ​សម្រាប់​បុគ្គល​ដែល​មាន​អាយុ​ 18​ ឆ្នាំ​ឡើង​ ហើយ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​បញ្ញើ​ទុក​ក្នុង​ដៃ​តតិយជន​ ឬ​ ល្បែងស៊ីសង​ឡើយ​ ដោយ​តម្រូវ​ប្រើប្រាស់​សម្រាប់​គោលបំណង​ស្របច្បាប់​តែ​ប៉ុណ្ណោះ​។​ ក្នុង​ករណី​មាន​ភាព​ខុស​គ្នា​ណាមួយ​រវាង​ ​ខ្លឹមសារ​ក្នុង​ភាសា​អង់គ្លេស​ និង​ភាសា​ណាមួយ​ទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​ នោះ​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​ ត្រូវ​យក​ជា​គោល​ ហើយ​ MoneyGram នឹង​យក​អង់គ្លេស​ ធ្វើ​ជា​ភាសា​ទំនាក់ទំនង​ជាមួយ​លោក​អ្នក​។​

3.4​ កិច្ចព្រមព្រៀង​នេះ​នឹង​មិន​ ហើយ​គ្មាន​បំណង​ផ្ដល់​សិទ្ធិ​ ឬ​ដំណោះស្រាយ​ណាមួយ​ឲ្យ​បុគ្គល​ណា​ម្នាក់​ក្រៅពី​លោក​អ្នក​ និង​ MoneyGram ឡើយ​។​

4.​ កិច្ច​ការពារ​ទិន្នន័យ​៖​ ឯកជន​ភាព​ និង​ការ​ចែករំលែក​ព័ត៌មាន​របស់​អ្នក

4.1 MoneyGram Payment System, Inc. (1550 Utica Ave S, Minneapolis, MN 55416) គឺជាភ្នាក់ងារដែលគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលទិន្នន័យទាំងនេះត្រូវបានប្រមូល និង ដំណើរការក្នុងគោលបំណងផ្តល់សេវាកម្មផ្ទេរប្រាក់ជូនលោកអ្នក។ លោកអ្នកមានសិទ្ធិក្នុងការចូលប្រើប្រាស់ កែតម្រូវ លុប រឹតបន្តឹង និង ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ក៏ដូចជាជំទាស់លើការសម្រេចចិត្តដោយស្វ័យប្រវត្តិ រួមមានការបង្កើតទម្រង់ជីវប្រវត្តិជាដើម ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល MoneyGram ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និង សិទ្ធិរបស់អ្នក សូមចូលទៅកាន់ Global Consumer Privacy Notice (www.moneygram.com).

​5.​ ផ្នែក​បម្រើ​អតិថិជន​

5.1​ យើង​ប្ដេជ្ញា​ធានា​ជូន​ថា​ លោក​អ្នក​នឹង​ទទួល​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ពី​ MoneyGram​។​ ក្នុង​ករណី​ដែល​លោក​អ្នក​មិន​ពេញចិត្ត​នឹង​ ​សេវាកម្ម​របស់​យើងខ្ញុំ​ ឬ​ជឿ​ថា​ មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង​ទាក់ទង​នឹង​ការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក​ សូម​ទាក់ទង​មក​យើងខ្ញុំ​ឲ្យ​បាន​ឆាប់​តាម​ ​ដែល​អាច​ទៅ​ធ្វើ​បាន​។​ សម្រាប់​ព័ត៌មាន​លម្អិត​ពេញលេញ​អំពី​នីតិវិធី​ដាក់​បណ្ដឹងទាមទារ​ ឬ​ការ​ប្រឹក្សា​អំពី​កិច្ច​ការពារ​អតិថិជន​ ឬ​ដើម្បី​ដាក់​បញ្ជូន​ ​បណ្ដឹង​ អ្នក​អាច​៖

  • ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើងខ្ញុំ​ www.moneygram.com​ រួច​ដាក់​បញ្ជូន​ទម្រង់​បែបបទ​នៅ​លើ​អុីន​ធឺ​ណិ​ត​
  • ​សរសេរអុី​មែ​ល​ទៅ​កាន់​ [email protected]​ ឬ​
  • ​សរសេរ​មក​យើងខ្ញុំ​តាម​៖​ អ្នកគ្រប់គ្រង​បណ្ដឹង​,​ MoneyGram​ International,​ Konstruktorska​ Business​ Centre,​ 13​ Konstruktorska​ Street,​ Warsaw,​ Poland​ 02-673​។​

6.​ ការ​រៀបចំ​ដោយឡែក​

6.1​ ក្រៅពី​សេវាកម្ម​យើងខ្ញុំ​ ខាង​ភ្នាក់ងារ​អាច​ផ្ដល់​ផលិតផល​ ឬ​សេវា​របស់​ពួក​គេ​ផ្ទាល់​ដូច​ជា​ សេវា​ប្ដូរ​ប្រាក់​ជាដើម​។​ ផលិតផល​ ឬ​សេវាកម្ម​បន្ថែម​ របស់​ភ្នាក់ងារ​មិន​ពាក់ព័ន្ធ​នឹង​សេវាកម្ម​របស់​ MoneyGram​ ក្នុង​លក្ខណៈ​ណាមួយ​ឡើយ​ ហើយ​ផលិតផល​ និង​សេវា​ទាំងនោះ​ត្រូវ​បាន​ផ្ដល់​ជូន​ តាម​លក្ខខណ្ឌ​ និង​តម្លៃ​សេវា​ផ្ទាល់​របស់​ភ្នាក់ងារ​។​

ផ្ទេរតាម MoneyGram

  • អញ្ជើញទៅកាន់ សាខាធនាគារ ABA ដែលនៅជិតលោកអ្នក។ យកអត្តសញ្ញាណប័ណ្ណច្បាប់ដើម ឬ លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព (សម្រាប់ជនជាតិខ្មែរ); លិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព (សម្រាប់ជនបរទេស)។
  • បំពេញទម្រង់បែបបទផ្ទេរប្រាក់ រួចហើយប្រគល់ទៅឲ្យបេឡា ជាមួយទឹកប្រាក់ត្រូវផ្ទេរ និងថ្លៃសេវាផ្ទេរ1 អ្នកអាចនឹងត្រូវសរសេរសារ 10ពាក្យ ក្នុងខ្លឹមសារបែបណាក៏បាននៅលើទម្រង់បែបបទផងដែរ។
  • អ្នកនឹងទទួលបានលេខកូដផ្ទេរ ដើម្បីប្រគល់ឲ្យអ្នកដែលត្រូវទទួលប្រាក់។ ត្រឹមតែ 10នាទីប៉ុណ្ណោះ2 អ្នកទទួល នឹងអាចដកប្រាក់ចេញបានពីគ្រប់សាខា MoneyGram។

1 បន្ថែមពីលើតម្លៃសេវាកម្ម សម្រាប់ប្រតិបត្តិការម្តងៗ អត្រាប្តូរប្រាក់ដែលកំណត់ដោយ MoneyGram ឬភ្នាក់ងារអាចនឹងត្រូវបានអនុវត្ត។ តម្លៃសេវា អាចនឹងត្រូវបានផ្លាស់ប្តូរគ្រប់ពេលវេលា។
2 ការដកប្រាក់ អាចប្រែប្រួលទៅតាមភ្នាក់ងាររបស់ MoneyGram, តាមពេលវេលាធ្វើការ និងតាមតំបន់។

ដើម្បីដោនឡូតបែបបទផ្ទេរប្រាក់ សូមចុចលីងក្រោមនេះ

ព័ត៌មានសំខាន់

  • ថ្លៃកែប្រែ/បញ្ឈប់ប្រតិបត្តិការ គឺ 5 ដុល្លារក្នុងមួយប្រតិបត្តិការ។ ថ្លៃសេវាផ្ទេរប្រាក់នឹងមិនប្រគល់ត្រឡប់មកអ្នកផ្ញើវិញឡើយ។
  • ការកែប្រែ/ការបញ្ឈប់ អាចធ្វើទៅបានសម្រាប់តែការមកទទួលប្រាក់ ឬសេវាកម្ម 10 នាទី។
  • បំពេញ ទម្រង់កែប្រែ/ការបញ្ឈប់ និងយកទម្រង់នោះមកកាន់សាខាធនាគារ ABA ដែលនៅជិតលោកអ្នកបំផុត។

លក្ខខណ្ឌ​នៃ​ទម្រង់​បែបបទ​ផ្ញើ​ប្រាក់​របស់​ MoneyGram

1.​ សេចក្តី​ផ្ដើម​

1.1​ សេវា​ផ្ទេរ​ប្រាក់​ MoneyGram®​ (“​សេវាកម្ម​”)​ ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​ MoneyGram​ Payment​ Systems,​ Inc.​ (“MoneyGram”​ ឬ​ “​យើង​ខ្ញុំ​”)​ តាម​ ​រយៈ​បណ្ដាញ​ភ្នាក់ងារ​,​ តំណាង​មាន​សិទ្ធិ​អនុញ្ញាត​,​ ឬ​ស្ថាប័ន​ដែល​ទទួល​បានការ​អនុញ្ញាត​ផ្សេង​ទៀត​ (“​ភ្នាក់ងារ​”)​។​  ខ​និង​លក្ខខណ្ឌ​ទាំងនេះ​ រួម​ទាំង​ឯកសារ​ (​ដូច​បាន​កំណត់​ក្នុង​ផ្នែក​ 1.3)​ ដោយ​ត្រូវ​បាន​ប្រើ​ទាក់ទង​នឹង​សេវាកម្ម​ដែល​អាច​បញ្ចូល​ ឬ​ភ្ជាប់​ជាមួយ​ ខ​និង​លក្ខខណ្ឌ​ទាំងនេះ​ គឺជា​កិច្ចព្រមព្រៀង​ទាំងមូល​ (“​កិច្ចព្រមព្រៀង​”)​ រវាង​ MoneyGram​ និង​លោក​អ្នក​ដែល​ជា​បុគ្គល​ផ្ញើ​ប្រាក់​ (“​លោក​អ្នក​”​ ឬ​ “​អ្នក​ផ្ញើ​”)​។​

1.2​ កិច្ចព្រមព្រៀង​ និង​សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ផ្ញើ​ប្រាក់​ (“​ផ្ទេរ​ប្រាក់​”)​ ទៅ​ឲ្យ​បុគ្គល​ (“​អ្នក​ទទួល​”)​ ដែល​មានឈ្មោះ​លើ​ទម្រង់​បែ​បទ​ និង​អាច​​ឲ្យ​អ្នក​ទទួល​ (i)​ ធ្វើការ​ដក​សាច់ប្រាក់​នៅ​ទីតាំង​ MoneyGram​ (​ សេវា​ផ្ទេរ​ “​ សាច់ប្រាក់​ ទៅ​សាច់ប្រាក់​”)​  ឬ​ (ii)​ ដើម្បី​ទទួល​តាម​គណនី​ធនាគារ​របស់​ខ្លួន​ ​ឬ​ប្រភេទ​គណនី​ផ្សេង​ទៀត​ ជា​រូប​វន្ត​ ឬ​និម្មិត​ ឧទាហរណ៍​ដូច​ជា​ គណនី​កាបូប​ឌី​ជី​ថ​លតា​ម​ទូរស័ព្ទ​ (​ សេវា​ផ្ទេរ​ “​ សាច់ប្រាក់​ ទៅ​គណនី​”)​។​ លក្ខខណ្ឌ​ទាំង​នេះ​អនុវត្ត​ចំពោះ​សេវា​ទាំង​ពីរ​នេះ​ លុះត្រាតែ​មាន​បញ្ជាក់​ដោយឡែក​ថា​អនុវត្ត​បាន​ចំពោះ​សេវា​ណាមួយ​ក្នុង​ចំណោម​នោះ​។​

1.3​ ដើម្បី​ប្រើ​សេវាកម្ម​នេះ​បាន​ អ្នក​ត្រូវ​តែ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ និង​ឯកសារ​ទាំងឡាយ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​ ដែល​រួម​មាន​ ​ដូច​ជា​ទម្រង់​បែបបទ​,​ វិក្កយបត្រ​,​ ឬ​លិខិត​ទទួលស្គាល់​ទាំងអស់​ (​ត្រូវ​បាន​ហៅ​ជា​រួម​ថា​ “​ឯកសារ​”)​ ឲ្យ​បាន​ពេញលេញ​ និង​ត្រឹមត្រូវ​។​ 

1.4​ តាម​រយៈ​ការ​ប្រើប្រាស់​ ឬ​ការ​ប៉ុនប៉ង​ប្រើប្រាស់​សេវាកម្ម​នេះ​ក្នុង​លក្ខណៈ​ណាមួយ​ លោក​អ្នក​ទទួលស្គាល់​ថា​ លោក​អ្នក​ (i)​ ទទួលយក​ ខចែង​នានា​ក្នុង​កិច្ចព្រមព្រៀង​នេះ​ (ii)​ បាន​អាន​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​ ហើយ​ទទួលស្គាល់​ថា​ ព័ត៌មាន​ដែល​បាន​រៀបរាប់​ក្នុង​ឯកសារ​នេះ​ គឺ​ត្រឹមត្រូវ​។​

1.5​ សម្រាប់​ការ​ផ្ទេរ​ពី​សាច់ប្រាក់​ទៅ​សាច់ប្រាក់​ លោក​អ្នក​អាច​ផ្ញើ​ប្រាក់​នៅ​ក្នុង​ប្រទេស​ដូច​គ្នា​ក៏​បាន​ ឬ​ទៅ​ “​ប្រទេស​ទទួល​”​ ផ្សេង​ទៀត​ក៏​បាន​។​ អ្នក​ទទួល​ អាច​ដក​ប្រាក់​តែ​នៅ​ក្នុង​ប្រទេស​ទទួល​ដែល​បាន​បញ្ជាក់​ក្នុង​ទម្រង់​បែបបទ​នេះ​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​ភ្នាក់ងារ​ទទួល​បាន​ប្រាក់​ពី​អ្នក​ផ្ញើ​ និង​ដំណើរការ​ផ្ទេរ​រួចរាល់​ហើយ​ អ្នក​ទទួល​អាច​ដក​ប្រាក់​នៅ​ទីតាំង​ណាមួយ​របស់​ MoneyGram​ នៅ​ប្រទេស​ទទួល​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ (​អំឡុង​ម៉ោង​ ធ្វើការ​)​ ជា​សាច់ប្រាក់​ និង​ជា​រូបិយប័ណ្ណ​ដែល​បាន​បញ្ជាក់​ក្នុង​ទម្រង់​បែបបទ​នេះ​ លើកលែងតែ​លក្ខខណ្ឌ​ 2.2​ ខាងក្រោម​ត្រូវ​បាន​អនុវត្ត​។​ យើងខ្ញុំ​នឹង​មិន​ទាក់ទង​ទៅ​អ្នក​ទទួល​ ដើម្បី​​ជូនដំណឹង​ឲ្យ​មក​ដក​ប្រាក់​នោះ​ឡើយ​ ដូច្នេះ​លោក​អ្នក​ត្រូវ​ទាក់ទង​ ឬ​ផ្ដល់​ដំណឹង​ដល់​អ្នក​ទទួល​ដោយ​ខ្លួនឯង​។​

1.6​ យើងខ្ញុំ​មិន​ផ្ដល់​សេវាកម្ម​នេះ​នៅ​គ្រប់​ប្រទេស​ទាំងអស់​ទេ​។​ លោក​អ្នក​អាច​ទូរស័ព្ទ​មក​យើងខ្ញុំ​,​ ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើងខ្ញុំ​,​ ឬ​សួរ​ភ្នាក់ងារ​ណាមួយ​ ដើម្បី​ដឹង​អំពី​ការ​ផ្ដល់​ជូន​សេវាកម្ម​របស់​យើងខ្ញុំ​ ក៏​ដូច​ជា​អាសយដ្ឋាន​ និង​ម៉ោង​បើក​បម្រើ​សេវាកម្ម​របស់​ភ្នាក់ងារ​ដែល​ផ្ដល់​សេវាកម្ម​នេះ​។​

2.​ ថ្លៃ​សេវា​ និង​អត្រា​ប្ដូរ​ប្រាក់

2.1​ លោក​អ្នក​ត្រូវ​តែ​បង់ប្រាក់​ជូន​យើងខ្ញុំ​ដូច​បាន​បញ្ជាក់​ក្នុង​ទម្រង់​បែបបទ​នេះ​។​ យើងខ្ញុំ​មិន​មាន​គិតថ្លៃ​សេវា​ណា​ផ្សេង​ក្រៅពី​នេះ​ឡើយ​។​ លោក​អ្នក​អាច​ ​ផ្ញើ​ប្រាក់​ជា​រូបិយប័ណ្ណ​ជាក់លាក​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​ ភ្នាក់ងារ​នឹង​ប្រាប់​អ្នក​ថា​ តើ​រូបិយប័ណ្ណ​ដែល​ត្រូវ​បង់​ មាននៅ​ក្នុង​ប្រទេស​ទទួល​ដែរ​ឬទេ​ ហើយ​ (​ប្រ​សិន​​បើ​ខុស​ពី​រូបិយប័ណ្ណ​ដែល​អ្នក​បង់​ឲ្យ​យើងខ្ញុំ​)​ ថា​តើ​អត្រា​ប្ដូរ​ប្រាក់​បែប​ណា​នឹង​អនុវត្ត​។​ រូបិយប័ណ្ណ​ដែល​អ្នក​ជ្រើសរើស​,​ អត្រា​ប្ដូរ​ប្រាក់​ដែល​ឯកភាព​គ្នា​,​ និង​ ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ប្ដូរ​នឹង​ត្រូវ​បាន​រៀបរាប់​ក្នុង​ទម្រង់​បែបបទ​នេះ​។​

2.2​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ពី​សាច់ប្រាក់​ទៅ​សាច់ប្រាក់​ទៅ​ប្រទេស​ជាក់លាក់​មួយ​ចំនួន​៖​ (i)​ ប្រសិនបើ​ចំនួន​ដែល​ត្រូវ​ផ្ទេរ​ជា​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ភ្នាក់ងារ​ទទួល ​មិន​មាន​ផ្ដល់​ជា​រូបិយប័ណ្ណ​នេះ​ទេ​ ពេល​នោះ​ភ្នាក់ងារ​នឹង​ប្ដូរ​ទឹកប្រាក់​នោះ​ទៅ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ដែល​ពួក​គេ​ស្ថិត​នៅ​ដោយ​ប្រើ​អត្រា​ប្ដូរ​ប្រាក់​ស្ដង់ដារ​របស់​ MoneyGram​ ឬ​របស់​ភ្នាក់ងារ​ផ្ទាល់​ (ii)​ ប្រសិនបើ​ប្រាក់​មិន​ត្រូវ​បាន​ដក​ក្នុង​រយៈពេល​ 45​ ថ្ងៃ​ (​មិន​ថា​ផ្ញើ​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស​ណាមួយ​ឡើយ​)​ ភ្នាក់ងារ​​របស់​អ្នក​ទទួល​អាច​នឹង​គណនា​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ប្ដូរ​ឡើង​វិញ​នៅ​ពេល​ដក​ ដោយ​ប្រើ​អត្រា​ប្ដូរ​ប្រាក់​ស្ដង់ដារ​របស់​ MoneyGram​ ឬ​របស់​ភ្នាក់ងារ​ផ្ទាល់​។​

3.​ ការ​ដាក់​កំហិត​លើ​ការ​ផ្ទេរ​ប្រាក់​

3.1​ មានការ​ដាក់​កំហិត​មក​លើ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​អាច​ផ្ញើ​បាន​។​ បើ​ចាំបាច់​ ភ្នាក់ងារ​នឹង​ប្រាប់​អ្នក​ថា​តើ​មានការ​ដាក់​កំហិត​អ្វីខ្លះ​។​ យើង​អាច​បដិសេធ​មិន​ផ្ញើ​​ប្រាក់​ ឬ​អនុញ្ញាត​ឲ្យ​ដក​ប្រាក់​បាន​ទេ​ ប្រសិនបើ​៖​ (​ក​)​ ការ​ផ្ទេរ​ ឬ​ដក​ប្រាក់​នោះ​ អាច​បណ្ដាល​ឲ្យ​យើងខ្ញុំ​បំពាន​ច្បាប់​,​ បទ​ប្បញ្ញត្តិ​,​ ក្រម​,​ ឬ​ភារកិច្ច​ផ្សេង​ទៀត​ ​ដែល​អនុវត្ត​មក​លើ​យើងខ្ញុំ​ (​ខ​)​ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ទទួល​រង​ចំណាត់ការ​ពី​រដ្ឋាភិបាល​ ឬ​អង្គភាព​បញ្ញត្តិ​កម្ម​ណាមួយ​ ឬ​ (​គ​)​ វា​អាច​ត្រូវ​បាន​ភ្ជាប់​ទៅ​​នឹង​សកម្មភាព​ក្លែងបន្លំ​ ឬ​អំពើ​ខុសច្បាប់​។​

4.​ ការ​បញ្ឈប់​ និង​ការ​បង្វិលប្រាក់​ផ្ទេរ​ត្រលប់​មក​វិញ

4.1​ លោក​អ្នក​មិន​មាន​សិទ្ធិ​បញ្ឈប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ឡើយ​។​ ទោះជា​យ៉ាងណា​ យើងខ្ញុំ​អាច​នឹង​បញ្ឈប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​បាន​ នៅ​មុន​ពេល​អ្នក​ទទួល​ទៅ​​ដក​ ឬ​ទទួល​ប្រាក់​នោះ​។​ ប្រសិនបើ​លោក​អ្នក​ចង់​បញ្ឈប់​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ និង​ចង់​បង្វិលប្រាក់​ផ្ទេរ​ត្រលប់​មក​វិញ​ លោក​អ្នក​អាច​ស្នើ​សុំ​ភ្នាក់ងារ​ ឬ​សរសេរ​អ៊ីមែល​មក​កាន់​យើងខ្ញុំ​ ដោយ​ភ្ជាប់​ច្បាប់​ចម្លង​នៃ​ទម្រង់​បែបបទ​ផ្ទេរ​ប្រាក់​មក​ជាមួយ​ផង​។​  យើងខ្ញុំ​មាន​គោលបំណង​ដំណើរការ​សំណើ​បែប​នេះ​ភ្លាមៗ​ និង​យ៉ាង​យូរ​ក្នុង​រយៈពេល​ 30​ ថ្ងៃ​។​

5.​ ប្រតិបត្តិការ​ផ្ទេរ​ដែល​ផុត​សុពលភាព​​ 

5.1​ ប្រសិនបើ​អ្នក​ស្នើ​ឲ្យ​យើងខ្ញុំ​ធ្វើការ​ផ្ទេរ​ដែល​តម្រូវ​ឲ្យ​អ្នក​ទទួល​ធ្វើការ​ដក​ជា​សាច់ប្រាក់​ ប៉ុន្តែ​ប្រាក់​ផ្ទេរ​នោះ​ មិន​ត្រូវ​បាន​ដក​ក្នុង​រយៈពេល​ 90​ថ្ងៃ​ទេ​ ​យើងខ្ញុំ​នឹង​ចាត់​ទុក​ថា​វា​ជា​ប្រតិបត្តិការ​មិន​អាច​អនុវត្ត​បាន​ ('​ប្រតិបត្តិការ​ផ្ទេរ​ផុត​សុពលភាព​")​។​ បន្ទាប់​ពី​រយៈពេល​ 90​ថ្ងៃ​ យើងខ្ញុំ​មិន​មាន​កាតព្វកិច្ច​អនុវត្ត​ប្រតិបត្តិការ​ផ្ទេរ​ដែល​ផុត​សុពលភាព​ឡើយ​។​ បើ​ប្រតិបត្តិការ​ផ្ទេរ​ផុត​សុពលភាព​ លោក​អ្នកមាន​សិទ្ធិ​ទទួល​បាន​ចំនួន​ទឹកប្រាក់​ផ្ទេរ​ត្រលប់​មក​វិញ​។​ ប្រសិនបើ​ លោក​អ្នកដឹង​ថា​ ចំនួន​ទឹកប្រាក់​ផ្ទេរ​មិន​ត្រូវ​បាន​ដក​ សូម​ទាក់ទង​មក​យើងខ្ញុំ​ ដើម្បី​ស្នើ​សុំ​ការ​បង្វិលប្រាក់​ត្រលប់​មក​វិញ​។​

6.​ ការ​កំណត់​អត្តសញ្ញាណ​ និង​ការ​ដក​ប្រាក់​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ពី​សាច់ប្រាក់​ទៅ​សាច់ប្រាក់​

6.​ 1​ ដើម្បី​ដក​ប្រាក់​ និង​បញ្ចប់​ការ​ផ្ទេរ​ប្រាក់​បាន​ លោក​អ្នក​ត្រូវ​ផ្ដល់​៖​ (i)​ អត្តសញ្ញាណ​ (ii)​ ព័ត៌មាន​លម្អិត​របស់​អ្នក​ទទួល​ពី​ទម្រង់​បែបបទ​ (iii)​ ឈ្មោះ​អ្នក​ផ្ញើ​ និង​ (iv)​ ចំនួន​ទឹកប្រាក់​ដែល​បាន​ផ្ទេរ​។​

6.2​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​ជាក់លាក់​មួយ​ចំនួន​ (​អាស្រ័យ​លើ​ប្រទេស​ទទួល​ និង​ចំនួន​ទឹកប្រាក់​ -​ ភ្នាក់ងារ​របស់​លោក​អ្នក​ មាន​ព័ត៌មាន​លម្អិត​)​ ចម្លើយ​ផ្ទៀង​ផ្ទាត់​ដែល​លោក​អ្នក​បាន​កំណត់​ក្នុង​ទម្រង់​បែបបទ​ និង​ /​ ឬ​លេខ​យោង​ 8​ ខ្ទង់​ដែល​បាន​ផ្ដល់​ឲ្យ​លោក​អ្នក​នៅ​ពេល​ផ្ទេរ​ ក៏​អាច​ត្រូវការ​ផង​ដែរ​ ដើម្បី​ដក​ប្រាក់​បាន​។​

6.3​ លោក​អ្នក​មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​លម្អិត​ដែល​បាន​រៀបរាប់​ក្នុង​លក្ខខណ្ឌ​ 5.1​ ឬ​ (​ប្រសិនបើ​តម្រូវ​ឲ្យ​ផ្ដល់​ព័ត៌មាន​លម្អិត​ទាំងនេះ​ ដើម្បី​ដក​ប្រាក់​)​ ក្នុង​លក្ខខណ្ឌ​ 5.2​ ទៅ​នរណា​ម្នាក់​ក្រៅពី​អ្នក​ទទួល​ដែល​លោក​អ្នក​បាន​ជ្រើសរើស​ឡើយ​។​ លោក​អ្នក​ក៏​ត្រូវធ្វើ​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ ដើម្បី​ប្រាកដ​ថា​ គ្មាន​នរណា​ម្នាក់​ផ្សេង​ទៀត​អាច​ទទួល​បាន​ព័ត៌មាន​លម្អិត​ទាំងនេះ​ -​ ឧទាហរណ៍​ (i)​ មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ឃើញ​ទម្រង់​បែបបទ​នេះ​ និង​ (c)​ កុំ​ទុកចិត្ត​បុគ្គល​ (​ក្រៅពី​អ្នក​ទទួល​)​ ដែល​ព្យាយាម​ធានា​ដល់​អ្នក​ថា​ មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ ឬ​ទាំង​អស់នោះ​ទៅ​ពួក​គេ​។​

7.​ លក្ខខណ្ឌ​បន្ថែម​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ពី​សាច់ប្រាក់​ទៅ​គណនី​

7.1​ យើងខ្ញុំ​នឹង​បញ្ជូន​ប្រាក់​ទៅ​គណនី​ដែល​លោក​អ្នក​បញ្ជាក់​ក្នុង​ទម្រង់​បែបបទ​។​ សម្រាប់​ព័ត៌មាន​អំពី​ពេលវេលា​នៃ​ការ​បញ្ជូន​ប្រាក់​ចូល​ទៅ​គណនី​ លោក​អ្នក​ចាំបាច់​ត្រូវ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ ឬ​ធនាគារ​ផ្ដល់​គណនី​របស់​អ្នក​ទទួល​នោះ​។​

7.2​ ធនាគារ​ផ្ដល់​គណនី​របស់​អ្នក​ទទួល​អាច​គិត​ប្រាក់​ចំពោះ​ការ​ផ្ទេរ​ប្រាក់​នេះ​ ដែល​មិន​ពាក់ព័ន្ធ​នឹង​យើងខ្ញុំ​ឡើយ​។​

7.3​ លោក​អ្នក​ស្នើ​ឲ្យ​យើងខ្ញុំ​ផ្ទេរ​ប្រាក់​ចូល​គណនី​ ហើយ​ប្រាក់​នោះ​ មិន​ត្រូវ​បាន​ផ្ទេរ​ត្រឹមត្រូវ​ ឬ​មិន​ចូល​ក្នុង​គណនី​ទេ​ យើងខ្ញុំ​នឹង​បញ្ជូន​ប្រាក់​នោះ​ និង​ ​ថ្លៃ​សេវា​ត្រលប់​មក​ឲ្យ​លោក​អ្នក​វិញ​ លើកលែងតែ​យើងខ្ញុំ​អាច​បញ្ជាក់​ច្បាស់​ថា​ ប្រាក់​ផ្ទេរ​បាន​ដល់​គោលដៅ​ ឬ​មាន​បញ្ហា​មិន​ប្រក្រតី​នៃ​ព័ត៌មាន​ក្នុង​គណនី​អ្នក​ទទួល​។​

8.​ ការ​រៀបចំ​ដោយឡែក​

8.1​ ក្រៅពី​សេវាកម្ម​យើងខ្ញុំ​ ខាង​ភ្នាក់ងារ​អាច​ផ្ដល់​ផលិតផល​ ឬ​សេវា​របស់​ពួក​គេ​ផ្ទាល់​ដូច​ជា​ សេវា​ប្ដូរ​ប្រាក់​ជាដើម​។​ ផលិតផល​ ឬ​សេវាកម្ម​បន្ថែម​របស់​ភ្នាក់ងារ​​មិន​ពាក់ព័ន្ធ​នឹង​សេវាកម្ម​របស់​ MoneyGram​ ក្នុង​លក្ខណៈ​ណាមួយ​ឡើយ​ ហើយ​ផលិតផល​ និង​សេវា​ទាំងនោះ​ត្រូវ​បាន​ផ្ដល់​ជូនតាម​លក្ខខណ្ឌ​ និង​តម្លៃ​សេវា​​ផ្ទាល់​របស់​ភ្នាក់ងារ​។​

9.​ ការ​ទទួលខុសត្រូវ​របស់​យើងខ្ញុំ​

9.1​ យើងខ្ញុំ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​អ្នក​ទេ​ បើ​យើងខ្ញុំ​មិន​អាច​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​ដោយសារ​៖​ (i)​ លក្ខខណ្ឌ​ខុស​ប្រក្រតី​ និង​ហេតុការណ៍​កើត​ឡើង​ហួស​សមត្ថភាព​គ្រប់គ្រង​របស់​យើងខ្ញុំ​ ទោះបីជា​ខិតខំ​អស់ពី​លទ្ធភាព​ក៏​ដោយ​ -​ លក្ខខណ្ឌ​ទាំងនេះ​អាច​រួម​មាន​ដូច​ជា​ ការ​ពន្យារ​ ឬ​មិន​អាច​ធ្វើ​បាន​ដោយ​​សារ​ចំណាត់ការ​ខាង​ឧស្សាហកម្ម​,​ បញ្ហា​ជាមួយ​ប្រព័ន្ធ​,​ ឬ​បណ្ដាញ​ផ្សេង​,​ ម៉ាស៊ីន​មិន​ដំណើរការ​,​ ឬ​ការ​មិន​អាច​ដំណើរការ​ទិន្នន័យ​បាន​ ឬ​ (ii)​ កាតព្វកិច្ច​របស់​យើង​នៅ​ក្រោម​ច្បាប់​នៃ​ប្រទេស​អង់គ្លេស​ ឬ​ច្បាប់​ជា​ធរមាន​ផ្សេង​ទៀត​ ដែល​យើង​អាច​ត្រូវ​អនុលោម​តាម​។​

9.2​ យើងខ្ញុំ​មិន​ទទួល​រ៉ាប់រង​សង​លើស​ចំនួន​ប្រាក់​ផ្ទេរ​ និង​ថ្លៃ​សេវា​ឡើយ​ឡើយ​។​ យើងខ្ញុំ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ខាតបង់​ដោយ​ចៃដន្យ​ ដោយ​ប្រយោល​ ពិសេស​ ឬ​មិន​ចំពោះ​ ឬ​ចំណាយ​ដែល​អ្នក​ទទួល​រង​ ឬ​ (​ដោយសារ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​មួយ​លោក​អ្នក​ក្នុង​នាម​ជា​អ្នក​ប្រើប្រាស់​) ការ​ខាតបង់​ ឬ​បន្ទុក​ចំណាយ​ខាង​អាជីវកម្ម​ទាំងឡាយ​ (​ដូច​ជា​ការ​ខាតបង់​ប្រាក់​ចំណេញ​ ឬ​ឱកាស​អាជីវកម្ម​ជាដើម​)​។​

9.3​ សេវាកម្ម​នេះ​ គឺ​សម្រាប់​បុគ្គល​ដែល​មាន​អាយុ​ 18​ ឆ្នាំ​ឡើង​ ហើយ​មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​បញ្ញើ​ទុក​ក្នុង​ដៃ​តតិយជន​ ឬ​ល្បែង​ស៊ី​សង​ឡើយ​ ដោយ​តម្រូវ​ប្រើប្រាស់​សម្រាប់​គោលបំណង​ស្របច្បាប់​តែ​ប៉ុណ្ណោះ​។​ ដូច្នេះ​ សូមអ្នក​អាន​សារ​អំពី​ការ​ប្រុង​ប្រយ័ត្ន​ករណី​ឆបោក​។​ ប្រសិនបើ​អ្នក​ស្នើ​​ឲ្យ​យើងខ្ញុំ​បើកប្រាក់​ជូន​បុគ្គល​ដែល​ឆបោក​រូប​អ្នក​ ឬ​បុគ្គល​ដែល​មិន​បំពេញ​កាតព្វកិច្ច​តាម​ការ​សន្យា​ជាមួយ​អ្នក​ នោះ​យើងខ្ញុំ​នឹង​មិន​ទទួលខុសត្រូវ​លើ​លទ្ធផល​ដែល​អ្នក​ទទួល​រង​ឡើយ​។​

10.​ លក្ខខណ្ឌ​ផ្សេងៗ

10.1​ យើងខ្ញុំ​នឹង​រាយការណ៍​អំពី​ការ​ផ្ទេរ​ប្រាក់​ទៅ​អាជ្ញាធរ​រដ្ឋាភិបាល​ណាមួយ​ ប្រសិនបើ​តម្រូវ​ដោយ​ច្បាប់​។​

10.2​ ការ​ផ្ទេរ​ប្រាក់​ និង​ការ​ប្រើប្រាស់​សេវាកម្ម​នេះ​ មិន​តម្រូវ​ឲ្យ​លោក​អ្នកមាន​ “​ប្រាក់​បញ្ញើ​”​ ឬ​គណនី​ជាមួយ​ MoneyGram​ ឬ​ភ្នាក់ងារ​ឡើយ​។​

10.3​ លក្ខខណ្ឌ​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ហើយនឹង​ត្រូវ​អនុវត្ត​ដោយ​យក​ភាសា​អង់គ្លេស​ជា​គោល​សម្រាប់​គ្រប់​គោលបំណង​ទាំងអស់​។​ ក្នុង​ករណី​មាន​​ភាព​ខុស​គ្នា​ណាមួយ​រវាង​ខ្លឹមសារ​ក្នុង​ភាសា​អង់គ្លេស​ និង​ភាសា​ណាមួយ​ទៀត​នៃ​កិច្ចព្រមព្រៀង​នេះ​ នោះ​ខ្លឹមសារ​ជា​ភាសា​អង់គ្លេស​ ត្រូវ​យក​ជា​គោល​ ហើយ​ MoneyGram​ នឹង​យក​អង់គ្លេស​ ធ្វើ​ជា​ភាសា​ទំនាក់ទំនង​ជាមួយ​លោក​អ្នក​។​

11.​ កិច្ច​ការពារ​ទិន្នន័យ​ និង​ឯកជន​ភាព​

11.1​ MoneyGram Payment System, Inc. (1550 Utica Ave S, Minneapolis, MN 55416) គឺជាភ្នាក់ងារដែលគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដែលទិន្នន័យទាំងនេះត្រូវបានប្រមូល និង ដំណើរការក្នុងគោលបំណងផ្តល់សេវាកម្មផ្ទេរប្រាក់ជូនលោកអ្នក ។ លោកអ្នកមានសិទ្ធិក្នុងការចូលប្រើប្រាស់ កែតម្រូវ លុប រឹតបន្តឹង និង ផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ក៏ដូចជាជំទាស់លើការសម្រេចចិត្តដោយស្វ័យប្រវត្តិ រួមមានការបង្កើតទម្រង់ជីវប្រវត្តិជាដើម ។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល MoneyGram ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក និង សិទ្ធិរបស់អ្នក សូមចូលទៅកាន់ Global Consumer Privacy Notice (www.moneygram.com).

12.​ ផ្នែក​បម្រើ​អតិថិជន​

12.1​ យើងខ្ញុំ​ប្ដេជ្ញា​ផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ជូន​លោក​អ្នក​។​ ក្នុង​ករណី​ដែល​លោក​អ្នក​មិន​ពេញចិត្ត​នឹង​សេវាកម្ម​របស់​យើងខ្ញុំ​ ឬ​ជឿ​ថា​ មាន​បញ្ហា​មិន​ប្រក្រតី​កើតឡើង​ទាក់ទង​នឹង​ការ​ផ្ទេរ​ប្រាក់​របស់​លោក​អ្នក​ សូម​ទាក់ទង​មក​យើងខ្ញុំ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ទៅ​ធ្វើ​បាន​។​ សម្រាប់​ព័ត៌មាន​លម្អិត​​ពេញលេញ​អំពី​នីតិវិធី​ដាក់​បណ្ដឹងទាមទារ​ ឬ​ការ​ប្រឹក្សា​អំពី​កិច្ច​ការពារ​អតិថិជន​ ឬ​ដើម្បី​ដាក់​បញ្ជូន​បណ្ដឹង​ អ្នក​អាច​៖

  • ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើងខ្ញុំ​ www.moneygram.com​ រួច​ដាក់​បញ្ជូន​ទម្រង់​បែបបទ​នៅ​លើ​អ៊ីនធឺណិត
  • ​​សរសេរ​អ៊ីមែល​ទៅ​កាន់​ customerservice(at)moneygram.com​ ឬ
  • ​​សរសេរ​មក​យើងខ្ញុំ​តាម​៖​ អ្នកគ្រប់គ្រង​បណ្ដឹង​,​ MoneyGram​ International,​ Konstruktorska​ Business​ Centre,​ 13​ Konstruktorska​ Street,​ Warsaw,​ Poland​ 02-673​។​

 

 

ថ្លៃសេវាផ្ទេរ

ចំនួនផ្ទេរ (ដុល្លារ)ថ្លៃសេវា (ដុល្លារ)1
0 - 10012
100.01 - 20015
200.01 - 40020
400.01 - 60030
600.01 - 80040
800.01 - 100050
1000.01-120060
1200.01 - 150070
1500.01 - 180080
1800.01 - 2500100
2500.01 - 5000150
5000.01 - 7500250
7500.01 ឡើង2300

1 ថ្លៃសេវាអាចត្រូវបានផ្លាស់ប្តូរដោយ MoneyGram ពីមួយពេលទៅមួយពេល។ ដើម្បីពិនិត្យថ្លៃសេវាជាក់ស្តែង សូមប្រើប្រាស់ កម្មវិធីគិតថ្លៃសេវា របស់ MoneyGram ។
2 ចំនួនទឹកប្រាក់កំណត់ត្រូវបានកំណត់នៅក្នុងប្រព័ន្ធរបស់ MoneyGram តាមលក្ខខណ្ឌនានាដែលកំណត់ដោយភ្នាក់ងារ និង/ឬប្រទេសទទួលប្រាក់ផ្ទេរ។

ចំនួនផ្ទេរ (ដុល្លារ)ថ្លៃសេវា (ដុល្លារ)1
0 - 5008.99
500.01 - 100018
1000.01 - 150027
1500.01 - 200036
2000.01 - 500070
5000.01 - 7500140
7500.01 ឡើង2200

1 ថ្លៃសេវាអាចត្រូវបានផ្លាស់ប្តូរដោយ MoneyGram ពីមួយពេលទៅមួយពេល។ ដើម្បីពិនិត្យថ្លៃសេវាជាក់ស្តែង សូមប្រើប្រាស់ កម្មវិធីគិតថ្លៃសេវា របស់ MoneyGram ។
2 ចំនួនទឹកប្រាក់កំណត់ត្រូវបានកំណត់នៅក្នុងប្រព័ន្ធរបស់ MoneyGram តាមលក្ខខណ្ឌនានាដែលកំណត់ដោយភ្នាក់ងារ និង/ឬប្រទេសទទួលប្រាក់ផ្ទេរ។

សម្រាប់ការផ្ទេរប្រាក់ទៅ 46 ធនាគារ នៅប្រទេសហ្វីលីពីន សូមចូលទៅកាន់គេហទំព័រ MoneyGrado

ចំនួនផ្ទេរ (ដុល្លារ)ថ្លៃសេវា (ដុល្លារ)1
0 - 300017
3000.01 - 500034
5000.01 - 750060
7500.01 and up290

1 ថ្លៃសេវាអាចត្រូវបានផ្លាស់ប្តូរដោយ MoneyGram ពីមួយពេលទៅមួយពេល។ ដើម្បីពិនិត្យថ្លៃសេវាជាក់ស្តែង សូមប្រើប្រាស់ កម្មវិធីគិតថ្លៃសេវា របស់ MoneyGram ។
2 ចំនួនទឹកប្រាក់កំណត់ត្រូវបានកំណត់នៅក្នុងប្រព័ន្ធរបស់ MoneyGram តាមលក្ខខណ្ឌនានាដែលកំណត់ដោយភ្នាក់ងារ និង/ឬប្រទេសទទួលប្រាក់ផ្ទេរ។

លក្ខខណ្ឌរបស់ MoneyGram ក្នុងការផ្ញើប្រាក់ទៅប្រទេសចិន៖

  • អនុញ្ញាតឲ្យផ្ញើបាន 1ប្រតិបត្តិការក្នុងមួយថ្ងៃ ហើយបង្កកប្រតិបត្តិការទី2
  • អនុញ្ញាតឲ្យផ្ញើបាន 2ប្រតិបត្តិការក្នុងមួយសប្តាហ៍ ហើយបង្កកប្រតិបត្តិការទី3, និង
  • អនុញ្ញាតឲ្យផ្ញើបាន 4ប្រតិបត្តិការក្នុងមួយខែ ហើយបង្កកប្រតិបត្តិការទី5។

សូមរំលឹកថា ប្រតិបត្តិការនឹងត្រូវបង្កក ហើយការផ្ទេរតាមរយៈប្រព័ន្ធរបស់ MoneyGram នឹងមិនសម្រេចជោគជ័យឡើយ ប្រសិនបើលោកអ្នកផ្ញើលើសចំនួនដែលបានកំណត់។

កំណត់ការផ្ទេរ និងការទទួលប្រាក់ពីប្រទេសផ្សេងៗ

  • ផ្ញើ ឬទទួលប្រាក់ រហូតដល់  $9,999 ក្នុងមួយប្រតិបត្តិការ។
  • នៅពេលអតិថិជនម្នាក់ ធ្វើប្រតិបត្តិការទាំងផ្ញើ និងទទួល គិតសរុបជារួមចំនួន $25,000 ក្នុងអំឡុងពេល 3ខែ (គិតរយៈពេល 90 ថ្ងៃ) ឬចំនួន $75,000 អំឡុងពេល 12 ខែ នោះប្រតិបត្តិការនឹងត្រូវដាក់ឲ្យស្ថិតក្នុងការរង់ចាំ។
  • លក្ខណ្ឌតម្រូវបន្ថែម អាចនឹងមានតាមប្រទេសទទួល។

សូម​ចំណាំ​ថា​៖
ពេលនោះ អតិថិជនត្រូវទាក់ទងទៅ MoneyGram ដោយផ្ទាល់ ដើម្បីបន្តប្រតិបត្តិការឲ្យចប់រួចរាល់។ ក្នុងករណីនេះ អតិថិជនជន អាចនឹងត្រូវសួរនាំ ឬស្នើសុំឲ្យផ្ដល់ព័ត៌មានបន្ថែម ដូចជា គោលបំណងនៃប្រតិបត្តិការ ប្រភពចំណូល និងបញ្ជាក់ថាតើអតិថិជន មានបំណងផ្ញើ ឬទទួលប្រាក់បន្ថែមតាមរយៈ MoneyGram ឬអត់។ ការបញ្ជាក់បន្ថែមនេះធ្វើឡើងដើម្បីផ្ដល់ទំនុកចិត្តដល់ភាគី MoneyGram និង អតិថិជនផ្ទាល់ក្នុងការបន្តប្រតិបត្តិការឲ្យចប់រួចរាល។

រកជំនួយ?

សូមមកកាន់សាខាធនាគារ ABA ណាមួយដែលនៅជិតលោកអ្នកបំផុត បន្ទាប់មកជួបជាមួយ ប្រធានផ្នែកគ្រប់គ្រងទំនាក់ទំនងដែលនឹងណែនាំលោកអ្នក​អំពីដំណើរការដាក់ពាក្យសុំ ឬ​ទាក់ទង​មកកាន់ធ​នាគារយើងខ្ញុំ​តាមរយៈទូរស័ព្ទលេខ 1 800 203 203 សម្រាប់ព័ត៌មានបន្ថែម។

លក្ខខណ្ឌទូទៅ ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader